» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 31777 នាក់

ម្សិលមិញ 11636 នាក់

សរុប 20599196 នាក់

ប្រធានាធិបតីប៉េរូត្រូវរដ្ឋភាបោះឆ្នោតតម្លាក់ដោយចោទថាចង់ចេញក្រឹត្យរំលាយរដ្ឋសភានាំឲ្យចល្លាចល

ប៉េ​រូ​៖ អ្នកនយោបាយ​ប្រទេស​ប៉េ​រូ​មួយរូប​ឈ្មោះ Dina Boluarte បាន​ស្បថ​ធ្វើជា​ប្រធានាធិបតី​ស្តីទី នៅ​ថ្ងៃ​ពុធ សប្តាហ៍​នេះ ពោលគឺ​នៅ​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​សភា​ប្រទេស​នេះ បាន​បោះឆ្នោត​ទម្លាក់​លោក Pedro កា​ស្ទី​ឡូ​(Castillo )​ចេញពី​តំ​ណឺង ក្រោម​បទចោទប្រកាន់​ពី​គោលបំណង​រំលាយ​សភា ។ ​លោកស្រី Boluarte បាន​ប្រែខ្លួន​ពី​អនុ​ប្រធានាធិបតី មកជា​ប្រធានាធិបតី​ស្ត្រី​ដំបូង​គេ​ក្នុងប្រទេស​ប៉េ​រូ ។​a berou 

សភា​របស់​ប្រទេស​ប៉េ​រូ បាន​បោះឆ្នោត​ទម្លាក់​លោក Castillo កាលពី​ថ្ងៃ​ពុធ ម្សិលមិញ ក្រោម​បទ​ចោទប្រកាន់ថា លោក Castillo បាន​ប៉ុនប៉ង​រំលាយ​សភា​ដោយ​ក្រឹត្យ ដើម្បី​រៀបចំ​ការបោះឆ្នោត​ឡើងវិញ​ក្រោម​មូលហេតុ​ដើម្បី​ចៀសវាង​ការចោទប្រកាន់​ផ្សេងៗ​អំឡុង​ការបោះឆ្នោត ព្រោះ​វា​មិន​ស្របតាម​រដ្ឋធម្មនុញ្ញ នឹង​នាំឱ្យ​ប្រទេស​ធ្លាក់​ចូលទៅក្នុង​វិបត្តិ​រដ្ឋធម្មនុញ្ញ ។​ស្ថិតនៅក្នុង​ការប៉ុនប៉ង​នេះ បាន​ជំរុញឱ្យមាន​ការលាលែង​ចេញពី​តំណែង​រដ្ឋាភិបាល Castillo​ពី​សំណាក់​ក្រុម​រដ្ឋមន្ត្រី​មួយចំនួន​ក្នុងនោះ មាន​រដ្ឋមន្ត្រី​សំខាន់ៗ​ផងដែរ រួម​ជាមួយនឹង​ការចោទប្រកាន់​អំពើ "​រដ្ឋប្រហារ​" ដោយ​សមាជិក​បក្សប្រឆាំង និង​សម្ព័ន្ធមិត្ត​។​នៅក្នុង​ការបោះឆ្នោត​នេះ មាន ១០១ សម្លេងគាំទ្រ​ការដក​លោក Castillo ចេញ ៦ សម្លេងគាំទ្រ និង ១០​សម្លេង​អនុប្បវាទ ។

​ បន្ទាប់ពី​ចេញ​លទ្ធផល ក៏​ទទួលបាន​ការអបអរ​សាទរ​យ៉ាងខ្លាំង ហើយ​សភា​ក៏បាន​រៀបចំ​ឱ្យ​លោកស្រី​អនុ​ប្រធានាធិបតី​ឌី​ណា​ប៊ូ​លូ​អាត​( Dina Boluarte) ចូលកាន់​តំណែង​ជា​បណ្តោះអាសន្ន ។​សូម​រំលឹកថា កាលពី​ខែតុលា កន្លងទៅ ការិយាល័យ​រដ្ឋអាជ្ញា បានដាក់​ពាក្យ​ប្តឹងទៅ​តុលាការ​រដ្ឋធម្មនុញ្ញ​ប្រឆាំងនឹង​លោក Castillo ដោយ​ចោទប្រកាន់ថា បាន​ដឹកនាំ "​អង្គការ​ឧក្រិដ្ឋកម្ម​" ដើម្បី​រកប្រាក់​ចំណេញ​ពី​កិច្ចសន្យា​របស់​រដ្ឋ និង​រារាំង​ការស៊ើបអង្កេត​របស់​ស​ម​ត្ថ​កិច្ច​។​យ៉ាងណាក៏ដោយ លោក Castillo បាន​ហៅ​ការចោទប្រកាន់​នេះ​ថា​បាន "​បង្កាច់បង្ខូច​" កេរ្តិ៍ឈ្មោះ​របស់លោក ដោយ​ក្រុម​ស្វែងរក​ការ "​ទាញយក​ផលប្រយោជន៍ និង​ដណ្តើម​អំណាច​ដែល​ប្រជាជន​ជឿទុកចិត្ត​លើ​លោក នៅពេល​បោះឆ្នោត​" ។

