» អតីតឧកញ៉ា ហ៊ី គីមហុង ជាប់ពន្ធនាគារ ១៥ឆ្នាំ និងសងសំណងជាង៣៣លានដុល្លារ ឱ្យទៅជនរងគ្រោះតើទៅយកពីណា!? » ការចោទប្រកាន់លើស្ថានការណ៍ដ៏រសើបតាមព្រំដែនគួរតែផ្អែកលើអង្គហេតុ និងភស្តុតាងរឹងមាំ និងយន្តការផ្លូវការ » ចំណងអាពាហ៍ពិពាហ៍​ដើរ​ដល់​ផ្លូវបំបែក តារាចម្រៀង សួ​ស វី​សា និង​លោក ថ​មមី សម្រេច​ចែកផ្លូវដើរ​រៀង​ៗ​ខ្លួន » ACU ជួបអង្គការតម្លាភាពកម្ពុជា TIC វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API), ខេមបូចា (CamboJA), និងអង្គការសម្ព័ន្ធភាពដៃគូរដើម្បីអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ (PDP-Center) ជួបគ្នា » នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ កម្លាំងពិតប្រាកដរបស់កងទ័ព មិនស្ថិតត្រឹមតែចំនួនកងកម្លាំង ឬសម្ភារៈបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែស្ថិតនៅលើគុណភាពធនធានមនុស្ស » ទូកនេសាទបានឆេះ និងលិចនៅសមុទ្រខេត្តព្រះសីហនុមនុស្សម្នាក់ស្លា.ប់ ២នាក់ស,ង្គ្រោះបាន និង២នាក់ទៀតបាត់ខ្លួន.! » ក្រសួងការងារអះអាងថានឹងបន្តតាមដានមើលអត្ថប្រយោជន៍ជូនកម្មករទាំង៣រោងចក្រនៅបន្ទាយមានជ័យដែលត្រូវបិទដោយសារថៃឈ្លានពាន… » ឈុតប្រពៃណីខ្មែរក្នុង MV របស់តារាចម្រៀងវៀតណាមដែលកំពុងល្បី ជាស្នាដៃរបស់កូនខ្មែរកម្ពុជាក្រោមម្នាក់ » កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់នឹងសមត្ថភាពយោធាថ្មីរបស់កូរ៉េខាងជើង » សម្តេចធិបតីជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែង » យកផ្លែឈើចិនពីខេត្តព្រះសីហនុមកលក់គិតជាទឹកប្រាក់តម្លៃ១២ម៉ឺនដុល្លាររយះពេល១ឆ្នាំមិនព្រមសង ត្រូវម្ចាស់បំណុលតាមទាន់ចាប់ខ្លួននៅផ្សារដើមគរ » លទ្ធផលនៃកិច្ចប្រជុំតុលាការកំពូលកម្ពុជា វៀតណាម ឡាវ លើកទី៨នៅភ្នំពេញ » សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5393 នាក់

ម្សិលមិញ 6888 នាក់

សរុប 20064848 នាក់

កូនស្រី​លោក Duterte សម្រេចចិត្ត​មកឈរ​ឈ្មោះ​បោះឆ្នោត ប្រធានាធិបតី ហ្វីលីពីន​ប្រជែង​ស្តេច​ប្រដាល់​

​ប្រទេស​ហ្វីលីពីន​៖​កូនស្រី​ប្រធានាធិបតី ហ្វីលីពីន Rodrigo Duterte នឹង​ឈរឈ្មោះ​ជា​បេក្ខជន​ប្រ​ធា​នាធ​បិ​តី​ក្នុងការ​បោះឆ្នោត​ឆ្នាំក្រោយ ហើយ​ជំនួយការ​យូរអង្វែង​របស់​ឪពុក​នាង នឹង​ឈរឈ្មោះ​ប្រជែង​តំណែង​អនុ​ប្រធានាធិបតី​ដែល​មុននេះ​លោក​ឌុ​ទឺ​តេ​ប្រកាស​ឈរ​។​a duter daughter1 

