» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7089 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697260 នាក់

ថ្លែង​សារ​ពិសេស ពាក់ព័ន្ធ​គម្រោង "​ព្រែកជីក​ហ្វូណន​តេ​ជោ​"​សម្តេច​តេ​ជោ ហ៊ុន សែន​ជម្រុញ​ការជីក​ឲ្យ​ខាងតែបាន​


​ភ្នំពេញ​៖ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចាត់ទុក​ការប្ដូរ​ប្រូ​ហ្វា​ល់​របស់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​នៅលើ​បណ្ដាញ​សង្គម​នានា ចំពោះ​គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោ គឺជា​ចលនា​ជាតិ​ដ៏​ធំធេង ក្នុង​ស្មារតី​ស្នេហា​ជាតិ និង​ដើម្បី​កំណើនសេដ្ឋកិច្ច និង​សង្គម​កម្ពុជា​។a hun sen1

​ថ្លែង​សារ​ពិសេស​ស្តីពី "​ព្រែកជីក​ហ្វូណន​តេ​ជោ​"​សម្ដេច​តេ​ជោ បាន​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន និង​ព្រះសង្ឃ​គ្រប់​អង្គ​ដែល​បាន​ចូលរួម​គាំទ្រ​នូវ​គម្រោង​ព្រែកជីក​នេះ​។ សម្ដេច​តេ​ជោ បាន​មានប្រសាសន៍​បញ្ជាក់​ជាថ្មី​ថា សម្រាប់​គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោ គឺ​មិនមាន​ក្ដីបារម្ភ​ណាមួយ​ចំពោះ​បញ្ហា​បរិស្ថាន និង​សង្គម​នោះទេ ដូច្នេះ​កម្ពុជា​ត្រូវតែ​អនុវត្ត​គម្រោង​ព្រែកជីក​នេះ​ឱ្យខាងតែបាន​។​
​សម្ដេច​បាន​មានប្រសាសន៍​បញ្ជាក់​ឡើង​វិញ​ថា គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោ​នេះ គឺជា​គំនិត​ផ្ដួចផ្ដើម​តែមួយគត់​ចេញពី​កម្ពុជា​សុទ្ធសាធ​។ សម្ដេច​តេ​ជោ ជំទាស់​យ៉ាង​ដាច់​ណាត់​ចំពោះ​ក្រុមប្រឆាំង​ជ្រុលនិយម​មួយចំនួន​ដែល​បាន​ឡើង​ឡើង​ថា គម្រោង​ព្រែកជីក​នេះ​ជា​គំនិត​ផ្ដួចផ្ដើម​របស់​ចិន និង​ធ្វើឡើង​ដើម្បី​គាំទ្រ​ដល់​ដល់​ចិន​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​សម្ដែង​ការសោកស្ដាយ​ចំពោះ​ក្រុមអ្នកវិភាគ​ប្រឆាំង​ជ្រុលនិយម​មួយ​ក្ដាប់​តូច ដែល​នៅតែ​បន្ត​យក​រឿង​ព្រែកជីក​ហ្វូណន​នេះ មក​ភ្ជាប់​នូវ​បញ្ហានយោបាយ​តំបន់​ប្រឆាំង​ចិន​។ សម្ដេច​តេ​ជោ សម្ដែង​ការសោកស្ដាយ ដែល​ក្នុងនាម​ជា​បញ្ញវន្ត​មួយរូប ប៉ុន្ដែ​ក្រុមអ្នកវិភាគ​ប្រឆាំង​មួយ​ក្ដាប់​តូច​នោះ បែរជា​បន្ត​យក​រឿង​ដែលជា​សមិទ្ធផល​សម្រាប់​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ចជាតិ​មក​ធ្វើជា​ឈ្នាន់​នយោបាយ​របស់​ពួកគេ​។ សម្ដេច​តេ​ជោ​បាន​បញ្ជាក់ថា តាមរយៈ​គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោ​នេះ នឹងចូលរួម​ផ្ដល់​ផលចំណេញ​លើ​ចម្ងាយ​ផ្លូវ​ប្រវែង ១៦៩ គីឡូម៉ែត្រ ក្នុងការ​ដឹកជញ្ជូន​ទំនិញ និង​ការធ្វើ​ចរាចរណ៍​នៅលើ​ផ្លូវថ្នល់ ដែល​ផ្ដល់​ភាពងាយស្រួល​លើ​ការដឹក​ញ្ជូ​ន​។​