​ក្រោយពី​លេចឮ​ដំណឹង​ថា លោក Castillo បញ្ចប់​តួនាទី​ក្នុង​តំណែង​បច្ចុប្បន្ន​របស់គាត់ អ្នកគាំទ្រ​រូបលោក​មួយចំនួន ចេញមក​ធ្វើបាតុកម្ម និង​មានការ​ប៉ះទង្គិច​គ្នា​ជាមួយនឹង​មន្ត្រីនគរបាល​កុបកម្ម នៅ​ថ្ងៃ​ពុធ ដដែល​នេះ ។តាម​ការបញ្ជាក់​ពី​មេធាវី បានលើកឡើង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា លោក Castillo ត្រូវបាន​ឃុំខ្លួន​នៅក្នុង​ប៉ុស្តិ៍នគរបាល ពីបទ​បះបោរ ក្នុង​ទីក្រុង Lima រដ្ឋធានី​ប្រទេស​ប៉េ​រូ ។ ចំណាត់ការ​នេះ​បាន​ធ្វើឡើង​ប៉ុន្មាន​ម៉ោង បន្ទាប់ពី​ការសម្រេច​ក្នុង​សភា ។​ក្រោយ​ពិ​ធ្លាក់​ចេញពី​តួនាទី​លោក​បេ​ត្រូ​កា​ស្ទី​ឡូ​( Pedro Castillo) ត្រូវបាន​តុលាការ​ធម្មនុញ្ញ​របស់​ខ្លួន​បញ្ជា​ឱ្យ​ចាប់ខ្លួន ។​ប្រធានាធិបតី​ប៉េ​រូ​រូបនេះ​ត្រូវបាន​គេ​មើលឃើញថា កំពុងតែ​ព្យាយាម​គេចវេស​ពី​ដំណើរការ​ប្តឹងផ្ដល់​ផ្នែក​ច្បាប់​ប្រឆាំង​ទៅនឹង​រូបលោក​ពី​ក្រុម​អ្នកនយោបាយ​ដទៃទៀត បន្ទាប់ពី​រូបលោក​បានសម្រេច​ចាក​ចេញពី​គណបក្ស​រំដោះជាតិ​ប៉េ​រូ​កាលពី​ខែមិថុនា​ដើម្បី​អាចមក​ដឹកនាំ​ប្រទេស​ដោយ​ឯករាជ្យ​តែម្នាក់ឯង​។

​លោក Pedro Castillo ត្រូវ​កងកម្លាំង​នគរបាល​ចាប់ខ្លួន​នៅពេលដែល​រូបលោក​កំពុង​ធើ្វ​ដំណើរ​ធ្ពោះ​ទៅ ស្ថានទូត​របស់​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ក្នុង​រដ្ឋធានី​លី​ម៉ា​របស់​ប៉េ​រូ ដើម្បី​ស្វែងរក​សិទ្ធិ​ជ្រកកោន​នៅ​ទីនោះ​។ លោក​ត្រូវបាន​អាជ្ញាធរ​ប៉េ​រូ​បញ្ចូល​ទៅ​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​នៅឯ​ពន្ធនាគារ​មួយកន្លែង​។ រដ្ឋមន្ត្រីការបរទេស​របស់​ប្រទេស​ម៉ិ​ក​ស៊ិ​កលោក Marcelo Ebrard បាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​ស្ថានការណ៍​នៅក្នុង​ប្រទេស​ប៉េ​រូ ហើយ​និង​ការចាប់ខ្លួន​លោក Pedro Castillo ដោយបាន​លើកឡើងថា រដ្ឋាភិបាល​ម៉ិ​ក​ស៊ិ​ក​នឹង​ធើ្វ​ការពិចារណា​ផ្តល់​សិទ្ធិ​ជ្រកកោន​សម្រាប់​លោក Castillo ប្រសិនបើ​មានការ​ស្នើសុំ​ណាមួយ​។

