» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9377 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699548 នាក់

រូបសំណាក​ជា​និមិត្តរូប​សម័យ​សហភាពសូវៀត​នៅ​ទីក្រុង​កៀវ​ត្រូវបាន​រុះ​ចោល​!

 

​អ៊ុយ​ក្រែ​ន​៖ កាលពី​ថ្ងៃ​អង្គារ​ទី​២៦​មេសា ម្សិលមិញ​នេះ​រូបសំណាក​ដ៏​ធំ​មួយ​សល់​ពី​អតីតសម័យ​សហភាពសូវៀត​ដែលជា​និមិត្តរូប​នៃ​មិត្តភាព រវាង​រុស្ស៊ី នឹង​អ៊ុយ​ក្រែ​ន ស្ថិតនៅ​ចំ​កណ្តាល​ទីក្រុង​កៀវ ត្រូវបាន​អាជ្ញាធរ​អ៊ុយ​ក្រែ​ន​រុះរើ​ចោល​ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​ការឈ្លានពាន​របស់​ទីក្រុង​មូ​ស្គូ​។​នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​ពុធ ទី​២៧ ខែមេសា ឆ្នាំ​២០២២​។​a lenin1 

អតីត​អ្នក​ប្រដាល់​លោក វី​តា​លី ឃ្លី​ត​ស្កូ (Vitaly Klitschko) អភិបាល​ទីក្រុង​កៀវ បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ឥឡូវនេះ​យើង​មើលឃើញ​យ៉ាងច្បាស់​ថា​អ្វី​គឺជា​មិត្តភាព​នេះ នោះ​គឺ​ការបំផ្លិចបំផ្លាញ​ទីក្រុង​ជាច្រើន​របស់​អ៊ុយ​ក្រែ​ន … ការសម្លាប់​មនុស្ស​រាប់​ម៉ឺន​នាក់​។ ខ្ញុំ​ជឿជាក់ថា​អត្ថន័យ​នៃ​រូបសំណាក​នេះ​បាន​ផ្លាស់ប្តូរ​ទាំងស្រុង​នៅពេលនេះ​»​។​​មិនតែប៉ុណ្ណោះ អភិបាល​ទីក្រុង​កៀវ បាន​សង្កត់ធ្ងន់ថា​៖ ខ្លោងទ្វារ​នឹង​នៅ​ដដែល ប៉ុន្តែ​ត្រូវ​ប្តូរ​ឈ្មោះ​ជា «​សេរីភាព​នៃ​ប្រជាជន​អ៊ុយ​ក្រែ​ន​» វិញ​។​

​រូបសំណាក​ជាំ​និមិត្តរូប​ធ្វើ​ពី សំ​រិ​ទ្ធិ​ប្រវែង​ជាង​៨​ម៉ែត្រ ជា​រូបចម្លាក់​តំណាងឱ្យ​កម្មករ​អ៊ុយ​ក្រែ​ន​និង​រុស្សី​កាន់​ដៃ​គ្នា​នៅលើ​ជើង​ទម្រ​ដែល​បង្ហាញ​ពី​ចំណងមិត្តភាព​នៃ​សហភាពសូវៀត​។ រូបសំណាក​នេះ ស្ថិតនៅក្រោម​ខ្លោងទ្វារ​មិត្តភាព​ប្រជាជន​ដែល​ត្រូវបាន​គេ​សាងសង់​នៅក្នុង​ឆ្នាំ​១៩៨២ ដើម្បី​រំលឹក​ខួប​លើក​ទី​៦០ នៃ​សហភាពសូវៀត​៕a lenin a lenin2 

​