វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2325 នាក់
ម្សិលមិញ 6046 នាក់
សរុប 15871121 នាក់
ភ្នំពេញ៖ សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងដោយសុទិដ្ឋិនិយមថា នឹងបន្តងើបឡើងបន្ថែមទៀតក្នុងរង្វង់ ៦,៤% នៅឆ្នាំ ២០២៤។កាលពីថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០២៤នៅក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ ២០២៣ និងទិសដៅការងារឆ្នាំ ២០២៤ របស់ធនាគារជាតិនៃកម្ពុជា លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានវាយតម្លៃថាកំណើនសេដ្ឋកិច្ចកម្ពុជា សម្រាប់ឆ្នាំ ២០២៣ ត្រូវបានប៉ាន់ស្មានថា កើនឡើងក្នុងអត្រា ៥,៥% ។ការវាយតម្លៃដោយលោកជំតាវជាសេរីសំអាងថាកើនដោយសារគាំទ្រដោយការបន្តងើបឡើងនៃវិស័យទេសចរណ៍ សន្ទុះកំណើនថ្មីនៃវិស័យកម្មន្តសាលមិនមែនកាត់ដេរសម្រាប់នាំចេញ កំណើនតម្រូវការក្នុងស្រុក ជាមួយនឹងការគាំទ្រក្នុងក្របខណ្ឌនយោបាយម៉ាក្រូសេដ្ឋកិច្ច ដូចជា កំណើនចំណាយរាជរដ្ឋាភិបាល ការអនុ គ្រោះផ្នែកសារពើពន្ធ និងការគាំទ្រពីប្រព័ន្ធធនាគារ ជាដើម។ ឯអត្រាអតិផរណា ក៏បានថយចុះមកវិញត្រឹម ២,១% ធៀបនឹងអត្រាខ្ពស់ ៥,៤% កាលពីឆ្នាំ ២០២២។
សម្រាប់ឆ្នាំ២០២៤កំណើនសេដ្ឋកិច្ចកើនអាស្រយ័ដោយមានគាំទ្រជាចម្បងដោយការកើនឡើងនៃវិស័យទេសចរណ៍ និងវិស័យកម្មន្តសាលដដែល។វិស័យទេសចរណ៍ត្រូវបានរំពឹងថានឹងងើបឡើង ដោយសារភាពប្រសើរឡើងនៃ ស្ថានភាពទេសចរណ៍ក្នុងតំបន់ ព្រមទាំងការបន្តអភិវឌ្ឍន៍ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធដែលនឹងគាំទ្រដល់វិស័យនេះ។ តាមរយៈការអនុវត្តច្បាប់វិនិយោគថ្មី វិស័យកម្មន្តសាលត្រូវបានរំពឹងថា នឹងសម្រេចបានកំណើនល្អជាងឆ្នាំ ២០២៣ ជាពិសេស ផលិតផលកម្មន្តសាលមិនមែនកាត់ដេរ ហើយវិស័យកាត់ដេររំពឹងថា នឹងងើបឡើងជាលំដាប់។
របាយការណ៍បន្តថា វិស័យកសិកម្មត្រូវបានព្យាករថា នឹងមានកំណើនខ្ពស់ជាងឆ្នាំ២០២៣បន្តិច ដោយទទួលបានអត្ថប្រយោជន៍ពីការបន្តធ្វើពិពិធកម្មទីផ្សារទៅកាន់ប្រទេស ជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនានា គួបផ្សំនឹងគោលនយោបាយគាំទ្ររបស់រាជរដ្ឋាភិបាលក្នុងការលើកស្ទួយ ផលិតកម្ម និងទីផ្សារ។ចំណែកវិស័យសំណង់ និងអចលនទ្រព្យដែលបានទទួលរងឥទ្ធិពលពីវិបត្តិកន្លងមក ត្រូវបានព្យាករថានឹងបន្តមានកំណើនទាប ដែលនឹងបន្តទទួលបានការគាំទ្រពីគម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ គួបផ្សំនឹងការងើបឡើងវិញសន្សឹមៗនៃតម្រូវការក្នុងស្រុក ដែលផ្តោតលើលំនៅឋានដែលមានតម្លៃសមរម្យ ក្នុងពេលដែលតម្រូវការសំណង់ប្រណិតដ៏វែបម្រើដល់អនិវាសនជន ត្រូវបានរំពឹងថានឹងបន្តមានភាពទន់ខ្សោយ។សម្រាប់អត្រាអតិផរណាវិញនៅឆ្នាំ២០២៤ ត្រូវបានព្យាករថា មានកម្រិត ២,៥% ខ្ពស់ជាងឆ្នាំ ២០២៣បន្តិចដែលជាចម្បងដោយសារការរំពឹងថាថ្លៃប្រេងនៅពិភពលោកអាចនឹងកើនឡើង បន្ទាប់ពីក្រុមប្រទេសនាំចេញប្រេងមានគម្រោងកាត់បន្ថយការផ្គត់ផ្គង់។
ទោះមានសុទិដ្ឋិនិយមចំពោះកំណើនសេដ្ឋកិច្ចនៅឆ្នាំក៏ដោយក៏ ធនាគារជាតិនៃកម្ពុជា បានព្រមានអំពីហានិភ័យមួយចំនួនដែលអាចជះឥទ្ធិពលអាក្រក់ពីកត្តាខាងក្រៅនិងខាងក្នុងដល់សេដ្ឋកិច្ចកម្ពុជាផងដែរ រួមមាន៖ កំណើនទាបជាងការរំពឹងទុកនៃសេដ្ឋកិច្ចប្រទេសជាដៃគូ ពាណិជ្ជកម្មចម្បងៗរបស់កម្ពុជា ដូចជា ចិន អាមេរិក និងអឺរ៉ុប ដែលអាចប៉ះពាល់ដល់លំហូរវិនិយោគ នាំចេញ និងទេសចរណ៍, ប្រក្រតីកម្មនយោបាយរូបិយវត្ថុនៃប្រទេសអភិវឌ្ឍន៍ធំៗប្រព្រឹត្តទៅយឺតជាង ការរំពឹងទុក ដែលអាចដាក់សម្ពាធលើការខ្ចីពីក្រៅប្រទេស និងអត្រាការប្រាក់នៅកម្ពុជា, ការកើនឡើងនៃភាពតានតឹង និងការបែងចែកភូមិសាស្ត្រនយោបាយពិភពលោក អាចរាំងស្ទះដល់ខ្សែច្រវាក់ផ្គត់ផ្គង់ និងបង្អាក់សន្ទុះកំណើនការនាំចេញ និងវិនិយោគ។ចំណែកកត្តាប្រែប្រួលអាកាសធាតុដែលធ្វើឱ្យវិស័យកសិកម្មមានកំណើនទាប ជាពិសេសបាតុភូតអែលនីញ៉ូ ដែលត្រូវបានព្យាករថា នឹងមានឥទ្ធិពល ខ្លាំងជាងឆ្នាំ ២០២៣ និង លទ្ធភាពកើនឡើងនៃឧក្រិដ្ឋកម្មសាយប៊័រ អាចប៉ះពាល់ដល់ជំនឿទុកចិត្ត របស់សាធារណជនមកលើប្រព័ន្ធទូទាត់ឌីជីថល និងប្រព័ន្ធហិរញ្ញវត្ថុទាំងមូល។
ឯ ហានិភ័យ ខាងក្នុង រួមមាន៖ ការកើនឡើងនៃឥណទានមិនដំណើរការ អាចបន្ថយកំណើនឥណទានសម្រាប់ការប្រើប្រាស់ និងការវិនិយោគ និងកំណើននៃវិស័យសំណង់ និងអចលនទ្រព្យអាចបន្តមានកម្រិតទាប និងអាចមានឥទ្ធិពលបន្តលើវិស័យផ្សេងទៀត ដូចជា វិស័យធនាគារ ជាដើម។ កម្ពុជាក៏នៅប្រឈមនឹងបញ្ហាជារចនាសម្ព័ន្ធចម្បងៗ ដូចជា ពិពិធកម្មសេដ្ឋកិច្ច និងការនាំចេញនៅមានសន្ទុះយឺត, សមត្ថភាពជំនាញ និងផលិតភាពនៅមានកម្រិត, ថ្លៃដឹកជញ្ជូន និងរអគ្គិសនីខ្ពស់ ធៀបនឹងប្រទេសជាដៃគូប្រកួតប្រជែងសម្រាប់ការនាំចេញ, វិស័យកសិកម្មងាយរងគ្រោះពីការប្រែប្រួលអាកាសធាតុ និងដុល្លារូបនីយកម្មនៅមានកម្រិតខ្ពស់។
បើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករចេញផ្សាយនៅថ្ងៃទី ១០ខែ មករា ឆ្នាំ ២០២៤បានឲ្យដឹងថា៖ ទំហំពាណិជ្ជកម្មនាំចេញ-នាំចូលសរុបរបស់ប្រទេសកម្ពុជា នៅឆ្នាំ ២០២៣ សម្រេចបានតម្លៃទឹកប្រាក់ប្រមាណ ៤៦,៨២ពាន់លានដុល្លារអាម៉េរិក ធ្លាក់ចុះ ១,៩% បើធៀបនឹងឆ្នាំ ២០២២។ នេះទិន្នន័យដដែលនេះបង្ហាញថា ប្រទេសកម្ពុជា បាននាំចេញមុខទំនិញនានា មានតម្លៃទឹកប្រាក់ប្រមាណ ២២,៦៤ពាន់លានដុល្លារអាម៉េរិក នៅក្នុងឆ្នាំ ២០២៣។ តួលេខនេះ បានកើនឡើង ១,៨% បើធៀបនឹងឆ្នាំ ២០២២។ ក្នុងពេលជាមួយគ្នានេះ ការនាំចូលរបស់កម្ពុជា សម្រេចបាន ២៤,១៨ពាន់លានដុល្លារអាម៉េរិក ធ្លាក់ចុះ ៥% បើធៀបកាលពីឆ្នាំមុន។
មុខទំនិញនាំចេញសំខាន់ៗរបស់កម្ពុជា ក្នុងនោះរួមមាន ផលិតផលវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងកាបូបធ្វើដំណើរ, គ្រឿងបង្គុំ, បរិក្ខាអគ្គិសនី, ម៉ាស៊ីន, គ្រឿងបន្លាស់អេឡិចត្រូនិក, គ្រឿងសង្ហារឹម, កង់, ប្លាស្ទិក និងគ្រឿងអលង្ការ ជាដើម។ចំណែកមុខទំនិញដែលកម្ពុជា នាំចូលភាគច្រើន មានដូចជា វត្ថុធាតុដើមវាយនភណ្ឌកាត់ដេរ, ផលិតផលត្បូងចម្រុះ និងគ្រឿងអលង្ការមានតម្លៃ, ប្រេងឥន្ធនៈ, សម្ភារសំណង់, គ្រឿងអេឡិចត្រូនិក, យានយន្ត, គ្រឿងឧបភោគបរិភោគ និងឳសថ និងបរិក្ខាពេទ្យ ជាដើម។
ការធ្លាក់ចុះនៃទំហំពាណិជ្ជកម្មនេះ ត្រូវបានរុញច្រើនដោយការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងកាបូបធ្វើដំណើរ បានកត់ត្រាពីការធ្លាក់ចុះក្នុងអត្រាពីរខ្ទង់ កាលពីឆ្នាំមុន ដោយសារការកើនឡើងអតិផរណា បានកាត់បន្ថយការចំណាយនៅក្នុងប្រទេសជាច្រើន រួមទាំងទីផ្សារសំខាន់ៗដូចជា សហរដ្ឋអាម៉េរិក និងអឺរ៉ុប។ បើទោះបីជា ការនាំចេញផលិតផល កសិកម្ម និងផលិតផលកម្មន្តសាលមិនមែនកាតដេរ នៅតែរក្សាបានកំណើនខ្ពស់ និងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញដល់កំណើននាំចេញសរុបរបស់ប្រទេសកម្ពុជា។ម្យ៉ាងវិញទៀត ការហក់ឡើងនៃតម្លៃប្រាក់ដុល្លារអាម៉េរិក ក៏ជាផ្នែកមួយធ្វើឲ្យថ្លៃទំនិញនាំចេញពីកម្ពុជា មានកម្រិតខ្ពស់ជាងមុន នឹងដាក់សម្ពាធដល់កំណើននាំចេញផងដែរ។
ពាក់ព័ន្ធការធ្លាក់ចុះពាណិជ្ជកម្មនាំចូលវិញ បណ្តាលមកពីតម្រូវការក្នុងស្រុកខ្សោយ គ្រាដែលការងើបឡើងវិញយឺតនៃវិស័យសំណង់ និងអចលនទ្រព្យ ខណៈវិស័យទេសចរណ៍មិនទាន់អាចវិលទៅរកកម្រិតមុនវិបត្តិកូវីដ១៩ ទោះបីមានភាពប្រសើរឡើងក៏ដោយ។ បន្ថែមពីនេះ ការដំឡើងអត្រាការប្រាក់គោលជាច្រើនដងរបស់សហរដ្ឋអាម៉េរិក បានធ្វើឲ្យមានលំហូរចេញមូលធន និងអត្រាការប្រាក់វិស័យធនាគារកើនឡើង ធ្វើឲ្យតម្រូវកម្ចីថមថយល្បឿន ខណៈដែលវិស័យនេះដើរយ៉ាងសំខាន់គាំទ្រដល់សកម្មភាពអាជីវកម្ម និងសេដ្ឋកិច្ច។ទំហំពាណិជ្ជកម្មនាំចេញ-នាំចូលសរុបរបស់ប្រទេសកម្ពុជា នៅឆ្នាំ ២០២៣ សម្រេចបានតម្លៃទឹកប្រាក់ប្រមាណ ៤៦,៨២ពាន់លានដុល្លារអាម៉េរិក ធ្លាក់ចុះ ១,៩% បើធៀបនឹងឆ្នាំ ២០២២។
