» បុរសអ្នកបើកបរកង់៣ត្រូវឡានបើកបុកពីក្រោយ កំពុងស្ថិតនៅក្នុងស្ថានភាពសង្គ្រោះបន្ទាន់! » ការចរចា​ពន្ធ​កម្ពុជា​-​អាមេរិក​ជុំ​ទី​១​អត់​ទាន់​បាន​អី​ទេ​ការចរចា​ជុំ​ទី​២ ធ្វើឡើង​នៅ​សប្តាហ៍​ទី​១ ខែមិថុនា » សង្គ្រាម​ពាណិជ្ជកម្ម​លើ​បញ្ហា​ពន្ធ​ធូរ​តិច ! អាមេរិក​និង​ចិន​យល់ព្រម​ចុះ​ពន្ធ​ម្ខាងៗ​១១៥% ដូច្នេះ​ពន្ធ​អាមេរិក​លើ​ចិន​យក​៣០% ពន្ធ​ចិន​លើ​អាមេរិក​យកមក​ត្រឹម​១០% » ពិតជា​អស្ចារ្យ​មែ​លោកនាយ​ដែន​ជម្រក ស្រែ​វាល ស្រុក​ឆែប ខេត្តព្រះវិហារ ចាំ​ហ្គោ​ន​ផង​ទាត់​បាល់​ខ្លួនឯង​ទៀត​ » លោក ម៉ឹង ដា​វីន មេ​ការិយាល័យ​គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុ​ង ពង្រាយ​មន្ត្រី​គយ និង​ប្រើ​ជន​សុ​ី​វិល អង្គុយចាំ​រាប់​ក្បាល​ឡាន ឈ្មួញ​តូច ធំ ដឹក​ជ​ញ្ជួ​ន​តំឡូង​មី ទៅ​ប្រទេស​វៀតណាម និង​ទំនិញ​ខុសច្បាប់​ចេញពី​ប្រទេស​វៀតណាម​ចូល​ប្រទេស​ខ្មែរ​! » ព្រះមហាក្សត្រ យាង​ជា​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល នៅ​ខេត្តកំពង់ឆ្នាំង » ​រុ​ស្ស៉ី​ជា​អ្នកទទួលខុសត្រូវ ក្នុងករណី​បាញ់​ទម្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​ម៉ា​ឡេ​ស៉ី កាលពី​ឆ្នាំ​២០១៤! » ជំទាវ​ឧកញ៉ា​តី​វ៉ា​វណ្ណ​ថន​លែង​ឯកឧត្តម​ឆាត​សុ​ឆេ​ត​អ្នកនាំពាក្យ​ក្រសួង​ធម្មការ​ហើយ​! » មូលនិធិ​គន្ធបុប្ផា ថា​បេសកម្ម​ជិះ​កង់​ជាង​២​ម៉ឺន​គីឡូម៉ែត្រ ដើម្បី​កុមារ​របស់​ទីវ តារា​រិ​ទ្ធិ​មានគុណ​តម្លៃ​ខ្លាំង ចំពោះ​កុមារ​កម្ពុជា​ » អាមេរិក​អង់គ្លេស​ចិន​ចង់បាន​ការផ្អាក​សង្គ្រាម​និង​វិល​រក​ការចរចា​ដោះស្រាយ​បញ្ហា​រវាង​ឥណ្ឌា​និង​ប៉ា​គិ​ស្ថាន​ » ឧបនាយករដ្ឋមន្ត្រី ស សុខា ជួប​សំណេះសំណាល និង​ប្រគល់​ម៉ូតូ ជូន​សិស្ស​ពូកែ​លេខ​១ ទូទាំងប្រទេស មុខវិជ្ជា​គណិត​វិជ្ជា ឆ្នាំ​២០២៥ ចំនួន ២​រូប » នាវាចម្បាំង​ចិន​មួយគ្រឿង​ចូល​សំចត​នៅ​មូលដ្ឋាន​សមុទ្រ​រាម » កំណត់ហេតុ​កិច្ចប្រជុំ​រឿង​ឥសី នៅ​ជើងភ្នំ​ត្បែង ខេត្តព្រះវិហារ ដែល​តារាចម្រៀង មាស សុខ​សោភា ធ្លាប់​ឧបត្ថម្ភ​លុយរាប់​ម៉ឺន​ដុល្លារ​មែន​! » លោក ហ្សេ​លេន​ស្គី ចង់​ឲ្យ​លោក ពូ​ទីន ជួបគ្នា​ចរចា​ដោយផ្ទាល់ នៅ​តួ​ក​គី​យ៉េ បន្ទាប់ពី​ពូ​ទីន​បបួល​ចរចា​ទ្វេភាគី​ » អ្នកនាង​មាស សុខ​សោភា ស្នើ​មហាជន​ទុក​ផ្លូវ​ឱ្យ​ខ្លួន​និង​តា​សក់ស​ដើរ​ផង​!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1300 នាក់

