» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10540 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700711 នាក់

រាជរដ្ឋាភិបាល អំពាវនាវ​ដល់​ពលរ​ដ្ឋ ដែល​ចាញ់បោក​ក្រុម​ឧទ្ទាម ទណ្ឌិត សម រង្ស៊ី​ឲ្យ វិល​មក​កម្ពុជា​វិញ​?!


​ភ្នំពេញ​៖ ល្ងាច​ថ្ងៃទី​១៣​វិច្ឆិកា​នេះ​រាជរដ្ឋាភិបាល​បានចេញ​សេចក្តីអំពាវនាវ​មួយ ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ចាញ់​ឧបាយកល​បោកប្រាស់ របស់​ក្រុម​ឧទ្ទាម ដឹកនាំ​ដោយ​ទណ្ឌិត សម រង្ស៊ី សូម​វិល​ត្រឡប់មក​មាតុប្រទេស​វិញ ដើម្បី​បន្ត​រួមរស់​ជាមួយ​ក្រុមគ្រួសារ និង​សង្គមជាតិ ក្រោម​ដំបូល​នៃ​សុខសន្តិភាព​។a rgc declare

​សេចក្តីថ្លែងការណ៍​បញ្ជា​ក់ថា នាពេល​កន្លងទៅ​ថ្មីៗ​នេះ ក្រុម​ឧទ្ទាម​ដែល​ដឹកនាំ​ដោយ​ទណ្ឌិត សម រង្ស៊ី បានកំណត់​យក​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩
​ចំ​ថ្ងៃ​នៃ​ការ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៦ នៃ​ទិវា​ឯករាជ្យ​ជាតិ ដើម្បី​អនុវត្ត​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ដើម្បី ផ្តួលរំលំ​រាជរដ្ឋាភិបាល និង​របបរាជានិយម​នៅ​កម្ពុជា​។

​ផែន​ការធ្វើ​រដ្ឋប្រហារ​របស់ ក្រុម​ឧទ្ទាម​ដឹកនាំ​ដោយ​ទណ្ឌិត សម រង្ស៊ី បានទទួល​បរាជ័យ​ទាំងស្រុង ហើយ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ ត្រូវបាន​ធានា​យ៉ាងរឹងមាំ​ជា​ប្រក្រតី​នៅ​ទូទាំងប្រទេស​។ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស បាន​ចូលរួម​អបអរសាទរ​ការ​ប្រារព្ធ ខួប​អនុស្សាវរីយ៍​លើក​ទី​៦៦ នៃ​ទិវា​ឯករាជ្យ​ជាតិ ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ព្រះករុណា​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ទន្ទឹមនេះ ប្រជាពលរដ្ឋ​គ្រប់​មូលដ្ឋាន​ទូទាំងប្រទេស បាន​ចូលរួម​សហការគ្នា​យ៉ាងសកម្ម​ផុលផុស​ក្នុងការ​រៀបចំ​ពិធី​ហូប​អំបុក ដែល​បង្ហាញ​អំពី​សាមគ្គីភាព ឯក​ភា​ជាតិ​យ៉ាងរឹងមាំ ដើម្បី​ការពារជាតិ សាសនា ព្រះមហាក្សត្រ សំដៅ​បន្ត​ថែរក្សា​សុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់​សង្គម បង្កលក្ខណៈ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ជួបជុំ​ក្រុមគ្រួសារ និង​ធ្វើដំណើរ​កំសាន្ត​ក្នុង​ថ្ងៃ​ឈប់សម្រាក ​ទៅ​គ្រប់ទិសទី​ទូទាំងប្រទេស ព្រមទាំង​បាន​ចូលរួម​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង សំពះ​ព្រះ​ខែ អកអំបុក យ៉ាងច្រើន​កុះករ​រហូតដល់​ជាង ៤​លាន​នាក់ ក្នុង​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៩ កន្លងទៅនេះ​។​

​សេចក្តីថ្លែងការណ៍​បញ្ជា​ក់ថា ការដែល​បងប្អូន​អាច​ជាប់​ពាក់ព័ន្ធ​នឹង បទល្មើស​ចូលរួម​គំនិត​ក្បត់ គឺ​ដោយសារ​ការចាញ់បោក​ឧបាយកល​នយោបាយ​និង​ការ​លួងលោម​អូសទាញ ពី​សំណាក់ ក្រុម​ឧទ្ទាម​ដឹកនាំ​ដោយ​ទណ្ឌិត សម រង្ស៊ី​ដែលមាន​បំណង​យ​បងប្អូន ដែលជា​ជនស្លូតត្រង់ ធ្វើជា​ឧបករណ៍​នយោបាយ និង​ឈ្លា​ន់​បញ្ឆេះ​កំហឹង​សង្គម ដើម្បី​សម្រេច​ម​ហិ​ច្ឆិ​តា​អំណាច​របស់​ក្រុម​ខ្លួន ដោយ​មិន​គិតពី​ការស្លាប់​រស់ និង​សុខទុក្ខ​របស់ បងប្អូន និង​ប្រទេសជាតិ​ឡើយ​។

​រាជរដ្ឋាភិបាល​ស្នើសុំ និង​លើកទឹកចិត្ត​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ បន្ត ​ជំរុញ​អន​វត្ដ​មាត្រា​៤៥៤ នៃ​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ស្លូតត្រង់ ដែល​ចាញ់បោក ឧបាយកល​នយោបាយរ​បស់​ក្រុម​ឧទ្ទាម​ដឹកនាំ​ដោយ​ទណ្ឌិត សម រង្ស៊ី អាច​វិល​ត្រឡប់មក​មាតុប្រទេស​វិញ ដោយ​មិនមាន ទោសពៃរ៍​។a rgc de1 a rgc de2