ទិន្នន័យដដែលនេះបង្ហាញថា ប្រទេសកម្ពុជា បាននាំចេញមុខទំនិញនានា មានតម្លៃទឹកប្រាក់ប្រមាណ ២២,៦៤ពាន់លានដុល្លារអាម៉េរិក នៅក្នុងឆ្នាំ ២០២៣។ តួលេខនេះ បានកើនឡើង ១,៨% បើធៀបនឹងឆ្នាំ ២០២២។ ក្នុងពេលជាមួយគ្នានេះ ការនាំចូលរបស់កម្ពុជា សម្រេចបាន ២៤,១៨ពាន់លានដុល្លារអាម៉េរិក ធ្លាក់ចុះ ៥% បើធៀបកាលពីឆ្នាំមុន។មុខទំនិញនាំចេញសំខាន់ៗរបស់កម្ពុជា ក្នុងនោះរួមមាន ផលិតផលវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងកាបូបធ្វើដំណើរ, គ្រឿងបង្គុំ, បរិក្ខាអគ្គិសនី, ម៉ាស៊ីន, គ្រឿងបន្លាស់អេឡិចត្រូនិក, គ្រឿងសង្ហារឹម, កង់, ប្លាស្ទិក និងគ្រឿងអលង្ការ ជាដើម។
ចំណែកមុខទំនិញដែលកម្ពុជា នាំចូលភាគច្រើន មានដូចជា វត្ថុធាតុដើមវាយនភណ្ឌកាត់ដេរ, ផលិតផលត្បូងចម្រុះ និងគ្រឿងអលង្ការមានតម្លៃ, ប្រេងឥន្ធនៈ, សម្ភារសំណង់, គ្រឿងអេឡិចត្រូនិក, យានយន្ត, គ្រឿងឧបភោគបរិភោគ និងឳសថ និងបរិក្ខាពេទ្យ ជាដើម។ការធ្លាក់ចុះនៃទំហំពាណិជ្ជកម្មនេះ ត្រូវបានរុញច្រើនដោយការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងកាបូបធ្វើដំណើរ បានកត់ត្រាពីការធ្លាក់ចុះក្នុងអត្រាពីរខ្ទង់ កាលពីឆ្នាំមុន ដោយសារការកើនឡើងអតិផរណា បានកាត់បន្ថយការចំណាយនៅក្នុងប្រទេសជាច្រើន រួមទាំងទីផ្សារសំខាន់ៗដូចជា សហរដ្ឋអាម៉េរិក និងអឺរ៉ុប។ បើទោះបីជា ការនាំចេញផលិតផល កសិកម្ម និងផលិតផលកម្មន្តសាលមិនមែនកាតដេរ នៅតែរក្សាបានកំណើនខ្ពស់ និងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញដល់កំណើននាំចេញសរុបរបស់ប្រទេសកម្ពុជា។ម្យ៉ាងវិញទៀត ការហក់ឡើងនៃតម្លៃប្រាក់ដុល្លារអាម៉េរិក ក៏ជាផ្នែកមួយធ្វើឲ្យថ្លៃទំនិញនាំចេញពីកម្ពុជា មានកម្រិតខ្ពស់ជាងមុន នឹងដាក់សម្ពាធដល់កំណើននាំចេញផងដែរ។
ពាក់ព័ន្ធការធ្លាក់ចុះពាណិជ្ជកម្មនាំចូលវិញ បណ្តាលមកពីតម្រូវការក្នុងស្រុកខ្សោយ គ្រាដែលការងើបឡើងវិញយឺតនៃវិស័យសំណង់ និងអចលនទ្រព្យ ខណៈវិស័យទេសចរណ៍មិនទាន់អាចវិលទៅរកកម្រិតមុនវិបត្តិកូវីដ១៩ ទោះបីមានភាពប្រសើរឡើងក៏ដោយ។ បន្ថែមពីនេះ ការដំឡើងអត្រាការប្រាក់គោលជាច្រើនដងរបស់សហរដ្ឋអាម៉េរិក បានធ្វើឲ្យមានលំហូរចេញមូលធន និងអត្រាការប្រាក់វិស័យធនាគារកើនឡើង ធ្វើឲ្យតម្រូវកម្ចីថមថយល្បឿន ខណៈដែលវិស័យនេះដើរយ៉ាងសំខាន់គាំទ្រដល់សកម្មភាពអាជីវកម្ម និងសេដ្ឋកិច្ច។
