» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12432 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702603 នាក់

លោកស្រី​លិ​សត្រា​ស​អតីត​រដ្ឋ​ការបរទេស​ជំនាន់​បូរី​សចន​សុន​ក្លាយជា​ប្រធាន​គណបក្ស​អភិរ​ក្ស័​និយម​និងជានាយករដ្ឋមន្ត្រីរបស់​អង់គ្លេស​

អង់គ្លេស៖ នៅ​ទីបំផុត​ទៅ លោកស្រី លី​ស ត្រាស់ (Liz Truss) កាលពី​ថ្ងៃ​ចន្ទ​ទី​៥​កញ្ញា​២០០២​ត្រូវបានតែងតាំង​ជា​មេដឹកនាំ​គណបក្ស​អភិរក្សនិយម​ដែលជា​ទីតាំង​សម្រាប់​ក្លាយ ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​អង់គ្លេស​ជំនួស​លោក បូរី​ស ច​ន​សុន ដែល​បាន​លាលែង​ចេញពី​តំណែង​ដោយសារ​ការកៀបសង្កត់​ពី​គណបក្ស​កាលពី​ខែកក្កដា​កន្លងទៅ​។a boris truz

ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​ឲ្យ​ដឹងថា​៖​តាម​លទ្ធផល​បោះឆ្នោត​ក្នុង​គណបក្ស លោកស្រី ត្រាស់ ទទួលបាន​សំឡេងគាំទ្រ ៨១,៣២៦​សំឡេង ខណៈ​លោក រី​ស៉ី ស៊ូ​ណាក់ (Rishi Sunak) ជា​អតីតរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អង់គ្លេស​(​ដើមកំណើត​ឥណ្ឌា​ដែល​លោក​បូរី​សចន​សុន​វាយតម្លៃថា​ជា​ង្ន​កនៅ​ពីក្រោយ​នៃ​ការបង្ខំ​ឲ្យ​លោក​លាលែង​) ទទួលបាន ៦០,៣៩៩​សំឡេង​។​លោក រី​ស៉ី ស៊ូ​ណាក់ (Rishi Sunak) ត្រូវបាន​លោក​បូរី​ស ច​ន​សុន ជ្រើសរើស​ឲ្យ​ធ្វើជា​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ កាលពីដើមឆ្នាំ​២០២០​។ តែ​ទីបំផុត លោក រី​ឈី ស៊ូ​ណាក់ បានសម្រេច​ជ្រើសរើស​ដើរ​ចេញពី​រដ្ឋាភិបាល កាលពី​ខែកក្កដា ហើយ​បាន​ប្រមូលផ្តុំ​មនុស្ស ដើម្បី​បណ្តេញ​លោក​បូរី​ស ច​ន​សុន ឲ្យ​លាឈប់​។ លោកស្រី លី​ហ្ស ត្រាស្ស បច្ចុប្បន្ន​អាយុ​៤៧​ឆ្នាំ ត្រូវគេ​ចាត់ទុកថា​ជាម​នុស្ស​ដែលមាន​បទពិសោធ​ន៍ន​យោ​បាយ ចាស់ទុំ​ជាង​លោក​រី​ឈី ស៊ូ​ណាក់​។

