» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12206 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702377 នាក់

មេ​ឈ្មួញ​ឈើ ហ៊ូ​វ ជី​វ៉ៃ នៅ​ខេត្តរតនគិរី យកលុយ​ពី​យួន​រាប់សែន​ដុល្លារ​ចែកចាយ​សមត្ថកិច្ច បើកផ្លូវ​រកស៊ី​ឈើ​ខុសច្បាប់​សារជាថ្មី​?!!!


​រតនៈគីរី​៖​តាម​សេចក្តីរាយការណ៍​ពី​ប្រជា​សហគមន៍​ភូមិ​ប៉ា​ដល​បាន​ឲ្យ​ដឹងថា សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​ពី​ក្រុម​ឈ្មួញ​មានអំណាច​បានធ្វើ​ឡើង នៅ​ចំណុច​ភូមិ​មា​លូ ភូមិ​ភិ ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស និង​ភូមិ​ប៉ា​ដល ឃុំ​សេ​សាន ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី​។a ho ji

សេចក្តីរាយការណ៍​បន្ត​ថា​មេ​ឈ្មួញ​ឈើ​ល្បីឈ្មោះ ណុប វ​ណ្ណះ និង​ឈ្មោះ ហូ​វ ជី​វ៉ៃ ជា​មន្ត្រី​អាវុធហត្ថ ដែល​ទំនង​មានការ​បើកដៃ​ពី​សំណាក់​លោក ថង សាវុន អភិបាលខេត្ត​និង​លោក គឹម រស្មី មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​ផង​នោះ បាន​ចំណាយលុយ​រាប់សែន​ដុល្លារ​ក្នុង​មួយខែៗ ទៅ​ឲ្យ​ស្ថាន​ប័ន​ជំនាញ​ពាក់ព័ន្ធ​ចំនួន​គ្រប់​អង្គភាព ដែល​អង្គុយចាំ​រាប់​ក្បាល​ឡាន​យកលុយ ជា​ថ្នូរ​ការមិន​បង្ក្រាប​មុខ​ជំនួញ​ឈើ​ខុសច្បាប់​ដឹក​ទៅ​លក់​នៅ​ព្រំដែន​យួន​នេះ​។

ប្រភព​ខាងលើ​បាន​បន្តទៀតថា មេ​ឈ្មួញ​ឈើ​ដ៏​មានអំណាច​ទាំងពីរ​នាក់​ខាងលើ បាន​យកលុយ​ពី​ឈ្មួញ​ឈើ​ជនជាតិ​យួន​រាប់សែន​ដុល្លារ មក​ចែកចាយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ កាលពី​ថ្ងៃទី ១៧​ធ្នូ ដើម្បី​បើកផ្លូវ​ឲ្យ​ពួកគេ​បាន​សិទ្ធិ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ឆ្លងដែន​ជាថ្មី​ឡើងវិញ បន្ទាប់ពី​ផ្អាក​មួយរយៈ​ដោយសារ​បែកធ្លាយ​ព័ត៌មាន​ដល់​ថ្នាក់ជាតិ​ដែល​ថ្មីៗ​នេះ​សម្តេច​ក្រឡាហោម ស ខេង បានធ្វើការ​ព្រមាន​ធ្ងន់ៗ​ទាក់ទង​នឹង​ការកាប់បំផ្លាញ​ព្រៃឈើ​យ៉ាង​រង្គាល​នៅក្នុង​ខេត្ត​ភាគ​ឦសាន​។

តែ​ផ្ទុយទៅវិញ​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី ទំនង​ញៀន​នឹង​ការប្រព្រឹត្ត​អំពើ​ពុក រលួយ បាន​បណ្តោយ​ឲ្យ​មេ​ឈ្មួញ​ល្បីឈ្មោះ​ប្រចាំខេត្ត​ពីរ​នាក់​នេះ បន្ត​កាប់បំផ្លាញ​ព្រៃ​សហគមន៍​ជនជាតិភាគតិច​ជាប់​នឹង​ព្រំដែន ដោយ​គ្មាន​រអែង​ថ្នាក់ដឹកនាំ​ជាតិ​ឡើយ​។

ក្រៅពី​កាប់បំផ្លាញ​ព្រៃ​សហគមន៍​ទាំងបី​ភូមិ​ខាងលើ ព្រៃឈើ​ក្នុង​ឧទ្យាន​ជាតិ​វិ​រៈ​ជ័យ​ក្នុងស្រុក​តា​វែង និង​ស្រុក​សេ​សាន ព្រៃ​អភិរក្ស ព្រៃ​សហគមន៍​ក្នុងស្រុក​កូន​មុំ ស្រុក​លំផាត់ ក៍​ត្រូវបាន​មេ​ឈ្មួញ​ដុះ​ស្លែ​ល្បីឈ្មោះ ប្រចាំខេត្ត​រតនៈគិរី​ទាំងពី​រូបនេះ ចេញមុខ​កាង​ឲ្យ​គេ​ចូល​កាប់បំផ្លាញ​យ៉ាង​មហន្តរាយ ដឹក​យកទៅលក់​នៅ​ព្រំដែន​យួន​ដែរ ដោយ​មួយចំនួនធំ​ចេញ​តាម​ច្រករបៀង និង​មួយចំនួនទៀត​ចេញ​តាម​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ​។

លោក អ៊ូច ឡេង វីរៈជន​បរិស្ថាន​ពិភពលោក​ឆ្នាំ​២០១៦​បាន​ថ្លែងថា បទល្មើស​ព្រៃឈើ​មិនអាច​ទប់ស្កាត់បាន ពីព្រោះ នេះ​ជា​មុខរបរ​ដ៏​ចម្បង​របស់​បុគ្គល​មានអំណាច​រកស៊ី​ឈើ​ដុះ​ស្លែ ដែលមាន​ការឃុបឃិត​គ្នា ជា​ប្រព័ន្ធ តាំងពី​ក្រោម ដល់​លើ តាំងពី​ក្នុងព្រៃ​រហូត​ឆ្លងដែន ជាពិសេស​ឈ្មួញ​មក ពី​វៀតណាម និង ចិន ដែល​ធ្វើ​ការនាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ នានា ជា​មូលហេតុ​នៃ​វិនាសកម្ម​ព្រៃឈើ នៅ​កម្ពុជា ដែល​មិនអាច​ទប់ស្កាត់បាន​។

ជុំវិញ​សេចក្តីរាយការណ៍​ខាងលើនេះ ការិយាល័យ​និពន្ធ គេហទំព័រ មាតុ​ភូ​មុ មិនអាច​សុំ​ការបំភ្លឺ​ពី​លោក ហូ​វ ជី​វ៉ៃ បានទេ​កាលពី​រសៀល​ថ្ងៃទី ២១ ធ្នូ ២០១៨ ព្រោះ​ទូរស័ព្ទ ចូល​ច្រើនដង តែ​គ្មាន​អ្នក​លើក​ទទួល ៕ ដោយ​: សុផល Tel : 093 28 18 11a ho ji1 a ho thong 

​