» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7276 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697447 នាក់

​ ​តើ​ការដែល​គណបក្ស​ភឿ​ថៃ​ទទួលបាន​តំណែង​ជា​នាយករដ្ឋមន្ត្រី​ថៃ​ជា​រឿង​ចៃដន្យ​ឬ​ជាកា​រៀបចំ​សេណារីយោ​?!

​ប្រទេស​ថៃ​៖​ភឿ​ថៃ​គឺជា​គណបក្ស​ដែល​ទទួលបាន​សំឡេង​ច្រើនជាងគេ​ទី​២(១៤០​អ​សនៈ​)​នៅក្នុង​ការបោះឆ្នោត​សកល​ខែឧសភា បន្ទាប់ពី​ឆ្ពោះទៅមុខ​(Move Forward) ដែល​ទទួលបាន ១៤១ អាសនៈ​តែ​បរាជ័យ​មិន​ទទួល​ការគាំទ្រ​ឲ្យ​ធ្វើ​នាយករដ្ឋមន្ត្រី​។​a par thai1 

បន្ទាប់ពី​ផ្តាច់​សម្ពន្ធភាព​ជាមួយ​បក្ស​ឆ្ពោះទៅមុខ​របស់លោក​ភិ​ថា គណបក្ស​ភឿ​ថៃ​បានមក​ចូលរួម​ជាមួយ​គណបក្ស​ចំនួន​១០ ដែល​ក្នុងនោះ​មាន​គណបក្ស​ចំនួន​២​ទាក់ទង​នឹង​យោធា​ដឹកនាំ​ដោយ​លោក​ប្រា​វិត​វង់​សូ​វ៉ាន​និង​លោក​ប្រា​យុទ្ធ​ដើម្បី​បង្កើត​ក្រុមចម្រុះ​កាន់អំណាច​ដោយមាន​អាសនៈ​ចំនួន ៣១៤ ក្នុង​សភាតំណាងរាស្ត្រ​។​គណបក្ស​នាំមុខ​បី​ផ្សេងទៀត​នៅក្នុង​សម្ព័ន្ធ​គឺ​ភូមិ​ចៃ​ថៃ​ជាប់​លំដាប់​លេខ​៣( Bhumjaithai,) ផា​ឡាង​ប្រ​ឆា​រ៉ាត់​(Palang Pracharath)​ដឹកនាំ​ដោយ​លោក​ប្រា​វីត​វង់​សូ​វ៉ាន​ជាប់​លំដាប់​លេខ​៤ និង បក្ស​ឯកភាព​ជាតិ​( United Thai Nation (UTN)​ដឹកនាំ​ដោយ​លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា ជាប់​លំដាប​លេខ​ទី​៥​។​តែ​បក្ស​ពួកយោធា​មាន​សមាជិក​ព្រឹទ្ធសភា​ដែល​ពួកគេ​តែងតាំង​ចំនួន​២៥០​នាក់​អង្គុយចាំ​គាំទ្រ​។​ចឹ​ង​ភឿ​ថៃ​ស៊ី​ផុយ​។​

