» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5607 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695778 នាក់

សូម​អញ្ជើញ​ពលរដ្ឋ មក​ជិះ​រថយន្តក្រុង ឥតគិតថ្លៃ ទៅលេង​ស្រុកកំណើត​បុណ្យចូលឆ្នាំថ្មី ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២៤

​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានធ្វើការ​អំពាវនាវ​ដ​ល់​ពលរដ្ឋ​ឲ្យ អញ្ជើញ មក​ជិះ​រថយន្តក្រុង ឥតគិតថ្លៃ ទៅលេង​ស្រុក កំណើត​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២៤ តាម​គោ​ដៅ​ដែល​បានកំណត់ ។ អនុវត្តតាម​ប្រសាសន៍ ដឹកនាំ​របស់​សម្តេច​ម​ហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ត្រៀម​រថយន្តក្រុង​ចំនួន ៤៥៥​គ្រឿង សម្រាប់​បម្រើសេវា​ដឹកជញ្ជូន​សាធារណៈ រយៈពេល​៦​ថ្ងៃ ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២៤ ដោយ​ឥតគិតថ្លៃ ដើម្បី​សម្រួល​ដល់​ការចំណាយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងការ​ធ្វើដំណើរ​ទៅលេង​ស្រុកកំណើត ជួបជុំ​បងប្អូន​ក្រុមគ្រួសារ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ​។​a car new year1 

ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​ទៅលេង​ស្រុកកំណើត​របស់​បងប្អូន​ប្រជាពលរដ្ឋ រដ្ឋបាល រាជធានី​ភ្នំពេញ ក៏បាន​រៀបចំ​ទឹក​ពិសារ បរិសុទ្ធ​ដោយ​ឥតគិតថ្លៃ​នៅក្នុង​រថយន្តក្រុង​នីមួយៗ តាម​គោលដៅ​ចេញដំណើរ​។​
​ឆ្លៀត​ក្នុងឱកាស​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​អំពាវនាវ​ដល់​ម្ចាស់​ក្រុមហ៊ុន និង​ម្ចាស់​រថយន្ត​ដឹកជញ្ជូន អ្នកដំណើរ​ទាំងអស់​ឱ្យ​រក្សា​តម្លៃ​ដឹកជញ្ជូន​នៅ​ដដែល ដោយ​ពុំ​តម្លើងថ្លៃ ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំរោង ឆស័ក ព​.​ស​.២៥៦៨ គ​.​ស​.២០២៤ ខាងមុខនេះ ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល និង​រដ្ឋបាល​រាជធានី ភ្នំពេញ​ក្នុង​ការជួយ​សម្រួល​ដល់​ជីវភាព​រស់នៅរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​។​
​អាស្រ័យហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​ជ្រាប និង​ចូលរួម​ធ្វើដំណើរ​តាម​រថយន្តក្រុង របស់​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង (City Bus) រាជធានី​ភ្នំពេញ ប្រកបដោយ​សុវត្ថិភាព ៕a car new year a car new year2 a car new year3 

​