» អាជ្ញាធរនិងសិស្សរងគ្រោះនិយាយខុសគ្នាករណីយ៍គ្រូវិទ្យាល័យម្លូទាត់សិស្សបណ្តាលឱ្យបាក់កជើង » កម្លាំងជំនាញខេត្តកោះកុង បង្ក្រាបបានទូកដឹកទំនិញឆ្លងដែនខុសច្បាប់ ពីប្រទេសថៃ១គ្រឿង » ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោរឿងសន្តិសុខតាមព្រុំដែន! » នាយករដ្ឋមន្ត្រីសិង្ហបុរី :៖ ការប៉ះទង្គិចថៃ–កម្ពុជា ជាសញ្ញាហានិភ័យនៅក្នុងអាស៊ាន! » នគរបាលវៀតណាមបង្ក្រាបទីតាំងផលិតទំនិញក្លែងក្លាយដ៏ធំមួយ រកឃើញមានទាំងទឹកត្រីម៉ាកល្បីៗប្រចាំប្រទេស និងគ្រឿងផ្សំផ្ទះបាយក្លែងក្លាយច្រើនមុខ » រាជរដ្ឋាភិបាល បន្តលើកទឹកចិត្តផ្នែកពន្ធដារដល់សហគ្រាសក្នុងវិស័យទេសចរណ៍ នៅខេត្តសៀមរាប រហូតដល់ដំណាច់ឆ្នាំ២០២៦ » ថៃប្រើកម្លាំងយោធាចូលើលកាន់កាប់ទឹកដីនៃប្រទេសអធិបតេយ្យមួយ គឺខុសច្បាប់តែមិនឃើញមានប្រទេសណាឬស្ថាបន័អន្តរជាតិណាចេញមកជួយកម្ពុជា?! » មីយ៉ាន់ម៉ាបណ្តេញតំណាងជាន់ខ្ពស់ទីម័រក្រោយបើកសំណុំរឿងផ្លូវច្បាប់ប្រឆាំងនឹងរបបយោធា » សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ចេញពីកម្ពុជាទៅអាមេរិកប្រជុំក្រុមប្រឹក្សាសន្តិភាព » គ្រាន់តែនិយាយរឿងខ្វះទឹកតាមហ្វេសប៊ុក ត្រូវព្រះរាជអាជ្ញា ចោទពីបទធ្វើឱ្យខូចទឹកចិត្តកងទ័ព និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍? » អយ្យការតាកែវដោះលែងអ្នកកាសែត២នាក់ឱ្យមានសេរីភាពវិញតែមិនបិទសំណុំរឿងនិងមិនប្រាប់កំហុស? » សម្រេចឃុំខ្លួនមន្ត្រីឧទ្យានុរក្សម្នាក់ដាក់ពន្ធនាគារ ពីបទហិង្សាលើ ភរិយា » តៃវ៉ាន់បដិសេធសំណើអាម៉េរិក ចង់ឱ្យផ្ទេរផលិតកម្មបន្ទះឈីប ៤០ភាគរយ ទៅទឹកដីអាម៉េរិក » ឃាត់ខ្លួន​អ្នកកាសែតឲ្យលុប​រូបថតទីតាំងសង្ស័យ​ឆបោក​នៅមជ្ឈមណ្ឌល​តារា​សាគរ » អគ្គមេបញ្ជាការកងទ័ពហ្វីលីពីសន្យាយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃប្រកបដោយភាពអព្យាក្រឹត្យ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1056 នាក់

ម្សិលមិញ 8911 នាក់

សរុប 18579903 នាក់

ទីតាំង​ជិះឡាន​ក្រុង​ចេញពី​ភ្នំពេញ​ទៅ​បោះឆ្នោត​ថ្ងៃទី​២៣​កក្កដា​២០២៣

​ភ្នំពេញ ៖ សម្រាប់​កម្មករ កម្មការិនី ដែល​នឹងធ្វើ​ដំណើរ ទៅ​ស្រុកកំណើត ក្នុង​ថ្ងៃ​ឈប់សម្រាក រយៈពេល​៣​ថ្ងៃ ដើម្បី​ចូលរួម​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ នា​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៣​ខាងមុខនេះ អាច​អញ្ជើញ ទៅកាន់​ទីតាំង​ទាំង​១០​កន្លែង ដែល​រដ្ឋបាល រាជធានី​ភ្នំពេញ បាន​ត្រៀម​រៀបចំ សម្រាប់​ការចេញដំណើរ នៅ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២៣ ។​a car vot5 

