» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6352 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696523 នាក់

មេ FBI អំពាវនាវ​ឱ្យ​មាន​វិធាន​ការសកល​ប្រឆាំង​ការ​ឆបោកអនឡាញ ក្រោយ​បញ្ចប់​ដំណើរ​ទស្សន​កិច្ច​នៅ​អាស៊ី

 

នាយកទី​ភ្នាក់ងារ​ស៊ើប​អង្កេត​សហព័ន្ធ​អាមេរិក (FBI) លោក ខាស ផាធែល (Kash Patel) បាន​បញ្ចប់​ដំណើរ​ទស្សន​កិច្ចពហុ​ប្រទេស​នៅ​តំបន់​អាស៊ី​ក្នុង​សប្ដាហ៍​នេះ ដោយ​អំពាវនាវ​ឱ្យ​មាន​វិធាន​ការ​អន្តរជាតិ​ប្រកបដោយ​ការ​សម្រប​សម្រួល ដើម្បី​កម្ទេច​ក្រុម​ឧក្រិដ្ឋ​កម្ម​ឆបោក​ឆ្លង​ដែន​ ដែល​កំពុង​ប្រតិបត្តិ​ការ​នៅ​ក្នុង​តំបន់​ ។a fbi meet china 

ថ្លែង​នៅ​ក្នុង​សារ​វីដេអូ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី២៦ ខែ​កក្កដា ឆ្នាំ២០២៦លោក Patel បាន​ពិពណ៌នាថា ប្រតិបត្តិ​ការ​ឆបោកអនឡាញ​គឺជា​ការ​គំរាម​កំហែងសកល ហើយ​បាន​បន្ថែមថា ការបិទ​ទីតាំង​ប្រតិបត្តិ​ការ​ឆបោក​នៅ​តាម​បរិវេណ​ផ្សេងៗ គឺជា​អាទិភាព​អនុវត្ត​ច្បាប់​ចម្បង​មួយ​សម្រាប់​រដ្ឋាភិបាល​អាមេរិក​ ។

លោក​បាន​ថ្លែងថា​៖ «ក្រោម​រដ្ឋបាល​របស់​ប្រធានាធិបតី ដូណាល់ ត្រាំ ប្រមាណ ១៧ ខែមុន លោក​បាន​កំណត់​ការ​បង្ក្រាប​ការ​ឆបោក​ជា​អាទិភាព​ដ៏​សំខាន់​បំផុត​មួយ​សម្រាប់​ការ​អនុវត្ត​ច្បាប់​។ ជំហាន​បន្ទាប់​នៃ​យុទ្ធនា​ការ​នេះ គឺ​ពង្រីកវា​ទៅ​កាន់​ពិភពលោក​ទាំងមូល» ។

លោក Patel បាន​លើក​ឡើងថា ប្រតិបត្តិ​ការ​ឆបោក​តាមអនឡាញ​គឺជា​បញ្ហា​សន្តិ​សុខ ដែល​ទាមទារ​ឱ្យ​មាន​កិច្ចសហ​ប្រតិបត្តិ​ការ​អន្តរជាតិ​ ។

លោក Patel ថ្លែងថា «យើង​ត្រូវតែ​បន្ត​ធ្វើ​ការ​រួម​គ្នា​នៅ​ទូ​ទាំង​ពិភពលោក ដើម្បី​សម្រេច​គោលដៅ​តែមួយ គឺ​បំផ្លាញ​ការ​គំរាម​កំហែង​នេះឱ្យ​អស់​។ រាល់​មជ្ឈមណ្ឌល​ឆបោក​ដែល​យើង​បង្ក្រាប និង​រុះរើ​បាន គឺជា​ការជួយសង្គ្រោះ​ប្រាក់​សន្សំ​ពេញ​មួយ​ជីវិត​របស់​ប្រជា​ពលរដ្ឋ​នៅ​ទូ​ទាំង​ពិភពលោក» ។លោក​បាន​បន្ថែមថា គ្មាន​ស្ថាប័ន​ណាមួយ​អាច​ដោះ​ស្រាយ​បញ្ហា​នេះតែ​ម្នាក់ឯង​បាន​ឡើយ​ ។

លោក​បន្តថា «នេះ​មិនមែន​ជា​បេសកកម្ម​របស់ FBI ប៉ុណ្ណោះ​ទេ ហើយក៏​មិនមែន​ជា​បេសកកម្ម​របស់​សហរដ្ឋអាមេរិក​តែមួយ​ដែរ​។ នេះ​គឺជា​បេសកកម្មសកល​។ យើងផ្តោតលើ​បេសកកម្ម​ជា​ចម្បង ហើយ​រួម​គ្នា យើង​នឹងយក​ឈ្នះ​សត្រូវ​នេះ» ។

កម្មវិធី​ដំណើរ​ទស្សន​កិច្ច​របស់​លោក Patel នៅ​អាស៊ី បានផ្តោត​លើការ​បង្ក្រាប​បណ្ដាញ​ឧក្រិដ្ឋ​កម្ម​ឆ្លងដែន​។ នៅ​ប្រទេសថៃ លោក​បានជួប​លោក​នាយក​រដ្ឋ​មន្ត្រី អនុធីន ឆាន់វីរៈគូន (Anutin Charnvirakul) ដើម្បី​ពិភាក្សា​អំពី​ការ​ចែករំលែក​ព័ត៌មានចារ​កម្ម​ស្តីពី​មជ្ឈមណ្ឌល​ឆបោក ការជួញដូរ​មនុស្ស និង​បណ្ដាញជួញដូរ​គ្រឿងញៀន​ ។

នៅ​កម្ពុជា លោក Patel បានជួប​សម្តេចធិបតីនាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត និង​អគ្គ​ស្នង​ការ​នគរបាល​ជាតិ នាយ​ឧត្តម​សេនីយ៍ ស ថេត​។ កិច្ច​ពិភាក្សា​បានផ្តោត​លើការ​បង្ក្រាប​បរិវេណ​ឆបោក​ទ្រង់ទ្រាយ​ឧស្សាហ​កម្ម​ដែលប៉ះ​ពាល់​ដល់​ពលរដ្ឋ​អាមេរិក​ ។នាយកទី​ភ្នាក់ងារ​ស៊ើប​អង្កេត​សហព័ន្ធ​អាមេរិក (FBI) លោក ខាស ផាធែល (Kash Patel) ក៏បានជួបមន្ត្រិសន្តិសុខប្រទេសចិនផងដែរពិភាក្សាបញ្ហាបង្ក្រាបការ​ឆបោក​តាមអនឡាញនេះ៕