​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ (Rodrigo Duterte) ប្រធានាធិបតី​ហ្វីលីពីន បានប្រកាស​ចូលនិវត្តន៍​ពី​ឆាកនយោបាយ​កាលពី​ថ្ងៃ​សៅរ៍ ខណៈ​កន្លងមក​លោក​មានបំណង​ចង់​ធ្វើជា​អនុ​ប្រធានាធិបតី​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​អ្នក​កាន់តំណែង​កំពូល​នៅក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍​ដី​កោះ​មួយ​នេះ​។​នៅ​ហ្វីលីពីន អាណត្តិ​ប្រធានាធិបតី​មាន​រយៈពេល ៦ ឆ្នាំ ប៉ុន្តែ​អាច​ឡើងកាន់​បានតែ ១ អាណត្តិ​ប៉ុណ្ណោះ ចំណែកឯ​អនុ​ប្រធានាធិបតី​វិញ​មាន​អាណត្តិ ៦ ឆ្នាំ​ដូចគ្នា តែ​អាច​កាន់​បាន ២ អាណត្តិ និង​មានការ​បោះឆ្នោត​ផ្សេង​ពី​ប្រធានាធិបតី​។ បន្ថែម​ពីនេះ​ទៅទៀត អនុ​ប្រធានាធិបតី​ហ្វីលីពីន​អាចមកពី​គណបក្ស​ផ្សេងគ្នា​ពី​ប្រធានាធិបតី​។

«​ប្រជាជន​ហ្វីលីពីន​ជាច្រើន​មាន​អារម្មណ៍​ថា ខ្ញុំ​មិន​ស័ក្ដិសម [​ធ្វើជា​អនុ​ប្រធានាធិបតី​] ហើយ​ការ​ឈរឈ្មោះ​បែបនេះ​ជាការ​រំលោភ​រដ្ឋធម្មនុញ្ញ ពោលគឺ​កេងប្រវ័ញ្ច​ចន្លោះប្រហោង​នៃ​ច្បាប់​នេះ ដែល​ស្មើនឹង​ល្មើ​សនឹង​ស្មារតី​របស់​រដ្ឋធម្មនុញ្ញ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ឌូ​តឺ​តេ​។​លោក​បាន​បន្តថា «​ដើម្បី​ជាការ​គោរព​ដល់​ឆន្ទៈ​ប្រជាជន ដែល​គាំទ្រ​ទុកចិត្ត​ខ្ញុំ​សម្រាប់​តំណែង​ជា​ប្រធានាធិបតី​ជាច្រើន​ឆ្នាំមុន ខ្ញុំ​នៅពេលនេះ​សូម​និយាយ​ទៅកាន់​បងប្អូន​ជនរួមជាតិ​ថា ខ្ញុំ​នឹង​ដើរ​តាម​បំណង​របស់​បងប្អូន ហើយ​ថ្ងៃនេះ ខ្ញុំ​ប្រកាស​ចូលនិវត្តន៍​ពី​ឆាកនយោបាយ​»​។ លោក ឌូ​តឺ​តេ ប្រកាស​ចូលនិវត្តន៍ ធ្វើឡើង​អំឡុង​ពេលដែល​អ្នកនយោបាយ​ដ៏​ជំនិត​របស់លោក​គឺ សមាជិក​ព្រឹទ្ធសភា​លោក បុ​ង ហ្គោ (Bong Go) ដាក់ពាក្យ​ធ្វើជា​បេក្ខភាព​សម្រាប់​តំណែង​អនុ​ប្រធានាធិបតី​ទៅកាន់​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​នៅ​ហ្វីលីពីន​។

​លោក ហ្គោ ដំបូង​ឡើយ​ត្រូវបាន​គណបក្សកាន់អំណាច PDP-Laban បក្ខពួក​របស់លោក ឌូ​តឺ​តេ ផ្ដល់​សេចក្ដីទុកចិត្ត​សម្រាប់​បេក្ខភាព​ប្រធានាធិបតី តែ​លោក​បដិសេធ​មិន​ទទួល​ឡើយ ដោយនៅ​កាលនោះ លោក​ប្រាប់ថា លោក​នៅ​ផ្ដោតលើ​ការងារ​ព្រឹទ្ធសភា​ហ្វីលីពីន និង​គណៈកម្មការ​សុខ​ភាព​សាធារណៈ​របស់​ស្ថាប័ន​នីតិប្បញ្ញត្តិ​នេះ​។​នៅពេល​ដាក់ពាក្យ​ធ្វើ​អនុ​ប្រធានាធិបតី លោក ហ្គោ បាន​លើកឡើងថា លោក​ឈរឈ្មោះ​សម្រាប់​តំណែង​កំពូល​លំដាប់​ទី​២ នេះ ក៏​ព្រោះតែ លោក​ចង់​បន្ត​កម្មវិធី​នយោបាយ​របស់លោក ឌូ​តឺ​តេ ដែលមាន​ដូចជា យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន និង​អំពើពុករលួយ​ជាដើម​។

