» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5749 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695920 នាក់

អធិការដ្ឋាន​រដ្ឋបាល​ជលផល​ខាងត្បូង​បឹង​ទន្លេសាប​ដឹកនាំ​ដោយ​លោក​ជិន តួ​នាយរង​អធិការដ្ឋាន​សហការ​ជាមួយនិង​ខ័​ណ្ឌ​ជលផល​ខេត្ត​បង្ក្រាប​ជំនួញ​លៀស​!

​កំពង់ឆ្នាំង​៖ កាលពី​យប់​ថ្ងៃទី​១៩ ខែមករា​ឆ្នាំ 2024 វេលា​ម៉ោង​៨.៣៦​នាទី​សមត្ថកិច្ច​ជលផល​អធិការដ្ឋាន​ខា​ង​ត្បូង​បឹង​ទន្លេសាប​សហការ​ជាមួយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ផល​ខេត្ត ផ្នែក​រដ្ឋបាល​ជលផល​ផ្សារឆ្នាំង​និង​សង្កាត់រដ្ឋបាល​ជលផល​បរិបូ​ណ៍ បានធ្វើការ​បង្ក្រាប​និង​ទប់ស្កាត់​ឃាត់​ចាប់​រថយន្ត​ដឹក​លៀស​ចំណី​របស់​មេ​ឈ្មួញ​ឈ្មោះ​គីម អុ​ី​ម​ជា​មេ​ឈ្មួញ​ស្ដេច​ក្រាញ់​ដុះ​ស្លែ​យូរ​ឆ្នាំ​មកហើយ​នៅ​ឃុំ​ពន្លៃ​ស្រុក​បរិបូណ៌​ខេត្តកំពង់ឆ្នាំង​ជាង​៣០០​កា​រ៉ុង​ដែលមាន​ទម្ងន់​ជាង​ម្ភៃ​តោន​ត្រៀម​លើកឡើង​ឡាន​ដឹកចេញទៅ​ស្រុក​យួន​នៅ​ចំណុច​ម្ដុំ​ផ្លូវបំបែក​ជា​បួន​ក្នុង​ឃុំ​ខន​រង​ម្ដុំ​ផ្លូវបំបែក​ជា​បួន​ក្នុង​ឃុំ ខុន​រ៉ង​ដែល​ច្បាប់​ហាមឃាត់​មិន​ឲ្យ​មានការ​នេសាទ​និង​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន ។​a ky leas 

​ចំណែក​ម៉ាស៊ីន​ដែល​គេ​ប្រើ​បំពាក់​ឧបករណ៍​អូស និង​កាវ​លៀស​វិញ​ទូក​ខ្លះ បាន​បំពាក់​ម៉ាស៊ីន​ដែលមាន​កម្លាំង​ចាប់ ពី​៤​ទៅដល់​៦​ម៉ាស៊ីន កម្លាំង​ចាប់ពី 24 ទៅ 36 សេះ​ដែល​ទង្វើ​នេះ​បានធ្វើឱ្យ​ខុសច្បាប់​ស្ដីពី​ជលផល​ដែល​អនុញ្ញាត​ឲ្យ​រក​បានតែ​កម្លាំង​ពលកម្ម​មនុស្ស​ផ្ទាល់​ដែល​ការនេសាទ​ទឹកសាប​គឺ​ប្រើ​ដោយ​នេសាទ​សិប្បកម្ម​គឺ​ដោយ​ដៃ​តែប៉ុណ្ណោះ​។​ខុសពី​ការនេសាទ​ទឹកប្រៃ​គឺ​នេសាទ​នៅ​ដែនសមុទ្រ ប្រើ​ដោយ​កម្លាំង​ម៉ាស៊ីន​គឺជា​នេសាទ​ឧស្សាហកម្ម សូម​អស់លោក​មន្ត្រីជលផល​ទាំងឡាយ​សូម​ពិនិត្យមើល​ច្បាប់​ក្នុង​សៀវភៅ​ស្ដីពី​ជលផល​ពណ៌​ខៀវ​។​

​ដោយឡែក​នៅក្នុង​ទឹកដី​ខេត្តកំពង់ឆ្នាំង គឺ​គ្រាន់ តែ​ជាទី​កន្លែង​សម្រាប់​ក្រុម​ឈ្មួញ​ដឹក​លៀស​យកមក​ឡើង​រថ​យន្ត​តែប៉ុណ្ណោះ​។​​រីឯ​ប្រភពដើម​នៃ​ការនេសាទ​លៀស​វិញ គឺ​ក្រុម​ឈ្មួញ​នាំយក​ចេញពី​ទឹកដី​ខេត្តពោធិ៍សាត់​និង​ខេត្តកំពង់ធំ​។​​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា សព្វថ្ងៃ​ក្រុម​ឈ្មួញ​មេការ​រកស៊ី​អូស​និង​កៅ​លាស​នៅក្នុង​ទឹកដី​ខេត្តកំពង់ធំ​គេ​បានរៀបចំ​ខ្សែបណ្ដាញ​និង​សូកលុយ​កាក់​ឲ្យ​ទៅ​អស់លោក​ជា​ថ្នាក់ដឹកនាំ​ខេត្ត​និង​មន្ត្រី​ជំនាញ​ទាំងពីរ​ខេត្ត​នេះ​រួចរាល់​ជា​រៀងរាល់ឆ្នាំ​។​គេ​បានធ្វើ​សកម្មភាព​នៅក្នុង​ទឹកដី​នៃ​ខេត្ត​ផ្សេង គឺ​ខេត្តកំពង់ធំ និង​ខេត្តពោធិ៍សាត់​។​

​លោក ឈិន តួ កម្លាំង​របស់​អធិការ​រដ្ឋា​ន​ជលផល​ខាងត្បូង​បឹង​ទន្លេសាប បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន នៅ​ថ្ងៃទី​១៩ ខែមករា​ឆ្នាំ​២០២៤​ថា ការនេសាទ​លៀស​ប្រើ​ដោយ​កម្លាំង​ម៉ាស៊ីន គឺ​ច្បាប់​ស្ដីពី​ជលផល មិន​អនុញ្ញាត​ដាច់ខាត បច្ចុប្បន្ន​ដែលមាន​ការអនុញ្ញាតឱ្យ​ពលរដ្ឋ​នៅក្នុង​ភូមិ​ឆ្នុកទ្រូ​មួយចំនួន ដឹកជញ្ជូន​លៀស​យកទៅ​ផ្គត់ផ្គង់​ក្នុង​ទីផ្សារ ដោយសារតែ​យល់ឃើញថា ពួកគាត់​មិនមាន​ដី​សម្រាប់​ធ្វើស្រែ ហេតុនេះហើយ​ទើបបាន​អនុ គ្រោះ​ឲ្យ​ពួកគាត់​ខ្លះ តែ​សុំ​ឲ្យ​ពួកគាត់​អនុវត្ត​ទៅតាម​ការណែនាំ​របស់​ម​ន្ត្រី​ជំនាញ ដោយ​មិន​អនុញ្ញាត​ឲ្យ​ពួកគាត់​ដឹក​លៀស​ឆាកា ឬ​លៀស​ចំណី​សត្វ​យកទៅលក់​នោះឡើយ​។​a ky leas1 a ky leas2 

​