» ២​ឆ្នាំមាន​សំណុំរឿង​បទល្មើស​នេសាទ​៩០​ករណី ត្រូវបាន​បញ្ជូនទៅ​តុលាការ និង​ឃុំខ្លួន​មនុស្ស​៣៦​នាក់​ » នយោបាយ​ថៃ​អាប់អួ​ជាថ្មី​ក្រុមអ្នកតវ៉ា​ចាប់ផ្តើម​ប្រមូលផ្តុំ​ដាក់​ញត្តិ​ប្រឆាំង​ក្នុងពេលដែល​នាយករដ្ឋមន្ត្រី​បន្ត​គោលនយោបាយ​ឧបត្ថម្ភ​លុយ​! » ពេលអវត្តមានប្រធានព្រឹទ្ធសភាពដែលនឹងក្លាយជាប្រមុខរដ្ឋស្តីទីពេលព្រះមហាក្សត្រអវត្តមានដែរតើឥស្សរជនណានឹងត្រូវឡើងជំនួស? » តារា​សម្ដែង ឌុ​ច លីដា ត្រូវ​ប៉ូលិស​គោលដៅ​ត្រួតពិនិត្យ​ជាតិ​ស្រវឹង ខណ្ឌ​៧​មករា ផាកពិន័យ ២​លាន​រៀល » អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​ហ៊ូ រ៉ុ​ន​អេង​» ត្រូវបាន​ឃាត់ខ្លួន​ក្រោយពី​ចូល​ខំ​មិន​រឿង​យួន​ក្នុង​ផេ​ក សម្តេច​តេ​ជោ ហ៊ុន សែន » ចិនមកចាប់បញ្ជូន​ចិន​៥​នាក់​ទៅ​ស្រុក​ចិន​វិញ​ទាក់ទង​រឿង​លាង​លុយ​នៅ​ស្រុក​ខ្មែរ​ » បន្ទាប់ពី​ហូប ភ្លាសាច់គោ​ឆៅ​ផឹកស្រា​ពាង​ក្នុង​ពិធី​បុណ្យសព​ប្រជាពលរដ្ឋ​១៥​នាក់ នៅ​ស្រុក​វើ​ន​សៃ ខេត្តរតនគិរី​ចូល​ពេទ្យ​ » ករណី​យ៍​លោក ម៉ៃ​សុគន្ធ​តារា​ទើស​គ្រប់​ជ្រុង​បើកបរ​ស្រវឹង​បុក​រះ ត្រូវបាន​តំណាង​អយ្យការ អនុញ្ញាត​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​ហើយ​! » ខួប​១៥​ឆ្នាំ​ធនាគារ​វៀតណាម​( BIDC )​នៅ​កម្ពុជា បាន​ទាក់ទាញ​វិនិយោគ​មក​កម្ពុជា ​ឯនៅវៀតណាមបំពាក់មេដាយ » ក្រឡាប់ចាក់​នៅក្នុង​យន្តហោះ​ដឹក​អ្នកដំណើរ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ស្គូ​ត (Scoot)​ឆ្ពោះទៅ​ទីក្រុង​ក្វាង​ចូ​វ (Guangzhou) ប្រទេស​ចិន បណ្ដាលឱ្យ​មនុស្ស​៧​នាក់​រងរបួស​ » អ្នក​ឈូសឆាយ​ដីព្រៃ ហ៊ុំព័ទ្ធ​ត្រូវបាន កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ ឃាត់ខ្លួន​បុរស​ម្នាក់ តាម​អំណាច​ដីកា​របស់​តុលាការ » សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ៖ ទំនប់​អាងទឹក​អូរ​តេ បានផ្តល់​ប្រយោជន៍​ក្នុងការ​ផ្គត់ផ្គង់​ទឹកស្អាត​ជូន​ពលរដ្ឋ​រាប់ពាន់​គ្រួសារ ក្នុងស្រុក​អូររាំង និង​ក្រុង​សែន​មនោ​រម្យ​ » គណៈរដ្ឋមន្ត្រី​លោកស្រី​ប៉ៃ​តង​តង​តាន ៣៥​រូប ស្បថ​ចូលកាន់​តំណែង ក្នុង​រាជរដ្ឋាភិបាល​ថ្មី » ជើង​ទីមួយ​មាន​យុវជន ជិត​៣០០​នាក់​ទៅ ទស្សនកិច្ច​សិក្សា តាម​បន្ទាត់​បង្គោល​ព្រំដែន កម្ពុជា​-​វៀតណាម ក្នុងភូមិ​សាស្ត្រ​៤​ខេត្ត​មណ្ឌល​ក្នុងពេលដែលក្រសួងសាធារណការចុះមើលផ្លូវ » ខ្យល់ព្យុះយ៉ាជីគម្រាមវៀតណាមអ្នកនៅខេត្តCLVខ្មែរប្រយត្ន័ផង!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 706 នាក់

