» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9463 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699634 នាក់

សម្តេច​បវរ​ធិបតី ឲ្យ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ធ្វើ​អធិបញ្ជា​ ប្តឹងតវ៉ា​ទៅ​សាលាឧទ្ធរណ៍ ករណី​យ៍​បើកឡាន ហ្វ​ត​បុក​សម្លាប់​មនុស្ស​៤​នាក់ តើ​ដោះស្រាយបាន​យុ​ត្តិ​ធ​ម៍​សង្គម​អត់​?


​ភ្នំពេញ​៖ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រ​ថឹ​ក​ថ្ងៃទី​២៦​កញ្ញា បាន​ណែនាំ​ឱ្យ ឧបនាយករដ្ឋមន្ត្រី កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ឱ្យធ្វើ​អធិបញ្ជា ទៅ​អគ្គព្រះរាជអាជ្ញា​អម​សាលាឧទ្ធរណ៍ ដើម្បី​ប្តឹងតវ៉ា​ទៅ​សាលាឧទ្ធរណ៍ ជុំវិញ​ការសម្រេច​ក្តី​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ឱ្យ ម្ចាស់​រថយន្ត Ford Ranger ជាប់ពន្ធនាគារ​៥​ឆ្នាំ​ករណី​យ័​ស្រវឹង​បើកបរ​បុក​សម្លាប់​មនុ​ស្ស​៤​នាក់​។​a manet car kill 

​សូមបញ្ជាក់ សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២៤ បានប្រកាស​សាលក្រម​កាត់ទោស លោក នាង សំ​អូន​(​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​) ដែល​ស្រវឹង​បើករថយន្ត Ford Ranger បង្ក​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​យប់ ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២៤ បណ្តាលឱ្យមាន​មនុស្ស​ស្លាប់​៤​នាក់​ស្លាប់ និង​៤​នាក់​ទៀត​រងរបួស នៅក្រោម​ស្ពាន​អាកាស​ឬ​ស្សី​កែវ ។​​

នៅ​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២៤ ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានប្រកាស​ជា​សាធារណៈ​​នូវ​សាលក្រម​ព្រហ្មទណ្ឌ​លេខ ៣៨៦៧ «​វ​» នៅ​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២៤ នៅក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ លេខ ៤៩០ ចុះ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២៤ បានសម្រេច​ផ្ដន្ទាទោស​ជនជាប់ចោទ​ឈ្មោះ នាង សំ​អូន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ដាក់ពន្ធនាគារ​កំណត់​រយៈពេល ០៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ២០ ០០០ ០០០ រៀល​​ពីបទ បើកបរ​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​បង្ក​គ្រោះថ្នាក់​បណ្តាលឱ្យ​ស្លាប់ និង​របួស​អ្នកដទៃ ប្រព្រឹត្ត​នៅ​ចំណុច​ស្ពាន​ឫស្សីកែវ ប្រសព្វ​ផ្លូវជាតិ​លេខ​៥ និង​ស្ពាន​ប្ញ​ស្សី​កែវ​ថ្មី ភូមិ​មិត្តភាព សង្កាត់​ប្ញ​ស្សី​កែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២៤ បទល្មើស​ព្រហ្មទណ្ឌ​ដែលមាន​ចែង និង​ផ្តន្ទាទោស​តាម​មាត្រា ៨៣​កថាខណ្ឌ​ទី​២ ចំណុច ខ ចំណុច គ និង​មាត្រា ៨៥ កថាខណ្ឌ​ទី​២ ចំណុច ខ ចំណុច គ នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​។​

​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញបញ្ជាក់​ថា ករណីនេះ ទោះបី​ជាដើម​បណ្តឹងរដ្ឋប្បវេណី​ទាំងអស់​បានទទួល​សំណង និង​ដក​ពាក្យបណ្ដឹង​រួចហើយ​ក៏ដោយ ក៏​ចៅក្រម​ជំនុំជម្រះ បានប្រកាស​ទោស​ដាក់ពន្ធនាគារ ក្នុង​កម្រិត​អតិបរមា​នៃ​ទោស​ដែល​ច្បាប់​បានកំណត់ និង​បានប្រកាស​ទោស​បន្ថែម​លើ​ជនជាប់ចោទ​ឈោះ្ម នាង សំ​អូន ដោយ​ហាមឃាត់​ចំពោះ​ការបើកបរ​យានយន្ត​គ្រប់​ប្រភេទ​រយៈពេល ៥​ឆ្នាំ បន្ទាប់ពី​បាន​អនុវត្ត​ទោស​ចប់​ក្នុង​ពន្ធនាគារ​។​

​ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់​ដូច្នេះ​ថា​៖ «​ត្រូវ​ប្តឹងទៅ​ឧទ្ធរណ៍ ខ្ញុំ​ប្រគល់​ភារកិច្ច​ឱ្យ​ក្រសួងយុត្តិធម៌ ប្រើ​អំណាច​អធិបញ្ជា​របស់ខ្លួន​តាម​ច្បាប់​ឱ្យ​គោលការណ៍​ទៅ​អគ្គព្រះរាជអាជ្ញា​អម​សាលាឧទ្ធរណ៍ ប្តឹងទៅ​សាលាឧទ្ធរណ៍ ដើម្បី​ពិនិត្យមើល​ការសម្រេច​នេះ​ធ្ងន់​គ្រប់គ្រាន់​ហើយ​ឬ​នៅ ព្រោះ​បុក​ស្លាប់​ដល់​ទៅ​៤​នាក់​ឯណោះ​»​។​​ជាមួយនឹង​ការណែនាំ ឱ្យ​លោក​ឧបនាយករដ្ឋមន្ត្រី កើត រិ​ទ្ធ ឱ្យ​រៀបចំ​ឯកសារ សម្តេច​បាន​បន្ថែមថា​៖ «​រឿងនេះ​ប៉ះពាល់​ច្រើនណាស់ ហើយ​ជា​គំរូ ទៅដល់​អ្នក​ដែល​បើកបរ​ស្រវឹង​ផ្សេងទៀត​ផងដែរ​»​។​

