» គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?! » អនុប្រធានាធិបតីអាម៉េរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់បានបញ្ចប់ទៅវិញ ដោយគ្មានកិច្ចព្រមព្រៀងក្នុងពេលចារកម្មអាមេរិករកឃើញថាចិនកំពុងបញ្ជូនអាវុធឲ្យអ៊ីរ៉ង » នាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ » ស្រីស្អាតតែចិត្តបិសាចបោកតុងទីនជិត១លានដុល្លារ ប៉ងរត់គេចក្រៅប្រទេស! » មនុស្សចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី បន្លំជាភ្នាក់ងារធនាគារអេស៊ីលីដាដើម្បីលួចយកលុយ » ជនជាតិនាំគ្នាជីកដីរុករករ៉ែអកុសល្យបាក់ដីសង្គត់ស្លាប់២នាក់ » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកអគ្គរដ្ឋទូតចិនបើកការដ្ឋានព្រែកជីកហ្វូណនតេជោ កំណាត់ទី២ ប្រវែង ១៥១,៦គីឡូម៉ែត្រ » ត្រាំ ប្រកាសថា កម្លាំងទ័ពអាមេរិក នៅតែព័ទ្ធជុំវិញអ៊ីរ៉ង់ រហូតដល់កិច្ចព្រមព្រៀងពិតប្រាកដ ត្រូវបានអនុវត្ត » កម្ពុជាទូលពិតបារាំងរឿងថៃឈ្លានពានតែមិនបានសុំបារាំងឲ្យជួយដូចឆ្នាំ១៩៤៦ទេ! » តើប្រពន្ធវិមជ្ឈការស្មៀនមានសិទ្ធបដិសេធហត្ថលេខាមេឃុំចៅសង្កាត់? » សមត្ថកិច្ចនគរបាលប្រឆាំ​ងគ្រឿងញៀនខេត្ដកំពង់ស្ពឺ​បង្រ្កាបនៅឱរ៉ាល់បានមុខសញ្ញា​២​នាក់​ថ្នាំញៀនប្រភេទចម្រុះជាង​១០គីឡូក្រាម.,,

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5068 នាក់

ម្សិលមិញ 7641 នាក់

សរុប 18983759 នាក់

អ្នកភូមិ​ព្រះ​ដាក់​ស្ងៀម​សិន​ស្តាប់​មេ​ស៊ីសង​រឿង​រើចេញ​ពី​ដី​

 

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ព្រឹក​នៅ​ទី​០៦ ខែតុលា ឆ្នាំ​២០២២ បាន​សំណូមពរ​ឱ្យ ប្រជាពលរដ្ឋ​នៅ​ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប រក្សា​ភាពស្ងប់ស្ងាត់ សិន​រាជរដ្ឋាភិបាល នឹង​គិតគូរ​ឱ្យបាន​ម៉ត់ចត់​បំផុត​។​​ថ្លែង​ក្នុង​ពិធី​បើក​សន្និសីទ «​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​ឆ្នាំ​២០២២» ពិភាក្សា​ពី​ការស្តារ​កម្ពុជា​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ នា សម្តេច​តេ​ជោ បាន​លើកឡើងថា «​យើង​មិនទាន់មាន​ការប៉ះពាល់​ណាមួយ​ទៅលើ​ប្រជាជន​នៅ​ឃុំ​ព្រះ​ដាក់​នោះទេ យើង​គ្រាន់តែ​បានគិត​គូ​អំពី​ហេដ្ឋារចនាសម្ព័ន្ធ​របស់​អង្គរ ដែល​មុននេះ​មាន​បារាយ​ខាងកើត ដែល​អាចមាន​ទឹករ​ហូ​តដល់​៣០​លាន​ម៉ែត្រ​គីប​»​។​a hun chip1 

​សម្តេច​ទទួល​ស្គាល់​ថា ឃុំ​ព្រះ​ដាក់​ត្រូវបាន​កសាងឡើង​ប្រមាណ​៣០០-៤០០​ឆ្នាំមុន​មកហើយ ហើយ​ឃុំ​នេះ​ស្ថិតនៅ​ជា​ឃុំ​មួយ​ដែល​ទាក់ទង​ទៅនឹង​ផ្នែក​រដ្ឋបាល​ដែនដី​របស់​យើង​ទៀតផង​ដោយ​សម្តេច​បានបញ្ជាក់​បន្ថែម​ថា «​សូម​ស្ងប់ស្ងាត់ យើង​នឹង​គិតគូរ​ឱ្យ​ម៉ត់ចត់ ខ្ញុំ​នឹង​បញ្ជូន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និង​លោកជំទាវ ភឿង ស​កុ​ណា ទៅ​ជួប​ជាមួយ​បងប្អូន​នៅ​ថ្ងៃស្អែក និង​មានការ​ជួបជុំ​ដើម្បី​ពន្យល់​»​។​
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បង្ហើប​ថា រាជរដ្ឋាភិបាល​កំពុង​សិក្សា​អំពី​លទ្ធភាព​ដាក់​ទឹក​ទៅក្នុង​បារាយ​ដើម្បី​ទ្រទ្រង់​អង្គរ​។ សម្តេច​បញ្ជាក់ថា យើង​មិន​ដាក់​ទឹក​ដល់​៣០​លាន​ម៉ែត្រគូប ដើម្បី​ទាញ​ប្រជាជន​ចេញ​នោះទេ​។ សម្រាប់​ដី​នៅ​រុន​តា​ឯក វិញ​នៅសល់​ប្រមាណ​២០០​ឡូ​តិ៍ សម្តេច​បាន​បញ្ជា​ឱ្យ​ចាប់ផ្តើម​រៀបចំ​ដី​នៅ​តំបន់​ពាក់​ស្នែង​។ សម្តេច​ក៏បាន​បញ្ជា​ឱ្យ​រៀបចំ​វត្ត​នៅ​តំបន់​នេះ​ផងដែរ​។​​សម្តេច​បាន​ចាត់ទុកថា ករណី​នៅ​ឃុំ​ព្រះ​ដាក់​ជា​រឿង​ទទួល​ព័ត៌មាន​មិន​ច្បាស់ ធ្វើឱ្យមាន​ការយល់ច្រឡំ ដែល​រាជរដ្ឋាភិបាល មិនមាន​ការបណ្តេញ​នោះទេ​។

