» ឈ្មួញធ្វើសកម្មភាពកាយកើបយកខ្សាច់លក់បង្កផលប៉ះពាល់ស្ពាននៅឃុំសុចិត្រអាជ្ញាធរថាអត់ដឹងចាំទៅមើកសិន! » ក្រុមបាតុករអ៊ីរ៉ងខឹងសម្បារ បានដុតបំផ្លាញវិហារឥស្លាមចំនួន ៣០០, សាលារៀនចំនួន២៥០ និងរថយន្ដកងជីវពលជាង២២០០ គ្រឿង! » ដក​តំណែង និង​បន្ថយ​ឋានន្តរស័ក្តិ​ប៉ូលិស​ខេត្តស្ទឹងត្រែង ៦​រូប ក្នុង​នោះ​មាន​សកមងការរងមួយរូបទាក់ទងការឃុបឃឹតជនបរទេសចូលស្រុក! » បន្ទាប់ពីបិទផ្លូវមិនចរចារការស្នើសុំបន្តលក់ដូរនៅលើចិញ្ចើមផ្លូវ ទ្រូងផ្លូវរបស់អាជីវករផ្សារដើមគរអភិបាលរាជធានីដូរចិត្តឲ្យមកលក់នៅផ្សារតាម៉ាប់ព្រែកជ្រៃ! » នាយករដ្ឋមន្ត្រីដកតំណែងអគ្គនាយករងនគរបាលអន្តោរប្រវេសន៍មកត្រឹមជាមន្ត្រីធម្មតាតែរក្សាផ្កាយ២? » រដ្ឋមន្ត្រីក្រសួងការបរទេសថាការចាប់ខ្លួន លោក ចេន ហ្ស៊ី ជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា! » រកឃើញបេក្ខជនអាយុ១៩ឆ្នាំឡើង៣រូបទទួលបាន ជ័យលាភីសំណេរអង្គរ ឆ្នាំ២០២៦ » សមត្តកិច្ចរាជធានីភ្នំពេញចុះបង្ក្រាប ទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ១កន្លែង ចាប់យកវត្ថុតាងបាន ក្នុងទឹកប្រាក់ខ្ទង់លានដុល្លារ! » អ្នកជំនួញ​ហា​យ​សូ ពេជ្រ ស្រី​មុំ ជាប់​ពន្ធនាគារ​ សំណុំរឿង​ចេញ​សែក​ស្អុយ​៧១​ម៉ឺន​ដុល្លារ » ឆ្នាំ២០២៥កម្ពុជាទទួលបានអ្នកដំណើរផ្លូវអាកាស ជិត៧លាននាក់ ប្រតិបត្តិករទេសចរណ៍ ថា វិបត្តិកម្ពុជា-ថៃ ជាឱកាសឱ្យកម្ពុជាពង្រឹងវិស័យទេសចរណ៍របស់ខ្លួន » ត្រាំ ប្រកាសយកពន្ធបន្ថែមលើប្រទេសសម្ព័ន្ធមិត្តអឺរ៉ុបចំនួន៨ ព្រោះរារាំងមិនឲ្យអាមេរិក ទិញ Greenlandនាយករដ្ឋមន្ត្រីដាណឺម៉ាកព្រមាន! » សាលារាជធានីភ្នំពេញថា នឹងរៀបចំសម្អាតអនាម័យ ជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅតាមដងផ្លូវជុំវិញផ្សារដើមគ ឱ្យល្អប្រសើរឡើងវិញ តែឥឡូវអាជីវករលក់បន្លែ ចេញមកបិទផ្លូវ » កម្ពុជានឹងបញ្ជូនកំណត់ទូតតវ៉ាចំពោះសកម្មភាពបំពានរបស់យោធាថៃ ដែលប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភាពតានតឹងតាមព្រំដែន » ពេលមានការកើនឡើងកម្ដៅក្នុងតំបន់ជប៉ុន និងហ្វីលីពីន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិជាមួយគ្នា! » ករណីលក់អាចដីស្តារព្រែកតាពៅនៅក្រុងបាវិតបានប្រមាណ៣លានដុល្លារយកលុយចែកគ្នាឬយកអភិវឌ្ឈន៍!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3644 នាក់

ម្សិលមិញ 14915 នាក់

សរុប 18330803 នាក់

មនុស្ស និង​ក្រុមហ៊ុន ៥ ដែល​ជួយ​កូរ៉េខាងជើង​ត្រូវ​អាមេរិក​ដាក់ពិន័យ​!


​អាមេរិក​៖​សហរដ្ឋ​អា​មេ​រិច​បានប្រកាស​ដាក់ទណ្ឌកម្ម​លើ​មនុស្ស​ចំនួន ២​នាក់ និង​ក្រុមហ៊ុន​ចំនួន ៣ ដែល​បាន​ជួយ​កូរ៉េខាងជើង​ឲ្យ​គេច​ពី​ទណ្ឌកម្ម​ដែល​ដាក់ចេញ​ដោយ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​របស់​អង្គការ​សហ​ក​ប្រជាជាតិ​។a korea z1

មនុស្ស ២​នាក់​បាន​ប្រើប្រាស់​កប៉ាល់ ដែល​ពីមុន​កប៉ាល់​នោះបាន​ធ្វើការ​ផ្ទេរ​ប្រេង​ជាមួយនឹង​កប៉ាល់​មាន​ទង់ជាតិ​កូរ៉េខាងជើង ដើម្បី​ធ្វើការ​ដឹកជញ្ជូន​ផលិតផល​ប្រេង​ចំនួន ១,៧​លាន​លីត្រ​ទៅកាន់​កប៉ាល់​ដែលមាន​ដោត​ទង់​របស់​កូរ៉េខាងជើង​។​​បុគ្គល​ទាំងពីរ​នាក់​នោះ ទទួលបាន​អត្ថប្រយោជន៍​ពី​ក្រុមហ៊ុន​ចំនួន ៣ ហើយ​បុគ្គល និង​ក្រុមហ៊ុន​ទាំងនោះ​នឹងត្រូវ​រង​ទណ្ឌកម្ម​។​

ក្រសួង​រតនាគារ​អាមេរិក នៅ​ថ្ងៃ​សុក្រ​ម្សិល​ទី​៣០​សីហា​បាន​ឲ្យ​កាសែត​ដឹងថា​៖​។​ទណ្ឌកម្ម​នោះ​មាន​គោលដៅ​ទៅលើ​បណ្តាញ​ដឹកជញ្ជូន ដែល​ក្រសួង​រតនាគារ​បាន​និយាយថា មាន​ការជាប់​ពាក់ព័ន្ធ​ទៅនឹង​ការផ្ទេរ​ប្រេង​ពី​កប៉ាល់​ទៅ​កប៉ាល់ ដើម្បី​ជួយ​របប​ព្យុងយ៉ាង​គេចផុត​ពី​ទណ្ឌកម្ម​ដែល​ដាក់​ដោយ​អង្គការសហប្រជាជាតិ​។​

​សូមបញ្ជាក់ថា បច្ចុប្បន្ន​ប្រទេស​កូរ៉េខាងជើង​កំពុង​រង​សម្ពាធ​យ៉ាងខ្លាំង​ពី​អង្គការសហប្រជាជាតិ ដែល​ទណ្ឌកម្ម​ប្រឆាំង​របប​ផ្តាច់ការ​នោះ មាន​គោលដៅ​ដើម្បី​ឲ្យ​កូរ៉េខាងជើង​បោះបង់ចោល​កម្មវិធី​ផលិត​អាវុធ​របស់ខ្លួន​៕a korea north