» ឃាត់ខ្លួន​យុវជន​ម្នាក់​ពាក់​ព​ន្ធ័​ការជេរប្រមាថ សមត្ថកិច្ច » ភាពចម្រូងចម្រាស់​”​នៅពេលដែល​កូរ៉េ​ពិចារណា​ហាមឃាត់​ការហូប​សាច់​ឆ្កែ​ » ឈ្មួញ​ដឹក​គ្រឿងញៀន​១៦០គីឡូឆ្លងទន្លេរ​ព្រំដែន​កម្ពុជា​ឡាវ​តែ​ត្រូវ​សម​ត្ត​កិច្ច​ចាប់​បានតែ​! » ធនាគារ ABA ជាប់គាំង​ប្រតិបត្តិការ​ជាច្រើន​ម៉ោង ធនាគារជាតិ​សួរ​? » មេភូមិ​ម្នា​ក់នៅ​ក្រុង​សែន​មនោ​រម្យ​ផឹក​ស្រវឹង​ដុត​ផ្ទះ​ខ្លួនឯង​លេង​! » អនុប្រធានរដ្ឋសភា​ទី​១​ថ្មី ប្តេជ្ញាចិត្ត​គោរព​ឥត ងាករេ​នៃ​ច្បាប់រដ្ឋធម្មនុញ្ញ​និង​ច្បាប់​រដ្ឋ​ដែលមាន​ជា​ធរមាន​ » រុស្ស៊ី ព្រមាន​បាញ់​កម្ទេច ផ្កាយរណប​អង្គការ ណា​តូ​អង្គការ​ណា​សា​ក្តៅ​ » ចាប់បាន​ស្ទាវ​ម្នាក់​ជំនាញ​ដេញ​កាប់​គ្នា​ក្នុង​បក្ស​ភ្នំ​សំពៅ​! » យូៗ​អ្នកនាង​ឌុ​ច​លីដា​បង្ហាញមុខ​ស្វា​ម៉ី​ម្តង​មូលហេតុ​ដោយសារ​? » មាន​មនុស្ស​១០​នាក់​ពាក់​ព​ន្ធ័​ករណី​យ៍​រកឃើញ​កាំភ្លើង​នៅ​ភ្នំព្រឹក​ខេត្តបាត់ដំបង​ » កម្ពុជា​បាន​សិទ្ធ​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​យុវជន​អាស៊ី នា​ឆ្នាំ​២០២៩ ជា​ផ្លូវការ​ » ប្រតិភូ​អង្គភាព​អ្នកនាំពាក្យ​ចូលជួប​សុំ​អនុសាសន៍​រដ្ឋមន្ត្រីក្រសួង​ពត៍​មាន​ » ករណី​រំលោភ​សម្លាប់​សិស្សស្រី​នៅ​កំពង់ចាម​សមត្ថកិច្ច​ចាប់បាន​ហើយ​ » បី​សប្តាហ៍​ខែធ្នូ​កម្ពុជា​ចុះ​ត្រជាក់​រហូតដល់​១៥​អង្សារ​ » យោធា​ស៊ូដង់ នឹង​តែងតាំង ជា​នាយករដ្ឋមន្ត្រី​ចាស់​ឡើងវិញ ក្រោយ​មាន​កិច្ចព្រមព្រៀង​នយោបាយ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4048 នាក់

ម្សិលមិញ 14497 នាក់

សរុប 8467308 នាក់

បេក្ខជន​ប្រធានាធិបតី​ស្តេច​ប្រដាល់​ប៉ា​គិ​អៅ​សន្យា​ថាបើ​លោក​ជាប់ឆ្នោត​នឹង​ចាប់​មេ​ពុករលួយ​ដាក់គុក​!

​ប្រទេស​ហ្វីលីពីន​៖ អតីត​អ្នក​ប្រដាល់​អន្តរជាតិ​ដ៏​ល្បីល្បាញ លោក ម៉ាន់​នី ប៉ាក​គី​អៅ (Manny Pacquiao) បាន​សន្យា​នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​អាមេរិក CNN កាលពី​ថ្ងៃទី​១១​វិច្ឆិកា​ថា លោក​នឹង​បើក​ការស៊ើបអង្កេត​ពាក់ព័ន្ធ​រឿង​ពុករលួយ ប្រឆាំង​អតីត​ដៃគូ​នយោបាយ​របស់លោក​មួយ​ចំនួន នៅក្នុង​ជួរ​រដ្ឋាភិបាល​របស់ លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ (Rodrigo Duterte) បច្ចុប្បន្ន ប្រសិនបើ​លោក​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ហ្វីលីពីន​។ នេះ​បើតាម​ការដកស្រង់​ព័ត៌មាន នៅ​រសៀល​ថ្ងៃ​សុក្រ ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២១​។a box pakeo 

