» ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង! » កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសការប្រឡងបាក់ឌុបឆ្នាំ២០២៦ » ក្រុមសង្កេតការណ៍អាស៊ានចុះមើលផ្ទះប្រជាណលរដ្ឋដែលរងគ្រាប់កាំភ្លើងថៃម្តង! » មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ! » លោក ពួយ រដ្ឋា មន្ត្រីនៅស្រុកអង្គរបុរី ប្រគល់ប្រាក់២០ម៉ឺនរៀលឲ្យប្រជាពលរដ្ឋវិញហើយបន្ទាប់ពីបែកធ្លាយទាថ្លៃសេវាកែសម្រួលអត្រានុកូលដ្ឋាន » កម្លាំងល្បាតជម្រកសត្វព្រៃស្រែពកចាប់បានជ្រូកព្រៃនិងឈ្លួសងាប់៣ក្បាលយកទៅដុតចោល! » ឃាត់ខ្លួនជនសង្ស័យ៧នាក់ ពាក់ព័ន្ធលួចសត្វគោ ៣ករណី នៅស្រុកត្រពាំងប្រាសាទ » ១ថ្ងៃក្រសួងមហាផ្ទៃដាក់ពិន័យនិងតែងតាំងមន្ត្រីនគរបាលច្រកត្រពាំងក្រៀល! » រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក៖ កិច្ចព្រមព្រៀង Hormuz អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ » ចុះអន្តរាគមន៍ករណីហឹង្សាក្នុងគ្រួសារជនសង្ស័យញៀនថ្នាំបំផ្ទុះគ្រាប់បែក ដាក់សមត្ថកិច្ច អ្នកស្លាប់កើនដល់ ៧នាក់ » និស្សិតកម្ពុជា២៤នាក់ទៀត នឹងចេញទៅសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅជប៉ុន » ធនាគារ៣ពាណិជ្ជ៣ថ្មីដែលធនាគារជាតិរឹបអូសអាជ្ញាបណ្ណ័គឺសុទ្ធតែមានឈ្មោះក្នុងបញ្ជីរទណ្ឌកម្មពីអាមេរិក » កម្ពុជានាំក្រុមសង្កេតការណ៍អាស៊ានចុះពិនិត្យចំណុចបង្គោលព្រំដែនលេខ៣៧ក្នុងខេត្ដបន្ទាយមានជ័យ...

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10855 នាក់

ម្សិលមិញ 10010 នាក់

សរុប 19981891 នាក់

ក្នុងពេលដែល​សារធាតុ​ញៀន​កាន់តែ​កើន​ច្រើនឡើង​ក្នុងស្រុក​ខ្មែរ​អគ្គលេខាធិការ​គ្រឿងញៀន​អះអាងថា​រដ្ឋាភិបាល​មាន​ឆន្ទៈ​នយោបាយ​មោះមុត ក្នុងការ​ប្រយុទ្ធប្រឆាំង​

​បាត់ដំបង ៖ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ មាស វី​រិ​ទ្ធ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ថ្លែង​ពី​ភូមិ​រំចេក​៤ សង្កាត់​រតន​: ក្រុង​បាត់ដំបង នា​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២៣​ដោយ​អះអាងថា រាជរដ្ឋាភិបាល​កម្ពុជា មាន​ឆន្ទៈ​នយោបាយ​ដ៏​មោះមុត ក្នុងការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ។​លោ​កថា​រហូតមកទល់​ពេលនេះ គ្រឿងញៀន​នៅតែ​ជា​បញ្ហា​សង្គម​មួយ ដែលមាន​លក្ខណៈ​ស្មុគស្មាញ និង​បាន​បង្ក​ផលប៉ះពាល់​ដល់​សុខុមាលភាព​មនុស្ស​រាប់​លាន​នាក់ ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​និង​ការអភិវឌ្ឍ​សង្គម​នៃ​បណ្ដា​ប្រទេស​ស្ទើរតែ​ទាំងអស់​នៅលើ​សកលលោក ។a drug virith 

