» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8667 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698838 នាក់

ភរិយា​ឧកញ៉ា​សឹង​ប៊ុណ្ណា​មុន​បាន​ឲ្យ​ដឹងថា​បាន​ចែកផ្លូវ​គ្នា​យូ​ហើយ​តាំងពី​ឆ្នាំ​២០១៦​ម្លេះ​!?

​ភ្នំពេញ​៖​ក្រោយពី​ផ្ទុះ​រឿង​បាញ់បោះ​សេរី​ដោយសារ​មិន​សប្បាយចិត្ត​និង​ភរិយា​ទើប​ដឹងថា ឧកញ៉ា ស៊ឹង ប៊ុណ្ណា និង ភរិយា​បាន ចែកផ្លូវ​គ្នា​រាប់​ឆ្នាំ​ទៅហើយ​?!​។​​ឧកញ៉ា ស៊ឹង ប៊ុណ្ណា ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​អ្នកជំនួញ​ដ៏​មាន ឥទ្ធិពល ម្នាក់ ត្រូវបាន​តុលាការខេត្ត​សៀមរាប​ស​ម្រេច​បង្គាប់​ឱ្យ​សមត្ថកិច្ច​នាំខ្លួន​បញ្ជូន ទៅ ដាក់ ពន្ធ នាគារ ជា​បណ្តោះអាសន្ន ពីបទ​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ។ នេះ​ជាការ​ឃុំខ្លួន​លើក​ទី​២​បន្ទាប់ពី​តុលាការ​រាជធានី​ភ្នំពេញ​បាន​ឃាត់ខ្លួន​កាលពី​ប៉ុន្មាន​ឆ្នាំមុន​រឿង​ជំពាក់​លុយកាក់​។​a buna shoot 

សូម​រំលឹកថា​កាលពី​ថ្ងៃទី​១០ ខែមិថុនា​ឆ្នាំ​២០១៦ លោក សឹង ប៊ុណ្ណា អគ្គនាយក​ក្រុមហ៊ុន​វាយតំ​លៃ​អចលនទ្រព្យ ប៊ុណ្ណា រៀល​ធី ត្រូវបាន​ចាប់ខ្លួន ហើយ​តុលាការ​ឃុំខ្លួន ដែល​ជាប់​ពាក់ព័ន្ធ​និង​ករណី​ចេញ​ស្អុយ អត់​ប្រាក់​ឲ្យ​ទៅ​ម្ចាស់បំណុល​។​​មន្ត្រី​តុលាការ​បាន​បន្ត​ឲ្យ​ដឹងថា នៅ​ឆ្នាំ​២០១៥ លោក សឹង ប៊ុណ្ណា បាន​ខ្ចីប្រាក់​ពី​លោក កែវ ហ៊ុន ចំនួន​៤០​ម៉ឺន​ដុល្លារ ជា​សាច់​ប្រាក់សុទ្ធ​។ លុះដល់​ឆ្នាំ​២០១៦​នេះ លោក សឹង បុ​ណ្ណា បាន​សង​វិញ​តែ​ជា​សែក លុះដល់​ម្ចាស់បំណុល​ទៅ​បើកប្រាក់ ស្រាប់តែ​ខាង​ធនាគារ​ប្រាប់ថា សែក​នោះ​អត់​មាន​សាច់ប្រាក់​ទេ ទើប​លោក កែវ ហ៊ុន ប្ដឹង​តែម្ដង​។​

