» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9285 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699456 នាក់

អារ៉ាប៊ីសាអ៊ូឌីតផ្តល់សារទៅប៉ាគីស្ថាន «កុំបារម្ភអី ! អារ៉ាប៊ីសាអ៊ូឌីតនឹងគាំទ្រសេដ្ឋកិច្ចប៉ាគីស្ថានយ៉ាងពេញទំហឹងជាមួយនូវការវិនិយោគ»

 

រីយ៉ាដ៖ព្រះអង្គម្ចាស់ មហាំម៉ាត់ ពិន សាល់ម៉ាន នាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអ៊ូឌីត បានផ្ញើសារមួយបញ្ជាក់ពីការគាំទ្រផ្នែកហិរញ្ញវត្ថុដ៏សំខាន់ដល់ប្រទេសប៉ាគីស្ថាន ក្នុងទម្រង់ជាប្រាក់បញ្ញើ ការវិនិយោគ និងការសងបំណុល ។a arabea pakistan 

សារនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីតក្នុងការគាំទ្រស្ថិរភាពសេដ្ឋកិច្ចប៉ាគីស្ថាន យ៉ាងពេញទំហឹង ។គួររម្លឹកថា កាលពីប៉ុន្មានថ្ងៃមុន ព្រះអង្គម្ចាស់ បញ្ជូនរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអារ៉ាប៊ីសាអ៊ូឌីត សៀស្ខ Mohammed bin Abdullah Al-Jadaan ទៅកាន់ប្រទេសប៉ាគីស្ថាន ក្នុងគោលបំណង ដើម្បីផ្តល់ឱ្យថ្នាក់ដឹកនាំប៉ាគីស្ថាននូវការធានាយ៉ាងមុតមាំថា អារ៉ាប៊ីសាអ៊ូឌីតនឹងបោះជំហានទៅមុខ ដើម្បីដោះស្រាយភាពខ្វះខាតណាមួយដែលអាចកើតឡើងចំពោះសេដ្ឋកិច្ចប៉ាគីស្ថាន មិនថាទាក់ទងនឹងទុនបម្រុងប្តូរប្រាក់បរទេស ប្រេង គម្រោង ការវិនិយោគ ការសងបំណុលខាងក្រៅ នោះទេ ។

យោងតាមការចុះផ្សាយនៅលើគេហទំព័រ TRTWorld នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ នេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុប៉ាគីស្ថាន លោក Muhammad Aurangzeb បញ្ជាក់កាលពីល្ងាចថ្ងៃអង្គារ ថា អារ៉ាប៊ីសាអ៊ូឌីតបានយល់ព្រមផ្តល់ជំនួយហិរញ្ញវត្ថុចំនួន ៣ពាន់លានដុល្លារដល់ទីក្រុងឥស្លាម៉ាបាដ ដើម្បីបញ្ចៀសភាពតានតឹងលើទុនបម្រុងបរទេស ចំពេលមានកាតព្វកិច្ចសងបំណុលដល់ប្រទេសអារ៉ាប់រួម ។

សារព័ត៌មាន Anadolu រាយការណ៍កាលពីសប្តាហ៍មុនថា អារ៉ាប៊ីសាអ៊ូឌីត និងប្រទេសកាតា នឹងផ្តល់ជំនួយហិរញ្ញវត្ថុចំនួន ៥ពាន់លានដុល្លារដល់ប៉ាគីស្ថាន ដែលអាចឱ្យទីក្រុងឥស្លាម៉ាបាដ បញ្ចៀសភាពតានតឹងលើទុនបំរុងបរទេសទន់ខ្សោយរបស់ប្រទេសនេះ ខណៈពេលដែលធ្វើការទូទាត់ខាងក្រៅនៅខែមិថុនា ៕