» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 30336 នាក់

ម្សិលមិញ 11636 នាក់

សរុប 20597755 នាក់

ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​ចិន សម្រេចបាន​ជិត​៥​ពាន់​លាន​ដុល្លារ កើន​៣១% នៅ​ឆមាស​ទី​១ ឆ្នាំ​២០២០១​នៅ​ឆ្នាំ​២០២៣ កំណត់​គោលដៅ​ឲ្យ​បាន ១០​ពាន់​លាន​ដុល្លារ


ភ្នំពេញ​៖ ទោះបី​មាន​កូ​វីត​តែ​ការរកស៊ី​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ចិន សម្រេចបាន​ជិត​៥,០០០​លាន​ដុល្លារ កើនឡើង​៣១% ក្នុង​រយៈពេល​ខែ​៦ ដើមឆ្នាំ​២០២១​នេះ​។a china comerce1

លោក សុខ សុភ័ក្ដ្រ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​គូសបញ្ជាក់ថា «​ទំហំ​ពាណិជ្ជកម្ម កម្ពុជា​-​ចិន ៦​ខែ ឆ្នាំ​២០២១​នេះ មានការ​កើន​ទ្បើង ចំនួន​៣១% គឺ​បាន​ក្នុងតម្លៃ​ជិត ៥,០០០ លាន​ដុល្លារ​អាមេរិក បើ​ធៀប​នឹង​រយៈពេល​៦​ខែ​ដូចគ្នា ក្នុង​ឆ្នាំ​២០២០ ដែល​តម្លៃ​ត្រឹមតែ ៣,៧០០​លាន​ដុល្លារ​អាមេរិក​តែប៉ុណ្ណោះ​»​។​​ដោយ​មិនបាន​បង្ហាញ​ពី​តុល្យភាព​ជ​ញ្ជឺ​ង​ពាណិជ្ជកម្ម​តែ​មន្ដ្រីជាន់ខ្ពស់​ពាណិជ្ជកម្ម​រូបនេះ និយាយថា​ការនាំ​ចេញពី​កម្ពុជា​ទៅ​ចិន តែងតែមាន​កំណើន ជា​មធ្យម​ប្រមាណ​ពី ៦-១០% ក្នុង​មួយឆ្នាំៗ ព្រោះ​សេដ្ឋកិច្ច នៃ​ប្រទេស​ទាំងពីរ បាន​បំពេញ​ឲ្យ​គ្នា​ទៅវិញទៅមក យ៉ាង​ល្អ​។​

កម្ពុជា បាន​នាំ​ចេញទៅ​ចិន នូវ​សម្លៀកបំពាក់ ស្បែកជើង ស្បែក​សត្វ​មាន​រោម ម៉ាស៊ីន​ប្រើ​ពី​ស្តុ​ង អង្ករ កៅស៊ូ ចេក ដំឡូង​មី គ្រាប់ស្វាយចន្ទី ស្បែកជើង ហិប វ៉ា​លី ជាដើម -​ល​-​។​នាំចូល​ពី​ចិន​មកវិញ នូវ​ផលិតផល​សម្រាប់​បម្រើ ឲ្យ​ការវិនិយោគ និង​ផលិតកម្ម ដូចជា ក្រណាត់​ចាក់ ក្រណាត់​ត្បាញ​ពី​កប្បាស គ្រឿងចក្រ ដែក គ្រឿងសំណង់​ផ្សេងៗ បរិក្ខារ និង​គ្រឿង​អេឡិចត្រូនិក វត្ថុ​ធាតុ​ពី​ប្លា​ស្ទិ​ក អាលុយមីញ៉ូម គ្រឿង​សង្ហា​រឹម និង​ក្រដាស និង​ក្រដាសកាតុង ជាដើម​។​
​លោក សុខ សុភ័ក្ដ្រ បានបញ្ជាក់​យ៉ាង​ដូ​ចេះ្ន​ថា ដោយ​មើលឃើញ​សក្តានុពល ដ៏​ធំ​ផ្នែក​ពាណិជ្ជកម្ម រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ កម្ពុជា​-​ចិន បានដាក់​ទិសដៅ​ពាណិជ្ជកម្ម​សរុប ក្នុង​ឆ្នាំ​២០២៣ ធ្វើយ៉ាងណា​សម្រេច​ឲ្យ​បាន ១០,០០០​លាន​ដុល្លារ​អាមេរិក​។​

​ចំពោះ​ពាណិជ្ជកម្ម​សរុប​រវាង​កម្ពុជា និង​ចិន​វិញ គឺ​តែងតែ​សម្រេចបាន លើស​ផែន​ការដែល​កំណត់ ដោយ​ប្រមុខ​រដ្ឋាភិបាល នៃ​ប្រទេស​ទាំងពីរ​។ ជាក់ស្តែង នៅក្នុង​ឆ្នាំ​២០១៧, ពាណិជ្ជកម្ម​សរុប​មាន​កំណើន​១៦% ស្មើនឹង ៥ ៨០០ លាន​ដុល្លារ​អាមេរិក គឺ​លើស​ទិសដៅ​កំណត់​។ ក្នុង​ឆ្នាំ​២០២០ ដោយសារ​ប្រទេស​ទាំងពីរ រង​ផលប៉ះពាល់​ពី​វិបត្តិ​កូ​វីដ​១៩ កំណើន​បាន​ថយចុះ​៥% ក៏ប៉ុន្តែ​ពាណិជ្ជកម្ម​សរុប​ទ្វេភាគី នៅតែមាន​ទំហំ​ធំ គឺមាន​ជាង ៨ ០០០ លាន​ដុល្លារ​អាមេរិក​៕a china comerce 

​