​មេដឹកនាំ​គណបក្ស​ភឿ​ថៃ​លោក​ចូល​ណា​ស្រី​កែវ​(CholnanSrikaew)​កាលពី​ម្សិលមិញ​ទ​២២​សីហា​បាន​និយាយថា​គណបក្ស​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹងមាន​រដ្ឋមន្ត្រី​ចំនួន​៨​និង​អនុរដ្ឋមន្ត្រី​ចំនួន​៩​។ Bhumjaithai(​ភូមិ​ចៃ​ថៃ​) មាន​រដ្ឋមន្ត្រី​៤​រូប​និង​អនុរដ្ឋមន្ត្រី​៤​រូប​។ Palang Pracharath និង UTN នីមួយៗ​មាន​រដ្ឋមន្ត្រី​២​រូប និង​អនុរដ្ឋមន្ត្រី​២​រូប​។​ការ​ក្បត់​សម្ព​ន្ធ័​ភាព​ពី​គណបក្ស​ឆ្ពោះទៅមុខ​ដើម្បី​ដណ្តើម​តំណែង​គ្រប់គ្រង​រដ្ឋាភិបាល​បើទោះបី​ពួក​អាវ​ក្រហម​គាំទ្រ​មិន​យល់ស្រប​ក៏ដោយ​នោះគេ​ជឿថា​វា​ជា​សេណារីយោ​រៀបចំ​ដោយ​បិតា​អាវ​ក្រហម​គឺ​លោក​ថាក់ស៊ីន​បន្ទាប់ពី​បានមក​ជាមួយ​ប្អូនស្រី​លោកស្រី​យី​ង​ឡាក់​នាយករដ្ឋមន្ត្រី​ថៃ​(​ដែល​លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា​ធ្វើ​រដ្ឋប្រហារ​កាលពី​ឆ្នាំ​២០១៤)​ចូលរួម​បុណ្យខួបកំណើត​សម្តេច​តេ​ជោ​ហ៊ុនសែន​កាលពី​ថ្ងៃទី​៤​សីហា​២០២៣​នៅ​ភ្នំពេញ​។​

សម្រាប់​សម្តេច​ហ៊ុនសែន​ធ្លាប់​និយាយថា​មានតែ​អ្នកឈ្នះ​ទេ​ដែលជា​អ្នក​ស​សេរ​ប្រវត្តិសាស្ត្រ​។​អ្នកនយោបាយ​គ្មាន​មិត្ត​ឬ​សត្រូវ​ជា​អមតៈ​ទេ​។​ជាក់ស្តែង​កាលពី​ឆ្នាំ​២០០៤​សម្តេច​ធ្លាប់បាន​ប្រើប្រាស់​គណបក្ស​សមរង្ស៊ី​បំបែក​គណបក្ស​ហ្វុនស៊ិនប៉ិច​ដោយ​សហការគ្នា​(​បក្ស​ប្រជាជន​សមរង្ស៊ី​)​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ពី​ប្រព​ន្ធ័​២/៣​មក​ប្រព​ន្ធ័​៥០​បូក​១​ដើម្បី​ឲ្យ​សមាជិកសភា​អនុ​ម​ត័​បង្កើត​រដ្ឋាភិបាល​នៅ​កម្ពុជា​។​សម្តេច​តេ​ជោ​ក៏​ត្រូវបាន​គេ​ដឹងថា​ជា​អ្នក​ជួយ​គាំទ្រ​ពួក​អាវ​ក្រហម​ដែល​នាំ​ឲ្យ​លោកស្រី​យី​ង​ឡាក់​ឈ្នះឆ្នោត​ធ្វើជា​នាយករដ្ឋមន្ត្រី​ផងដែរ​។​ចឹ​ង​តើ​វត្តមាន​លោក​ថាក់ស៊ីន​មក​ចូលរួម​វា​ជា​វត្តមាន​ធម្មតា​គ្មាន​ការពិភាក្សាគ្នា​កើត​ដែរ​?​។​ដោយឡែក​ការវិល​ចូល​ស្រុកថៃ​វិញ​របស់លោក​ថាក់ស៊ីន​នៅ​ថ្ងៃទី​២២​សីហា​ដែលជា​ថ្ងៃ​សភា​បោះឆ្នោត​ជ្រើស​នាយករដ្ឋមន្ត្រី​ថៃ​មកពី​បក្ស​ភឿ​ថៃ​វា​ក៏​ជា​សេណារីយោ​ដែរ​។​