​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​សាលាខេត្ត​បាត់ដំបង​បាន​សហការ​ប្រារព្ធ​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ២៦ មិថុនា ២០២៣ ក្រោម​ប្រធានបទ អ្វីៗ​ដើម្បី​ប្រជាជន​ជា​ចម្បង បញ្ឈប់​ការរើសអើង និង​មាក់ងាយ​អ្នកញៀន​គ្រឿងញៀន ពង្រឹង​ការងារ​អប់រំ បង្ការ ទិវា​នេះ​បានធ្វើ​ឡើង​នៅ​អាកាសយានដ្ឋាន​វាល​បែក​ចាន​ខេត្តបាត់ដំបង ស្ថិតនៅ ដោយមាន​ការចូលរួម​ពី​តំណាង​អាជ្ញាធរ​នៃ​ខេត្ត​ទាំង​២​បាត់ដំបង ពោធិសាត់ និង​អ្នកពាក់ព័ន្ធ​ជាច្រើន​ទៀត ។ សកម្មភាព​អប់រំ​ឃោសនា​របស់​អាជ្ញាធរ​គ្រឿង​ញៀន​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​អាជ្ញាធរ​ខណ្ឌ​សែន​សុខ​ចៃដន្យ​ចាប់បាន​ឡាន​ប្រើ​ស្លាក​លេខ​ស្រុក​ឡាវ​ដឹក​គ្រឿងញៀន​មួយ​ឡាន​មកជួប​គ្រោះថ្នាក់​ចរាចរ​កាល​ពីយ​ប់​ថ្ងៃទី​៧​កក្កដា​​។​គេ​មិនដឹងថា​តើ​ហេតុ​អី​បានជា​ឈ្មួញ​គ្រឿងញៀន​ហ៊ាន​បើកឡាន​ស្លាក​លេខ​ឡាវ​បើក​ចូលដល់​កណ្តាល​ក្រុងភ្នំពេញ​ចឹ​ង​នោះទេ​?​។​មកទល់ពេលនេះ​សម​ត្ត​កិច្ច​មិនទាន់​រកឃើញ​ជន​ស​ង្ស​យ័​នោះ​ផង​ទេ​។​


​សម្រាប់​ប្រធានបទ ឆ្នាំ​២០២៣​នេះ លោក មាស វី​រិ​ទ្ធ​ថា​អាជ្ញាធ​មាន​គោលបំណង​ផ្ដោត​ការយកចិត្តទុកដាក់​ឱ្យ​កាន់តែ​ស៊ីជម្រៅ​តាមរយៈ​ការផ្តល់​អាទិភាព​ដល់​ប្រជាជន ឬ​ការចាត់ទុក​ប្រជាជន​ជា​មូលដ្ឋាន​ក្នុងការ​រៀបចំ​គោលនយោបាយ ផែនការ​យុទ្ធសាស្ត្រ ផែនការ​សកម្មភាព និង​វិធានការ​ផ្សេងៗ​ទៀត ពាក់ព័ន្ធ​នឹង​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដោយ​ទាមទារ​ឱ្យមាន​ការគិតគូរ​អំពី​ផលប៉ះពាល់​ជា​អវិជ្ជមាន​នៃ​ការរើសអើង និង​ការ​មាក់ងាយ​ចំពោះ​អ្នកញៀន​គ្រឿងញៀន ព្រមទាំង​ពង្រឹង​សកម្មភាព​អប់រំ​ផ្សព្វផ្សាយ​ឱ្យបាន​កាន់តែ​ទូលំទូលាយ​ថែមទៀត ។