​ទោះជា​យ៉ាងណា​អ្វីដែល​ជាការ​ចាប់អារម្មណ៍ ក្រោយ​កើតរឿង​ទាំងនេះ​ទើប​ដឹងថា​ឧកញ៉ា ស៊ឹង ប៊ុណ្ណា និង​ភរិយា​បាន​លែងលះគ្នា​ប្រមាណ ជា​ជិត​១០​ឆ្នាំទៅ​ហើយដោយ​បន្សល់​នូវ​កូនប្រុស​ស្រី​ចំនួន​៥​នាក់​កាលពី​ឆ្នាំ​២០១៦​។​​គេ​ចាំបាន​ថា​កន្លងមក​ឧកញ៉ា ស៊ឹង ប៊ុណ្ណា ជា​អ្នកជំនួញ​ដែលមាន​ឈ្មោះ​បោះ​សំឡេង​ម្នាក់ ហើយ​ភរិយា​របស់លោក​ត្រូវបាន​គេ​ស្គាល់​ថា ឈ្មោះ សន សុ​ម៉ាលី ដែល​កាលណោះ​គេ តែង​ឃើញ​ភរិយា​របស់​ឧកញ៉ា​រូបនេះ​បង្ហាញ​ពី​រូបភាព​ផ្អែមល្ហែម​ជាច្រើន​នៅតាម​បណ្តាញ​សង្គម ។

​អតីត​ភរិយា​អ្នកស្រី សន សុ​ម៉ាលី បាន​ឡាយ​វីដេអូ ថា​អ្នកស្រី​មិន​ចង់​និយាយ​រឿងនេះ​ទេ តែមាន​អ្នក​ស្គាល់គ្នា​ជាច្រើន​បាន​ឆាត​មក​សួរនាំ​ពី​រឿងនេះ​ដោយ​ខ្លះ​បាន​សួរថា​អ្នកស្រី មាន​បញ្ហា​រងរបួស​ទេ​ឬ​? ដោយសារ​បែបនេះ​ទើប​អ្នកស្រី​សម្រេច​និយាយ​ក្នុងថ្ងៃនេះ​។ អ្នកស្រី សន សុ​ម៉ាលី បាន​និយាយទៀតថា​«​រវាង​អ្នកស្រី និង​ឧកញ៉ា ស៊ឹង ប៊ុណ្ណា បានរស់នៅ​បែក​គ្នា កាលពី​ឆ្នាំ ២០១៣​ហើយ​នៅ​ឆ្នាំ ២០១៦​បាន​បែក​គ្នា​ទៅតាម​ផ្លូវច្បាប់ ដោយ​ក្នុងនោះ​អ្នកស្រី បាន​បដិសេធ​មិន​និយាយ​ពី​មូលហេតុ​នៃ​ការបែកបាក់​ឡើយ ។ អ្នកស្រី បាន​បន្តទៀតថា​មាន មនុស្ស​តិច​បំផុត​ដែល​ដឹងថា​អ្នកស្រី និង​អតីត​ស្វាមី​បាន​ចែកផ្លូវ​គ្នា​ព្រោះ​អ្នកស្រី​មិនបាន និយាយ​នៅតាម​បណ្តាញ​សង្គម​គិតថា​មិនចាំបាច់​។​

​អ្នកស្រី សន សុ​ម៉ាលី បាន​រៀបរាប់ថា​តាំងពី​បែក​គ្នា​ឆ្នាំ ២០១៦​រហូតដល់​សព្វថ្ងៃ​អ្នកស្រី​មិន ដែល​បាន​ជួប​មុខ​ឬ​និយាយ​ជាមួយ​អតីត​ស្វាមី​ឡើយ ប៉ុន្តែ​នៅពេលដែល​ឃើញ​អតីត​ស្វាមី ជួប​រឿងនេះ​អ្នកស្រី​ពិតជា​រន្ធត់ចិត្ត​ជាខ្លាំង តែ​យ៉ាងណា​ក៏​ធូរចិត្ត​ដោយ​ឃើញ​លោក​មាន ភរិយា​ក្រោយ​នៅក្បែរ​។ បើ​ទោះ​បែក​គ្នា តែ អ្នកស្រី​នៅតែ​គោរព​នឹង​ចាត់ទុក​ឧកញ៉ា ស៊ឹង ប៊ុណ្ណា ជា​គ្រូ ជា​អតីត​ស្វាមី និង​ជា​ឪពុក​របស់​កូនៗ​បើ​ទោះ​លោក​មិនបាន​ផ្តល់​អាហារកិច្ច ក៏ដោយ ហើយ អ្នកស្រី​ក៏​មិនបាន​បិទ​សិទ្ធ​មិនឱ្យ​ទំនាក់ទំនង​ជាមួយ​កូនៗ​ដែរ ។ អ្នកស្រី សន សុ​ម៉ាលី បានឱ្យដឹងថា​មិន​នឹកថា​មានរឿង​បែបនេះ​ទេ​ព្រោះ​កាល​រួមរស់​ជាមួយគ្នា អតីត ស្វាមី ជា​មនុស្ស​ស្លូតបូត​សូម្បីតែ​ពាក្យ​អញ​ក៏​មិនដែល​ប្រើប្រាស់​មកលើ​ភរិយា និង​កូនៗ​ដែរ តែ ក្រោយ​បែក​គ្នា អ្នកស្រី​ក៏​មិនបាន​ដឹង​ដែរ ។​