លោកស្រី លី​ហ្ស ត្រាស្ស បាន​ជាប់ឆ្នោត​ជា​សមាជិកសភា​ម្នាក់ របស់​គណបក្ស​អភិរក្សនិយម នៅ​ឆ្នាំ​២០១០ មុននឹង​បាន​កាន់​ក្រសួង​ផ្សេងៗ​គ្នា​ជា​បន្តបន្ទាប់ ដូចជា​ក្រសួង​អប់រំ បរិស្ថាន យុត្តិធម៌ និង រតនាគារជាតិ​ជាដើម មុននឹង​ឡើងមក​កាន់​ក្រសួងការបរទេស​ចុងក្រោយបង្អស់​។​​លោកស្រី​លី​ហ្ស ត្រាស្ស ពីមុន​ជា​អ្នក​សេរី​ប្រជាធិបតេយ្យ កណ្តាល​និយម តែ​បច្ចុប្បន្ននេះ ទំនោរ​នយោបាយ​របស់​គាត់ ត្រូវបាន​គេ​មើលឃើញថា បាន​ផ្អៀង​ខ្លាំង​ទៅ​ស្តាំនិយម​។ លោកស្រី​ជា​អ្នក​ស្មោះ​ហើយ​គាំទ្រ​លោក​បូរី​ស ច​ន​សុន ដល់ទី​បំផុត ហើយនឹង​មក​បន្ត​អនុវត្ត​គោលនយោបាយ​ដឹកនាំ របស់លោក​បូរី​ស ច​ន​សុន តទៅទៀត​។ ចំណុច​មួយ​ដ៏​សំខាន់ ដែល​លោកស្រី​បាន​សន្យា គឺ​នឹង​កាត់បន្ថយ​ពន្ធ ដើម្បី​ជួយ​ជីវភាព​របស់​ប្រជាពលរដ្ឋ​អង់គ្លេស​។

​លោកស្រី ម៉ា​រី អេ​លីហ្សា​បែ​ត ត្រាស់ (Mary Elizabeth Truss) ឬ​គេ​ស្គាល់​លោកស្រី​ជាទូទៅ​ថា លី​ស ត្រាស់ (Liz Truss) កើត​នៅ​ឆ្នាំ​១៩៧៥ ក្នុង​ទីក្រុង Oxford ដោយមាន ឪពុក​ជា​សាស្ត្រាចារ្យ​គណិតវិទ្យា និង​ម្ដាយ​ជា​គិ​លា​នុ​ដ្ឋា​យិ​ការ​។ លោកស្រី បានបញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ Oxford University និង​ធ្លាប់ជា​និស្សិត​ម្នាក់​ដែល​សកម្ម យ៉ាងខ្លាំង​ខាង​នយោបាយ​។​​នៅក្រោយ​បញ្ចប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ លោកស្រី Truss បាន​បម្រើ​ការងារ​ជា​គណនេយ្យករ​នៅឯ​ក្រុមហ៊ុន​ប្រេង Shell និង​ក្រុមហ៊ុន​ទូរគមនាគមន៍ Cable & Wireless​។ លោកស្រី​បាន​រៀបការ​ជាមួយ​គណនេយ្យករ លោក Hugh O'Leary នៅ​ឆ្នាំ​២០០០ និង​មាន​ចំណងដៃ​កូន​២​នាក់​។ លោកស្រី Truss ចាប់ផ្ដើម​ឈាន​ជើង​ចូល​ឆាក នយោបាយ​ដំបូង ដោយ​ឈរឈ្មោះ​ជា​បេក្ខជន​មកពី​គណបក្ស​អភិរក្សនិយម​សម្រាប់​ទីក្រុង Hemsworth នៃ​តំបន់ West Yorkshire នៅក្នុង​ការបោះឆ្នោត​សកល​ឆ្នាំ​២០០១​។​