​លោក មាស វី​រិ​ទ្ធ បាន​បន្តថា ទន្ទឹមនឹងនោះ​រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​នូវ​វិធានការ​ជាច្រើន​ដល់​ស្ថាប័ន​ពាក់ព័ន្ធ និង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​បន្ត​ចូលរួម​ឱ្យ​កាន់តែ​សកម្ម​ថែមទៀត ក្នុង​ការកំណត់​មុខសញ្ញា​ល្មើស និង​រាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន ឬ​សមត្ថកិច្ច​អនុវត្ត​ច្បាប់ ដើម្បី​ឈានទៅ​មាន​វិធានការ​ដោះស្រាយ​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព ស្របតាម​ខ្លឹមសារ​គោលនយោបាយ​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព​របស់​រាជរ​ដ្ឋា​ភិ​បាល​និង​ទិស​ស្លោក “៣​កុំ ១​រាយការណ៍ ដែល​ក្នុងនោះ កុំ​ទី​១ គឺ​កុំ​ពាក់ព័ន្ធ​៖ មានន័យថា កុំ​ជួញដូរ កុំ​ចែកចាយ កុំ​ធ្វើជា​ខ្នងបង្អែក កុំ​ឃុបឃិត និង​កុំ​ប្រើប្រាស់​គ្រឿងញៀន ។ កុំ​ទី​២ គឺ​កុំ​អន្តរាគមន៍​៖ មានន័យថា កុំ​រារាំង​ការអនុវត្ត​ច្បាប់​ចំពោះ​ឧក្រិដ្ឋជន​គ្រឿងញៀន ទោះបីជា​ក្រុមគ្រួសារ សាច់ញាតិ​ឬ​មិត្តភក្តិ​ក៏ដោយ ។ រីឯ កុំ​ទី​៣ គឺ​កុំ​លើកលែង មានន័យថា កុំ​បន្ធូរបន្ថយ ការអនុវត្ត​ច្បាប់​ចំពោះ​ឧក្រិដ្ឋជន​គ្រឿងញៀន ។

​លោក អភិបាលខេត្ត​បាត់ដំបង​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ខេត្តបាត់ដំបង មាន​ទីតាំង​បន្សាប​គ្រឿងញៀន​ចំនួន​២​កន្លែង ទី​១ មជ្ឈមណ្ឌល​បន្សាប​គ្រឿង​ញៀន​នៃ​ក្ដីសង្ឃឹម ស្ថិតនៅក្នុង​ស្រុក​ប​វេ​ល និង​មជ្ឈមណ្ឌល​បន្សាប​គ្រឿងញៀន កែ ស៊ីនួន ស្ថិត​ក្នុងស្រុក​រតនមណ្ឌល ដែល​ទើបនឹង​បង្កើត​ថ្មីៗ​នេះ​។​មជ្ឈមណ្ឌល​ទាំង​២​នេះ​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ខេត្តបាត់ដំបង ក្នុងការ​ការចូលរួម​ចំណែក​ធ្វើការ​ព្យាបាល​ជន​ញៀន​គ្រឿងញៀន​ឱ្យ​ត្រឡប់មក​សភាព​ដើម​វិញ រួមផ្សំ​ជាមួយនឹង​ការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដល់​ជនរងគ្រោះ​ទាំងនោះ​ផងដែរ ។

​ក្នុង​ទិវា​អន្ដរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នេះ​អាជ្ញាធរខេត្ត​បាត់ដំបង និង​ខេត្តពោធិសាត់ ក៏បាន​ធ្វើ​ការដុត​កំទេចចោល​នូវ​គ្រឿងញៀន ដែល​បានមកពី​ការ​រឹបអូស​បាន​ពី​ក្រុម​ឈ្មួញ​ទុច្ចរិត​គ្រឿងញៀន​នៅ​ខេត្តបាត់ដំបង និង​ខេត្តពោធិសាត់​តាម​អំណាច​សាលក្រម​ស្ថាពរ​របស់​សាលាដំបូង​ខេត្ត​ទាំង​២ ដែលមាន​សំណុំរឿង​សរុប​ចំនួន​២៨៦​សំណុំ រឿង និង​មាន​គ្រឿងញៀន​សរុប ៣៩,៦៧៧.៨៣.គីឡូ។a drug bb a drug virith1 a drug virith2