» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5507 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695678 នាក់

រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ឋា​ម​ពល​អះអាង​ពី​ការ​មាន​ភ្លើងអគ្គិសនី​គ្រប់គ្រាន់​ទោះ​ថៃ​បិទ​ក៏ដោយ​


​ពោធិសាត់​៖​លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​អះអាង​នា​ព្រឹក​ថ្ងៃទី ១១​ខែមិថុនា ឆ្នាំ​២០២៥​ថា មកដល់​ម៉ោង​នេះ កម្ពុជា មិនបាន​យក​អគ្គិសនី​ពី​ប្រទេស​ថៃ ចូលមក​កម្ពុជា តាមរយៈ​បណ្តាញ​ជាតិ​នោះទេ ដោយសារ​ប្រទេស​កម្ពុជា មាន​អគ្គិសនី​គ្រប់គ្រាន់ ដែល​អាច​ផ្គត់ផ្គង់​ទៅគ្រប់​ទីកន្លែង​ទូទាំងប្រទេស​!​។​a keo roitanak electric thai 

​នៅក្នុង​ពិធី​ជួប​សំណេះសំណាល សួរសុខទុក្ខ ប្រជាពលរដ្ឋ​មកពី ១៤​ភូមិ ក្នុង​ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ខេត្តពោធិ៍សាត់ សរុប​ប្រមាណ​ជាង ៥០០​នាក់ ខេត្តពោធិ៍សាត់ លោក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ពី​ការប្រើប្រាស់​ភ្លើង​ពី​ប្រទេស​ថៃ​ថា បច្ចុប្បន្ន​មានតែ​សហគមន៍​ចំនួន ៣​តែប៉ុណ្ណោះ​នៅ​កម្ពុជា ដែល​ជាប់​នឹង​ព្រំដែន ដូច​តំបន់​ខ្លះ​នៃ​អូរ​ស្មាច់ ដែល​យក​ភ្លើង​ពី​ថៃ​តាមរយៈ​តង់ស្យុង​មធ្យម​ដោយ​មិន​ចូល​បណ្តាញ​ជាតិ​នោះទេ ដោយសារ​មាន​ភូមិ​ឃុំ​ស្ថិតនៅ​ជិតគ្នា ក៏​យកមក​បន្តិច​ទៅ​។​

​លោក​រដ្ឋមន្ត្រី​សង្កត់ធ្ងន់ថា​៖ «​ប្រសិនបើ​មានការ​ផ្តាច់​ពី​ថៃ យើង​ក៏​អាចមាន​លទ្ធភាព​ដើម្បី​បញ្ជូន​ភ្លើង​ពី​បណ្តាញ​ជាតិ​ទៅ​ភូមិ​ឃុំ​ទាំង​នោះដែរ ដូច្នេះ​បើ​មានការ​អាក់ខាន បណ្តាញ​ជាតិ​របស់​យើង គឺអាច​ឈរជើង​បាន​។​»
​លោក​រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ឋា​ម​ពល បាន​ពន្យល់ថា ដែល​ហៅថា បណ្តាញ​ជាតិ គឺជា​ការតភ្ជាប់​អគ្គិសនី​តង់ស្យុង​ខ្ពស់ ចាប់ពី ១១៥​គីឡូវ៉ុល ដល់ ៥០០​គីឡូវ៉ុល ដែលជា​ឆ្អឹងខ្នង​របស់​កម្ពុជា ក៏​ដូ​ជា​របស់​ថៃ​ដែរ​។ ប៉ុន្តែ​យើង​មិនបាន​យក​ភ្លើង​នេះ មក​បំពេញ​ឲ្យ​គ្នា​នោះទេ ដោយសារ​យើង​មាន​សមត្ថភាព​ក្នុងការ​ផ្គត់ផ្គង់​ភ្លើង​គ្រប់គ្រាន់​។​

​សូមបញ្ជាក់ថា​តាម​សារព័ត៌មាន​The Nation របស់​ថៃ បាន​រាយការណ៍​ថា លោក​នី​ខន​ដេ​តបា​ឡាង​គូ​រ៉ា​( Nikorndej Balankura) អ្នកនាំពាក្យ​ក្រសួងការបរទេស​ថៃ បានគ​ម្រាម​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​ថា ថៃ​នឹង​ប្រើ​ជម្រើស​កាត់ផ្តាច់​អ៊ីនធឺណិត និង​ថាមពល​អគ្គិសនី​ដែល​លក់​មក​ឲ្យ​កម្ពុជា ប្រសិនបើ​កម្ពុជា​បន្ត​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ចម្រុះ (JBC) តាមរបៀប​វារៈ​ដែល​ក​ម្ពុ​ជា​បានគ្រោង​ទុក​។ កិច្ចប្រជុំ គណកម្មាធិការ​ចំរុះ​ព្រុំដែន​(JBC) នឹងត្រូវ​ធ្វើ​នៅ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២៥ នៅ​រាជធានី​ភ្នំពេញ​ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​តាមរយៈ​ការសន្ទនា​។​ប៉​ន្តែ​ក្នុង​កិច្ចប្រជុំ​នេះ​គឺ​គ្មាន​របៀបវារៈ​ជជែក​គ្នា​ពី​ចំនុច​ទ​ណាស់​៤​កន្លែង​រួមមាន​តំបន់​ប្រាសាទ​តា​មាន់​តំបន់​ចុង​បូក​ដែលមាន​ការផ្ទុះអាវុធ​ជាមួយគ្នា​នោះទេ​ព្រោះ​កម្ពុជា​បានដាក់​ប្តឹងទៅ​តុល​ការ​ICJ​ហើយ​។​

​បើតាម​ប្រភពពី​ក្រសួង​រ៉ែ​បាន​ឲ្យ​ដឹងថា​គិត​ត្រឹម​ខែកញ្ញា ឆ្នាំ ២០២៤ ប្រភព​អគ្គិសនី​ត្រូវបាន​អភិវឌ្ឍ​ឱ្យ​កើន​ឡើងដល់ ៤.៨១៤​មេ​ហ្គា​វ៉ា​ត់ ដែល​លើសពី​តម្រូវការ​ប្រើប្រាស់​ប្រចាំថ្ងៃ​។ តួលេខ​នេះ​នឹង​បន្ត​កើនឡើង​លើស ១​ម៉ឺន​មេ​ហ្គា​វ៉ា​ត់ នៅមុន​ឆ្នាំ ២០៣០​។ ចំណែក​ការចែក​ចាយ​អគ្គិសនី​របស់​ប្រព័ន្ធ​បណ្តាញ​ជាតិ​អាច​គ្របដណ្តប់​លើ​ភូមិ​ចំនួន ៩៩,១៥% និង​បាន​ភ្ជាប់​ឱ្យ​លំនៅឋាន ៣,៥៩​លាន​ផ្ទះ ត្រូវជា ៩៦,៥១% នៃ​ផ្ទះ​សរុប​ទូទាំងប្រទេស រួចហើយ​៕
​