ទី​១​ភឿ​ថៃ​ដែល​ចង​សម្ព័នភាព​ជាមួយ​ក្រុម​យោធា​ដែលជា​សត្រូវ​ចាស់​មានអំណាច​លើ​ទា​ហ៊ាន​ប៉ូលិស​គឺមាន​ការ​ចារ​សម្របសំរួល​គ្នា​រួចហើយ​។​ទី​២​វត្តមាន​លោក​ថាក់ស៊ីន​ដែលជា​បិតា​ពួក​អាវ​ក្រហម​គឺជា​ទង្វើ​បង្វែរ​សារ​ធារ​ណៈ​ក្រុម​អាវ​ក្រហម​ឲ្យ​ភ្លេច​ការប្រឆាំង​និង​សភា​ដែល​ធ្វើការ​ប្រជុំ​បោះឆ្នោត​ជ្រើស​នាយករដ្ឋមន្ត្រី​ព្រោះ​រវល់​តែ​តាមដាន​សកម្មភាព​លោក​ថាក់ស៊ីន​ដែល​ត្រូវ​តុលាការ​កាត់ទោស​និង​ប៉ូលិស​នាំយកទៅ​ដាក់គុក​ឲ្យ​ល្អមើល​។​ព្រោះ​ដេក​គុក​១​យប់​ត្រុ​វ​បាន​គេ​បញ្ជូន​ចេញទៅ​ដេក​ខាងក្រៅ​ក្រោមលេស​ថា​ចូល​ពេទ្យ​បាត់ទៅហើយ​។​ឡូ​វ​គណបក្ស​ភឿ​ថៃ​ជា​នាយករដ្ឋមន្ត្រី​ចឹ​ង​យ៉ាងយូ​១​ឬ​២​ខែ​នាយករដ្ឋមន្ត្រី​នឹង​ស្នើ​ទៅ​មហាក្សត្រ​ថៃ​ដែល​ធ្លាប់មាន​ទំនាក់ទំនង​ល្អជា​មួយ​លោ​ថាក់ស៊ីន​ពេល​នៅ​ជា​រជ្ជទាយាទ​ឲ្យ​ចេញ​ក្រឹត្យ​លើកលែងទោស​យ៉ាង​ធូ​។​

​លោក​Srettha​ដែលជា​នាយករដ្ឋមន្ត្រី​ថៃទី​៣០​បានបញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​វិស្វកម្ម​សំណង់​ស៊ីវិល​ពី​សាកលវិទ្យាល័យ Chulalongkorn ក្នុង​ទីក្រុង​បាងកក និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម​ពី​សាកលវិទ្យាល័យ Claremont​សហរដ្ឋអាមេរិក​។ លោក​បានចាប់ផ្តើម​អាជីព​របស់គាត់​ជា​ជំនួយការ​នាយក​ក្រុមហ៊ុន​ពហុ​ជាតិ Procter & Gamble ក្នុងប្រទេស​ថៃ​មុនពេល​ដឹកនាំ​ក្រុមហ៊ុន Sansiri ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​របស់​គ្រួសារ​។​មុនពេល​ចុះចេញ​ពី​តំណែង​ក្នុង​ខែមេសា​ឆ្នាំនេះ ដើម្បី​ចូលរួម​ក្នុងការ​បោះឆ្នោត​សកល លោក Srettha​បាន​ធ្វើជា​ប្រធាន​និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន Sansiri ដែល​បច្ចុប្បន្ន​មានតម្លៃ​ប្រហែល​៨៨០​លាន​ដុល្លារ​នៅលើ​ទីផ្សារ​ហ៊ុន​ថៃ​។​លោក Srettha​គឺជា​មិត្ត​របស់​អតីត​នាយករដ្ឋមន្ត្រី Thaksin Shinawatra ដែល​បាន​ត្រឡប់មក​ប្រទេស​ថៃ​វិញ​នៅ​ព្រឹក​ថ្ងៃទី​២២​សីហា​បន្ទាប់ពី​និរទេស​ខ្លួន​អស់​រយៈពេល​១៥​ឆ្នាំ​។​a par thai a par thai3 
​