​សូមបញ្ជាក់ថា​មាន​ប្រជាពលរដ្ឋ​ប្រមាណ ៣ ០០០​នាក់ នៅ​ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប បាន​ប្រមូលផ្តុំ​តវ៉ា​នៅមុខ​សាលាឃុំ​កាលពី​ថ្ងៃ​ពុធ​ទី​៥​តុលា ក្រោយ​ពួកគាត់​បានទទួល​ព័ត៌មាន​ថា អាជ្ញាធរ​ជាតិ​អប្សរា ឱ្យ​ពួកគាត់​ចាក​ចេញពី​លំនៅឋាន​ទៅ​នៅ​ទីតាំង​ថ្មី​ក្នុង​តំបន់​រុន​តា​ឯក​។​​លោក ជា វីរៈ ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ថ្នល់ទទឹង ឃុំ​ព្រះ​ដាក់ ប្រាប់​ល​កាសែត​ថា ពលរដ្ឋ​នៅ​ឃុំ​ព្រះ​ដាក់ បាន​ប្រមូលផ្តុំ​តវ៉ា​នៅមុខ​សាលាឃុំ​ទាមទារ​សុំ​មិន​ចាក​ចេញពី​លំនៅឋាន ឬ​ដោះដូរ​ទៅ​កន្លែង​ថ្មី​។ លោក​បន្តថា ថ្មីៗ​នេះ អាជ្ញាធរ​ជាតិ​អប្សរា បានមក​សម្របសម្រួល​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ភូមិ​មួយចំនួន ក្នុង​ឃុំ​នេះ​ឱ្យ​ដោះដូរ​ទៅ​នៅ​ទីតាំង​ថ្មី​ក្នុង​តំបន់​រុន​តា​ឯក ក្រោម​ហេតុផល​ថា តំបន់​ដែល​ពលរដ្ឋ​កំពុង​រស់​នៅ​បច្ចុប្បន្ន ជា​តំបន់​រមណីយដ្ឋាន​អង្គរ​។​

​លោក ជា វីរៈ បន្ថែមថា​៖ «​យើង​មិន​ព្រម​ចាកចេញ ដោយសារ​យើង​រស់នៅ​កន្លែង​ភូមិ​ចាស់​នេះ​យូរ​ឆ្នាំ​ហើយ ហើយ​យើង​មិន​ចង់​ចាកចេញ​ដោយ​បារម្ភ​ពី​ផលប៉ះពាល់​សេដ្ឋកិច្ច​គ្រួសារ​។ យើង​ទៅ​នៅ​កន្លែង​ថ្មី​ថា តើ​មុខរបរ​យើង យើង​ត្រូវធ្វើ​អី រកស៊ី​អី​។ យើង​នៅ​ភូមិ​ចាស់​នេះ​យើង​អត់​ការងារ​ធ្វើ តែ​យើង​មាន​ស្រែចម្ការ​ធ្វើ​។ អីចឹង​ហើយ​យើង​សុំ​រស់នៅ​ភូមិ​ចាស់ យើង​មិន​ព្រម​រុះរើ​ផ្ទះ​ទៅ​កន្លែង​ថ្មី​»​។​​សម្រាប់​កា​ដោះដូ​ប្រជាពលរដ្ឋ​និយាយថា ការដោះដូរ​ទៅ​កន្លែង​ថ្មី​នៅ​តំបន់​រុន​តា​ឯក​នោះ គឺ​អាជ្ញាធរ​ផ្តល់​ដី​ឡូ​តិ៍​ត្រឹមតែ​២០​ម៉ែត្រ​គុណ​៣០​ម៉ែត្រ​ប៉ុណ្ណោះ ទោះ​ដី​អ្នកភូមិ​មាន​ទំហំ​ប៉ុណ្ណា​ក៏ដោយ​។ លោក​ថា គ្រួសារ​លោក​មាន​ដី​លំនៅឋាន​ទំហំ​៣០​ម៉ែត្រ​គុណ​២០០​ម៉ែត្រ និង​ដីស្រែ​ទំហំ ៥​ហិកតា សម្រាប់​បង្កបង្កើនផល​ចិញ្ចឹម​គ្រួសារ​ជា​រៀងរាល់ឆ្នាំ​។​​ពលរដ្ឋ​រូបនេះ បន្តថា ការដែល​អាជ្ញាធរ​ឱ្យ​គាត់​ដោះដូរ ដោយ​ផ្តល់​ដី​ឡូ​តិ៍​មកវិញ​ត្រឹមតែ​២០​ម៉ែត្រ​គុណ​៣០​ម៉ែត្រ​នៅ​តំបន់​រុន​តា​ឯក​នោះ គឺ​លោក​មិនអាច​ទទួលយក​បានឡើយ​។​a hun chip2