» កប៉ាល់​យោធា​វៀតណាម ១​គ្រឿង ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ ក្រុងព្រះសីហនុ​ក្នុងពេល​កប៉ាល​យោធា​ចិន​ពីរ​គ្រឿង​នៅ​រាម​? » ប្រជា​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត ជោ​ត​នា​រាម​បាក់​តាង បាននាំគ្នា​ផ្ទុះ​ការតវ៉ា​ទាមទារ​បណ្ដេញ ចៅអធិការ​វត្ត​ចេញពី​វត្ត​ » មុន​នាំ​កាសែត​ជួប​នាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ពត៍​មាន​ប្រកាសថា​កម្ពុ​ជាមាន​សេរីភាព​សារ​ពត៍​មាន​ » ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ទាក់ទង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​និងការកសាងព្រែកជីក » តារា​កំប្លែង​មាឌធំ​នាយ ធុង បានទទួល​មរណភាព​ហើយ នៅថ្ងៃនេះ ដោយសារ​ជំងឺ​សួត​ » អ្នកលក់​អន​ឡាញ​ជេ​បញ្ចោរ​អ្នកទិញ​ត្រូវ​ហៅ​មក​ធ្វើ​កិច្ចសន្យា សុំទោស​! » បន្ទាប់ពី​ជួប​មេដឹកនាំ​ថៃ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី ជំរុញ​ការវិនិយោគ​និង​ទេសចរណ៍​ស៊ុ​លត​ង់​ព្រុយ​ណេ​ ​យាង​មក​ទទួលទាន​អាហារ​ពេលព្រឹក​ជាមួយ សម្ដេច​តេ​ជោ ព្រមទាំង​កូនប្រុស​ទាំងបី​ » ហេ​តុង​អី​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ខេត្តស្ទឹងត្រែង​ទាល់តែ​មាន​មនុស្ស​របស់​នាយករដ្ឋមន្ត្រី​ចុះ​? » រកឃើញបេក្ខភាព​ពេញសិទ្ធិ​សម្រាប់​ការ​ឈរឈ្មោះ​បោះឆ្នោត​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អាណត្តិ​ថ្មី » ក្រុងភ្នំពេញ​កាប់​ដើមឈើ​មួយ​ដើម​អាជ្ញាធរ​រករឿង​តែបើ​ដើមឈើ​រលំ​លើប្រជាពលរដ្ឋស​ម្ងឺ​ចឺន​!? » ថៃ រុះរើ​គណៈរដ្ឋមន្ត្រី​ជា​ផ្លូវការ​បន្ទាប់ពី​ដំណើការ​បាន​ជិត​១​ឆ្នាំ​ » ឃាត់ខ្លួន​ជនជាតិ​ចិន ៦​នាក់ និង​ខ្មែរ ២​នាក់ ករណី​ឆ្លងដែន​ពី​ប្រទេស​ឡាវ​ចូលមក​កម្ពុជា​ខុសច្បាប់​ » ស្រាវជ្រាវ​៣​ខែ បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​សកម្ម ៦​នាក់ រឹបអូស​គ្រឿងញៀន​ជិត ២០០​គីឡូក្រាម​និង​ទ្រព្យសម្បត្តិ​ខ្ទង់លាន​ដុល្លារ​ » គ្រាប់​ដឹក​ពី​កោះកុង​មក​ផ្ទុះ​នៅ ក្នុង​ទីបញ្ជាការ​យោធភូមិភាគ​ទី​៣ ខេត្តកំពង់ស្ពឺ ស្លាប់​២០​របួស​ជាច្រើន​មិនទាន់​ដឹង​ពី​មូលហេតុ​ » អ្នកស្រី​ទ្រី​ដា​ណា​ថា​សម​ត្ត​កិច្ច​បង្ក​ការលំបាក់​ដល់​គាត់​បើទោះបី​សហកា​ក៏ដោយ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 817 នាក់

ម្សិលមិញ 4140 នាក់

សរុប 14163207 នាក់

សេដ្ឋី​ទ្វី​ទ​រ័ Elon Musk និង Mark Zuckerberg សេដ្ឋី​ហ្វេ​ស​ប៊ុ​ក​ឌឺដង​គ្នា​ទៅវិញទៅមក​ពេល​គាំង​ហ្វេស​ប៊ុ​ក​