សម្រាប់កំណើនសេដ្ឋកិច្ចឆ្នាំ២០២៣វិញលោកស្រីបណ្ឌិត បានលើកឡើងថា ទោះបីសេដ្ឋកិច្ចពិភពលោកបានជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន ដែលបានបន្ទុចបង្អាក់ដល់ការងើបឡើងសេដ្ឋកិច្ចពិភពលោក ជាពិសេសភាពតានតឹងនៃភូមិសាស្ត្រនយោបាយដែលរួមមាន៖ ការអូសបន្លាយសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នៅអឺរ៉ុប ការផ្ទុះសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅមជ្ឈិមបូព៌ា និងការឡើងកម្ដៅនៅតំបន់អាស៊ី ប៉ុន្តែប្រទេសកម្ពុជាវិញ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញ និងអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយពិលាសក្នុងការបន្តដំណើរលើមាគ៌ាឈានទៅសម្រេចបានតាមគោលដៅអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចជាតិប្រកបដោយចីរភាព បរិយាបន្ន និងសមធម៌។
លោកស្រីបណ្ឌិត បានបញ្ជាក់ថា ការបន្តរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់ សង្គមយ៉ាងល្អប្រសើររបស់រាជរដ្ឋាភិបាលកម្ពុជា បានពង្រឹងជំនឿទុកចិត្តវិនិយោគិន ព្រមទាំងទទួលបានការគាំទ្រ និងកិច្ចសហការពីគ្រប់មជ្ឈដ្ឋាន ក្នុងការបន្តបេសកកម្មជំរុញការងើបឡើងនៃសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩។ ការរក្សាបានស្ថិរភាពអត្រាប្តូរប្រាក់ បានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងជំនឿទុកចិត្តវិនិយោគិន គ្រប់គ្រងសម្ពាធអតិផរណាបានមួយផ្នែក ក៏ដូចជារក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។
សម្រាបើឆ្នាំ២០២៣លោកស្រីទេសាភិបាលធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ទុនបម្រុងអន្តរជាតិរបស់កម្ពុជា បានកើនដល់ប្រមាន ២០ប៊ីលានដុល្លារអាមេរិក ពោលគឺបានកើនឡើង ១២,៣% ធៀបនឹងឆ្នាំ២០២២ និងស្មើនឹងជាង ៧ខែ នៃការនាំចូលទំនិញ និងសេវានាគ្រាបន្ទាប់ បើទោះបីជាមានភាពមិនច្បាស់លាស់នៃទីផ្សារហិរញ្ញវត្ថុអន្តរជាតិ និងការរក្សាកម្រិតខ្ពស់នៃអត្រាការប្រាក់គោល នៅក្នុងប្រទេសអភិវឌ្ឍន៍ បានបណ្តាលឱ្យទុនបម្រុងអន្តរជាតិរបស់ធនាគារកណ្ដាលមួយចំនួនថយចុះគួរឱ្យកត់សម្គាល់ក៏ដោយ៕