» ប្រទេស​សម្ព​ន្ធ័​អារ៉ាប​ស្វែងរក​មតិ​ឯកភាពគ្នា​វបណ្តេ​ញ​អ៊ីស្រាអែល​ចេញពី​អសប​ » បញ្ជីរ​ផ្គូផ្គង​ការប្រណាំង​ទូក​ឆ្នាំ២០២៤ប្រចាំ​ថ្ងៃទី​១ » នៅ ខេត្តកំពង់ឆ្នាំង​សារមន្ទីរ​តាំង​វត្ថុ​បុរាណ​មានតម្លៃ​មហាសាល​ដែល​ខ្មែរ​និង​បរទេស​មិនគួរ​រំលង » តុលាការ ឃុំខ្លួន​អតីត​អភិបាលស្រុក​ល្វាឯម លោក កន សុខកាយ រឿង​សូកលុយ​៣០​ម៉ឺន​ដុល្លារ រត់​ការ​ធ្វើជា​អភិបាលក្រុង​អរិយ​ក្សត្រ​ » អគ្គលេខាបក្ស​កុម្មុយនីស្ត​វៀតណាម ជួប ជាមួយ​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក លោក Donald Trump ពិភាក្សា​តាម​ទូរ​សព្ទ​ផ្តោតលើ​ការបង្កើន​ទំនាក់ទំនង​សេដ្ឋកិច្ច​ » សម្ដេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី អំពាវនាវ​ភ្ញៀវទេសចរ និង​វិនិយោគិន​បរទេស ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​របស់​កម្ពុជា » ព្រះរាជក្រឹត្យ​តែងតាំង​សមាសភាព​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា នៃ​អង្គចៅក្រម​អាណត្តិ​ថ្មី​មាន ឧបនាយករដ្ឋមន្ដ្រី កើត រិ​ទ្ធ ជា​សមាជិក​ទី​១ » ទីស្តីការគណៈរដ្ឋមន្ត្រី បង្ហាញ​គំរូ​ថ្មី នៃ​ព្រះ​បរម​ឆាយាល័ក្ខណ៍ » ACU ឃាត់ខ្លួន អភិបាលរង​ខេត្តពោធិ៍សាត់​ម្នាក់​និង​អតីត​អភិបាលស្រុក​ម្នាក់ ពេល​តំណាង​អយ្យការ ចោទប្រកាន់ លោក លី សា​ម៉េ​ត​, លោក ដួង តារា​, លោក មួង ឃីម និង​ឧកញ៉ា អ៊ុត ធី » លោកហេង​យ៉ុង​និស្សិតខ្មែរនៅអាមរិកទាលុយពីលោកដួង​អក្ខ​រ៉ា​ករណី​យ៍​ចេញ​ស្សែក​ស្អុយ​ ​ » រដ្ឋការចូបៃដឹនបញ្ជូនជំនួយប្រមុខការទូតអឺរ៉ុបធើ្វទស្សនកិច្ចទៅអ៊ុយក្រែន ដើម្បីបញ្ជាក់ពីជំហរគាំទ្រឥតងាករេ ក្រោយជ័យជម្នះរបស់លោកដូណាល់ត្រាំ » ជនជាតិឡាវម្នាក់ នាំគ្រឿងញៀនជាង ១លានគ្រាប់ ចូលតាមច្រកទ្វារអន្តរជាតិត្រពាំងក្រៀល » ម្តាយ ជូ​រី ល្អ​ហួស​យក​ថ្ងៃកំណើត នាំ​កូន​ចែកទាន​ចាស់ៗ និង​ពលរដ្ឋ​ខ្វះខាត » សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្រកាស​ស្វាគមន៍​លោក ជេ​ម សុខ ឲ្យ​មក​ស្រុក​ខ្មែរ និង​បដិសេធ​រាល់​ការអំពាវនាវ​ដែលនាំឱ្យ​បាត់បង់​អស្ថិរភាព​សង្គម ការ​ញុះញង់​ទាំងឡាយ​នាំ​ឲ្យ​ជាតិ​បែកបាក់​ » កម្លាំង​សមត្ថកិច្ច​ជិត ៥០០០​នាក់ នឹងត្រូវ​ដាក់ពង្រាយ​ក្នុង​ពិធីបុណ្យ​អុំទូកដែលរដ្ឋចំណាយថវិការច្រើន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2959 នាក់