​ភ្នំពេញ​៖​យប់មិញ​នេះ​ទី​៥​មិនា​ម៉ោង​ស្រុក​ខ្មែរ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ក្នុង​ពិភព​បណ្តាញ​សង្គម ដោយ Facebook និង Instagram របស់​ក្រុមហ៊ុន Meta ត្រូវបាន​គាំង​បណ្តាល​ឲ្យ​ហ្វេ​ស​ប៊ុ​ក​ត្រូវបាន​បិទ​Log out​ហើយ​ភ្ជាប់​វិញ​មិនបាន​( Log in) អស់​រយៈពេល​ជាច្រើន ម៉ោង​។​a elon mas 

​អ្នកលេង ជាច្រើន បាន​ចូលទៅ​ប្រើប្រាស់​ទម្រង់​បណ្តាញ​សង្គម ផ្សេងៗ ដូចជា TikTok, ទ្វី​ទ​រ័​(X), Telgram… ដើម្បី​សួរ​គ្នា និង​ប្រាប់​គ្នា​អំពី​ករណី Facebook ជាប់គាំង​នេះ​។ ក្នុង​ដែរ​អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​នោះ គឺ​លោក​អ៊ី​ឡុ​ន​ម៉ាស​( Elon Musk )​ដែលជា​ម្ចាស់​បណ្តាញ​សង្គម​ទ្វី​ត​ទ​រ័​( X )​ក៏បាន​បង្ហោះ​ផ្លែផ្កា​បញ្ឆិតបញ្ឆៀង​លើ​ភាពមិនប្រក្រតី​( error) របស់ Facebook ផងដែរ​។​​ភ្លាមៗ​ក្រោយ Facebook បាន​គាំង​នោះ លោក​បាន​សរសេរ​បង្ហោះ​នៅលើ​គណនី X ដោយបាន​ដាក់​រូបភាព និង status ក្នុងន័យ​ឌឺដង​ថា «​ប្រសិនបើ​អ្នក​កំពុង​អាន​ការ​បង្ហោះ​មួយ​នេះ គឺ​មានន័យថា server របស់​យើង កំពុងធ្វើការ​»​។ លោក​ចង់​សំដៅថា បណ្តាញ​សង្គម X របស់លោក ពុំមាន​បញ្ហា​គាំង server អ្វី​ឡើយ នៅ​ដំណើរ​ការធម្មតា មិន​ដូច​បណ្តាញ​សង្គម​របស់​ក្រុមហ៊ុន Meta​របស់លោក​ម៉ា​ហ្សូ​បឺ​ក នោះទេ​។​

​មិន​នៅ​ស្ងៀម​ស្ថាបនិក Meta លោក Mark Zuckerberg ក៏បាន​បាន​ប្រើ​បណ្តាញ​សង្គម X ជា​កន្លែង​ដែល​លោក​បង្ហោះ​សារ​ឌឺដង​ដាក់ Elon Musk វិញ​ផងដែរ​។ ក្នុងពេលដែល Facebook កំពុង​គាំង​នោះ លោក Mark Zuckerberg បានសរសេរថា «​មនុស្ស​នឹងមិន​នៅទីនេះ (X) ទៀត​ទេ នៅពេលដែល App របស់ខ្ញុំ​ទាំងអស់ ដំណើរការ​មកវិញ​។ ខ្ញុំ​ភ្នាល់​ថា Elon នឹង​ភ្ញាក់ផ្អើល​នៅពេល​អ្នកប្រើប្រាស់​ជាច្រើន ចាក​ចេញពី​ទីនេះ​»​។​​ក្រោយមកទៀត ពេលដែល​បញ្ហា Facebook ត្រូវបាន​ដោះស្រាយ​រួច លោក Mark Zuckerberg បាន​សរសេរ​ថែម​ចុងក្រោយ​ថា «​អ្នក​អាច​ចាក​ចេញពី App លាមក​នេះ​បាន​ហើយ​»​។​

​គួររំលឹកថា កាលពី​ឆ្នាំមុន លោក Elon Musk ក៏​ធ្លាប់បាន​និយាយ​ពី​ក្រុមហ៊ុន Meta ដែរ​ថា ក្រុមហ៊ុន​របស់លោក Mark Zuckerberg នេះ បាន​ដើរ​តាម​គន្លង​ផ្លូវ​ក្រុមហ៊ុន​របស់លោក ចំពោះ​ការគិតថ្លៃ​សេវា​ប្រចាំខែ​ពី​អ្នកប្រើប្រាស់ ដើម្បី​បានទទួល​ការបញ្ជាក់​គណនី​ផ្លូវការ ឬ Verified Account៕a elon mas1 a elon mas2 a elon mas3 a fb sustra