» សហរដ្ឋ​អាម៉េរិក និង​ចិន ព្រមព្រៀង​លើ​លក្ខខណ្ឌ​ពាណិជ្ជកម្ម​ជា​មូលដ្ឋាន ក្រោយ​ចរចា ២​ថ្ងៃ​នៅក្នុង​ទីក្រុង​ឡុង​ដ៍​ឯប្រទេសផ្សេងៗទុកសិន » ប្រ​ធា នា​ធិបតី បារាំង​សន្យា​នឹង​ជួយ​សម្រួល​ផ្ដល់​ឯកសារ​ផ្សេងៗ​ដល់​កម្ពុជា​-​ថៃ សម្រាប់​ដំណើរការ​ទៅកាន់​តុលាការ​យុ​តិ្ត​ធម៌​អន្តរជាតិ ICJ? » វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ប្រកាស បើក​ការសិក្សា​ស្រាវជ្រាវ តាមដាន និង​ពង្រឹង​ការការពារ​ជំងឺ​ឆ្កែឆ្កួត » រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ឋា​ម​ពល​អះអាង​ពី​ការ​មាន​ភ្លើងអគ្គិសនី​គ្រប់គ្រាន់​ទោះ​ថៃ​បិទ​ក៏ដោយ​ » កម្ពុជា​-​បារាំង កំពុង​រៀបចំ​ផែនទី​បង្ហាញផ្លូវ ដើម្បី​លើក​កម្រិត​នៃ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ ជា «​ដៃគូ​យុទ្ធសាស្ត្រ​» » អភិបាលក្រុង Los Angeles ប្រកាស​បម្រាម​គោចរ​ខណៈ​លោក Trump ព្រមាន​ថា ការតវ៉ា​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន នឹង​ជួប​កម្លាំង​ដាក់ពង្រាយ​ដ៏​ច្រើន​ » ប្រធាន​តំណាង JICA នៅ​កម្ពុជា​សន្យា​បន្ត​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​នា​ន​ក្រោម​ក្រសួងមហាផ្ទៃ​ » ​រដ្ឋមន្ត្រី​មហាផ្ទៃ ប្រាប់​អាជ្ញាធរខេត្ត​ជាប់​ព្រំដែន​ជាមួយ​ថៃ ត្រៀម​រៀបចំ និង​បម្រុង​ទុក​នូវ​ផែន​ការទទួល​និង​ជម្លៀស​ប្រជាពលរដ្ឋ​ដែល​ត្រឡប់​ចូលក្នុង​ប្រទេស​វិញ » បន្ទាប់ពី​រារាំង​អ៊ីស្រាអែល​បាន​ចាប់​រឹបអូស​ទូក​ដឹក​ជំនួយ​មនុស្សធម៌​និង​នាង Greta Thunberg មិន​ឲ្យ​ចូល​ឆ្នេរ​ហ្កា​ហ្សា​ » បណ្ឌិត​ម្នា​ក់ខ្មែរថា​៖ ថៃ​បិទ​ព្រំដែន គឺ​ប៉ះពាល់​ថៃ​ខ្លួនឯង​!? » អតីតរដ្ឋមន្ត្រី​ការបរទេស​ខ្មែរ រម្លឹក​រឿង​ថៃ ចាញ់ក្តី​ប្រាសាទព្រះវិហារ បន្ទាប់ពី​រដ្ឋមន្ត្រីការបរទេស​ថ្មី​ប្រាប់​ថៃ​រឿង​បញ្ជូន​ពាក្យ​ប្តឹង​ថ្មី » សាស្ត្រាចារ្យ​សាកលវិទ្យាល័យ ជូឡា​ឡង​កន​៖ «​បើ​ថៃ​មិន​ចរចា និង​ផ្តោតលើ​ការប្រើ​កម្លាំងយោធា ថៃ​កាន់តែ​បាត់បង់​ភាពជឿជាក់​លើ​ឆាក​អន្តរជាតិ​, សង្គ្រាម​មិនអាច​ដោះស្រាយ​ជម្លោះ​ឡើយ​» » យោធា​ថៃ​ចាប់ផ្តើម​បិទ​ច្រកទ្វារព្រុំដែន​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​ថា​អត់​ដឹងអី​ហង​? » ការចរចា​ពន្ធ​បដិការ កម្ពុជា​-​អាមេរិក បាន​ត្រឹម​ឯកភាព​លើ​បញ្ញត្តិ​ជាច្រើន​មិនទាន់បាន​ផល​អី​ទេ​ » ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​អះអាងថា ក្នុង​ជម្លោះព្រំដែន​រវាង​កម្ពុជា និង​ថែ កម្ពុជា​មិន​បោះបង់​យន្តការ​ទ្វេភាគី​នោះឡើយ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 208 នាក់