តាម​សេចក្តីជូនដំណឹង របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា​៖ ទីតាំង​ទាំង​១០​ចេញដំណើរ ពី​រាជធានី​ភ្នំពេញ ទៅ​បណ្តា​ខេត្ត​ទាំង​២៤ នៅ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២៣ ចាប់ផ្តើម​ពី​ម៉ោង ៥:៣០​នាទី​ព្រឹក រួមមាន ៖១ មុខ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​។២ សួន​ឧស្សាហកម្ម​វឌ្ឍន​។៣ សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​។៤ ផែស្ងួត​សូ​ងួន​។៥ មុខ​អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ​។៦ បណ្ដោយ​ផ្លូវជាតិ​លេខ​៤ មុខ​រោងចក្រ​ហេន​សឺ​វេន & អតីត​រោងចក្រ​ខាំ​បូ​ហេន​សាំ (​បុរី​សែន​មនោ​រម្យ​)។៧ ផ្លូវ​៦០​ម៉ែត្រ (​អតីត​ស្តុ​ប​ក្រុមហ៊ុន​មែក​សឺ​ដេ​ស​)៨ តំបន់​សេដ្ឋកិច្ច​ភ្នំពេញ​រ៉ូយ៉ាល់​។៩ រង្វង់​មូល​ទេព​មច្ឆា (​ជ្រោយចង្វារ​)
​និង ១០ ចំណតរថយន្ត​ក្រុង សួនច្បារ​ឫស្សីកែវ​។
សូមបញ្ជាក់ថា​អនុវត្តតាម​ប្រសាសន៍​ណែនាំ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូនដំណឹង ដល់​បងប្អូន​កម្មករ​-​និយោជិត និង ប្រជាពលរដ្ឋ​ទាំងអស់ ឱ្យបាន​ជ្រាបថា ដើម្បី​ជួយ​សម្រួល ដល់​ការធ្វើដំណើរ របស់​បងប្អូន​កម្មក​រ​-​និយោជិត និង ប្រជាពលរដ្ឋ​ទៅ​ស្រុកកំណើត នៅ​ថ្ងៃ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ និង​ការផ្តល់សេវា​ដឹកជញ្ជូន សាធារណៈ​ប្រចាំថ្ងៃ ជូន​បងប្អូន​ប្រជាពលរដ្ឋ នៅ​រាជធានី​ភ្នំពេញ រដ្ឋបាល​រាជធានី​ភ្នំពេញ បានរៀបចំ​រថយន្តក្រុង​ចំនួន ៤៣០​គ្រឿង សម្រាប់​បម្រើសេវា​ដឹកជញ្ជូន​សាធារណៈ ដោយ​ចេញដំណើរ​ពី​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២៣ និង​ធ្វើដំណើរ​ត្រឡប់​ពី​ខេត្ត មក​រាជធានី​ភ្នំពេញ​វិញ នៅ​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២៣ ដោយ​មិន​បង់ប្រាក់ និង​មិន​ប្រកាន់​និន្នាការ​នយោបាយ​ណាមួយ​ឡើយ ។​

ទី​១-​សម្រាប់​សេវា​ដឹកជញ្ជូន​ប្រជាពលរដ្ឋ នៅក្នុង​រាជធានី​ភ្នំពេញ​រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រើប្រាស់​រថយន្តក្រុង​ចំនួន ៨០​គ្រឿង​។ ទី​២-​សម្រាប់​សេវា​ដឹកជញ្ជូន បងប្អូន​កម្មករ​-​និយោជិត និង​ប្រជាពលរដ្ឋ ដែល​នឹងធ្វើ​ដំណើរ ពី​រាជធានី​ភ្នំពេញ ទៅតាម​បណ្តា​ខេត្ត នឹង​ពី​បណ្តា​ខេត្ត ត្រឡប់មក​រាជធានី​ភ្នំពេញ​វិញ ប្រើប្រាស់​រថយន្តក្រុង​ចំនួន ៣៥០​គ្រឿង ។​​សូមបញ្ជាក់ថា សម្រាប់​ម៉ោង​ចេញដំណើរ ពី​រាជធានី​ភ្នំពេញ ទៅតាម​បណ្តា​ខេត្ត​មួយចំនួន មាន ០២​ជើង​រត់ និង​០៣​ជើង​រត់​ដូចខាងក្រោម​៖-​ខេត្តព្រៃវែង ០២​ជើង​រត់​៖​ជើង​ទី​១ ម៉ោង ៥:៣០​នាទី និង ជើង​ទី​២ ម៉ោង ១៤:០០​នាទី​។-​ខេត្តតាកែវ ០២​ជើង​រត់​៖​ជើង​ទី​១ ម៉ោង ៥:៣០​នាទី និង ជើង​ទី​២ ម៉ោង ១៤:០០​នាទី​។-​ខេត្តកំពង់ឆ្នាំង ០២​ជើង​រត់​៖​ជើង​ទី​១ ម៉ោង ៥:៣០​នាទី និង ជើង​ទី​២ ម៉ោង ១៤:០០​នាទី​។-​ខេត្តកំពង់ចាម ០២​ជើង​រត់​៖​ជើង​ទី​១ ម៉ោង ៥:៣០​នាទី និង ជើង​ទី​២ ម៉ោង ១៤:០០​នាទី​។-​ខេត្តកំពង់ស្ពឺ ០៣​ជើង​រត់​៖​ជើង​ទី​១ ម៉ោង ៥:៣០​នាទី និង ជើង​ទី​២ ម៉ោង ១០:០០​នាទី និង​ជើង​ទី​៣ ម៉ោង ១៤:០០​នាទី​៕a car vot a car vot1