ម្សិលមិញ 7522 នាក់

សរុប 15537531 នាក់

ទីបំផុត​ដឹងថា ដីព្រៃ​របស់​រដ្ឋ​ប្រមាណ​ជាង​390​ហិច​តា​និង​ជា​ដី​១០%​ដែល​គ្រប់គ្រង​ដោយ​រដ្ឋបាល​ព្រៃឈើ​ស្ថិត​ក្នុងភូមិ​ក្រសាំង​ដុះ​ឡើង​និង​ភូមិ​ថ្នល់កែង​ត្រូវបាន​ឈ្មួញ​ដី​ខិលខូច​កំពុងតែ​ទន្ទ្រាន​និង​វាតទី​ធ្វើ​របង​ហ៊ុំព័ទ្ធ រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​និង​លក់​ប​បន្ត​អោយ​ឈ្មួញ​បាត់ទៅហើយ ​បើទោះជា​អភិបាលខេត្ត​កំពង់ឆ្នាំង​បានសម្រេច​ដកហូត​ដាក់​ជា​អចលនៈទ្រព្យ​របស់​រដ្ឋ​តាម​សេចក្ដីសម្រេច​របស់​ក្រសួងកសិកម្ម​

 

(​ខេត្តកំពង់ឆ្នាំង​) ដីព្រៃ​របស់​រដ្ឋ និង​ជា​ដី​១០%​របស់​សហគមន៍​៣​ភូមិ​គឺ​ភូមិ​ក្រសាំង​ដុះ​ឡើង ភូមិ​ថ្នល់កែង និង​ភូមិ​ខ្វិត​ទួល​ឃ្លាំង​ក្នុង​ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស​ដែលជា​ដី​១០%​សម្រាប់​ប្រជាព​ពលរដ្ឋ​ចង​គោ ក្របី​និង​កាប់​អុស​ដុត​បោច​វ័​ល្វ ដែល​កា​ពារ​ដោយ​រដ្ឋបាល​ព្រៃឈើ​ត្រូវបាន​ឈ្មួញ​ខិលខូច​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​លួច​រំលោភ​យក​ដី​ធ្វើជា​កម្ម​សិទ្ធ​និង​លក់​អោយ​ឈ្មួញ​បាត់ទៅហើយ​។a krosang

បើ យោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ដ្ឋ​នៅ​ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស បាន​អះអាងថា ដី​ព្រែ​របស់​រដ្ឋ​ប្រមាណ​ជាង ៣៩០ ហិកតា​ស្ថិតនៅ​ចំណុច​ជើងភ្នំ​ថ្មគោល ឬ​ភ្នំ​សារិកាកែវ​និង​ដី​នៅ​ចំណុច​ខ្សាច់​ពូន ក្នុងភូមិ​ថ្នល់កែង និង​ភូមិ​ក្រសាំង​ដុះ​ឡើង ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង កំពុង​រង​នូវ​ការទន្ទ្រាន​កាន់កាប់​ម្ដង​ហើយ​ទៀត​ពី​សំណាក់​ឈ្មួញ​ដី​ឈ្មោះ​វាន់ រ៉ំ​ហៅ​កុសល នៅ​ភូមិ​ខ្វិត​ទួល​ឃ្លាំង​និង​ឈ្មោះ អ៊ុន ណាវី​(​ហៅ​ចែ​ស្រី​ឬ លោកស្រី​)​ដែលមាន​លំនៅដ្ឋាន​នៅ​ភូមិ​ត្រពាំង​ចឹក​សារ សង្កាត់ កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​រំលោភ​យក​ធ្វើជា​កម្ម​សឹ​ទ្ធ​និង​លក់​អោយ​ឈ្មួញ​។​