ម្សិលមិញ 2490 នាក់

សរុប 15035826 នាក់

«​ផ្សារណាត់​ជ្រោយចង្វារ​» បើក​ដំណើរការ​បម្រើសេវា​ផ្នែក​គ្រឿង ឧបភោគ បរិភោគ ជូន​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​ខណ្ឌ​ជ្រោយចង្វារ​


​ភ្នំពេញ​៖«​ផ្សារណាត់​ជ្រោយចង្វារ​» ផ្ដួចផ្ដើម​គំនិត​បើក​ដោយ លោក​ឃ្លាំង ហួត អភិបាលខណ្ឌ​ជ្រោយចង្វារ រួមសហការ​ដោយ​ក្រុមហ៊ុន OCIC ផ្តល់​ទីតាំង ផ្តល់​ទឹក ផ្តល់​ភ្លើង ដោយ​ឥតគិតថ្លៃ និង​ការរៀបចំ​ផ្សារ ព្រមទាំង​ផ្គត់ផ្គង់​ស្បៀងអាហារ ត្រី សាច់ បន្លែ ដោយ ឯកឧត្តម ឧកញ៉ា ស្រី ចាន់ថន អគ្គនាយក​ក្រុមហ៊ុន JET’S GROUP និង​ក្រុមហ៊ុន TADA DELIVERY បាន​បើក​ដំណើរការ​ជា​ផ្លូវការ នៅ​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២១​នេះ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​ជ្រោយចង្វារ ភូមិ​គៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​a co marketa 

​លោក ឃ្លាំង ហួត ប្រាប់ថា «​ផ្សារណាត់​ជ្រោយចង្វារ​» គឺ​បង្កើតឡើង​ក្នុង​កាលៈទេសៈ​ដែល​រាជធានី​ភ្នំពេញ​ទាំងមូល​ត្រូវបាន​បិទ​ខ្ទប់ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ គោលបំណង​នៃ​ការបង្កើត​ផ្សារណាត់​នេះ​ឡើង គឺ​ដើម្បី​កាត់បន្ថយ​ការធ្វើ​ចរាចរ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ជ្រោយចង្វារ ចេញទៅ​មូលដ្ឋាន​ខណ្ឌ​ដទៃ​។​

​ការបង្កើត «​ផ្សារណាត់​ជ្រោយចង្វារ​» ជា​យន្តការ​មួយ​ក្នុង​បរិបទ​កូ​វីត​ក្នុង​ការជួយ​ដោះស្រាយ និង​ផ្តល់​ភាពងាយស្រួល​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​តម្រូវការ​ចាំបាច់​ក្នុង​ការទិញ​ត្រី សាច់ បន្លែ ផ្លែឈើ គ្រឿងទេស អង្ករ ត្រីខ មី អាហារ​បម្រុង​ផ្សេងៗ​តាម​តម្រូវការ ដោយ​អាច​អញ្ជើញ​មក​ទិញ​ផ្ទាល់ ឬ​អាច​បញ្ជា​កម្មង់​ទិញ​តាមរយៈ​ទូរស័ព្ទ Smart៖ 010 656 705 / 010 656 245 និង Cell card៖ 011 61 94 63 / 061 845 423 ព្រមទាំង​មាន​សេវាកម្ម​ដឹកជញ្ជូន​ដល់​កន្លែង ប្រកបដោយ​អនាម័យ​ខ្ពស់ គុណភាព​ល្អ និង​តម្លៃ​សមរម្យ​ថែមទៀត​ផង​៕a co marketa1 a co marketa2 a co marketa3 a co marketa4 a co marketa5