» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 30380 នាក់

ម្សិលមិញ 11636 នាក់

សរុប 20597799 នាក់

អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ ចេញប្រកាស​ព័ត៌មាន​ពាក់ព័ន្ធ​ការអនុញ្ញាត​អ្នកបើករថយន្ត​ជនជាតិ​ចិន បើកឡាន​បុក​ចូលផ្ទះ​គេ​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ


​ព្រះសីហនុ​៖ អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​ការអនុញ្ញាតឱ្យ​អ្នកបើកប​រថយន្ត ជា​ជន​ជាតិចិន ត្រឡប់​ទៅវិញ​ជា​បណ្តោះអាសន្ន ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​រថយន្ត ១​គ្រឿង ម៉ាក HYUDAI STAREX ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ 2AZ-7908 បើកបរ​ដោយ​ឈ្មោះ ZHANG CHANG XIN ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ចិន បើក​បុក​របង​ទ្វារផ្ទះ និង​រថយន្ត ដែល​ចត​ក្នុង​បរិវេណ​ផ្ទះ បណ្តាលឱ្យ​រង​ការខូចខាត​។​a car hit 

អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ បានឱ្យដឹងថា នៅ​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២៥ អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ បានទទួល និង​ចាត់ការ​សំណុំរឿង​ព្រហ្មទណ្ឌ ពាក់ព័ន្ធ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍ បើកបរ​ដោយ​ធ្វេសប្រហែស ខ្ជីខ្ជា ខ្វះ​ការប្រុងប្រយ័ត្ន និង​មិន​គោរព​កាតព្វកិច្ច​ក្នុងការ​បើកបរ ទៅបុក​របង​ទ្វារផ្ទះ និង​រថយន្ត ដែល​ចត​ក្នុង​បរិវេណ​ផ្ទះ បណ្តាលឱ្យ​រង​ការខូចខាត (​តែ​ផ្នែក​សម្ភារៈ​) កើតហេតុ​នៅ​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២៥ វេលា​ម៉ោង ០៣ និង ៤០​នាទី​ទៀបភ្លឺ ស្ថិតក្នុង​ក្រុមទី​៩ ភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ (​ចំណុច​ផ្ទះ​ជនរងគ្រោះ​ឈ្មោះ ជា ស៊ី​នឿន ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ជនជាតិខ្មែរ​)​។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​, បង្កឡើង​ដោយ​រថយន្ត ១​គ្រឿង ម៉ាក HYUNDAI STAREX ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 2AZ-7908 បើកបរ​ដោយ​ឈ្មោះ ZHANG CHANG XIN ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​ជន​ជាតិចិន មាន​ទិសដៅ​ពី​ជើង ទៅ​ត្បូង ។ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ អ្នកបើកបរ​រថយន្ត​រូបនេះ ដែល​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង បាន​បើក​បុក​របង​ទ្វារផ្ទះ ចូល​ក្នុងផ្ទះ​ប្រជាពលរដ្ឋ ១​កន្លែង ដែលមាន​ម្ចាស់ផ្ទះ​ឈ្មោះ ជា ស៊ី​នឿន ជា​ជនជាតិខ្មែរ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​បណ្តាលឱ្យ​របង​ទ្វារផ្ទះ ១​ផ្ទាំង បាន​បាក់​ខូចខាត ហើយ​បាន​បន្ត​ជ្រុល​ទៅបុក​រថយន្ត ១​គ្រឿង ម៉ាក TOYOTA RALLY ពណ៌​ស ផលិត​ឆ្នាំ​២០២២ ពាក់​ផ្លាកលេខ ព្រះសីហនុ 2D-1233 ដែល​ចត​នៅក្នុង​បរិវេណ​របង​ផ្ទះ បណ្តាលឱ្យ​ផ្នែក​ខាងក្រោយ​នៃ​រថយន្ត រង​ការខូចខាត ហើយ​ផ្នែក​ខាងមុខ​នៃ​រថយន្ត ក៏បាន​រង​ការខូចខាត​ដែរ ដោយសារ​ការបុក​ធ្វើឱ្យ​រថយន្ត​រំកិល​ទៅមុខ​បុក​នឹង​ជញ្ជាំង​ផ្ទះ​។​