​សូមបញ្ជាក់ថា​វិបត្តិ​នយោបាយ​នៅ​ប៉េ​រូ មាន​ជា​ញឹកញាប់ ហើយ​បាន​ធ្លាក់​ដុនដាប​តាំងតែ​ពី​ឆ្នាំ​២០១៨​ម្លេះ​។ វិបត្តិ​នយោបាយ​ដែល​កើតឡើង​ដោយ​ការមិនចុះសម្រុង​គ្នា រវាង​រដ្ឋសភា និង​ប្រធានាធិបតី​។ រដ្ឋសភា​បាន​បោះឆ្នោត​ទំលាក់​ប្រធានាធិបតី​ប៉េ​រូ ២​នាក់​រួចមកហើយ ម្នាក់​នៅ​ឆ្នាំ​២០១៨ និង​ម្នាក់ទៀត​នៅ​ឆ្នាំ​២០២០​។ តែ​វិបត្តិ​នយោបាយ​នេះ មិនបាន​បិទ​បញ្ចប់​ទេ គឺ​កាន់តែ​ធ្ងន់ធ្ងរ នៅក្រោយ​ការបោះឆ្នោត ខែកក្កដា ឆ្នាំ​២០២១ ដែល​បាន​រុញ​លោក ប៉េ​ដ្រូ កា​ស្ទី​ឡូ ឲ្យ​ឈាន​ក្លាយជា​ប្រធានាធិបតី​។ លោក​ម្នាក់នេះ​មកពី​បក្ស​ឆ្វេង​សង្គមនិយម លទ្ធិ​ម៉ាក្ស​ឡេ​នី​ន ហើយ​ជា​អតីត​គ្រូបង្រៀន​ស្រុកស្រែ​ជនបទ ដែល​ពុំមាន​បទពិសោធន៍​នយោបាយ​ទាល់តែសោះ​។​

​ក្នុង​តំណែង​ប្រធានាធិបតី ពីមួយថ្ងៃ​ទៅមួយថ្ងៃ លោក​ប៉េ​ដ្រូ កា​ស្ទី​ឡូ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ក៏ដូចជា​ថ្នាក់ដឹកនាំ​នយោបាយ​ភាគច្រើន ខកចិត្ត​ជាខ្លាំង​ដោយសារតែ​កង្វះ​សមត្ថភាព​ក្នុងការ​ដឹកនាំ​ប្រទេស ធ្វើ​ឲ្យ​មាន​វិបត្តិ ឈ្លោះប្រកែក​គ្នា​នៅតាម​ក្រសួង​ស្ថាប័នរដ្ឋ​។ ក្នុង​រយៈពេល​ប្រមាណ​៨​ខែ លោក​ប្រធានាធិបតី​រូបនេះ ដូរ​នាយករដ្ឋមន្ត្រី​ដល់​ទៅ​៤​នាក់​។ រដ្ឋមន្ត្រី​ក្រសួងការបរទេស ធ្វើការ​បាន​មិន​ដល់​២០​ថ្ងៃ​ផង សុំ​លាឈប់​វិញ​។ ភាគច្រើន​នៃ​សមាជិក​រដ្ឋាភិបាល ដែល​លោក​ប្រធានាធិបតី ប៉េ​ដ្រូ កា​ស្ទី​ឡូ បានជ្រើសរើស​មក​ដាក់ គឺ​សុទ្ធតែជា​មនុស្ស​គ្មាន​បទពិសោធន៍ គ្មាន​សមត្ថភាព​ធ្វើការ ដឹកនាំ​ស្ថាប័នរដ្ឋ​។​លោក​ប្រធានាធិបតី​ប៉េ​ដ្រូ ត្រូវ​ប្រឈម​ជាមួយ​ក្រុម​គណបក្សប្រឆាំង​នៅក្នុង​សភា ដែលជា​បក្ស​ស្តាំនិយម ហើយ​ដែល​បាន​ព្យាយាម​រក​វិធី​គ្រប់យ៉ាង ដើម្បី​រិះគន់ និង​រំខាន​ការដឹកនាំ​។ លោក​ប៉េ​ដ្រូ កា​ស្ទី​ឡូ ក៏ត្រូវ​ជាប់​ការសង្ស័យ ពីបទ​ពុករលួយ​ស៊ីសំណូក ពាក់ព័ន្ធ​និង​ខ្លួន​លោក​ផ្ទាល់ ក្រុមគ្រួសារ​លោក ព្រមទាំង​មនុស្ស​មួយចំនួន​ដែល​ស្និទ្ធ​នឹង​លោក​ថែម​ទៀតផង​។ រដ្ឋសភា​ប៉េ​រូ បាន​ប្រជុំ​ដកហូត​តំណែង​លោក​ប៉េ​ដ្រូ កា​ស្ទី​ឡូ ២​ដង​រួចមកហើយ តែ​មិនបាន​សម្រេច​។​​ប្រភព​៖ Reuters និង​BBCa berou1 a berou2 
​