» រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​ » បណ្តេញ​វៀតណាម​និង​ចិន​រាប់រយ​នាក់​ទៅ​ស្រុក​វិញ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព​ន្ធ័​អន​ឡាញដោយមិនកាត់ទោស? » ញាក់សាច់​!​បង្ក្រាប គ្រឿងញៀន​បាន​ជាង​១០០​គីឡូក្រាម និង​អាវុធ​១​ដើម​! » មនុស្ស​៤​នាក់​បាន​បាត់​បង់ជីវិត និង​មនុស្ស​២​នាក់​ទៀត ត្រូវ​រងរបួស​ធ្ងន់​ពេល ដើរ​រើស​ជ័រ កាច់​ផ្ដៅ​ក្នុងព្រៃ » ក្រសួង​ការងារ ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​កូរ៉េ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ប្រសិទ្ធភាព​នៃ​ការបញ្ជូន​ពលករ​ » ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ផ្លូវជាតិ​លេខ ៤​ក្នុងស្រុក​អង្គស្នួល​ក្លាយជា​កន្លែង​ថ្លឹង​លុយ​របស់លោក​ប្រធាន​ស្ថានីយ៍​!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7793 នាក់

ម្សិលមិញ 5020 នាក់

សរុប 14123240 នាក់

កម្ពុជា​អរគុណ​កូរ៉េ​និង​ប្រកាស ដាច់ខាត​មិន​គាំទ្រ​ការឈ្លានពាន​ពី​ប្រទេសមួយ​ទៅ​ប្រទេសមួយ​ទេ​

ខេត្ត​កណ្តាល​៖ សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុ​ចា ថ្លែងថា «​ជំហរ​កម្ពុជា ដាច់ខាត គឺ​មិន​គាំទ្រ​ការឈ្លានពាន​ពី​ប្រទេសមួយ​ទៅ​ប្រទេសមួយ​ទេ​។ យើង​ប្រឆាំង​ចំពោះ​ការប្រើប្រាស់​កម្លាំងយោធា​ទៅ​គំរាមកំហែង​ប្រទេស​ណា​ឡើយ​»​។a hun korea

ក្នុងឱកាស​អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្លូវជាតិ​លេខ​២១ ប្រវែង​ជិត ៦៤​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​រង្វង់​មូល​ក្រុង​តាខ្មៅ រហូតដល់​ច្រកទ្វារ​អន្តរជាតិ​កម្ពុជា​-​វៀតណាម (​ជ្រៃ​ធំ​-​ឡុង​ប៊ិ​ញ​)​មេ​រិ​ក នា​ព្រឹក​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២២​សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់ថា “​ខ្ញ៉ំ​និយាយ​ឱ្យ​ហើយ ឱ្យតែ​មានការ​បោះឆ្នោត​ជា​អន្តរជាតិ​ដែល​កម្ពុជា​ចូលរួម​បោះឆ្នោត​ដែរនោះ ពាក់ព័ន្ធ​នឹង​បញ្ហា​សង្គ្រាម គឺ​កម្ពុជា​ប្រកាន់​គោលជំហរ​ជាប់​ជានិច្ច គឺ​មិន​គាំទ្រ​ការឈ្លានពាន​ពី​ប្រទេសមួយ​ទៅ​ប្រទេសមួយ​ទេ​។ យើង​ប្រឆាំង​ចំពោះ​ការប្រើប្រាស់​កំលាំងយោធា​ទៅ​គំរាមកំហែង​ប្រទេស​ណា​ឡើយ​។​”សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន ត្រូវតែ​ឆាប់​បញ្ចប់ បើ​មិន​ដូច្នោះ​ទេ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ណាស់ ។ ជាក់ស្តែង ពិភពលោក​​កំពុង​ប៉ះពាល់​បញ្ហា​ប្រេង​ឡើងថ្លៃ ។​

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និង​ដឹកជញ្ជូន បានអោយដឹងថា ផ្លូវជាតិ​លេខ​២១ សាងសង់​ដោយ​ក្រុមហ៊ុន​ហាន​ស្សី​ន វិស្វកម្ម និង​សំណង់ (HANSHIN Engineering & Construction Co., Ltd) និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស​ដា​សាន់ (DASAN Consultants Co., Ltd) បាន​ចំណាយ​ថវិកា​សាងសង់​សរុប​ជិត ៦១​លាន​ដុល្លារ​អាមេរិក ដែលជា​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ រួមជាមួយ​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា សម្រាប់​ការដោះស្រាយ​ផលប៉ះពាល់ ការ​បោសសម្អាត​គ្រាប់មីន យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ និង​ពន្ធអាករ​ផ្សេងៗ​។​

លោក Park Heung-kyeong អគ្គរដ្ឋទូត​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា បាន​មានប្រសាសន៍​អបអ​សាទរ​ចំពោះ សមិទ្ធផល​ផ្លូវជាតិ​លេខ​២១​នាពេលនេះ ដែល​កើតចេញពី​ចំណងមិត្តភាព កម្ពុជា​-​កូរ៉េ​។ លោក​បានលើកឡើង​ទៀតថា​តាមរយៈ​ផ្លូវ​នេះ បាននិងកំពុង​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​ការជួយ​សម្រួលកា​រដឹក​ជញ្ជូន​គ្រប់​ប្រភេទ ជាពិសេស​ការដឹក​ទំនិញ និង​កសិផល​សម្រាប់​ការដោះដូរ​ពាណិជ្ជកម្មរ ព្រមទាំង​បាន​ជំរុញ និង​ប្រែក្លាយ​តំបន់​នៅតាម​ព្រំដែន ឱ្យ​ក្លាយជា​តំបន់​អភិវឌ្ឍន៍ និង​រីកចម្រើន​។​