​បន្ទាប់ពី​បានកើត​ហេតុ​រួច​ភ្លាមៗ កម្លាំង​សមត្ថកិច្ច​នគរ​បាលច​រា​ចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​ព្រះសីហនុ បាន​ចុះទៅ​ដល់ទី​តាំង​កន្លែងកើតហេតុ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ វាស់វែង និង​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ដែលជា​អ្នកបើកបរ​រថយន្ត ម៉ាក HYUNDAI STAREX ឈ្មោះ ZHANG CHANG XIN និង​បាន​ដកហូត​វត្ថុតាង​រថយន្ត បញ្ជូន​ទៅកាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។​
​ក្រោយ​ការឃាត់ខ្លួន សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវគោក បានធ្វើ​តេស្ដ​រក​កម្រិត​ជាតិ​ស្រវឹង​ក្នុង​ខ្លួន​អ្នកបើកបរ​រថយន្ត​ខាងលើ ដោយ​ជា​លទ្ធផល​បានបង្ហាញ​ឱ្យឃើញថា ជននេះ​មាន​កម្រិត​ជាតិ​អាល់កុល​ក្នុង​ខ្លួន​ចំនួន ០,៥៨ mg/L (​សូន្យ​ក្បៀស​ហាសិប​ប្រាំបី​មី​លី​ក្រាម​ក្នុង​មួយ​លីត្រ​ខ្យល់​) ហើយ​សមត្ថកិច្ច​នគរ​បាល​ចរាចរណ៍​ផ្លូវគោក ក៏​បានឱ្យ​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន ធ្វើតេស្ត​ទឹកនោម​ស្វែងរក​សារធាតុ​ញៀន​ក្នុង​ខ្លួន​ជននេះ​ផងដែរ​ដោយ​លទ្ធផល​បាន​បង្ហាញថា អវិជ្ជមាន​។​​គួរបញ្ជាក់​ផងដែរ​ថា ជនសង្ស័យ​ឈ្មោះ ZHANG CHANG XIN ពុំមាន​បណ្ណ​បើកបរ​យានយន្ត​នៅជាប់​នឹង​ខ្លួន​ឡើយ​។​

​ក្រោយពី​មន្ត្រីនគរបាល​ចរាចរ​ណ៍​ផ្លូវគោក បាន​ស្តាប់​ចម្លើយ​លើ​ជនសង្ស័យ​ឈ្មោះ ZHANG CHANG XIN និង​ពិនិត្យ​ភស្តុតាង ឃ្លី​ប​វី​ឌី​អូរ​ពី​កាំ​មេ​រ៉ា​សុវត្ថិភាព រួចមក សមត្ថកិច្ច​ជំនាញ​បាន​សន្និដ្ឋានថា ហេតុការណ៍​ដែល​បានកើត​ឡើង គឺ​បង្កឡើង​ដោយ​ឈ្មោះ ZHANG CHANG XIN បាន​បើកបរ​រថយន្ត​ដោយ​ធ្វេសប្រហែស ខ្ជីខ្ជា ខ្វះ​ការប្រុងប្រយ័ត្ន និង​មិន​គោរព​កាតព្វកិច្ច​ក្នុងការ​បើកបរ ទៅបុក​របង​ទ្វារផ្ទះ និង​រថយន្ត​ដែល​ចត​ក្នុង​បរិវេណ​ផ្ទះ បណ្តាលឱ្យ​រង​ការខូចខាត ដែល​បញ្ញត្តិ​ច្បាប់​បាន​កំណត់ថា ឈ្មោះ ZHANG CHANG XIN បាន​បំពាន​ជំពូក ១០ មាត្រា ៧៥ និង​មាត្រា ៧៧ ចំណែក​ម្ចាស់​កម្មសិទ្ធិករ​នៃ​រថយន្ត​បង្ក​ឈ្មោះ ជឿន ម៉េង​លុយ បាន​បំពាន​ជំពូក​១០ មាត្រា ៧២​នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

ចំពោះ​ការពាក់ព័ន្ធ​នឹង​អំពើ​ល្មើស តាម​ស្មារតី​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ជនសង្ស័យ​ឈ្មោះ ZHANG CHANG XIN បាន​បំពាន​នឹង​ជំពូក ១០ មាត្រា ៧៥ គឺ​ត្រូវ​រង​ពិន័យ​អន្តរការណ៍ ជា​ប្រាក់​ចំនួន ១,២០០,០០០​រៀល និង​មាត្រា ៧៧ គឺ​ត្រូវ​រង​ពិន័យ​អន្តរការណ៍ ជា​ប្រាក់​ចំនួន ២,០០០,០០០​រៀល ចំណែកឯ​ម្ចាស់​កម្មសិទ្ធិករ​នៃ​រថយន្ត ឈ្មោះ ជឿន ម៉េង​លុយ បាន​បំពាន​ជំពូក ១០ មាត្រា ៧២ ដែលជា​អ្នកទទួលខុសត្រូវ​ផ្នែក​រដ្ឋប្បវេណី តាមច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​។ មួយវិញទៀត ដោយហេតុថា​ជនសង្ស័យ​ឈ្មោះ ZHANG CHANG XIN មិនមាន​លទ្ធភាព​ក្នុងការ​បង់ប្រាក់​ពិន័យ​អន្ត​ការណ៍​តាមច្បាប់ និង​សង​សំណង​ទៅ​ជនរងគ្រោះ ដូចនេះ​មន្ត្រីនគរបាល​ចរាចរ​ណ៍​ផ្លូវគោក​បាន​បញ្ជូន​សំណុំរឿង ជនសង្ស័យ ព្រមទាំង​វត្ថុតាង​(​រថយន្ត​បង្ក​) មក​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។​

