» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10815 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700986 នាក់

អាចារ្យ​យូគី​វត្ត​សំបួរមាស​យក​ប​ច្ឆា​វត្ត​ធ្វើ​អាជីវកម្ម​ក្រសួង​ធម្មការ​សម្ងំ​ឈឹង​!

 

​ភ្នំពេញ​៖​ក្រុម​អាចារ្យ​យូគី នៅក្នុង​វត្ត​សំបួរមាស ក្នុង​ខណ្ឌ ដង្កោ បាន​នឹង​កំពុង​ធ្វើ អាជីវកម្ម​លើ​គ្រួសារ​សព​ប្រជាពលរដ្ឋ ដោយ​ក្នុង សព​១​នាក់​ត្រូវ​ចំណាយ លុយ​អស់​រាប់សិប​លាន រៀល​។ តើ​ការ​ណ៏​នេះ ក្រសួង​ធម្មការ បានដឹង ឬក៏​បាន​សើម​មាត់ សើម ក ប្រចាំខែ ពី​ទី​អារាម​១ នេះដែរ​ឬ​អត់ បានជា​សម្ងំ​ស្ងាត់ឈឹង​លោក​កុង្សីយ៍ ក្រសួង​?​។​a borin2 

​យោងតាម​អា​ខោ​ន Facebook ឈ្មោះ អ៊ឹម បូ​រិន្ទ អ្នក​ហោរាសាស្ត្រ​ខ្មែរ បាន​បង្ហោះ​សារ​និង រូបភាព អមដោយ​ឃ្លី​ប Videos ផងដែរ​បាន​រៀបរាប់​យ៉ាង​លំអិត​អំពី​ការធ្វើ​អាជីវកម្ម​លើ​សព ប្រជាពលរដ្ឋ​ខ្មែរ ពី​សំណាក់​បក្ខពួក​ក្រុម អាចារ្យ​យូគី​ក្នុង​វត្ត​សំបួរ មាស ថិ​ត​ក្នុង​អាណា ចក្រ​ខណ្ឌដង្កោ រាជធានី ភ្នំពេញ ។ ករណីនេះ​គេ​មិនទាន់​ឃើញ​មាន ប្រតិកម្ម​ពី​ក្រសួង ធម្មការ និង​សាសនា​នៅឡើយ​ទេ ។ សូម អាន​ខ្លឹមសារ​ទាំងស្រុង របស់​ម្ចាស់ អា​ខោ​ន ឈ្មោះ អ៊ឹម បូ​រិ​ន្ន អ្នក​ហោរាសាស្ត្រ ខ្មែរ ដូចខាងក្រោម​នេះ​៖

​ក្រុមគ្រួសារ​ដែលមាន​ទុក្ខ​ធ្ងន់​ដោយមាន​សាច់ញាតិ​ទទួលមរណៈភាព ក្រុមគ្រួសារ​សាច់ញាតិ​បង្កើត​ឳ​ពុក​ម្ដាយ​បងប្អូន​បង្កើតៗ​ដែល​រស់នៅ​ជាទូទៅ​ភាគច្រើន ច្រើន​បាត់បង់​ម្ចាស់ការ​ពួកគាត់​មាន​កង្វល់​ជាខ្លាំង​ទុក្ខព្រួយ​ខ្លាំង​គិត​រឿង​អ្វី​មិន​ចេញ​នោះឡើយ​។​​យល់​ស្ថានការណ៍​ដូចនេះ​ក្រុម​ឱកាសនិយម​ក្រុម​អាចារ្យយោគី​ដូនជី​តាជី​ដែល​រស់នៅ​ដុះ​ស្លែរ​ក្នុង​ទី​ប៉ាឆា​ស្គាល់​ស្ថានការណ៍​ចំពោះ​អ្នក​រង​ទុក្ខ​ដូច្នេះ​ឆ្លៀតឱកាស​ធ្វើ​អាជីវកម្ម​លើ​សាកសព​លើ​ក្រុមគ្រួសារ​ដែល​ជនរងគ្រោះ​ជួបនឹង​មរណៈទុក្ខ​។​

​ជាក់ស្ដែង​នៅ​ថ្ងៃទី​១៧-១៨​ខែមិថុនា​ឆ្នាំ​២០២១​រូបខ្ញុំ​បាន​ជួប​ផ្តា​ល់​ដែល​បាន​បាត់បង់​កូនស្រី​ជាទី​ស្រឡាញ់ ខ្ញុំ​បាន​ដឹក​សព​ទៅ​ដំកល់​ធ្វើបុណ្យ​នឹង​បូជាសព​នៅ​បរិវេណ​ទី​ប៉ាឆា​វត្ត​សំបួរមាស​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​។​​អំពី​រថយន្ត​ដឹក​សព ចេញពី​បុរី​ពិភពថ្មី​ចំការ​ដូង​ដល់ទី​ប៉ាឆា​វត្ត​សំបួរ​ចម្ងាយ​១២០០​ម៉ែត្រ តម្លៃ​៨០​ដុល្លារ​អាមេរិក​ស្មេ​ី​រ​នឹង​(៣២៨.០០០៛០០)​មេរុ​បូជាសព​(​មេរុ​របស់​វត្ត​)​ដែល​ពុទ្ធបរិស័ទ​មាន​សទ្ធា​ជ្រះថ្លា​កសាង​ទុក​បូជាសព​ពុទ្ធសាសនិក​ជន​(​មេរុ​កសាង​អំពី​ថ្ម​)​តម្លៃ​សព​មួយរូប ៧០០​ដុល្លារ​អាមេរិក​ស្មើនឹង​២.៨៧០.០០០៛០០​ក្នុងនោះ​មាន​ក្ដារ​ម្ឈូស​ធ្វើ​អំពី​ក្ដារ​កុង​ផ្លា​កេ​មួយ​សម្រាប់​ដាក់​សព​។​