ម្សិលមិញ 5744 នាក់

សរុប 16654876 នាក់

សាលា​រាជធានី​ចេញ​សេចក្តីណែនាំ​រៀបចំ​ព្រះរាជ​រាជពិធី​បុណ្យ ខួប​លើក ទី​១៤ នៃ​ការ​គ្រង​ព្រះ​បរម​រាជសម្បត្តិ​


​ភ្នំពេញ​៖ សាលា​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨ បានចេញ​សេចក្តីណែនាំ ចាត់តាំង​រៀបចំ​ព្រះរាជ​ពិធីបុណ្យ ខួប​លើក ទី​១៤ នៃ​ការ​គ្រង​ព្រះ​បរម​រាជសម្បត្តិ​របស់​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា នៅ​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៨ ខាងមុខនេះ​បន្ទាប់ពី​អាក់ខាន​ណែនាំ​ឲ្យ​ធ្វើជា​ទ្រង់ទ្រាយ​ធំ​ប៉ុន្មាន​ឆ្នាំ​។​a king seat 

​សេចក្តីណែនាំ បាន​តម្រូវ​ឲ្យ​គ្រប់​រដ្ឋបាល​ខណ្ឌ មន្ទីរ​-​អង្គភាព ជំនាញ​ជុំវិញ​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវដាក់​តាំង​ព្រះ​បរម​ឆាយាល័ក្ខណ៍ ព្រះករុណា​អង្គ​ម្ចាស់ជីវិត តម្កល់​លើ​ត្បូង ដោយមាន​ការតុបតែង​រចនា​ភ្លើងពណ៌ ចង​ទង់ជាតិ ទង់សាសនា ទង់​ព្រះ​មា​ហា​ក្សត្រ បដា ពាក្យស្លោក មាន​សារលិខិត​ថ្វាយព្រះពរ និង​ណែនាំ​ម្ចាស់​ក្រុមហ៊ុន រោងចក្រ សហគ្រាស និង ប្រជារាស្ត្រ ចង​ទង់ជាតិ​ឲ្យ​បាន​គ្រប់​គេហដ្ឋាន​។​

​គ្រប់​រដ្ឋបាល​ខណ្ឌ ត្រូវ​រៀបចំ​ពិធី​ចុះសួរសុខទុក្ខ​អ្នកជំងឺ នៅតាម​មន្ទីរពេទ្យ មណ្ឌលកុមារ កំព្រា ជនពិការ ចាស់ជរា និង​ប្រជាពលរដ្ឋ​ក្រីក្រ នៅតាម​សហគមន៍ ក្នុង​មូលដ្ឋាន​របស់ខ្លួន​។ មន្ទីរ​ព័ត៌មាន រាជធានី​ភ្នំពេញ ត្រូវ​សហការ​ជាមួយ​វិទ្យុ និង​ទូរទស្សន៍​រាជធានី​ភ្នំពេញ​ប៉ុស្តិ៍​លេខ​៣ ផ្សព្វផ្សាយ​ឲ្យ​បាន ទូលំទូលាយ​នូវ​ព្រះរាជ​សកម្មភាព និង​ស្នា​ព្រះហស្ត ព្រះករុណា ជា​ម្ចាស់ជីវិត​តម្កល់​លើ​ត្បូង ជាទី​សក្ការៈ​។​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​រាជធានី​ភ្នំពេញ ត្រូវ​ចាត់តាំង​ក្រុម​តន្ត្រី​សិល្បៈ​បុរាណ និង​សម័យ សម្ដែង ជូន​ប្រជា​រា​ស្ក្រ​ទស្សនា កម្សាន្ត​សប្បាយ នៅតាម​ទីសាធារណៈ ដើម្បី​ចូលរួម​អបអ​សាទរ នៅក្នុង​ទិវា​ជា ប្រវត្តិសាស្ត្រ​នេះ​។​

​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​រដ្ឋបាល ខណ្ឌ​ទាំង​១២ ត្រូវមាន​ផែនការ​ការពារ​ជាក់ស្ដែង សម្រាប់​បង្កើន​កិច្ចការពារ​សុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​ឲ្យ​បាន​រៀបរយ និង​ចរាចរ​ឲ្យ​ត្រឹមត្រូវ​។​សូមជម្រាបថា ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​ក្រុមប្រឹក្សារាជសម្បត្តិ​បោះឆ្នោត​ជ្រើសរើស​ជា​ឯកច្ឆន្ទ នា​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០០៤​ក្រោយ​ពេលដែល​អតីត​ម​ហា​ព្រះ​បរម​រតនៈ​កោដិ​ព្រះបិតា​ដាក់រាជ្យ​បាន​៧​ថ្ងៃ​៕a king hun2 a king seat1 a king tree