» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8626 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698797 នាក់

អ្នកស្រុក​ក្រុង​ហុងកុង នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើបបាន​អនុ​ម័​ដែលបិទសេរីភាព

​ហុងកុង​៖ ក្រុមបាតុករ​ភាគច្រើន​ជា​ពលរដ្ឋ​ហុងកុង​បាននាំគ្នា​ប្រមូលផ្តុំ​តវ៉ា​នៅ​ខាងក្រៅ​អគារ​កា​រិ​ល័យ​កិច្ចការបរទេស​របស់​រដ្ឋាភិបាល​អង់គ្លេស​ក្នុង​ទីក្រុង​ឡុង​ដ៍ ដើម្បី​បង្ហាញ​ការប្រឆាំង​ទៅនឹង​ច្បាប់
​សន្តិសុខ​ជាតិ​ថ្មី​របស់​ហុងកុង​ដែល​ទើប​ត្រូវបាន​សមាជិកសភា​ហុងកុង​បោះឆ្នោត​អនុម័ត​កាលពីពេល​ថ្មីៗ ហើយ​និង​បាន​ចូល​ធរមាន​នៅ​ថ្ងៃ​សៅរ៍ ទី ២៣ ខែមីនា​កន្លងទៅ​។a china hong

​ក្រុមបាតុករ​ដែល​ភាគច្រើន​នាំគ្នា​ពាក់​របាំងមុខ​ដើម្បី​លាក់បាំង​អត្ត​ញ្ញាណ​បាន​និយាយថា ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ខាងលើ ឬ​ហៅ​កាត់​ថា ”​ច្បាប់​សន្តិសុខ​នៅ​មាត្រា ២៣” នេះ​នឹង​បន្ត​បំផ្លាញ​សេរីភាព​របស់​ពលរដ្ឋ​ហុងកុង​កាន់តែ​អាក្រក់​ថែមទៀត រួម​និង​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅដល់​មុខមាត់​របស់​ហុងកុង​ក្នុងនាម​ជា​តំបន់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​និង​ហិរញ្ញវត្ថុ​អន្តរជាតិ​ដ៏​សំខាន់​មួយ​លើ​ពិភពលោក​។​បើតាម​ការបញ្ជា​ក់រប​ស់​អាជ្ញាធរ​ហុងកុង​បានឱ្យដឹងថា ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​មួយ​នេះ​គឺ​បង្កើតឡើង​ដើម្បី​ជាការ​ប៉ះប៉ូវ​បន្ថែម​នូវ​ចំណុច​ខ្វះខាត​មួយចំនួន​ដែលមាន​នៅក្នុង​ច្បាប់​សន្តិសុខ​ជាតិ​ចាស់ សម្រាប់​ធើ្វ​យ៉ាងណា​ធានា​ស្ថេរភាព​និង​សណ្ដាប់ធ្នាប់​នៅ​ទីក្រុង​ហុងកុង​នៅ​ថ្ងៃ​អនាគត​។

​ជុំវិញ​រឿងនេះ​ដែរ បើតាម​ការ​ឱ្យដឹងពី​សំណាក់​បាតុករ​មួយរូប​ជា​អតីត​សកម្មជន​នយោបាយ​ដ៏​មាន​ឥទ្ធិពល​នៅ​ក្រុង​ហុងកុង គឹ​លោក ហ្វី​នន៍ ឡៅ (Finn Lau) បាន​លើកឡើងថា លោក​ពិតជា​មានការ​ភ័យខ្លាច​ជាខ្លាំង​ចំពោះ​ការបន្ត​រឹតបន្តឹង​សិទ្ធិសេរីភាព​របស់​រដ្ឋា​ភិ​បាល​ចិន​ទៅលើ​ពលរដ្ឋ​នៅ​ហុងកុង បន្ទាប់ពី​ប្រទេស​ចិន​បានតែងតាំង​មេដឹកនាំ​ហុងកុង​ថ្មី​កាលពី​ឆ្នាំ ២០២២ ខណៈ​លោក​ខ្លួនឯង​ក៏​កំពុង​ត្រូវបាន​អាជ្ញាធរ​ហុងកុង​ប្រកាស​តាម​ចាប់ខ្លួន ដោយសារតែ​ការចូលរួម​ក្នុង​សកម្មភាព​លើកកម្ពស់​ប្រជាធិបតេយ្យ​នៅ​ហុងកុង​។​សូមបញ្ជាក់ថា​ប្រទេស​ចិន​បាន​ទទ​យល​កាន់កាប់​ក​ហុងកុង​ពី​អាណានិគម​អង់គ្លេស​គ្លេ​ស​កាលពី​ឆ្នាំ​១៩៩៧​។​តាំងពី​នោះមក​ប្រជាជន​ហុងកុង​ក៏​ដូច​ជាំ​អ្នកនយោបាយ​ត្រូវ​អាជ្ញាធរ​ចិនដីគោក​កៀបសង្កត់​ដកហូតយក​សេរីភាព​បន្តិច​ម្តងៗ​រហូត​គណបក្សប្រឆាំង​បាត់​សម្លេង​។​ចំណុច​ជា​មេរៀន​ដ៏​ចុកចាប់​សម្រាប់​ប្រជាជន​តៃវ៉ាន់​រៀនសូត្រ​ផងដែរ​។
​