ប៉ុន្តែ​បើ​គេ​ចាំ​មិន​ភ្លេច​ទេ​កាលពី​ប៉ុន្មាន​ឆ្នាំមុន​លោក​ហែម​បូរិទ្ធ​ហៅ​ឌី​ជេ​ឡាយ​អឹ​ន​មុន​ពេលដែល​មានរឿង​ត្រូវ​សម​ត្ត​កិច្ច​ចាប់ខ្លួន​កាល​ពិ​ឆ្នាំ​២០១៩​ព្រោះ​ពាក់​ព​ន្ធ័​គ្រឿងញៀន​ធ្លាប់បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​រិះគន់​លោក​ឧកញ៉ា​សឹង​ប៊ុណ្ណា​រឿង​បមបែកបំបាក់​ជាមួយ​ភរិយា​ដែលជា​ប្អូនស្រី​បង្កើត​របស់លោក​ស្រី​សន​សុ​ម៉ាលី​។​ប្រហែល​ដោយសារ​តុ​ក​ស៊ិ​ច​រឿង​ហ្នឹងហើយ​ក្រោយមក​ឌី​ជេ​ឡា​អឹ​ន​បាន​ងាក​មកប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន​រហូត​ត្រូវបាន​ចាប់ខ្លួន​ទៅ​។​

​គួរ​បញ្ជាក់ថា​ឧកញ៉ា ស៊ឹង ប៊ុណ្ណា បាន​ផ្ទុះអាវុធ​ចំនួន ០៤​គ្រាប់​កាលពី​វេលា​ម៉ោង ២៣ និង ០០​នាទី​យប់ ថ្ងៃ​៣០ ខែកក្កដា ឆ្នាំ​២០២២ ស្ថិតនៅ​ក្នុងផ្ទះ​វីឡា​មួយកន្លែង​ស្ថិតនៅ ក្រុមទី​៦ ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ខេត្តសៀមរាប​ដោយ​មូលហេតុ​ខឹង​ភរិយា​ត្រលប់មក​ផ្ទះ យប់​ជ្រៅ​។ សូម​ជំរាប​ថា លោក សឹង ប៊ុណ្ណា បាន​បង្កើត​ក្រុមហ៊ុន ប៊ុណ្ណា រៀល​ធី គ្រុប នៅ​រាជធានី​ភ្នំពេញ​ក្នុង​ឆ្នាំ​១៩៩៩​។ លុះ​នៅ​ឆ្នាំ​២០១១ ធនាគារជាតិ​នៃ​កម្ពុជា បានទទួល​ការវាយតម្លៃ​ផ្នែក​អ​ចនទ្រ​ព្យ​កម្មសិទ្ធិ​រដ្ឋ នៅ​ទូទាំងប្រទេស ក្រុមហ៊ុន ប៊ុណ្ណា រៀល​ធី គ្រុប ក៏បាន​ក្លាយជា​អ្នកដេញថ្លៃ និង​ទទួលបាន​កិច្ចសន្យា វាយតម្លៃ​ផ្នែក​សុវត្ថិ​ភាពជា​ផ្លូវការ​នាពេលនោះ​។a buna shoot2 a buna shoot3 a buna shoot4 a buna shoot5 a buna shoot6 

​