» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10750 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700921 នាក់

លោកស្រី​រ៉ូ​ណា​ស្មី​ត​អំពាវនាវ​រាជរដ្ឋាភិបាល​កម្ពុជា​ឲ្យ​បង្កើត​បរិយាកាស​អំណោយ​ផល​ដល់​សង្គម​ស៊ីវិល​និង​សេរីភាព​សារ​ព​តិ​មាននៅ​កម្ពុជា​

 

ស្វិ​ស​៖ លោក​ស្ត្រី​រ៉ូ​ណា​ស្មី​ត​(RhonaSmith) អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ស្តីពី​អំពី​សិទ្ធមនុស្ស​នៅ​កម្ពុជា បាន​ចោទសួរ​អំពី​«​ភាព​ស្អាតស្អំ​» នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​កម្ពុជា កាលពី​ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨ ដែលនាំឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ប្រទេស​ជាច្រើន​ទស​ត្ស​រ៍​មកហើយ​នោះ​ត្រូវបាន​កត់ត្រា​ជា​ប្រវត្តិសាស្ត្រ​ក្នុងការ​ដឹកនាំ​រយៈពេល​៥​ឆ្នាំ​ទៅមុខទៀត​។a rona smit

នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃទី ២៦ កញ្ញា ម្សិលមិញ​។​ថ្លែង​ក្នុង​មហាសន្និបាត​នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ដែល​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃ​ពុធ​ទី​២៦​កញ្ញា​នៅ​ទីក្រុង​ហ្សេ​ណែវ​ប្រទេស​ស្វិ​ស លោកស្រី​ក៏បាន​ភ្ជាប់​ករណី​ចាប់ខ្លួន​លោក កឹម សុខា និង​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ការ​រឹតត្បិត​សេរីភាព​ព័ត៌មាន និង​សង្គម​ស៊ីវិល​ផងដែរ «​ហេតុដូច្នេះ​កម្ពុជា​ក្លាយជា​រដ្ឋ​ឯក​បក្ស​តាម​ព្រឹ​ត្ត​ន័យ ហើយ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​មានចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​ត្រូវបាន​កត់ត្រា​ជា​ប្រវត្តិសាស្ត្រ​ក្នុង​រយៈពេល​៥​ឆ្នាំ​ទៀត​ក្នុង​អាណត្តិ​រដ្ឋសភា​បច្ចុប្បន្ន​»​។​

​ការបោះឆ្នោត​កាលពី​ចុងខែ​កក្កដា គណបក្ស​ប្រជាជន​កម្ពុជា​បានទទួល​ជ័យជម្នះ​តែម្នាក់ឯង ដោយ​ទទួលបាន​អាសនៈ​រដ្ឋសភា​ទាំងអស់ ១២៥ ទោះបីជា បោះឆ្នោត​នោះ មាន​គណបក្ស ចំនួន​២០​បាន​ចូលរួម​ក៏ដោយ​។ គណបក្ស​សង្គ្រោះ​ជាតិ​មិនបាន​ចូលរួម​ទេ​ព្រោះ​ត្រូវបាន​តុលាការ​កំពូល​រំលាយ​កាលពី​ខែ វិច្ឆិកា ឆ្នាំ ២០១៧ ខណៈដែល​មន្ត្រីជាន់ខ្ពស់​បក្ស​នេះ ១១៨ រូប ត្រូវបាន​ហាម​ធ្វើ​នយោបាយ​រយៈពេល​៥ ឆ្នាំ​។​

​លោកស្រី រ៉ូ​ណា ស្មី​ត បន្ថែមថា ការប្រើប្រាស់​ច្បាប់​ដាក់​កំហិត​ការសម្តែង​មតិ​ទៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ អ្នកនយោបាយ​មាន​ជំហរ​ជំទាស់ អង្គការ​សង្គម​ស៊ីវិល រួមទាំង​ការចោទប្រកាន់​ដោយ​បទ​ព្រហ្មទណ្ឌ​ផង​គឺជា​ការ​បំបិទ​សេរីភាព​មួយ​នៅ​កម្ពុជា​។ លោកស្រី បាន​អំពាវនាវ ថា «​ខ្ញុំ​សូម​លើកទឹកចិត្ត​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បង្កើត​អោយ​បរិយាកាស​អំណោយផល​ដ​ល់​សង្គម​ស៊ីវិល​អាច​ដំណើរការ ដែលជា​ជំហាន​ដ៏​សំខាន់​ក្នុងការ​បង្កើត​ឱកាស​សម្រាប់​ការពិភាក្សា​ដោយ​សេរី​ផ្តល់ព័ត៌មាន​លើ​បញ្ហា​នានា ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព និង​សន្តិភាព​យូរអង្វែង​នៅ​កម្ពុជា​»​។​

លោក ណី សំអុល​ឯកអគ្គរាជទូត​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​មន្ទីរ​អង្គការ​សហ​ប្រជ​ជាតិ​តាមរយៈ​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន​បាន​សម្តែង​ការខកចិត្ត​ជាខ្លាំង​ដែល​លោកស្រី រ៉ូ​ណា ស្មី​ត លើកឡើង​ពី​ផល​អវិជ្ជមាន​ច្រើន ដោយ​មិនបាន​ផ្តល់​តម្លៃលើស​មិទ្ធ​ផល​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បានធ្វើអោយ លទ្ធិប្រជាធិបតេយ្យ​មាន​ភាពជឿនលឿន តាមរយៈ​ការបោះឆ្នោត​ដែល​ពលរដ្ឋ​កម្ពុជា​បាន​ចេញទៅ​បោះឆ្នោត​ជាង​៨០​ភាគរយ គឺ​ស្ដែង​ច្បាស់​ណាស់​ថា​កម្ពុជា​កំពុង​លើ​កត​ម្លើ​ន​សិ​ទិ្ធ​មនុស្ស​។​

លោក ណី សំអុល បានចាត់ទុក​របា​យក​រណ៍​របស់​លោកស្រី រ៉ូ​ណា ស្មី​ត មាន​មូលដ្ឋាន​តែ​ទៅលើ​ប្រភព​មិន​ឯករាជ្យ​ដែល​មិនអាច​ទុកចិត្តបាន និង​មាន​លក្ខណៈ​នយោបាយ ។ លោក​ថា ការរៀបចំ​របាយការណ៍​នេះ​មិន​ត្រឹមត្រូវ ពិសេស​តែ​ព័ត៌មាន​ផ្តល់​ពី​អង្គការ​សង្គម​ស៊ីវិល​ដែលមាន​និន្នាការ​ប្រឆាំង​រាជរដ្ឋាភិបាល​។​a rona smit1 

​លោក ណី សំអុល បន្តថា អវត្តមាន​អតីត​គណបក្សប្រឆាំង​តែមួយ​មិនគួរ​បកស្រាយ​ថា​សិទ្ធិមនុស្ស សេរីភាព​បញ្ចេញមតិ​នៅ​កម្ពុជា​មានការ​រំលោភបំពាន​និង​រឹតត្បិត​នោះទេ​។​
លោក ណី សំអុល អះអាងថា​ថា​៖​កម្ពុជា​នៅតែ​ប្តេជ្ញាចិត្ត​បន្ត​លើកកម្ពស់​ការពារ និង​គោរព​សិទ្ធិ​ដោយ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​នីតិរដ្ឋ និង​ប្រព័ន្ធ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។​
​គេ​ជឿថា សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា​នឹង​បកស្រាយ​ថែមទៀត​នៅក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ ដែល​កំពុង​ប្រព្រឹត្ត​ទៅនេះ​។

​