ម្សិលមិញ 4904 នាក់

សរុប 16910918 នាក់

អ៊ុយ​ក្រែ​ន​ប្រកាស​ពី​ជោគជ័យ​ការពារ​ដែនអាកាស​បារាំង​កម្ពុជា​អំពាវ​រុស្ស៊ី​បញ្ឈប់​ការវាយប្រហារ​តាម​អាកាស​

​អ៊ុយ​ក្រែ​ន​៖​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បានឱ្យដឹងថា​នា​ថ្ងៃ​ពុធ​នេះ ប្រព័ន្ធ​ការពារ​អាកាស​នៅ​រដ្ឋធានី​កៀវ បាន​បាញ់​ទម្លាក់​យន្តហោះ​ដ្រូ​ន​រុ​ស្ស៉ី​ចំនួន​១៣​គ្រឿង ដែល​ទីក្រុង​មូ​ស្គូ​បាន​បើក​ការវាយប្រហារ​ជាថ្មីទៀត តាម​ដែនអាកាស​។ ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃ​ពុធ ទី​១៤ ខែធ្នូ ឆ្នាំ​២០២២​បាន​ឲ្យ​ដឹងថា​លោក ហ្សេ​លេន​ស្គី បាន​និយាយ​ក្នុង​ឃ្លី​ប​វីដេអូ​មួយ​ថា រុ​ស្ស៉ី​បានចាប់ផ្តើម​កាលពី​ព្រឹក​មិញ​នេះ ជាមួយ​យន្តហោះ​ដ្រូ​ន​សា​ហ៉ី​ដ (Shahed) ចំនួន​១៣​គ្រឿង ប៉ុន្តែ​ដ្រូ​ន​ទាំង​១៣​គ្រឿង​នោះ ត្រូវបាន​បាញ់​ទម្លាក់ចោល​ទាំងអស់ ដោយ​ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់អ៊ុយ​ក្រែ​ន​នៅ​ទីក្រុង​កៀវ​។ ដ្រូ​ន Shahed នេះ គឺ​សំដៅលើ​ដ្រូ​ន​អត្តឃាត​ផលិត​ដោយ​អ៉ី​រ៉ង់ ដែល​រុ​ស្ស៉ី​រង​ការចោទប្រកាន់ថា បាន​ប្រើប្រាស់​ក្នុងការ​វាយប្រហារ​លើ គោលដៅ​នានា​នៅ​អ៊ុយ​ក្រែ​ន​។​a dron irana2 

​ដូចគ្នា​ដែរ​លោក វី​តា​លី គ្លី​ត​ឆ្កូ (Vitali Klitschko) អភិបាល​ទីក្រុង​កៀវ បាន​ប្រាប់ថា ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់​ទីក្រុង បាញ់​ស្កាត់​ដ្រូ​ន Shahed បាន​១០​គ្រឿង និង​មាន​ហេតុការណ៍​ផ្ទុះ​មួយចំនួន ក្នុង​សង្កាត់​សេវ​ឆេន​គី​វ​ស្គី (Shevchenkivskyi) ដែល​ស្ថិតនៅ​កណ្តាល​រដ្ឋធានី​កៀវ​។ បើតាម​លោក គ្លី​ត​ឆ្កូ អគារ​រដ្ឋបាល​ចំនួន​ពីរ​ខ្នង ក៏បាន​រង​ការខូចខាត​ផងដែរ ប៉ុន្តែ​មិនមាន​ព័ត៌មាន​អំពី​មនុស្ស​រងរបួស ឬ​បាត់​បង់ជីវិត​ឡើយ​។​​ទាក់ទង​និង​ការវាយប្រហារ​តាម​អាកាស​នេះដែរ​លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ប្រធានាធិបតី​បារាំង បាន​លើកឡើងថា ប្រទេស​បារាំង រួមជាមួយ​ប្រទេស​កម្ពុជា អំពាវនាវ​ឱ្យ​រុ​ស្ស៉ី​បញ្ឈប់​ការវាយប្រហារ​តាម ផ្លូវអាកាស​របស់ខ្លួន និង​ការវាយប្រហារ​លើ​ប្រជាជន​ស៊ីវិល ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ជាបន្ទាន់​។​

