» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5651 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695822 នាក់

ពិភពលោក​មានប្រតិកម្ម​ចំពោះ​ការស្លាប់ លោក George Floyd​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​


អាមេរិក​៖ នៅតាម​ទីក្រុង​មួយចំនួន​នៅលើ​ពិភពលោក​ពិសេស​ប្រទេស​អ៊ឺរ៉ុប​កាលពី​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​បាន​ផ្ទុះ​ការតវ៉ា ដើម្បី​បង្ហាញ​សាមគ្គីភាព ជាមួយនឹង​ក្រុមអ្នកតវ៉ា​នៅក្នុង​សហរដ្ឋអាមេរិក ទាក់ទិន​នឹង​ការស្លាប់​របស់លោក George Floyd ពលរដ្ឋ​អាមេរិក​ដើមកំណើត​អាហ្វ្រិក ដែល​បាន​ស្លាប់​ដោយសារ​ប៉ូលិស​ស្បែក​សម្នាក់​ក្នុងចំណោម​៣​នាក់​នៅក្នុង​ទីក្រុង Minneapolis រដ្ឋ Minnesota សង្កត់​ជង្គង់​ពី​លើក​របស់លោក​អស់​ជាង ៨​នាទី​បណ្តាល​ឲ្យ​ថបដង្ហើម​ស្លាប់ ។​a floy 

​វីដេអូ​ដែល​គេ​ថា​បាន​ឭ​លោក Floyd និយាយ​ពីរ​បី​ដង​ថា​៖ «​ខ្ញុំ​មិនអាច​ដកដង្ហើម​បានទេ​»​តែ​ប៉ូលិស​រូបនោះ​នៅតែ​មិន​ព្រម​ឈប់ ។ ការតវ៉ា​ទាំងនេះ​បាន​ធ្វើឡើង​នៅក្រៅ​ស្ថានទូត​សហរដ្ឋអាមេរិក​នៅតាម​ប្រទេស​មួយចំនួន ។ នៅក្នុង​ទីក្រុង​ប៊ែ​រ​ឡាំង ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃអាទិត្យ ពលរដ្ឋ​អាល្លឺម៉ង់​រាប់ពាន់នាក់​បាន​ប្រមូល​ផ្ដុំគ្នា នៅ​ខាងក្រៅ​ស្ថានទូត​សហរដ្ឋអាមេរិក ដោយ​ស្រែក​បន្ទរ​ថា «​ជីវិត​ពលរដ្ឋ​ស្បែក​ខ្មៅ​មាន​សារៈសំខាន់​» ។

កាលពី​ថ្ងៃអាទិត្យ ក្រុមអ្នកតវ៉ា​បាន​លុតជង្គង់​នៅ​ទីលាន Trafalgar កណ្តាល​ទីក្រុង​ឡុង​ដ៍ ដោយ​ស្រែកថា “​គ្មាន​យុត្តិធម៌ គ្មាន​សន្តិភាព​” ហើយ​បន្ទាប់មក​បាន​ដើរ​ឆ្លងកាត់​វិមាន​រដ្ឋសភា និង​បញ្ចប់​នៅ​ខាងក្រៅ​ស្ថានទូត​អាមេរិក ។ ការតវ៉ា​អំពី​ការប្រកាន់​ពូជសាសន៍​ជាទូទៅ​ដែលមាន​មនុស្ស​ចូលរួម​រាប់ពាន់នាក់ បាន​ធ្វើឡើង​នៅក្នុង​ទីក្រុង​តូ​រ៉ង់​តូ ប្រទេស​កាណាដា កាលពី​ថ្ងៃ​សៅរ៍ ។​

​នាយករដ្ឋមន្ត្រី​កាណាដា​លោក Justin Trudeau និយាយ​កាលពី​ថ្ងៃ​សុក្រ​យោង​លើ​ការស្លាប់​របស់លោក Floyd នៅក្នុង​អត្ថបទ​មួយ​ក្នុង​កាសែត The Washington Post ថា​៖ «​ការប្រកាន់​ពូជសាសន៍ គឺមាន​យ៉ាងច្បាស់​ក្រឡែត ។ វា​មាននៅ​ក្នុង​សហរដ្ឋអាមេរិក ប៉ុន្តែ​ក៏មាន​ផងដែរ​នៅក្នុង​ប្រទេស​កាណាដា ។ យើង​ដឹងថា មនុស្ស​ប្រឈម​នឹង​ការរើសអើង​ជា​ប្រព័ន្ធ ភាពលំអៀង​ដោយ​មិនដឹង​ខ្លួន និង​ការប្រកាន់​ពូជសាសន៍​ប្រឆាំងនឹង​ពលរដ្ឋ​ស្បែក​ខ្មៅ​ជា​រៀងរាល់ថ្ងៃ​» ។ នៅ​ទីក្រុង​ម៉ិចស៊ិក ប្រទេស​ម៉ិចស៊ិក កាលពី​ថ្ងៃ​សៅរ៍ មនុស្ស​បាន​គូស​រូប និង​ដាក់​ផ្កា​គាំទ្រ​ដល់​លោក Floyd នៅ​របង​មួយកន្លែង​ជិត​ស្ថានទូត​សហរដ្ឋអាមេរិក ។​

​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស អ្នកស្រី Michelle Bachelet បាន​ថ្កោលទោស​ស្ថានការណ៍​ពាក់ព័ន្ធ​នឹង​ការស្លាប់​របស់លោក Floyd ដោយ​អ្នកស្រី​បាន​និយាយថា នេះ​គឺជា​ហេតុការណ៍​ថ្មី​ចុងក្រោយបង្អស់ «​ទាក់ទិន​នឹង​ការសម្លាប់​ពលរដ្ឋ​អាមេរិក​ដើមកំណើត​អាហ្វ្រិក ដែល​គ្មាន​អាវុធ​ជាច្រើនលើក​ច្រើនសារ​កន្ល​ង​មក ដោយ​ប៉ូលិស​អាមេរិក និង​អ្នក​ដទៃទៀត​» ។

ឯ​គណៈកម្មការ​សហភាព​អាហ្វ្រិក​វិញ កាលពី​ថ្ងៃ​សុក្រ បានចេញ​នូវ​សេចក្ដីប្រកាស​ដ៏​កម្រ​មួយ​ដោយ​ប្រើពាក្យ​ខ្លាំងៗ អំពី​ស្ថានការណ៍​តវ៉ា​នានា ទាក់ទិន​នឹង​ការស្លាប់​របស់លោក Floyd នេះ​នៅក្នុង​សហរដ្ឋអាមេរិក ។​​នៅក្នុង​សេចក្ដីប្រកាស​នោះ ប្រធាន​គណៈកម្មការ​ស​ហ​ភាព​អាហ្វ្រិក លោក Moussa Faki Mahamat «​ថ្កោលទោស​យ៉ាងខ្លាំង​» ចំពោះ​ទង្វើ​របស់​ប៉ូលិស​ទាក់ទិន​នឹង​ការស្លាប់​របស់លោក Floyd នេះ និង​បាន​ចូលរួម «​រំលែក​ទុក្ខ​ចំពោះ​ក្រុមគ្រួសារ​របស់លោក​»​ផងដែរ ៕a die floy a die floy1 

​