​សម្រាប់​លោកស្រី Duterte-Carpio បាន​ទៅដល់​ការិយាល័យ​បោះឆ្នោត​ក្នុង​ឧទ្យាន Magsaysay Park ដើម្បី​ដាក់ពាក្យ​ឈរឈ្មោះ​ជា​ផ្លូវការ​នៅ​ម៉ោង​ប្រហែល ៤​រសៀល​។​បច្ចុប្បន្ន​លោកស្រី​សា​រ៉ា​ឌុ​ទឺ​តេ​កា​ព្យូ​( Sara Duterte-Carpio )​គឺជា​ចៅហ្វាយក្រុង​ដា​វ៉ា​វ​( Davao )​ដែលជា​ទីក្រុង​ធំ​លំដាប់​ទី ៣ របស់​ហ្វីលីពីន​។​កន្លងមក​លោកស្រី​ធ្លាប់បាន​និយាយថា លោកស្រី​នឹងមិន​ឈរឈ្មោះ​ប្រជែង​តំណែង​ប្រធានាធិបតី​ឆ្នាំក្រោយ​ទេ​(​តាម​ទំនង​ដោយសារ​លោក​ឌុយ​ទឺ​តេ​ប្រកាស​ឈរ​ជា​បេក្ខជន​អនុ​ប្រធានាធិបតី​)​។​

​នៅក្នុង​ការ​បង្ហោះ Facebook ចៅហ្វាយក្រុង​រូបនេះ បាន​អរគុណ​ដល់​អ្នកគាំទ្រ ចំពោះ​ភាពជឿជាក់​និង​ទំនុកចិត្ត​របស់​ពួកគេ​។​​គួរ​បញ្ជាក់ថា លោកស្រី Duterte-Carpio បាន​ជាប់ឆ្នោត​លើកដំបូង​ជា​អភិបាលក្រុង Davao ចាប់ពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១៣​។​​គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ហ្វីលីពីន​ឈប់​ទទួល​ការដាក់​ពាក្យ​ធ្វើជា​បេក្ខភាព​ប្រធានាធិបតី នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ ប៉ុន្តែ​គណបក្ស ឬ បេក្ខភាព​នីមួយៗ​អាច​ដោះដូរ​បាន​រហូតដល់​ថ្ងៃទី ១៥ ខែវិច្ឆិកា​។

​គណបក្ស PDP-Laban នៅពេលនេះ​ក៏​កំពុងមាន​ភាព​ប្រេះឆា ដោយ​បែងចែក​បក្ខពួក​រវាង​លោក ម៉ា​នី ប៉ា​គី​អៅ (Manny Pacquiao) និង​បក្ខ​ពួកលោក ឌូ​តឺ​តេ​។​កាលពី​ថ្ងៃ​សុក្រ សប្ដាហ៍​មុន លោក ប៉ា​គី​អៅ បានដាក់​ពាក្យ​ជា​ផ្លូវការ ដើម្បី​ឈរ​ជា​ប្រធានាធិបតី​សម្រាប់​ការបោះឆ្នោត​ឆ្នាំក្រោយ​។ លោក​ឈរឈ្មោះ ក្រោម​ស្លាក​គណបក្ស PDP-Laban ជា​សម្ព័ន្ធ​នឹង​គណបក្ស ២​ផ្សេងទៀត​។ ដៃគូ​ឈរឈ្មោះ​ជា​អនុ​ប្រធានាធិបតី​របស់លោក​គឺ Lito Atienza ដែលជា​អនុ​ប្រធានសភា​ជាន់​ទាប​ហ្វីលីពីន និង​ជា​អតីត​អភិបាលក្រុង​ម៉ានីល​៕a duter daughter