​ប្រភព​ដដែល​បាន​បង្ហើប​អោយដឹងថា​ដី​ដែល​ស្ថិតនៅ​តំបន់​ខាងលើនេះ ត្រូវបាន​កម្លាំង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​នៃ​ម​ន្ទ្ទី​រ​កសិកម្ម​ខេត្ត​និង​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង​តាំងពី​ជំនាន់​លោក​ទូច ម៉ា​រី​ន​នៅ​កាន់តំណែង​ជា​អភិបាលខេត្ត បានធ្វើ​ការដកហូត​ពី​សំណាក់​ជនខិលខូច​ដែល​បាន​លួច​ទន្ទ្រាន​កាន់កាប់​ជាច្រើនលើក​ច្រើនសា​មកហើយ និង​មានការ​ប្ដឹង​ទៅកាន់​តុលាការ​ទៀតផង ។​​សព្វ​ថៃ​ឈ្មោះ​អ៊ុន ណាវី​បាន​ជួល​ប្រជាពលរដ្ឋ​៩​គ្រួសារ​នៅ​ភូមិ​ផ្សេង​រួម​ទាំ​អ្នកស្រី​អ៊ុន ណាវី​១​គ្រួសារ​ទៀត​ស្មើ​១០​គ្រួសារ​ដើម្បី​យក​បន្លំ​ភ្នែក​មហាជន​និង​បន្លំ​ភ្នែក​ថ្ថ្នាក់លើ​ថា​ពួ​គេ​មាន​ដី​សារុប​៥០​ហិច​តា​ដោយ​ម្នាក់ៗ​មាន​ដី​៥​ហិច​តា ប៉ុន្តែ​ទោះជា​យ៉ាងណា ដី​នេះ​នៅតែ​ជា​ដី​របស់​រដ្ឋ​ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ខ័​ណ្ឌ​រដ្ឋបាល​ពៃ​ឈើ​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ដដែល​។​

​បើ​យោង​ប្រ​ភ​មួយ​ផ្សេងទៀត​បាន​បង្ហើប​អោយដឹងថា​ទាំង​ដី​នៅ​ចំណុច​ខ្សាច់​ពូន​និង​ដី​នៅ​ចំណុច​ជើងភ្នំ​ថ្មគោល​ដែល​គ្រប់គ្រង​ដោយ​រដ្ឋបាល​ព្រៃឈើ​នោះ​ត្រូវបាន​ក្រុមអ្នកមានអំណាច​មានបុណ្យ​ស័ក្ដិ​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​ភូមិ ឃុំ និង​ស្រុក​យក​ដី​នៅ​ចំណុច​ខាងលើ​លក់​អោយ​ឈ្មួញ​បាត់អស់​ទៅហើយ ដោយមាន​ឈ្មោះ​វ៉ាន់ រ៉ំ នៅ​ភូមិ​ខ្វិត​ទួល​ឃ្លាំង​ជា​មេការ​ក្នុងការ​រៀបចំ​ឯកសារ​ចាត់ចែង​ក្នុងការ​គ្រប់គ្រង​ដី​នេះ​ទៀតផង ។​​ប្រភព​ដដែល​បាន​បន្តទៀតថា​នៅ​ថ្ងៃទី​២៩​ខែមេសា​ឆ្នាំ​២០២០​មានឈ្មោះ​វ៉ាន់ បាន​ជួល​កម្លាំង​កម្មករ​អោយទៅ​កាប់​ព្រៃ​នឹង​យក​គ្រឿ​ចក្រ​ទៅ​ឈូសឆាយដី​ព្រៃរបស់​សហ​គម​ន៍​នៅ​ចំណុច​ជើងភ្នំ​ថ្មគោល​ឬ​ភ្នំ​ស​រិ​កា​កែវ​ជាប់​ព្រំប្រទល់​ខ្សាច់​ពូន ស្ថិត​ក្នុងភូមិ​ក្រសាំង​ដុះ​ឡើង​និង​ភូមិ​ថ្នល់កែង​ប្រមាណ​ជិត​៥​ហិច​តា​ប៉ុន្តែ​ត្រូវបាន​ប្រជាពលរដ្ឋ​នាំគ្នា​ទៅ​ឃាត់ ប៉ុន្តែ​ត្រូវបាន​លោក​វ៉ាន់ រ៉ំ​បញ្ជា​អោយកម្លាំង​សមត្ថកិច្ច​ដេញចាប់​ប្រជាពលរដ្ឋ​ញាត់​ចូល​រថយន្ត​វិញ​បំ​រ៉ុង​វាយខ្នោះ​បញ្ជូនទៅ​ខេត្ត​ទៀតផង​។​