​ លោកស្រី​ទទួល​បរាជ័យ ហើយ​ទទួល​បរាជ័យ​ម្ដងទៀត​នៅ​ឆ្នាំ​២០០៥​។តែ លោកស្រី Truss មិនបាន​បោះបង់ចោល​មហិច្ឆតា​រប​ស់​ខ្លួន​ឡើយ រហូតដល់​ជាប់ឆ្នោត​ជា​សមាជិក ក្រុមប្រឹក្សា​ក្រុង Greenwich នៅ​ឆ្នាំ​២០០៦ ហើយ​ចាប់ពី​ឆ្នាំ​២០០៨ លោកស្រី​បាន​បម្រើ​ការងារ​ឱ្យ​វិទ្យាស្ថាន​សិក្សា​ស្រាវជ្រាវ Reform​។ នៅ​ឆ្នាំ​២០១០ ទើប​លោកស្រី​ជាប់ឆ្នោត ជា​សមាជិកសភា​អង់គ្លេស និង​នៅ​ឆ្នាំ​២០១៤ លោកស្រី​បាន​កាន់តំណែង​ជា​រដ្ឋមន្ត្រី​ចំនួន ៦​ដង​នៅក្រោម​ការដឹកនាំ​របស់​នាយករដ្ឋមន្ត្រី​៣​នាក់ គឺ​លោក ដា​វីដ កា​ម៉េ​រុន (David Cameron) លោកស្រី Theresa May និង​លោក Boris Johnson​។​​លោកស្រី Liz Truss បានចាប់ផ្ដើម​កាន់តំណែង​ជា​រដ្ឋមន្ត្រី​ជា​លើកដំបូង ជា​រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​បរិស្ថាន ស្បៀងអាហារ និង​ជនបទ នៅក្រោម​រដ្ឋាភិបាល​រប​ស់​អតីត នាយករដ្ឋមន្ត្រី​អង់គ្លេស លោក ដា​វីដ កា​ម៉េ​រុន (David Cameron) និង​នៅ​ឆ្នាំ​២០២១ លោកស្រី​ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រីការបរទេស​អង់គ្លេស​របស់លោក បូរី​ស ច​ន​សុន​។​

​គួរ​បញ្ជាក់ថា នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ លោក បូរី​ស ច​ន​សុន និង​លោកស្រី លី​ស ត្រាស់ នឹងត្រូវ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ស្កុ​តឡែ​ន ដើម្បី​ជួប​ម្ចាស់​ក្ស​ត្រី អេ​លីហ្សា​បែ​ត (Elizabeth)​។ លោក ច​ន​សុន នឹង​ប្រគល់​លិខិត​លាលែង​ពី​តំណែង​ជា​ផ្លូវ​ការជូន​ម្ចាស់​ក្ស​ត្រី អេ​លីហ្សា​បែ​ត ដែល​នឹង​ស្នើ​សុំឱ្យ​លោកស្រី លី​ស ត្រាស់ បង្កើត​រដ្ឋាភិបាល​ថ្មី​.​។ សម្រាប់​ការបង្កើត​គណរដ្ឋមន្ត្រី​ថ្មី​នេះ​បន្ទាប់ពី​ជ័យជំនះ​របស់លោក​ស្រី Liz Truss ក្នុងការ​ប្រកួតប្រជែង​មេដឹកនាំ​គណបក្ស​អភិរក្សនិយម​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ចក្រភព​អង់គ្លេស​លោកស្រី​ព្រី​ទី​ផា​ស្តែ​ល​( Priti Patel )​ក្នុង​រដ្ឋបាល​លោកបូ​រិ​សចន​សុន​បានប្រកាស​ការលាលែង​ពី​តំណែង​របស់​លោកស្រី ដោយ​ថ្លែងថា លោកស្រី​គ្មាន​ផែនការ​ធ្វើការ​ក្នុង​រដ្ឋាភិបាល​របស់លោក​ស្រី Liz Truss ទេ​។ ក្នុង​លិខិត​លាលែង​ពី​តំណែង​របស់​លោកស្រី​ទៅកាន់​លោកបូ​រិ​សចន​សុន​( Boris Johnson )​ដែល​បាន​ចែករំលែក​លើ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម លោកស្រី Patel និយាយថា វា​ជា​ជម្រើស​របស់លោក​ស្រី ក្នុងការ​បន្តការងារ​សាធារណៈ​របស់លោក​ស្រី ពី​សមាជិក​ជាន់ខ្ពស់​គ​ណ​បក្ស​អភិរក្សនិយម នៅពេល​លោកស្រី Truss ឡើងកាន់តំណែង​ជា​ផ្លូវការ​ជា​នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃ​អង្គារ​នេះ​៕a boris truz1 a boris truz2 


​