» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11437 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701608 នាក់

បែកធ្លាយ​យ​ផ្កាយ​បី​មួយរូប​នៅ​អគ្គនាយកដ្ឋាន​ភស្តុភា​ក្រសួងមហាផ្ទៃ​ទើប​ឡើង​ថ្មី​ផឹកស៊ី​គ្នុង​អង្គ​ភាពមិន​ខ្លាច​កូ​វីត​

​ភ្នំពេញ​៖​បែក​រឿង​ប្រ​ធា​នាយកដ្ឋាន​ភស្តុភា និង​ហិរញ្ញវត្ថុ ដែល​ទើប​តែងតាំង និង​មន្ត្រី​ក្រោម​ឪ​វាទ​មួយចំនួន បាន​យក​កន្លែងធ្វើការ​ប្រមូល​ផ្ដុំគ្នា​ផឹកស៊ី ធ្វើឱ្យ​បាត់បង់​សេចក្តីថ្លៃថ្នូរ​ជាពិសេស មិន​ខ្លាច​ជំងឺ កូ​វីដ​១៩​។​ការ​បែក​រឿងនេះ​វា​ផ្តើមចេញពី​មាន​សេចក្តីរាយការណ៍​ចូល​ហ្វេ​ស​ប៊ុ​ក​សម្តេច​តេ​ជោ​ហ៊ុនសែន​និង​ការស្រាវជ្រាវ​របស់​ក្រុមការងារ​ប្រតិកម្ម​រហ័ស​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ​ក៏ដូចជា​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​។​a ava jetra 

​នេះ​បើតាម​សេចក្តីរាយការណ៍​របស់​លោក​ឧ​ត្ត​ម​សេនីយ៍ ឈាង ភា​រិ​ទ្ធ​ប្រធាន​នាយកដ្ឋាន​ការងារ​ប្រតិកម្ម​រហ័ស​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ ជូន លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចុះ​ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ​២០២១​និង​ឧ​ត្ត​ម​សេនីយ៍​ឆាយ​គឹ​ឃឿន​អ្នកនាំពាក្យ​អគ្គស្នងការ​ស្នើសុំ​ការបំភ្លឺ​ពី​ប្រ​ធា​អគ្គនាយក​រដ្ឋា​ន​ភស្តុភា​ហិរញ្ញវត្ថុ​ក្រសួងមហាផ្ទៃ​។​បើតាម​សេចក្តីរាយការណ៍ កាលពី​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២១ គណនី​ហ្វេ​ស​បុក​ឈ្មោះ San Bora ដែល​បាន Comments រាយការណ៍​ក្នុង​គេហទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អំពី​សកម្ម​ភាពមិនប្រក្រតី​របស់​ប្រធាន​អង្គភាព​ដែល​ទើប​ទទួលបាន​ការតែងតាំង និង​មន្ត្រី​ក្រោម​ឪ​វាទ​មួយចំនួន​ដែល​បង្ក​ឲ្យ ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូ ព្រមទាំង​កិត្យានុភាពរ​របស់​នគ​របាល​ជាតិ (​ប្រមូលផ្តុំ​បក្សពួក​ផឹកស៊ី ច្រៀង​បង្ក​សំលេង​រំខាន​ក្នុង​អង្គភាព​) ។

ផ្អែក​តាម​ការស្រាវជ្រាវ​នាយ និង​មន្ត្រីនគរបាល​ទាំងនោះ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់ អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ នៃ​ក្រសួងមហាផ្ទៃ ។​
​ប្រភព​ច្បាស់​ការណ៍​បាន​ឲ្យ​ដឹងថា នាយ និង​មន្ត្រី​នគរ​បាយ​ល​ទាំងនោះ បម្រើការ​នៅ​នាយកដ្ឋាន​ភស្តុភា និង​ហិរញ្ញវត្ថុ នៃ​អគ្គនាយកដ្ឋាន ភស្តុភារ​និង ហិរញ្ញវត្ថុ នៃ​ក្រសួងមហាផ្ទៃ គឺ​ដឹកនាំ​ដោយ ឧ​ត្ត​ម​សេនីយ៍​ឯក វ៉ា វិចិត្រ ។​