​សម្តេច​តេ​ជោ​បាន​មានប្រសាសន៍ថា សម្តេច​នៅ​ចងចាំ​ពី​ស្ថានភាព​ដ៏​លំបាក​នៃ​ផ្លូវជាតិ​លេខ​២១ កាលពី​អតីតកាល ហើយ​ក្រៅ​តែ​កង្វល់​ពី​ស្ថានភាព​លំបាក​នៃ​ផ្លូវជាតិ​លេខ​២១​ហើយ​នោះ សម្តេច​តេ​ជោ​ក៏​កង្វល់​ពី​ការបាក់​ច្រាំង​នៅតាម​បណ្តោយ​នេះ​ផងដែរ​។ តែ​ឥឡូវនេះ បាន​ដោះស្រាយ​ក្តីកង្វល់​នេះ​អស់ហើយ តាមរយៈ​ការសាងសង់​ថ្មី និង​ធ្វើអោយ​ប្រសើរឡើង​នូវ​ផ្លូវជាតិ​លេខ​២១​នេះ​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​កូរ៉េ សម្រាប់​ការផ្តល់​ប្រាក់កម្ចី ក្នុង​ការសាងសង់​ផ្លូវជាតិ​លេខ​២១​នេះ​។ សមិទ្ធផល​ដែល​កម្ពុជា​ទទួលបាន​នាពេលនេះ ជា​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​រវាង​កម្ពុជា និង​កូរ៉េខាងត្បូង​។

​ជាមួយគ្នានេះដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា កូរ៉េខាងត្បូង បាន សម្រេច​ផ្តល់​ថវិកា​សម្រាប់​សាងសង់​ស្ពាន​ត​ភ្ជាប់​ពី​ភ្នំពេញ ទៅ​តំបន់​អរិយ​ក្សត្រ​រួច ហើយ​។ សម្តេច​តេ​ជោ​បង្ហាញ​ក្តី​រំពឹងថា ប្រធានាធិបតី​កូរ៉េខាងត្បូង​នាពេល​បច្ចុប្បន្ន ដែល​ទើប​ជាប់ឆ្នោត​ថ្មី នឹង​បន្ត​គាំទ្រ​គម្រោង​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ ត​ភ្ជាប់​ពី​ភ្នំពេញ​ទៅ​អរិយ​ក្សត្រ​។ សម្តេច​តេ​ជោ​បាន​មាន ប្រសាសន៍​បញ្ជាក់ទៀតថា ស្ពាន​ត​ភ្ជាប់​ពី​ភ្នំពេញ ទៅកាន់​តំបន់​អរិយ​ក្សត្រ នេះ​បានសម្រេច​សាង​ស្ពាន​២​កន្លែង ដោយ​ទី​១​យក​ទីតាំង​សាងសង់​ចេញពី​ម្តុំ​ផ្សារ​រាត្រី ទៅកាន់​ជ្រោយចង្វា និង​ស្ពាន​១​ទៀត​ចេញ​ជ្រោយចង្វា ទៅ​តំបន់​អរិយ​ក្សត្រ​តែម្តង​។​

សម្រាប់​ការរកស៊ី​ជាមួយគ្នា​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានបង្ហាញ​នូវ​មោទកភាព ក្នុងឋានៈ​ជា​ស្ថាបនិក នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​ឡើងវិញ​រវាង​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ ដែល​បាន​ក្លាយជា​ទំនាក់ទំនង​ការទូត​ជឿនលឿន​។​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ជំរុញ​ដល់​ភាគី​រដ្ឋាភិបាល​កូរ៉េ ឱ្យបំពេញ​នីតិវិធី​ផ្ទៃក្នុង​របស់ខ្លួន​ឱ្យបាន​ឆាប់​ដើម្បី​ចាប់ផ្តើម​ជំរុញ​ពាណិជ្ជកម្ម​កម្ពុជា កូរ៉េ ស្របគ្នា​ជាមួយ​ការចូល​ជា​ធរមាន នៃ​កិច្ចព្រមព្រាង អា​សិប ខណៈ​ការនាំចេញ​ពាណិជ្ជកម្ម​របស់​កម្ពុជា ទៅកាន់​ប្រទេស​កូរ៉េ ក្នុង​រយៈពេល​២​ខែ ដើមឆ្នាំ​នេះ បាន​កើនឡើង​៣៣​ភាគរយ​។​
​នៅក្នុង​ឆ្នាំ​២០២១​កន្លងទៅ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស កូរ៉េ សម្រេចបាន​ទំហំ​ទឹកប្រាក់​ជាង ៣០២ លាន​ដុល្លារ ដែល​កើនឡើង ២,៦៦ ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០២០៕a hun korea a hun korea1