​បើតាម​ដំណើររឿង​ដី​នេះ​និង​តាម​ការសង្កេត​ជាក់ស្ដែង​កាលពី​អំឡុង​មុន​ឆ្នាំ ២០០០ រហូតមកដល់​បច្ចុប្បន្ន កាលនោះ ដី​នៅ​តំបន់​ខាងលើ​ជា​ដីព្រៃ​ដែល​ធ្លាប់បាន ឯកឧត្តម ប៉ា ហមផាន នៅ​ជា​អតីត​អភិបាលរង​ខេត្តកំពង់ឆ្នាំង ក៏បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​ធ្វើការ​ដកហូត​ពី​ជនខិលខូច​ដែល​លួច​ទ​ន្ទ្រា​កាន់កាប់​ម្ដង​រួចរាល់​ហើយ​និង​បាន​លើក​ស្លាក​សញ្ញា​ដើម្បី​រក្សា​ទុកជា​សម្បត្តិរ​ដ្ឋ​វិញ​ផងដែរ​​ប៉ុន្តែ​ជនសង្ស័យ​នៅតែ​បន្ត​រំលោភ​ទន្ទ្រាន​កាន់កាប់​ម្ដង​ហើយ​ម្ដងទៀត ហើយ​កាលពី​អំឡុងពេល​ថ្មីៗ​នា​ឆ្នាំ ២០១៩ កន្លងទៅនេះ កម្លាំងចម្រុះ​ដែលមាន​អាជ្ញាធរ​ឃុំ​.​ស្រុក​.​ខេត្ត សហការ ជាមួយ​កម្លាំង​មន្ត្រី​ជំនាញ​បរិស្ថាន និង​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ដឹកនាំ​ដោយ​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តកំពង់ឆ្នាំង ក៏បាន​ចុះ​ធ្វើការ​ដកហូត​និង​
​លើក​ស្លាក​សញ្ញា បញ្ជាក់​ពី​ដីព្រៃ​រក្សាទុក​របស់​រដ្ឋ ផងដែរ​។​

​ជុំវិញ​ករណី​ខាងលើនេះ​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តកំពង់ឆ្នាំង បាន​ប្រាប់​អង្គភាព​សារព័ត៌មាន​យើង​អោយដឹងថា​លោក​បានធ្វើ​ការដកហូត​មក​ដាក់​ជា​ព្រៃ​សហគមន៍ និង​បានដាក់​ពាក្យបណ្ដឹង​ទៅកាន់​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​ផងដែរ​។​
​ចំណែក​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ និង​ឯកឧត្តម​សាយ សំ​អាល់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ក៏បាន​ចេញ​លិខិត​មួយច្បាប់​លេខ​:០០៤ គជ​ដព ចុះ​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៩ ជម្រាបជូន​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​និង​ជា​ប្រធាន​អនុគណៈកម្មាធិការ​ខេត្ត​ដើម្បី​ទប់ស្កាត់ លុបបំបាត់ និង​បង្ក្រាប​ការកាប់​រាន ដុត ឈូសឆាយ និង​ហ៊ុំ​ព័​ទ​ដីព្រៃ​ឈើ ដើម្បី​វាត​យក​ដី​ធ្វើជា​កម្មសិទ្ធិ ផងដែរ​។​