​បើតាម សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​, ករណីនេះ ប្រសិនបើ​ច្បាប់​ចែង​អស់​ធ្ងន់​ត្រឹម​៥​ឆ្នាំ​ហើយ​នោះ ក្រសួងយុត្តិធម៌ ក៏ត្រូវ​រៀបចំ​វិសោធនកម្ម​ច្បាប់ នៅពេល​ខាងមុខ ដើម្បី​កំណត់​ទោស​ឱ្យបាន​សមស្រប​ផងដែរ​។​​សម្តេច​បាន​ថ្លែងថា​៖ «​បើ​ច្បាប់​កំណត់ យើង​មិន​អាចធ្វើ​អ្វី​ឱ្យ​លើសពី​ដែន​កំណ​ត់នៃ​ច្បាប់​ដែលមាន​ជា​ធរមាន​បានទេ ប៉ុន្តែ​យើង​ត្រូវ​ពិនិត្យមើល បើសិនជា​ទម្ងន់​នេះ​ដាក់​អស់ហើយ យើង​ត្រូវតែ​ពិនិត្យមើល ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់ ដើម្បី​បង្កើន​ទម្ងន់ទោស​ទៅ​ថ្ងៃក្រោយ​»​។​

​សម្តេច​បាន​បន្តថា រឿង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​ស្រវឹង​នេះ បើ​ចង់​អនុវត្ត​ទប់ស្កាត់ គឺ​ត្រូវ​បង្កា​តាមរយៈ​ការអនុវត្ត​ច្បាប់​ឱ្យបាន​តឹងរឹង​។ សម្តេច​ថ្លែង​ទៀតថា រដ្ឋាភិបាល​មិនអាច​ទៅ​បញ្ជា​តុលាការ​ទេ ហើយ​តុលាការ​ក៏​មិនអាច​កាត់ក្តី​ឱ្យ​លើសពី​ក្របខណ្ឌ​ច្បាប់​បានទេ​។ ក្រសួងយុត្តិធម៌ ដែល​កំពុង​រៀបចំ​វិសោធនកម្ម​លើ​ក្រមព្រហ្មទណ្ឌ និង​ក្រមរដ្ឋប្បវេណី គឺ​ត្រូវតែ​ពិនិត្យមើល​ការកែសម្រួល​ចំណុច​នេះ​ផងដែរ​.​។​

​ជុំវិញ​ការណែនាំ​នេះ​បង្ក​ឲ្យ​មានការ​ពិចារណា​ថា​តើ​ការប្តឹង​ឧទ្ធរណ៍​ឬ​ការធ្វើ​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ​ដើម្បី​ផ្តន្ទាទោស​ឲ្យ​ធ្ងន់​អាច​រក​យុ​ត្តិ​ធ​ម៍​ក្នុងសង្គម​បានដែរ​អត់​?​។​ទោះបីយ៉ាងណា​គេមិន​បដិសេធ​ទេ​ថា​ក្នុងសង្គម​ខ្មែរ​យើង​សព្វថ្ងៃ​ការប្តឹង​ឧទ្ធរណ៍​និង​កែ​ច្បាប់ព្រហ្មទណ្ឌ​ជា​រឿង​មួយ​ដែល​រដ្ឋាភិបាល​ដែលជា​អ្នករក្សា​សណ្តាប់ធ្នាប់​សង្គម​ត្រូវ​គិត​។តែ​បញ្ហា​ជាគ​ន្លឺះ​វា​មិនមែន​មានតែ​ប៉ុណ្ណឹង​ទេ​គឺ​អំពើរ​ពុករលួយ​ក្នុងសង្គម​ខ្មែរ​ទេតើ​!​។​ជាក់ស្តែង​កន្លងមក​មាន​ការ​តម្លើង​ប្រាក់ខែ​ឲ្យ​មន្ត្រីរាជការ​ស្ថាប​ន័​តុលាការ​ដើម្បី​កុំ​ឲ្យ​មាន​អំពើពុករលួយ​តែ​សួ​ថា​បាន​ផល​ប៉ុនណា​!?​។​

សួរ​អ្នកមាន​រឿងក្តី​ក្នុង​តុលាការ​មើលថា​តើ​មាន​ចាយ​សេវា​ក្រោម​តុ​ថែម​អត់​?​។​ចឹ​ង​បញ្ហា​ដំណោះស្រាយ​ក្រៅពី​ពង្រឹង​តួនាទី​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ដែលមាន​សិទ្ធ​អំណាច​លើ​ស្ថាប​ន័​តុលាការ​រាជរដ្ឋាភិបាល​ក៏ត្រូវ​អនុវត្តន៍​យន្តការ​អភិក្រម​ទាំង​៥(​ឆ្លុះកញ្ចក់​ងូតទឹក​ដុ​ក្អែល​វះកាត់​)​ដោយ​ជម្រុញ​ឲ្យ​ស្ថាប​ន័​ប្រឆាំង​អំពើរ​ពុករលួយ​ជួយ​មើល​មន្ត្រី​ក្នុង​ស្ថាប​ន័​តុលាការ​ផងដែរ​បើ​ចង់​ឲ្យ​មាន​យុ​ត្តិ​ធ​ម៍​ក្នុងសង្គម​ពិតប្រាកដ​!​។​a manet car kill1 a manet car kill2 a ford driver a ford driver2 

​