» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8863 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699034 នាក់

រដ្ឋប្រហារ​នៅ​ប្រទេស​ស៊ូដង់​ ​មេដឹកនាំ​ស៊ីវិល​ជាច្រើន​នាក់​ត្រូវបាន​ចាប់ខ្លួន​មាន​ប្រជាពលរដ្ឋ​ចេញ​តវ៉ា​

 

​ប្រទេស​ស៊ូដង់​៖​ក្រុម​ប្រដាប់អាវុធ​បាន​ចាប់ខ្លួន​សមាជិក​ជាច្រើន​នាក់​នៃ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ូដង់​នៅក្នុង​ផ្ទះ​របស់​ពួកគេ​ធ្វើ​ឲ្យ​វិបត្តិ​នយោបាយ​ក្នុងប្រទេស​នេះ​កាន់តែ​ធ្ងន់​ឡើង​។​​ក្នុងនោះ​មាន​រដ្ឋមន្ត្រី​ស៊ូដង់​យ៉ាងហោច​៤​នាក់​ត្រូវបាន​ក្រុម​ទាហាន​ដែល​មិន​ស្គាល់​អត្ត​សញ្ញាញ​ចាប់ឃុំខ្លួន​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ចន្ទ​នេះ​។​a coup soudang 


​សេចក្តីរាយការណ៍​មួយ​បាន​និយាយថា នាយករដ្ឋមន្ត្រី​ស៊ូដង់​លោក អាប់​ដា​ឡាស ហាម​ដុក (Abdallah Hamdok) ត្រូវបាន​គេ​ចាប់ខ្លួន​។ ប៉ុន្តែ​សេចក្តីរាយការណ៍​នេះ​មិនទាន់​ត្រូវបាន​បញ្ជាក់​ទេ​។​គេ​មិនទាន់​ដឹង​នៅឡើយ​ទេ​ថា​នរណា​ជា​អ្នកបញ្ជា​ពីក្រោយ​ការចាប់ខ្លួន​នេះ​។ យោធា​ស៊ូដង់​ក៏​មិនបាន​ធ្វើការ​អត្ថាធិប្បាយ​លើ​សេចក្តីរាយការណ៍​នោះដែរ​។​

​សាក្សី​ជាច្រើន​នាក់​បាន​និយាយថា អ៊ី​ន​ធឺ​ណេ​ត​ត្រូវបាន​កាត់ផ្តាច់​នៅក្នុង​រដ្ឋធានី​ខា​ទុំ ខណៈដែល​រូបភាព​ដែល​ត្រូវបាន​គេ​បង្ហោះ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​បានបង្ហាញ​ឲ្យ​ឃើញ​ពលរដ្ឋ​ដែលមាន​ការខឹង​សម្បារ​នាំគ្នា​ដុត​សំបក​កង់ឡាន​នៅលើ​ដងផ្លូវ​។​កងទ័ព​ក៏បាន​បិទផ្លូវ​និង​ស្ពាន​ទាំងអស់​ដែល​ចូលទៅក្នុង​ទីក្រុង​Khartoum ។​ដោយ​ដកស្រង់​ប្រភព​មិន​ស្គាល់​អត្តសញ្ញាណ ប៉ុស្តិ៍​ទូរទស្សន៍ Al Hadath​បាន​រាយការណ៍​ថា​នាយករដ្ឋមន្ត្រី Hamdok ត្រូវបាន​ឃុំខ្លួន​ក្នុងផ្ទះ ហើយ​កងកម្លាំង​យោធា​បាន​ចាប់ខ្លួន​រដ្ឋមន្ត្រី​ខុទ្ទកាល័យ​ចំនួន​៤​នាក់​សមាជិក​ជន​ស៊ីវិល​នៃ​ក្រុម​អភិជន​ដែល​កំពុងកាន់​អំណាច​កំពូល​រួម​ជាមួយនឹង​អភិបាលរដ្ឋ​និង​ប្រមុខរដ្ឋ​មួយចំនួន​របស់​គណបក្ស​នយោបាយ​។​

យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​AP​អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន​ដោយ​យោធា​រួមមាន​រដ្ឋមន្ត្រី​ឧស្សាហកម្ម​Ibrahim al-Sheikh​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​Hamza Baloul, Mohammed al-Fiky Suliman​សមាជិក​នៃ​ក្រុមប្រឹក្សា​អធិបតេយ្យ​ដែល​កំពុងកាន់​អំណាច​និង​Faisal Mohammed Saleh​ទីប្រឹក្សា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចុងក្រោយ​របស់​នាយករដ្ឋមន្ត្រី​Abdalla Hamdok​។​សមាគម​អ្នកជំនាញ​ស៊ូដង់​ដែលជា​ក្រុម​នយោបាយ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យនៅ​ស៊ូដង់​បាន​ហៅ​ចលនា​របស់​កងទ័ព​ថា​ជាការ​ធ្វើ​រដ្ឋប្រហារ​យោធា​និង​បាន​ជំរុញ​ឱ្យ​ប្រជា​ជនដើរ​តាមផ្លូវ​ដើម្បី​តវ៉ា​។​

ប្រទេស​ស៊ូដង់​មាន​វិបត្តិ​ចាប់តាំងពី​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​បរាជ័យ​កាលពី​ខែ​មុន​ដែល​នាំឱ្យមាន​ការប្រឈមមុខ​ដាក់គ្នា​ដ៏​ជូរចត់​រវាង​ក្រុម​យោធា​និង​ក្រុម​ស៊ីវិល​សម្រាប់​ការចែករំលែក​អំណាច​ប​ន្ទា​ប់​ពី​អតីត​មេដឹកនាំ Omar al-Bashir ត្រូវបាន​ផ្តួលរំលំ​ក្នុង​ឆ្នាំ​២០១៩​។​​ការចាប់ខ្លួន​ដែល​ត្រូវបាន​គេ​រាយការណ៍​នេះ​បានធ្វើ​ឡើង​ក្នុង​គ្រា​ដែល​ភាព​តានតឹង​រវាង​យោធា​និង​អាជ្ញាធរ​ស៊ីវិល​កំពុង​កើនឡើង​។ ភាគី​ទាំង​ពីរបាន​ចែករំលែក​អំណាច​គ្នា​ចាប់តាំងពី​មានការ​ផ្តួលរំលំ​ប្រធានាធិបតី​ស៊ូដង់​លោក អូ​ម៉ា អាល់​បា​សៀ (Omar al-Bashir) នៅ​ឆ្នាំ​២០១៩​មក​។​​ប៉ុន្តែ​ភាព​តានតឹង​បាន​កើនឡើង​ចាប់តាំងពី​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​យោធា​បានទទួល​បរាជ័យ​កាលពី​ខែ​មុន​៕a coup soudang1 a coup soudang3 

​