» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8011 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698182 នាក់

ពលរដ្ឋ​សម្រុក​ឡើង​រថយន្តក្រុង​ដឹក​អ្នកដំណើរ​ចំនួន ៣៤៥​គ្រឿង​ចេញពី​ភ្នំពេញ​ទៅ​បណ្តា​ខេត្ត​ហ្វ្រី

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ជារ​ឲ្យ​សាលា​ល​រាជធានី​បញ្ចេញ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​ចំនួន​៣៤៥​គ្រឿង សម្រាប់​បំរើសេវា​ដឹកជញ្ជូន​សាធារណៈ ដើម្បី​សំរួល​ដល់​ការចំណាយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ ក្នុងការ​ធ្វើដំណើរ​ទៅលេង​ស្រុកកំណើត ជួបជុំ​បងប្អូន​ក្រុមគ្រួសារ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំថោះ​បញ្ច​ស​ក័ ពុទ្ធសករាជ​២៥៦៧ ដោយ​មិន​យកប្រាក់ ។​a car sreng2 

​នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០២៣ លោក ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ រួមជាមួយ​មន្ត្រី​ជាច្រើនរូប​ទៀត បាន​អញ្ជើញ​ជូន​ដំណើរ​ប្រជាពលរដ្ឋ​ឡើង​ជិះ​រថយន្ត ទៅ​ស្រុកកំណើត​តាម​ខេត្ត​ក្រុង នានា​ដោយ​សាលា​រាជធានី​ភ្នំពេញ បានរៀបចំ​គោលដៅ​ចេញដំណើរ​ជាច្រើន​កន្លែង នៅ​ចំណុច​ផ្លូវជាតិ​ចេញចូល​រាជធានី​ភ្នំពេញ​។​​លោក​អភិបាល​បាន​ថ្លែងថា សម្រាប់​សេវា​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​គឺ​ប្រើប្រាស់​រថយន្ត​ចំនួន​៧០​គ្រឿង​។ សម្រាប់​សេវា​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ចេញពី​រាជធានី​ភ្នំ ពេញ​ទៅតាម​បណ្តា​ខេត្ត និង​តាម​បណ្តា​ខេត្ត​មក​រាជធានី​ភ្នំពេញ​វិញ ប្រើប្រាស់​រថយន្ត​ចំនួន​២៧៥​គ្រឿង​ដែលមាន​ទីតាំង និង​គោលដៅ​ចេញដំណើរ និង​ពេល វេលា​ច្បាស់លាស់​។​

​ក្នុងនោះ មាន​ផ្លូវជាតិ​លេខ​១​មាន​ភ្នំពេញ​-​កណ្តាល​, ភ្នំពេញ​-​ព្រៃវែង រថយន្ត​៥​គ្រឿង​មាន​ចំណត​នៅ​ស្ថានីយ៍​ចំណត​វាល​ស្បូវ​។ ភ្នំពេញ​-​កណ្តាល​, ភ្នំពេញ​-​ស្វាយរៀង​រថយន្ត​៥​គ្រឿង ចំណត​នៅមុខ​ទីបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​។ ផ្លូវជាតិ​លេខ​២​ភ្នំពេញ​-​កណ្តាល​, ភ្នំពេញ​-​តាកែវ រថយន្ត​៥​គ្រឿង ទីតាំង​ចំណត​ដូចខាងលើ​។ ផ្លូវជាតិ​លេខ​៣​ភ្នំពេញ​-​កែប​, ភ្នំពេញ​-​កំពត រថយន្ត​៥​គ្រឿង ទីតាំង​ចំណត​នៅ​ដីឡូត៍ មុខ​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ​ផ្លូវ ២០០៤​។​

​ផ្លូវជាតិ​លេខ​៤ ភ្នំពេញ​-​កំពង់ស្ពឺ​, ភ្នំពេញ​-​ព្រះសីហនុ រថយន្ត​១០​គ្រឿង ទីតាំង​ចំណត​ដីឡូត៍ មុខ​គណបក្ស​រាជធានី​ភ្នំពេញ​។ គោលដៅ​ផ្លូវជាតិ​លេខ​៥​ភ្នំពេញ​-​កំពង់ឆ្នាំង​, ភ្នំពេញ​-​ពោធិ៍សាត់​, ភ្នំពេញ​-​បាត់ដំបង​, ភ្នំពេញ​-​បន្ទាយមានជ័យ , ភ្នំពេញ​-​កំពង់ធំ រថយន្ត​សរុប​១១៨​គ្រឿង ទីតាំង​ចំណត គឺ​ស្ថានីយ៍​ចំណត​សួនច្បារ​ឬ​ស្សី​កែវ​។ ផ្លូវជាតិ​លេខ​៦ លេខ​៧​ភ្នំពេញ​-​កំពង់ចាម​, ភ្នំពេញ​-​ត្បូងឃ្មុំ រថយន្ត​១០​គ្រឿង​។​
​ទោះបីជា​បាន​បញ្ចេញ​រថយន្ត​ច្រើន​គ្រឿង​ជួយ​សម្រួលការ​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ក៏ដោយ​ក៏ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អំពាវនាវ ដល់​ម្ចាស់​ក្រុមហ៊ុន និង​ម្ចាស់​រថយន្ត​ដឹកជញ្ជូន​អ្នកដំណើរ​ទាំងអស់​កុំ​តម្លើងថ្លៃ សេវា​ដឹកជញ្ជូន​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​នេះ ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​, រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុង​ការជួយ​សម្រួល​ជីវភាព​រស់នៅ របស់​ប្រជាពលរដ្ឋ​។​a car sreng a car sreng1 a car sreng3 

​