​ឫស្សី​ដាក់​សំឡី​ជ្រលក់​ប្រេងកាត​មួយ​ដើម​សម្រាប់​ឈួ​ល​ភ្លើង​តម្លៃ ៤៨.០០០៛០០​។​ដោយឡែក​រួមមាន​លោក​អាចារ្យយោគី​ពីរ​នាក់​និង​យាយជី​៥​ទៅ​៦​នាក់​គាត់​និយាយថា​គាត់​រស់នៅ​ទីនេះ​រកស៊ី​មុខរបរ​នឹង​២០​ឆ្នាំ​មកហើយ​។​ពួកគាត់​តែងតែ​ណែនាំ​ពួកយើង​ទិញ​នេះ​ទិញ​នោះ​ដាក់ឱ្យ​សព ក្រុមគ្រួសារ​ដែល​កំពុង​រង​ទុក្ខ​និង​សោ​គស​ង្រែ​ង​អាណិតកូន​ផង​បង​ឬ​ប្អូន​ផង​ចេះតែ​ធ្វើតាម​គាត់​ទាំង​អស់ហើយ​របស់​ទាំង​អស់នោះ​ថ្លៃៗ​កប់​ពពក​។​​នៅ​មានរឿង​គួរឱ្យ​ហួសចិត្ត​ពីរ​រឿង​ទៀត​នោះ​គឺ​៖ ទី​១ គឺ​ប៉ា​ឡុង​ដែល​រៀបចំ​សម្រាប់​សព​តម្លៃ ៨០​ដុល្លារ ស្មើ​៣២៨.០០០៛០០​ដែល​អាចារ្យ​តម្រូវឱ្យ​ជាវ​ដែរនោះ យើងខ្ញុំ​សង្កេតឃើញថា​គ្រាន់តែ​ដាក់​បញ្ឈរ​ក្បែរៗ​ទីនោះ​តែ​មិន​បានឱ្យ​ព្រះសង្ឃ​វេរ​ទេ ហើយ​ចប់​កម្មវិធី​ហើយក៏​មិនឃើញ​ព្រះសង្ឃ​យកទៅ​ដែរ​។​ទី​២​ចំណែក​យាយជី​ដែល​គាត់​រស់នៅ​ប្រកប​របរ​នេះ​ដុះ​ស្លែរ​នោះ​គាត់​បាន​ដើរ​ប្រមូល​ក្រដាស់​មាស​ក្រដាស់ប្រាក់​ដែល​យើង​បាច​នៅពេល​ហែរ​សព​ជុំវិញ​មេរុ​នោះមក​រៀបចំ​ទុក​វិញ​សម្រាប់​លក់​ឱ្យ​សព​ក្រោយៗ​ទៀត​។​សម្រាប់​លោក​អាចារ្យយោគី​យាយជី​ការចំណាយ​ទៅលើ​ពួកគាត់​ត្រូវ​ចំណាយ​ប្រហែល​៣០០​ដុល្លារ​ទៀត​។​នៅ​មានរឿង​តូចតាច​ជាច្រើន​ទៀត​ដែល​ខ្ញុំ​មិន​ចង់​និយាយ​។​

​នៅក្នុង​ពិធីបុណ្យ​៧​ថ្ងៃ​របស់​កូន​ខ្ញុំ មាន​លោកតា​លោកយាយ​មកពី​ទី​ផ្សេងៗ​ខ្ញុំ​បាន​និយាយ​រឿងនេះ​ប្រាប់​គាត់​គាត់​បាន​ឆ្លើយតប​មក​ខ្ញុំ​ថា នៅ​វត្ត​គាត់​បូជាសព​មួយ​ថ្លៃ​១៥០០​ដុល្លារ ខ្លះ​ទៀតថា​វត្ត​គាត់​ដល់​ទៅ​១៨០០​ដុល្លារ​ឯណោះ​។​អីចឹង​វត្ត​ដែលមាន​មេរុ​ភាគច្រើន​នៅ​ទីក្រុង​ភ្នំពេញ​គឺ​បូជាសព​មួយៗ​មានតម្លៃ​ខ្ពស់​ណាស់​ស្ទើ​គ្រប់​វត្ត​ទៅហើយ​។​សម្រាប់​ជន​ដែលមាន​ថវិការ​គួរសម​វា​មិន​អី​ទេ​តែ​សម្រាប់​ជនក្រីក្រ​វិញ​តេ​ី​យ៉ាងណា​ទៅ សូម​ពិចារណា​ផង​។

​សួរថា​ព្រះគ្រូ​ចៅអធិការ​វត្ត មេភូមិ ចៅសង្កាត់ ខណ្ឌ ចៅហ្វាយក្រុង​ក្រសួង​ធម្មការ​ដឹង​រឿង​អស់នេះ​ទេ​បើ​មិនដឹង​គួរ​ចាត់វិធានការ​ដើម្បី​រក្សា​តម្លៃ​ព្រះពុទ្ធសាសនា​រក្សា​ជំនឿ​ទំនៀមទម្លាប់​សាសនា​កុំឱ្យ​ពួក​ឱកាសនិយម​ឆ្លៀតឱកាស​បំផ្លាញ​ព្រះពុទ្ធសាសនា​ផង បំផ្លាញ​ប្រពៃណី​ទំនៀមទម្លាប់​សាសនា​ផង ក្នុងពេល​វេលា​ដែល​ប្រជាពលរដ្ឋ​កំពុង​រង​ទុក្ខ​ដោយសារ​កូ​វីដ​-១៩​ផង​។​a borin a borin1 

​