​សម្ដេច​តេ​ជោ បាន​មានប្រសាសន៍​បញ្ជាក់ថា តាមរយៈ​គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោ​នេះ នឹង​ផ្ដល់​ប្រព័ន្ធ​ស្រោចស្រប​ដល់​បណ្ដា​ខេត្ត ទិស​នីរ​តី​នៃ​ប្រទេស​កម្ពុជា​។ ព្រែកជីក​នេះ អាច​ទាញ​ទឹក​ឱ្យ​ប្រជាជន​សម្រាប់​បង្កបង្កើន​ផល និង​ប្រើប្រាស់ ដូច្នេះ​ពលរដ្ឋ​នឹង​បង្កើតបាន​នូវមុខរ​បរដូច​ជាកា​រ​ធ្វើ​កសិកម្ម​ពី​ធ្វើ​មួយ​លើក ទៅធ្វើ​ពីរលើក ឬ​លើសពីនេះ​។ សម្ដេច​តេ​ជោ បាន​សង្កត់ធ្ងន់ថា កម្ពុជា​មិន​ល្ងង់​រហូតដល់​សុខ​ទៅ​ទាញ​ទឹកប្រៃ​មក​បំផ្លាញ​ទឹកសាប​ខ្លួនឯង​នោះទេ​។ អ៊ីចឹង ផលប្រយោជន៍ គឺ​កម្ពុជា​អាចបង្កើត​បាន​នូវ​ប្រព័ន្ធ​ស្រោចស្រប​នៃ​ទិស​នីរ​តី ហើយ​ភាព​បៃតង​នៃ​ទិស​នីរ​តី​របស់​កម្ពុជា ហើយនឹង​កើតឡើង​នៃ​ការដាំដុះ ការដាំ​ដើមឈើ ដោយសារ​កម្ពុជា​មានប​ណ្ដា​ញ​ទឹក​ស្រោចស្រប​ដ៏​ល្អ​នេះ​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​បញ្ជាក់ថា តាមរយៈ​គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោ​នេះ ក៏​នឹង​ជួយ​ទប់ស្កាត់​បញ្ហា​ទឹកជំនន់​នៅ​រដូវវស្សា ក្នុងប្រទេស​កម្ពុជា​ផង និង​បណ្ដា​ប្រទេសជិតខាង​ផងដែរ​។ ក្រោយ​មាន​ព្រែកជីក​ហ្វូណន​តេ​ជោ វិស័យ​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា នៅ​ទិស​នីរ​តី ដូច​ការ​ប្រសិទ្ធ​នាម​ថា តារា​រះ​នៅ​ទិស​នីរ​តី​ផងដែរ​។ សម្ដេច​តេ​ជោ​ជំរុញ​ដល់​រាជ​រដ្ឋ​ភិ​បាល​កម្ពុជា ព​ន្លឿ​ន​ដល់​ការបើក​ការដ្ឋាន​ក្នុងការ​ស្ថាបនា ព្រែកជីក​ហ្វូណន​តេ​ជោ​នេះ​តែម្ដង​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​ផ្ដាំផ្ញើ​ទៅ​ប្រជាពលរដ្ឋ សូម​ចាប់​អារម្ភ​លើ​ឯករាជ្យភាព​ខាង​នយោបាយ លើ​ការដឹកជញ្ជូន​របស់​ក​ម្ពុ​ជា​។ កម្ពុជា​មិនចាំបាច់​យក​វៀតណាម​ធ្វើជា​សត្រូវ ហើយ​វៀតណាម​ក៏​មិនចាំបាច់​យក​កម្ពុជា​ធ្វើជា​សត្រូវ​ដែរ​។ ប៉ុន្ដែ​មាន​ក្រុមប្រឆាំង​ជ្រុលនិយម​ដែល​នៅតែ​បន្ត​លើកឡើង​នូវ​រឿង​ព្រែកជីក​ហ្វូណន​តេ​ជោ​នេះ ទៅ​ភ្ជាប់​នឹង​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់​។​សម្ដេច​បាន​រម្លឹកថា ព្រះបាទ​អង្គឌួង បានគិត​គូរ​ពី​ការស្ថាបនា ព្រែកជីក​នេះ តាំងពី​ឆ្នាំ ១៨៤០ មកម្ល៉េះ​។ មាន​គេ​និយាយថា បើ​ធ្វើ​ព្រែកជីក​នេះ ចំណេញ​សួរថា កាលពី​ជាង ៤០​ឆ្នាំមុន ហេតុអ្វី​មិន​ធ្វើ​ព្រែកជីក​នេះ ។ សម្ដេច បញ្ជាក់ថា ពេលនោះ កម្ពុជា​ក្រ​ណាស់ មិនមែន​កម្ពុជា​មិន​ចង់​ធ្វើ​នាពេល​នោះទេ​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​បញ្ជាក់ទៀតថា សម្ដេច​មិនត្រូវ​ការឱ្យ​ប្រជាជន​កម្ពុជា និង​វៀតណាម​ស្អប់​គ្នា នឹង​យកគ្នា​ធ្វើជា​សត្រូវ​នោះទេ​។ សម្ដេច​តេ​ជោ ចង្អុល​បង្ហាញថា ការធ្វើ​ព្រែកជីក​នេះ គឺ​នឹង​បន្សល់ទុក​ដល់​កម្ពុជា​លើសពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម នោះ​គឺ​ការ​ឯករាជ្យ​ខាង​នយោបាយ​លើ​វិស័យ​ដឹកជញ្ជូន​ផ្លូវទឹក​របស់​កម្ពុជា​៕

​