​យោងតាម​កម្មវត្ថុ​សំណើ​ពិនិត្យ​និរាករណ៍​ករណី​រាល់​លិខិត​ពាក់ព័ន្ធ​និង​ការទិញ​.​លក់ បញ្ជាក់​ការកាន់កាប់ និង​ផ្ទេរសិទ្ធិ​កាន់កាប់​ដីព្រៃ​ឈើ​ដោយ​ខុសច្បាប់​។ យោង​លិខិត​លេខ​:១៣៤៨​សជណ​.​កធ ចុះ​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៩ របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី​។​​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ បាន​ជម្រាបជូន​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​និង​ជា​ប្រធាន​អនុគណៈកម្មាធិការ​ខេត្ត ដើម្បី​ទប់ស្កាត់ លុបបំបាត់​និង​បង្ក្រាប​ការកាប់​រាន ដុត ឈូសឆាយ​និង​ហ៊ុំ​ព័​ទ​ដីព្រៃ​ដើម្បី​វាតទី​យក​ដី​ធ្វើជា​កម្មសិទ្ធិ ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បានកត់សម្គាល់​ឃើញថា បទល្មើស​កាប់​រាន ឈូសឆាយ និង​ហ៊ុំ​ព័​ទ​ដី​ព្រៃឈើ​ធ្វើជា​កម្មសិទ្ធិ​នៅ​បន្ត​កើតមាន​នៅឡើយ​។ ទោះបី​ការអនុវត្ត​គោលនយោបាយ​ចាស់​សកម្មភាព​ថ្មី​ត្រូវបាន​បញ្ចប់​ក៏ដោយ ក៏​ទម្រង់​រូបភាព​បទល្មើស​នៅ​កើតឡើង​ដដែល​។​

​ហេតុនេះ​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​ទប់ស្កាត់​ការកាប់​រាន និង​ឈូសឆាយ​ដីព្រៃ​ខុសច្បាប់ ជនល្មើស​តែង​លួច​ចូល​កាន់កាប់​ដោយមាន​ការបញ្ជា​ក់លើ​ឯកសារ​ទទួលស្គាល់ ភាគច្រើន​ពី​ភូមិ ឃុំ ស្រុក នឹងមាន​ករណីខ្លះ​រហូត​ដល់​ថ្នាក់​ខេត្ត​ទៀតផង ហើយ​លក់​បន្ត​ទៅឱ្យ​បុគ្គល​មាន​ប្រាក់ ឬ​បុគ្គល​មាន​ឥទ្ធិពល​ដោយ​សំអាង​មាន​ឯកសារ​ទិញ លក់ ត្រឹមត្រូវ តែ​ធាតុពិត​គឺ​ការទិញ​លក់​ដី​រដ្ឋ​ខុសច្បាប់ ដែលជា​អំពើ​ល្មើស​និង​ច្បាប់​ស្ដីពី​ព្រៃឈើ និង​ច្បាប់​ភូមិបាល និង​លិខិតបទដ្ឋាន​គតិយុត្ត​ដ៏​ទៃ​មួយចំនួនទៀត​ផងដែរ​។​

​ផ្អែកលើ​ហេតុផល​ដូចនេះ ចំពោះមុខ​ដើម្បី​ឆ្លើយតប​នឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ដីព្រៃ​ឈើ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​តាម​សំណូមពរ​ប្រជាពលរដ្ឋ​សូម​សំណូមពរ​ដល់​សម្ដេច​ប្រមុខ​រាជរដ្ឋាភិបាល​គឺ​សម្ដេច​ហ៊ុន សែន​មេត្តាជួយ​អន្តរាគ​គន៍​ទប់ស្កាត់​ដើម្បី​ការពារ​ដី​ចំណុច​ខាងលើ​ទុក​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់​ជា​សម្បត្តិ​រួម​ផង ដើម្បី​កំ​អោយ​ជនខិលខូច​លួច​ឃុបឃិត​គ្នា​ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត​។​a krosang1 a krosang3 a krosang4