​គួរ​បញ្ជាក់ថា Comments របស់​ម្ចាស់​ហ្វេ​ស​បុក San Bora ចូល​ហ្វេ​ស​ប៊ុ​ក​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មាន​ខ្លឹមសារ​ដូចខាងក្រោម​៖
«​ខ្ញុំ​សូម​រាយ​ការជូន​សម្តេច​ជ្រាប មាន​វិធានការ​ចំពោះ​អំពើ​ពាលា​អាវាសែ​របស់​ផ្កាយ​៣ ប្រធាន​អង្គភាព​មួយ នៅ​ក្រសួងមហាផ្ទៃ ដែល​បបួល​មន្ត្រី​បើកបរ​ឡាន​ដឹក​ធំៗ ផឹកស៊ី​ក្នុង​អង្គភាព​ស្រវឹង​រៀងរាល់ថ្ងៃ គឺ​ចាប់ពី​ប្រធាន​អង្គភាព​នេះ មកកាន់​ដំណែង ខែមេសា ឆ្នាំ​២០២០ មក​ភ្លាម បាន​ចំណាយលុយ​រដ្ឋ​សង់​បន្ទប់​ផ្ទាល់ខ្លួន​ស្អាត​ជាង​បន្ទប់​រដ្ឋមន្ត្រី​ទៀត​អស់​ជិត​១០​ម៉ឺន​ដុល្លារ​។ មិនតែប៉ុណ្ណោះ​សង់​បន្ទប់​សម្រាប់​ជា​កន្លែង​ផឹកស៊ី​នៅ​ក​៥​នេះ ដោយ​ទុកជា​បន្ទប់ធ្វើការ​បំភាន់​ភ្នែក​មន្ត្រី តាមពិត​រៀបចំ​ទុក​ផឹកស៊ី ចាក់​ចម្រៀង​ឡូឡា ដូច​ក្នុង​ក្លឹប ហើយ​ប្រមូល​មន្ត្រី​បើកឡាន​ធំ​មក​ធ្វើ​ម្ហូប​ឲ្យ​ខ្លួន និង​បានសម្លាប់​សុខខ (​ឆ្កែ​) ដែល​ពួក​ខ្ញុំ​ចិញ្ចឹម​ជាច្រើន​ក្បាល​ធ្វើ​សាច់​ក្លែម​ទៀត​។​

​ក្រៅពី​ពូកែ​ប្រព្រឹត្ត​អំពើ​ពាលា កិប​គេង​លុយ​រដ្ឋ​នេះ នៅមាន​ការប្រមាថ​មន្ត្រី​ចាស់ៗ​ថា​គ្មាន សមត្ថភាព គ្មាន​ធនធាន គឺ​ចាប់តាំងពី​បុគ្គល​នេះ​កាន់តំណែង បាន​ជាង​៣​ខែ ភាព​រង្គោះរង្គើរ​បាត់បង់ សាមគ្គីភាព​ផ្ទៃក្នុង មិនដែល​គិតពី​ការអភិវឌ្ឍ​អង្គភាព​គិតតែ​បក្ខពួក​ផឹកស៊ី រាល់ពេល​ថ្ងៃត្រង់​បបួល​ប្រធានការិយាល័យ មួយចំនួន​មក​ផឹកស៊ី​រហូត​ស្រវឹង​ក្នុង​អង្គភាព​ទៀត អំពើ​ពាលា​នេះ សួរ​មន្ត្រី នៅ​ភស្តុភារ​ព្រែកប្រា នរណា​ក៏​ដឹង​ដែរ​ពិសេស​កម្លាំង​មន្ត្រី​បើកឡាន​នៅ​ការិយាល័យ​ក​៥ ហើយ​គូកន​មក​ផឹក​ជាមួយ​ភាគច្រើន​ជា​អ្នក​មកពី​ក្រៅ ព្រោះ​មន្ត្រី​ក្នុង​នាយកដ្ឋាន​មិន​ពេញ​ចិត្តនឹង​ទង្វើ​បែប​ពាលា​នេះ​ទេ​។ ចាក់​វ៉ាក់សាំង ហើយក៏​ផឹក​មិន​ខ្វល់ ពី​ការណែនាំ​របស់​ពេទ្យ​។​មិនទាន់​ទទួលបាន​ការ​ប្រ​ស្រាយ​បំភ្លឺ​អំពី​សកម្មភាព​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក វ៉ា វិចិត្រ​នៅឡើយ​ទេ​៕a police va4 a police va a police va1 a police va3 

​