​តាមរយៈ​បណ្តាញ​សង្គម Twiter លោក ម៉ា​ក្រុង បានលើកឡើង​ដូច្នេះ​ថា​៖ «​សង្គ្រាម​របស់​រុ​ស្ស៉ី​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន បាន​បង្ក​ការឈឺចាប់​យ៉ាង​សម្បើម​។ រួមជាមួយ​ប្រទេស​កម្ពុជា យើង​អំពាវនាវ​ឱ្យ​រុ​ស្ស៉ី​បញ្ឈប់​ការវាយប្រហារ​តាម ផ្លូវអាកាស​របស់ខ្លួន និង​ការវាយប្រហារ​លើ​ប្រជាជន​ស៊ីវិល ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ជាបន្ទាន់​។ ប្រទេស​ដៃគូ​អន្តរជាតិ ក៏បាន​ចូលរួម​ជាមួយ​ពួកយើង ដើម្បី អំពាវនាវ​ដូចគ្នានេះដែរ​»​។​
​ការប្រកាស​របស់លោក​ប្រធានាធិបតី​បារាំង បន្ទាប់ពី​មាន​ជំនួប​ទ្វេភាគី​ជាមួយ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​បារាំង អំឡុង​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​-​សហគមន៍​អឺរ៉ុប នៅ​ទីក្រុង​ព្រុ​ច​ហ្សេ​ល ប្រទេស​ប៊ែ​ល​ហ្សិ​ច​។​

សម្ព័ន្ធមិត្ត​លោកខាងលិច​របស់​អ៊ុយ​ក្រែ​ន នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ បាន​សន្យា​ផ្តល់​ថវិកា​បន្ថែមចំនួន ១​ពាន់​លាន​អឺរ៉ូ ឬ​ស្មើនឹង ១.១​ពាន់​លាន​ដុល្លារ ជា​ជំនួយ​សង្គ្រោះបន្ទាន់​ក្នុង​រដូវរងា ឆ្លើយតប​ទៅនឹង​ការអំពាវនាវ​ពី​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី ដើម្បី​យកមក​ទប់​ទល់នឹង​ការវាយប្រហារ​របស់​រុស្ស៊ី លើ​បណ្តាញ​ថាមពល​របស់ខ្លួន​។ ទីភ្នាក់ងារសារព័ត៌មាន AFP នៅ​ថ្ងៃ​ពុធ ទី​១៤ ខែធ្នូ ឆ្នាំ​២០២២​បាន​ឲ្យ​ដឹងថា​ប្រធានាធិបតី​បារាំង លោក អែម​ម៉ា​នុយ​អែល ម៉ា​ក្រុង (Emmanuel Macron) បាន​និយាយថា ប្រទេស​និង​អង្គការ​អន្តរជាតិ​ចំនួន​៧០ បាន​ជួបគ្នា​ក្នុង​ទីក្រុង​ប៉ារីស សម្រាប់​កិច្ចប្រជុំ​មួយ​ដែលមានគោលបំណង​ធ្វើ​ឲ្យ​ប្រជាជន​អ៊ុយ​ក្រែ​ន «​ឆ្លង​ផុត​រដូវរងា​នេះ​»​។ ថ្លែង​តាមរយៈ​វីដេអូ លោក ហ្សេ​លេន​ស្គី បាន​គូសបញ្ជាក់ថា «​ជាការ​ពិតណាស់ វា​គឺជា​ចំនួន​ដ៏​ខ្ពស់ ប៉ុន្តែ​វា​នៅ​តិចជាង​តម្លៃ នៃ​ការ​ដាច់​ចរន្តអគ្គិសនី​របស់​អ៊ុយ​ក្រែ​ន​»​។​ប៉ុន្មាន​សប្តាហ៍​កន្លងមក​នេះ កងកម្លាំង​របស់​រុ​ស្ស៉ី​បាន​បង្កើន ការវាយប្រហារ​តាមផ្លូវ​អាកាស​យ៉ាង​ចាស់ដៃ ដោយ​ប្រើប្រាស់​មី​ស៉ី​ល​និង​ដ្រូ​ន​មកលើ​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ស៉ី​វិលៗ​របស់​អ៊ុយ​ក្រែ​ន ជាពិសេស​បណ្តាញ​ផលិត​និង​បញ្ជូន​ថាមពល​អគ្គិសនី ដែលជា​ហេតុ​បណ្តាលឱ្យ ប្រជាជន​អ៊ុយ​ក្រែ​ន​រាប់លាន​នាក់ ត្រូវ​ស្ថិតក្នុង​ស្ថានភាព​ដ៏​ត្រជាក់​ហើយ​ងងឹត អំលុង​រដូវរងា​៕a dron iran5 a dron irana