វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2617 នាក់
ម្សិលមិញ 3261 នាក់
សរុប 13059406 នាក់
ខេត្តព្រះសីហនុ៖រដ្ឋបាលក្រុងព្រះសីហនុ នឹងធ្វើការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ សោភ័ណភាព និងអនាម័យបរិស្ថាន នៅឆ្នេរព្រែកត្រែង ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ។ករណីយ៍នេះលោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ បានឲ្យដឹងថារដ្ឋបាលក្រុងព្រះសីហនុ ជូនដំណឹងដល់ប្រជាពលរដ្ឋមួយចំនួនដែលបានសង់រោង តូប និងបានដាក់កញ្ចុះចល័តមិនរៀបរយ នៅលើដីឆ្នេរសាធារណៈ ស្ថិតនៅឆ្នេរព្រែកត្រែងសង្កាត់លេខ១ ក្រុងព្រះសីហនុ បញ្ឈប់រាល់សកម្មភាពសាងសង់សំណង់ផ្សេងៗ នៅលើដីចំណីឆ្នេរព្រែកត្រែងចាប់ពីថ្ងៃជូនដំណឹងនេះតទៅ និងត្រូវធ្វើការរុះរើសំណង់មិនរៀបរយដោយស្ម័គ្រចិត្ត និងជញ្ជូនយកចេញឱ្យអស់ពីទីតាំង នៅមុនថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ជាកំហិត។
លោអភិបាលរងក្រុងថា ការសង់សំណង់មិនរៀបរយរបស់ប្រជាពលរដ្ឋ បានធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ របៀបរៀបរយ សោភ័ណភាព និងអនាម័យបរិស្ថាននៅតាមតំបន់ឆ្នេរ ស្របពេលដែលខេត្តព្រះសីហនុ កំពុងទទួលបានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងមានភ្ញៀវទេសចរជាតិ អន្តរជាតិ មកលេងកម្សាន្តកើនឡើងជាបន្តបន្ទាប់។ គោលបំណងសំខាន់គឺរៀបចំឆ្នេរព្រែកត្រែង ឱ្យក្លាយជាឆ្នេរសាធារណៈសម្រាប់សាធារណជន មកលេងកម្សាន្តដោយមិនមានការបង់ប្រាក់ ព្រមទាំងរក្សាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ មានសោភ័ណភាពនិងអនាម័យបរិស្ថានល្អ។លោកអភិបាលក្រុងបានបញ្ជាក់ថា ផុតកាលបរិច្ឆេទកំណត់ខាងលើ ក្នុងករណីមិនអនុវត្តតាមការណែនាំ រដ្ឋបាលក្រុងនឹងចាត់វិធានការរុះរើដោយមិនទទួលខុសត្រូវលើការខូចខាត ឬបាត់បង់សម្ភារឡើយ។