» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7248 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697419 នាក់

ACU សម្រាប់​ខែឧសភា​បាន​ដំណើរការ​ពិនិត្យ វិភាគ និង​សម្រេច​លើ​ពាក្យបណ្តឹង​៥៥ បញ្ជូន​ជនសង្ស័យ​៣​នាក់ ទៅ​តុលាការ

ភ្នំពេញ​៖ អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បានទទួល​ដំណើរការ​ពិនិត្យ វិភាគ និង​ធ្វើការ​សម្រេច លើ​ពាក្យ​ប្ដឹង​ដែលមាន​ក្នុង​ខែ​នេះ ចំនួន​៥៥​បណ្តឹង និង​បាន​កសាង​សំណុំរឿង ០១​ករណី ដែលមាន​ជនសង្ស័យ​ចំនួន​៣​នាក់ បញ្ជូនទៅ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធ​បទល្មើស​សមគំនិត បំផ្លាញ គៃបំបាត់ និង​បទល្មើស​ស្តីពី ជលផល​។​a om acu 

​ក្នុង​កិច្ចប្រជុំ​លើក​ទី​៣៤ អាណត្តិ​ទី​៣ នៃ​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ នា​រសៀល​ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​២០២៤​នេះ​លោក សយ ច័ន្ទ វិចិត្រ ឧបការី និង​ជាម​ន្ត្រី​នាំពាក្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ បានឱ្យដឹង ថា​៖ «​ក្រៅពី​ការទទួល​ពាក្យ​ប្តឹង​ខាងលើនេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក៏បាន​ទទួល​មន្ត្រី​ចំនួន ១៩០​នាក់ បានមក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ក្នុងនោះ​មន្ត្រី​ទើប​ទទួល​បានការ តែងតាំង​ថ្មី​ចំនួន ១១០​នាក់ និង​មន្ត្រី ៨០​នាក់​ទៀត បានមក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ជា​លើកចុងក្រោយ​ដោយ​មូលហេតុ​លាឈប់​ពី​ការងារ​-​ចូលនិវត្តន៍ និង​ចប់​អាណត្តិ​»​។​

​លោក សយ ច័ន្ទ វិចិត្រ បាន​លើកឡើងថា ក្រៅពី​ការងារ​ខាងលើនេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏បាន​ចូលរួម​សង្កេតការណ៍​ការប្រឡង ចំនួន​០២​លើក រួមមាន​ទី​១៖ ការប្រឡង​ជ្រើសរើស​និស្សិត​ចូលរៀន​ថ្នាក់​ឆ្នាំ​ទី​១ កម្រិត​បរិញ្ញាបត្ររង នៅតាម​គ្រឹះស្ថាន​បណ្តុះបណ្តាល​វិស័យ សុខាភិបាល​សម្រាប់​ឆ្នាំ​សិក្សា ២០២៣-២០២៤ ជា​លទ្ធផល អង្គភាព​ប្រឆាំង​អំពើ ពិនិត្យឃើញថា​ចាប់តាំងពី​ការ រៀបចំ​នីតិវិធី​ប្រឡង ដំណើរការ​ប្រឡង ដំណើរការ​កំណែ ការ​ស្រង់​-​បូក​ពិន្ទុ និង​ការប្រកាស​លទ្ធផល ស្ថាពរ បាន​ប្រព្រឹត្ត​ទៅដោយ​រលូន តម្លាភាព ហើយ​ស្របតាម​បទ​ប្បញ្ញត្តិ​នឹង​គោលការណ៍​នានា​ដែល បានដាក់​ចេញ និង​ទី​២៖ ការប្រឡង​ជ្រើសរើស​សិស្ស អាជ្ញាសាលា​ជំនា​ន់ទី​៣ ត្រឹម​ដំណាក់កាល​សំណេរ អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​ពិនិត្យឃើញថា​បាន​ប្រព្រឹត្តិ​ទៅដោយ​រលូន និង​តម្លាភាព​ផងដែរ មុន​បន្តទៅ​ដំណាក់កាល​សម្ភាសន៍​បេក្ខជន​ដោយ​ផ្ទាល់មាត់​នាពេលខាងមុខ​។​

​មន្ត្រី​អ្នកនាំពាក្យ​រូបនេះ បានបញ្ជាក់​បន្ថែមថា ក្រៅពីនេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ចុះ​សង្កេតការណ៍​លើ​លទ្ធកម្ម​សាធារណៈ​ចំនួន ១៤៨​គម្រោង របស់​អង្គភាព​លទ្ធកម្ម ចំនួន ៤៧​អង្គភាព និង​បន្ត​ចុះ​ប្រតិបត្តិការ​នៅតាម​មូលដ្ឋាន​ជាក់ស្តែង​មួយចំនួនទៀត សំណើ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​ផ្សេងៗ​ទៀត​។​​លោក សយ ច័ន្ទ វិចិត្រ បាន​បន្ថែមថា លោក​កិត្តិ​នីតិកោសល​បណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី​ប្រធាន​អង្គភាព និង​មន្ត្រីជាន់ខ្ពស់ អង្គភាព​ប្រឆាំង​អំពើពុករលួយ ចំនួន ០៣​រូប ផ្សេងទៀត បានផ្តល់​បទឧទ្ទេសនាម​ស្តីពី «​ការប្រឆាំង​អំពើពុករលួយ និង​ក្រមសីលធម៌​» ដល់ សិស្ស​វគ្គ​វិ​ក្រឹ​ត​ការ​មន្ត្រី​មធ្យម​ចំនួន​២​វគ្គ ដែលមាន​សិក្ខាកាម​សរុប ១៥៨​រូប នៅ​សាលា​ភូមិន្ទ​រដ្ឋបាល​៕a om acu1