» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6807 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696978 នាក់

ឧកញ៉ា​មាន​លុយ​ជាប់គុក​មិនយូ​ទេ​ទោះ​មាន​បទល្មើស​ព្រហ្ម​ទ​ណ្ឌ័​ក៏ដោយ​!


​ភ្នំពេញ​៖​គេ​ថា​តុលាការ​ជា​ដុល្លារ​ការ​ប្រហែលជា​មិន​ខុស​ទេ​មើលទៅ​ព្រោះ​តាម​ការកត់សម្គាល់​អ្នក​មាន​លុយ​កំ​រឹត​ឧកញ៉ា​មានទោស​ជាប់គុក​ក៏​ជាប់​មិនយូ​ដែរ​។​ជាក់ស្តែង​ដូច​ករណី​យ៍​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ប៉ិច តុង​ហេង ជា​ថៅកែ​ខុន​ដូ ភី ធី អេស រ៉េ​ស៊ី​ដេ​ន ដែល​យក​កាំភ្លើង​វាយ​កម្មករ​ឃ្លាំង​អេដចាយ​បែកក្បាល​កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៨ នៅក្បែរ​អគារ ខុន​ដូ របស់​ជនបង្ក នៅ​ខណ្ឌចំការមន​ចឹ​ង បាន​ចេញពី​គុក​

វិញ​បាត់ទៅ​ហើ កាលពី​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៨ តាម​ដីកា​បង្គាប់​ឲ្យ​ដោះលែង​របស់លោក ពេជ្រ វិជ្ជាធរ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ប៉ិច តុង​ហេង​ថៅកែ​ខុន​ដូ ភី ធី អេស រ៉េ​ស៊ី​ដេ​ន ទីលំនៅ​ផ្ទះ​២២​ដេ ផ្លូវ​៣៦៨ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ត្រូវបាន​លោក សៀង សុខ ជា​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់ ពីបទ ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស យោងតាម​មាត្រា ២១៧ និង​មាត្រា ២១៨ នៃ​ក្រមព្រហ្មទណ្ឌ និង​បាន​បញ្ជូន​សំណុំ​រឿងនេះ​ទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់​។​a pich tong 

​លោក រស់ ពិសិដ្ឋ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៨​កន្លងទៅ បានចេញ​ដីកា​សម្រេច​ឲ្យ​ឃុំខ្លួន លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ប៉ិច តុង​ហេង ជា​ថៅកែ​ខុន​ដូ ភី ធី អេស រ៉េ​ស៊ី​ដេ​ន ដែល​កាំភ្លើង​វាយ​កម្មករ​ឃ្លាំង​អេដចាយ​បែកក្បាល នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ (PJ) ជា​បណ្តោះអាសន្ន​សិន​រងចាំ បន្ត​នីតិវិធី​នាពេល​ក្រោយ​។​អា​ឡូ​វ​ត្រូវបាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​បាត់​។​
​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា សំណុំរឿង លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ប៉ិច តុង​ហេង នេះ​សមត្ថកិច្ច បញ្ជូន​ខ្លួន និង​សំណុំរឿង​ទៅ​តុលាការ ចំណែក​អាវុធខ្លី​ដែល​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ប៉ិច តុង​ហេង ប្រើ​ដើម្បី​ប្រព្រឹត្ត​បទល្មើស​វាយ​ក្បាល​កម្មករ​អេដចាយ​នោះ គឺ​សមត្ថកិច្ច មិនបាន​ដកហូត និង​បញ្ជូនទៅ​តុលាការ​នោះទេ​។​

​ជនរងគ្រោះ​ដែល​ត្រូវ​ឧ​ត្ត​ម​សេនីយ៍​ត្រី ប៉ិច តុង​ហេង​យក​កាំភ្លើង​វាយ ក្បាល​មានឈ្មោះ សាំង តុលា អាយុ ២១ ឆ្នាំ កម្មករ​ឃ្លាំង​អេដចាយ ដោយ​គ្រាន់ ព្រោះ​ខឹង​ជនរងគ្រោះ មើលមុខ​របស់ខ្លួន​។​
​នៅ​មុនពេល​កើតហេតុ គេ​ឃើញ​ជន​ត្រូវ​ចោទ បាន​ជិះ​រថយន្ត​ស្ព័​រ Chevrolet Camaro ពាក់​ស្លាក​លេខ ភ្នំពេញ 2AP-8989 ដោយ​រោទ៍​សម្លេង​ខ្លាំងៗ ទើប​ជនរងគ្រោះ​មើលមុខ​ជនសង្ស័យ​ដែល​នៅក្នុង​រថយន្ត​។​
​ពេល​ឃើញ​កម្មករ មើលមុខ បែប​នោះ ជន​សង​ស្ស័​យ បាន​បើករថយន្ត ត្រលប់​មកវិញហើយ ក៏​ចុះ​ពីលើ​រថយន្ត​ដោយមាន​កាន់​កាំភ្លើងខ្លី ទំនើប​មួយ​ដើម ទៅ​វាយ​កម្មករ​នោះ​បែកក្បាល​ជាច្រើន​ថ្នេរ​តែម្តង​។​
​ប្រភពពី​សមត្ថកិច្ច​ឲ្យ​ដឹងថា​៖ សំណុំ​រឿងនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ប៉ិច តុង​ហេង បាន​សង​សំណង​ទៅ​ជនរងគ្រោះ​ចំនួន ៤០០០​ដុល្លារ ដើម្បី​ឲ្យ​ជនរងគ្រោះ​ព្រម​ដក​ពាក្យបណ្តឹង ដើម្បី​បើកផ្លូវ​ឲ្យ​តុលាការ​មាន​ហេតុផល​សមរម្យ​មួយ​ក្នុង​ការដោះលែង នៅក្រៅ​គុក​។a pich tong1 

​