​ក្រោយពី​តំណាង​អយ្យការ បានទទួល និង​ពិនិត្យ​លើ​សំណុំរឿង​ខាងលើ ព្រមទាំង​ផ្អែកទៅលើ​ភស្តុតាង​ពាក់ព័ន្ធ​នៅក្នុង​សំណុំ​រឿងនេះ តំណាង​អយ្យការ បាន​អ​ញ្ចើ​ញ​មន្ត្រីនគរបាល​យុត្តិធម៌ ដើម្បី​មក​ធ្វើការ​បំភ្លឺ​បន្ថែម និង​ធ្វើការ​ស្ដាប់​ចម្លើយ​ជនសង្ស័យ​។ បន្ថែម​លើ​ពីនេះ​តំណាង​អយ្យការ បាន​អ​ញ្ចើ​ញ​ភាគី​ជនរងគ្រោះ ដើម្បី​ស្តាប់​ការបំភ្លឺ​បន្ថែម ព្រមទាំង​ផ្តល់​ពេលវេលា​សមល្មម​តាម​នីតិវិធី​ឱ្យ​ភាគី​រថយន្ត​បង្ក និង​ភាគី​ជនរងគ្រោះ បាន​ជួបគ្នា​ក្នុងការ​សម្របសម្រួល​ដោះស្រាយ​លើ​ផ្នែក​សំណង​នៃ​ការខូចខាត ប៉ុន្តែ ភាគី​ទាំងពីរ​ចរចារ​មិន​ត្រូវរ៉ូវ​គ្នា​អំពី​សំណង​ទេ​។ ន្ទា​ប់​ពី​តំណាង​អយ្យការ​បាន​ពិនិត្យ​លើ​អង្គហេតុ និង​អង្គច្បាប់ តំណាង​អយ្យការ រកឃើញថា អំពើ​របស់​ជនសង្ស័យ​ឈ្មោះ ZHANG CHANG XIN ជា​បទល្មើស ដែល​មានចែង​ក្នុង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក តាម​បញ្ញត្តិ​មាត្រា ៧៥ និង​មាត្រា ៧៧ នៃ​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ដែល​បទល្មើស​ត្រូវ​ទទួល​រង​ពិន័យ​អន្តរការណ៍​។​

​ចំណែកឯ​ម្ចាស់​កម្មសិទ្ធិករ​នៃ​រថយន្ត ឈ្មោះ ជឿន ម៉េង​លុយ ដែលជា​អ្នកទទួលខុសត្រូវ​ផ្នែក​រដ្ឋប្បវេណី ល្មើស​នឹង​មាត្រា ៧២ តាមច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​។ ហេតុដូចនេះ ផ្អែកលើ​ទិដ្ឋភាព​ច្បាប់​លើ​អំពើ​ល្មើស​ដែល​ត្រូវ​ទទួលរង​ពិន័យ​អន្តរការណ៍ និង​ការទទួលខុសត្រូវ​ផ្នែក​រដ្ឋប្បវេណី​តាមច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក តំណាង​អយ្យការ​បានសម្រេច​អនុញ្ញាត ឱ្យ​ជនសង្ស័យ​ឈ្មោះ ZHANG CHANG XIN ត្រឡប់​ទៅវិញ​ជា​បណ្តោះអាសន្ន និង​ប​ញ្ចូ​ន​សំណុំ​រឿងនេះ​ទៅ​ជំនុំជម្រះ​តាម​នីតិវិធី ដើម្បី​សម្រេច​អំពី​ការពិន័យ​លើ​ជនសង្ស័យ និង​សំណង​ដល់​ជនរងគ្រោះ​នាពេលខាងមុខ​៕a car hit1 a car hit2 a car hit3 
​