» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10491 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700662 នាក់

អ្នកនាំពាក្យ​ក្រសួង​ការងារ អំពាវនាវ​ឲ្យ​ពលករ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​កុំ​ឲ្យ​ជឿ​ការឃោសនា​បែប​អ​បិ​យ​ជំនឿរ​!

​ភ្នំពេញ ៖ ខ្ញុំ​សូម​អំពាវនាវ​ដល់​បង​ប្អូន​ពលករ ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​កូរ៉េ សូមកុំ​លង់​នឹង​ការឃោសនា​បែប​អ​បិ​យ​ជំនឿ​របស់​បុគ្គល​មួយរូប​។ នេះ​ជា​បញ្ជាក់​ពី លោក ហេង សួរ រដ្ឋលេខាធិការ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​និង​ជា​អ្នកនាំពាក្យ នៅ​យប់​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២២​។​លោក ហេង សួរ បាន​លើកឡើងថា​, ការបោះបង់ចោល​ការងា​រ ហើយ​វិល​ត្រឡប់មក​កម្ពុជា​វិញ​ទាំង​តក់​ត្រ​ហល់​គឺ​ប៉ះពាល់​ដល់​កេ​រិ៍​ឈ្មោះ​ពលករ​ខ្មែរ​យើង ដែល​តែងតែ​ទទួលបាន​ការគោរព ស្រឡាញ់ និង​ចូលចិត្ត​ពី​និយោជក​កូរ៉េ​។a korea heng3 

ការបោះបង់ចោល​ការងា​រ​នៅ​កូរ៉េ ដែល​មនុស្ស​ជាច្រើន​ចង់ទៅ គឺជា​ការបោះបង់ចោល​ប្រភព​ចំណូល​ដ៏​ធំ​សម្រាប់​ទ្រទ្រង់​ឪពុកម្តាយ និង​បងប្អូន​របស់ខ្លួន​។ បងប្អូន​ធ្វើបែបនេះ​គឺ​មិនអាច​វិលត្រឡប់​ទៅ​ប្រទេស​កូរ៉េ​វិញ​បានឡើយ នៅពេលដែល​បងប្អូន​ភ្ញាក់ខ្លួន​ហើយ​ចង់ទៅ​ម្តងទៀត​។​ការអំពាវនាវ​របស់​លោក​ហេង​សួ​កើតឡើង​ក្រោយពី​មានការ​ឃោសនា​បែប​អ​បី​យ៍​ជំនឿ​តាម​បណ្តាញ​សង្គម​ថា​នៅ​កូរ៉េ​នឹងមាន​គ្រោះធម្មជាតិ​លិចលង់​ហើយ​កន្លែង​ដែល​មិន​លិច​មានតែ​នៅ​សៀមរាប​កម្ពុជា​ដែលជា​កន្លែង​ព្រហ្ម​នៅតែ​មួយ​ប៉ុណ្ណោះ​?​។​

​លោក​ហេង​សួ​ថា​, សូម​បងប្អូន​ជឿថា ប្រសិនជា​ពិភពលោក​នេះ​នឹង​ជួបប្រទះ​គ្រោះមហន្តរាយ​កើត​ទៅជា​ទឹកជំនន់​លិចលង់​គ្រប់​ប្រទេស​ដូច​បុគ្គល​ម្នាក់​នោះ​និយាយ​មែន​នោះ អ្នកវិទ្យាសាស្ត្រ​គេ​ប្រកាសអាសន្ន​ទូទាំង​ពិភពលោក​ហើយ​។ ហើយ​បើ​លិចលង់​ពិភពលោក​មែន វា​មិនដែល​នៅសល់តែ​ដីចំការ​របស់​បុគ្គល​នោះទេ វា​ប្រាកដជា​លិច​ទាំងអស់​។​
​តាម​ទិន្នន័យ​ព្យាករណ៍​អាកាសធាតុ​ដោយ​បណ្តាញ​ព័ត៌មាន​កូរ៉េ និង​បណ្តាញ​ព័ត៌មាន​អន្តរជាតិ​ធំៗ ក៏ដូចជា​ស្ថាប័ន​តាមដាន​ការប្រែប្រួល​បរិ​ដ្ឋា​ន​អន្តរជាតិ​គឺ​មិនមាន​ទិន្នន័យ​ណាមួយ​បង្ហាញ​សញ្ញា​ថា​នឹងមាន​គ្រោះធម្មជាតិ​នៅក្នុង​ខែសីហា​នេះ និង​ខែកញ្ញា​នោះឡើយ​។​

​បងប្អូន​បានដឹង​ទេ​ខ្លួនឯង​ច្បាស់​ណាស់​ថា​បងប្អូន​បាន​ទៅដល់​ប្រទេស​កូរ៉េ គឺ​ដោយសារ​ជិះ​យន្តហោះ មិនមែន​ដោយសារ​បងប្អូន​ដើរ​លើ​ខ្នង​របស់​ព្រះព្រហ្ម ឬ​ជ្រែក​តាម​ឆ្អឹងជំនី​របស់​បុគ្គល​នោះទេ​។ ហេតុដូច្នេះ​សូម​បងប្អូន​តាំងស្មារតី យក​វិទ្យាសាស្ត្រ​ជា​គោល ហើយ​យក​អនាគត​របស់ខ្លួន គ្រួសារ​ខ្លួន និង​សង្គមជាតិ​ខ្លួន​ជាធំ​វិញ​។ សូម​បងប្អូន​ចូលធ្វើការ​ជាធម្មតា និង​មាន​អារម្មណ៍​ហ្នឹង​ហ្នរ​ឡើងវិញ ៕a korea heng2 a korea khem a korea khem1 a korea khem2 

​