» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10804 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700975 នាក់

គណបក្សប្រឆាំង​ធំ នៅ​បង់​ក្លា​ដែ​ស ព្រមាន​ធ្វើពហិការ​ការបោះឆ្នោត​សកល ប្រសិនបើ​នាយករដ្ឋមន្ត្រី មិន​ព្រម​ចុះ​ចេញពី​តំណែង​សិន​

​បង់​ក្លា​ដេ​ស​៖ អ្នកនាំពាក្យ​គណបក្ស​ជាតិនិយម​បង់​ក្លា​ដែ​ស BNP ដែលជា​គណបក្សប្រឆាំង​ធំជាងគេ​បំផុត នៅ​ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ បាន​អះអាងថា BNP នឹងធ្វើ​ពហិការ​ការបោះ​ឆ្នោត​សកល ប្រសិនបើ​នាយករដ្ឋមន្ត្រី​បង់​ក្លា​ដែ​ស លោកស្រី​សេក​ហា​ស៊ិ​ណា​( Sheikh Hasina )​មិន​ព្រម​បើកផ្លូវ​ឱ្យ​រដ្ឋាភិបាល​អព្យាក្រឹត​មួយ ជា​អ្នករៀបចំ​ការបោះឆ្នោត​នោះ ចំពោះមុខ​សកម្មភាព​បង្ក្រាប​សកម្មជន​ក៏ដូចជា​អ្នកនយោបាយ​ប្រឆាំង និង​ការធ្វើ​បាតុកម្ម​។a banclades1

ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃ​ពុធ ទី​១ ខែវិច្ឆិកា ឆ្នាំ​២០២៣​បាន​ឲ្យ​ដឹងថា​៖​អ្នកនាំពាក្យ គណបក្ស BNP បាន​ឲ្យ​ដឹងថា​៖​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស ស្ថិតក្រោម​ការជាប់​ឃុំឃាំង ឬ​ការ​និរទេស​ខ្លួន​បាន​វាយតម្លៃថា ប្រសិនបើ​លោកស្រី Hasina នៅតែ​មិន​ព្រម​លាលែង​ពី​តំណែង ហើយ​អនុញ្ញាត​ឱ្យមាន​រដ្ឋាភិបាល​ចាំផ្ទះ​បណ្តោះអាសន្ន ការធ្វើ​ពហិការ​ការបោះ​ឆ្នោត​សកល​នៅ​ខែមករា ឆ្នាំ​២០២៤ នឹងមិន​ផ្តល់​ភាពស្របច្បាប់​នោះឡើយ ចំពោះ​ជ័យជម្នះ​ណាមួយ​របស់​លោកស្រី ហើយ​អាច​នឹង​នាំឱ្យមាន​ការដាក់ទណ្ឌកម្ម​ពី​អន្តរជាតិ​ថែមទៀត​។ កាលពី​ឆ្នាំ​២០១៤ គណបក្ស BNP ក៏បាន​ធ្វើពហិការ​ការ​បោះឆ្នោត​សកល​ផងដែរ ប៉ុន្តែ​បាន​ចូលរួម​ឡើងវិញ​កាលពី​ឆ្នាំ​២០១៨​។​

​លោកស្រី Hasina ដែល​កំពុង​ព្យាយាម​ស្វែងរក​ការបន្ត​កាន់អំណាច​៤​អាណត្តិ​ជាប់ៗ​គ្នា បាន​បដិសេធ​ម្តង​ហើយ​ម្តងទៀត ចំពោះ​ការទាមទារ​ឱ្យ​ផ្ទេរអំណាច ទៅកាន់​រដ្ឋាភិបាលចាំផ្ទះ​។ អង្គការសិទ្ធិមនុស្ស Amnesty International បាន​ចោទ​រដ្ឋាភិបាល​របស់លោក​ស្រី អំពី​សកម្មភាព​ចាប់ខ្លួន​សមាជិក​ក្រុមប្រឆាំង​ក្នុង​ទ្រង់ទ្រាយ​ធំ ជាពិសេស​ក្រោយ​បាតុកម្ម​កាលពី​ចុង​សប្តាហ៍​មុន ក្រោម​គោលដៅ​សម្លុត​គំរាម​ពួកគេ នៅមុន​ការបោះឆ្នោត​។​

​បើតាម​គណបក្ស BNP ប៉ូលិស​បាន​ចាប់​សកម្មជន​របស់ខ្លួន​សរុប​ជិត​២,៣០០​នាក់ គិត​ចាប់តាំងពី​បាតុកម្ម​ថ្ងៃទី​២៨ ខែតុលា ដែល​ទាមទារ​ឱ្យ​លោកស្រី Hasina លាលែង​ពី​តំណែង ហើយ​ប៉ុន្មាន​នាក់​ទៀត​បាន​បាត់បង់​ជីវិត​។ ចំណែក​ប៉ូលិស​បាន​អះអាងថា ការចាប់ខ្លួន​មួយចំនួន គឺពាក់ព័ន្ធ​ទៅនឹង​ការស្លាប់​នៃ​មន្ត្រីប៉ូលិស​ម្នាក់ អំលុង​បាតុកម្ម​កាលពី​ថ្ងៃអាទិត្យ​។​

​គួរ​បញ្ជាក់ថា គូប្រជែង​ចម្បង​របស់​លោកស្រី Hasina និង​ជា​អតីត​នាយករដ្ឋមន្ត្រី​បង់​ក្លា​ដែ​ស​២​សម័យកាល គឺ​ប្រមុខ​គណបក្ស BNP លោកស្រី Khaleda Zia កំពុងស្ថិត​ក្រោម​ការឃុំ​ឃាំង​នៅក្នុង​ផ្ទះ ពាក់ព័ន្ធ​ការចោទប្រកាន់​អំពើ​ពួក​រលួយ ខណៈ​កូនប្រុស​លោកស្រី គឺ​លោក Tarique Rahman ដែលជា​ប្រមុខ​ស្តីទី​របស់ BNP កំពុងតែ​រស់នៅ​និរទេស​ខ្លួន ក្រោយ​រង​ការចោទប្រកាន់​ពីបទ​ល្មើស​មួយចំនួន​។ រីឯ​អគ្គលេខាធិការ BNP លោក Mirza Fakhrul Islam Alamgir ក៏​ត្រូវបាន​ឃាត់ខ្លួន​យកទៅ​សួរចម្លើយ​ផងដែរ ពាក់ព័ន្ធ​បាតុកម្មហិង្សា កាលពី​ចុង​សប្តាហ៍​មុន​៕a banclades a banclades2 

​