លោកប៉ា​គី​អៅ​( Pacquiao) បានលើកឡើង​អំពី​ផែនការ​របស់លោក ក្នុងការ​ស៊ើបអង្កេត​សមាជិក​មួយចំនួន នៅក្នុង​ជួរ​រដ្ឋាភិបាល​លោក​ប្រធានាធិបតី​ឌុយ​ទឺ​តេ​( Duterte) ដែល​នឹង​ត្រូវផុត​អាណត្តិ ក្រោយ​ការបោះឆ្នោត​ប្រធានាធិបតី នៅ​ឆ្នាំ​២០២២ ខាងមុខនេះ​។ លោក Pacquiao «​មន្ត្រី ពុករលួយ ទាំង អស់ នោះ គួរ តែ ត្រូវ​ចាប់ ដាក់ គុក​។ វា​នឹង​ក្លាយជា​មធ្យោបាយ​តែមួយគត់ ដែល​យើង​អាច​មើលឃើញ កំណើនសេដ្ឋកិច្ច​នៅក្នុង​ប្រទេស​របស់​យើង ព្រោះ​ពួកគេ​ជា​ជំងឺមហារីក​របស់​ប្រទេស​នេះ ដែលជា​ឧបសគ្គ​ដល់​ការអភិវឌ្ឍ​»​។​

​គូប្រជែង​ម្នាក់​របស់លោក​ប៉ា​គី​អៅ​( Pacquiao )​ដែល​កំពុងមាន​ប្រជាប្រិយភាព​ផងដែរ គឺ​លោក ហ្វ៊ែ​រ​ឌី​ណេ​ន បង​បង ម៉ា​កូ​ស ជូ​នៀ (Ferdinand “Bongbong” Marcos Jr.) វ័យ ៦៤​ឆ្នាំ ត្រូវជា​កូនប្រុស​របស់​អតីត​មេដឹកនាំ​ផ្តាច់ការ​ហ្វីលីពីន លោក ហ្វ៊ែ​រ​ឌី​ណេ​ន ម៉ា​កូ​ស ដែល​ត្រូវបាន​គេ​ចោទប្រកាន់ថា បាន​កឹ​ប​កេង​លុយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ពី​ប្រទេសជាតិ អំលុង​ការ​កាន់អំណាច​រយៈពេល​ពីរ​ទសវត្ស​រ៍ក​ន្លះ ជា​ពេលដែល​មនុស្ស​រាប់ពាន់នាក់ ត្រូវបាន​ចាប់​ដាក់គុក និង​ធ្វើ​ទារុណកម្ម​។​

​អ្នក ជំនាញ ខ្លះ​បាន​គណនា​ថា ក្រុមគ្រួសារ Marcos បាន​ប្រមែប្រមូល​ទ្រព្យ សម្បត្តិ ច្រើន ជាង ១០​ពាន់ លាន ដុល្លារ អាមេរិក ក្នុងអំឡុង ពេល ដែល​ខ្លួន​កាន់ អំណាច ផ្តាច់ការ​។ យ៉ាងណាក៏ដោយ​លោក ម៉ា​កូ​ស ជូ​នៀ បានលើកឡើង ថា ការ ចោទ ប្រកាន់ ជាច្រើន មក លើ គ្រួសារ របស់ លោក គឺជា​ការ «​បង្កាច់ បង្ខូច​» តែប៉ុណ្ណោះ​។​

​សម្រាប់​របៀបវារៈ​នយោបាយ​របស់ Pacquiao រួមមាន​ការព្យាយាម​យកមក​វិញ​នូវ «​ទ្រព្យសម្បត្តិ​ដែល​ត្រូវបាន​លួច​» មួយចំនួន​ពី​ក្រុមគ្រួសារ Marcos ដែល​ធ្លាប់​ត្រូវបាន​និរទេស​អស់​រយៈពេល​ជាង ៥​ឆ្នាំ​បន្ទាប់ពី​បដិវត្តន៍​ឆ្នាំ​១៩៨៦​។ លោក Pacquiao បាន​សង្កត់ធ្ងន់​ជុំវិញ​បញ្ហា​នេះ​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​មិន​ខ្លាច​ទេ​។ នេះ ជា ការ តស៊ូ របស់ ខ្ញុំ ដើម្បី ផ្តល់ ការ អភិវឌ្ឍ ដល់ ប្រទេស ជាតិ​របស់ យើង ដោយ​ត្រូវ​ចាប់ អ្នក ដែល លួច ទ្រព្យសម្បត្តិ ជាតិ​ហ្វីលីពីន ដាក់គុក​ជា បន្តបន្ទាប់​។ ខ្ញុំ ចង់ ឲ្យ ពួកគេ ជាប់ គុក​»​។​

​គួរ​បញ្ជាក់ថា លោក Manny Pacquiao ត្រូវបាន​គេ​មើលឃើញថា មានលទ្ធភាព​ខ្ពស់​ក្នុង​ការបន្ត​តំណែង ជា​ប្រធានាធិបតី​ហ្វីលីពីន ពី​លោក Duterte នៅក្នុង​ការបោះឆ្នោត​សកល ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០២២​។ ទោះបីជា​លោក Duterte មាន​ប្រជាប្រិយភាព​យ៉ាងណា តែ​លោក​អាច​កាន់អំណាច​បានតែ ១​អាណត្តិ​ប៉ុណ្ណោះ ដែលមាន​រយៈពេល ៦​ឆ្នាំ ដោយសារតែ​ការកំណត់​ដោយ​ច្បាប់រដ្ឋធម្មនុញ្ញ​ហ្វីលីពីន​ថា ប្រធានាធិបតី​មួយរូប អាច​កាន់អំណាច​បានតែ​មួយ​អាណត្តិ​ប៉ុណ្ណោះ​៕