» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9289 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699460 នាក់

អ្នកស្រី​ទ្រី​ដា​ណា​ថា​សម​ត្ត​កិច្ច​បង្ក​ការលំបាក់​ដល់​គាត់​បើទោះបី​សហកា​ក៏ដោយ


​ភ្នំពេញ​៖ អ្នកស្រី​ទ្រី​ដា​ណា​ឧកញ៉ា​និង​ជា​អ្នកលក់​មាស​ពេជ្រ​ដ៏​ល្បីឈ្មោះ​បាន​សម្តែង​ការមិនសប្បាយចិត្ត​តាម​បណ្តាញ​សង្គម​ករណី​យ៍​នគរបាល​ធ្វើ​សកម្មភាព​ដាក់​គាត់​និង​ស្វា​ម៉ី​ប្រៀប​បីដូច​ជា​គាត​ជា​ច​ន​ល្មើស​!?​។​
​ទាក់ទង​បញ្ហា​ខាងលើនេះ​នៅ​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២៤​នេះ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចេញមក​បំភ្លឺ​ជុំវិញ​ការលើកឡើង​របស់លោក​ស្រី ទ្រី ដា​ណា ពាក់ព័ន្ធ​ការអនុវត្ត​ច្បាប់​របស់​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​។​a car dana1 

​សម្ត្ត​កិច្ច​អះអាងថា​ដោយ​អនុវត្តតាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជួន ណា​រិន្ទ អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នា​វេលា​ម៉ោង​១១​យប់​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២៤ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​អនុវត្ត​ត្រួតពិនិត្យ​ជាតិ​ស្រវឹង នៅលើ​កំណាត់​ផ្លូវ​ហាណូយ ខាងមុខ​សាលាបឋមសិក្សា​ភ្នំពេញ​ថ្មី ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​​លុះដល់​ម៉ោង​ប្រហែល​០០៖៥៣​នាទី​យប់ ឈានចូល​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២៤ កម្លាំង​សមត្ថកិច្ច​បានឃើញ​រថ​យន្ត​១​គ្រឿង ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 2BS-2222 មាន​ម៉ូតូ​២​គ្រឿង តាម​ពីក្រោយ​ដោយ​ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង លុះ​រថយន្ត​នោះបាន​ធ្វើដំណើរ​មកដល់​ជិត​គោលដៅ​សមត្ថកិច្ច​អនុវត្ត​ត្រួតពិនិត្យ​ជាតិ​ស្រវឹង កម្លាំង​សមត្ថកិច្ច​បានធ្វើ​សញ្ញា​ឲ្យ​អ្នកបើកបរ​រថយន្ត​ចូល​កន្លែង​ត្រួតពិនិត្យ​ជាតិ​ស្រវឹង ប៉ុន្តែ​បែរជា​រថយន្ត​នោះ មិនបាន​សហការ​ចូល​មក​កន្លែង​ត្រួតពិនិត្យ នឹង​បាន​បត់​ឆ្វេង​មិន​ចូល​គោលដៅ​ត្រួតពិនិត្យ​?​។​

​ភ្លាមនោះ​កម្លាំង​សមត្ថកិច្ច​សង្ស័យថា រថយន្ត​នោះ​បើក​គេចវេស ក៏បាន​ដេញតាម​ហើយ​កាក់​រថយន្ត​នោះ​ឲ្យ​ឈប់ និង​អញ្ជើញ​អ្នកបើករថយន្ត​ចូល​សហការ​ត្រួតពិនិត្យ​ជាតិ​ស្រវឹង ទើប​ម្ចាស់​រថយន្ត​ព្រម​សហការ និង​ចូលមក​កន្លែង​ត្រួតពិនិត្យ​ហើយ​អ្នកបើករថយន្ត​បាន​ដោះ​ម៉ាស​ចេញ ទើប​សមត្ថកិច្ច​ស្គាល់​ថា ជា​ស្វាមី​របស់លោក​ស្រី ទ្រី ដា​ណា ហើយ​គាត់​ក៏បាន​សហការ​ជាមួយ​សមត្ថកិច្ច​ដោយរ​លូន​គ្មាន​ការតវ៉ា​អ្វី​នោះទេ​។​
​បន្ទាប់មក​ក៏បាន​ផ្លុំ​ជាតិ​អាកុល ជា​លទ្ធផល​គាត់​គ្មាន​ផ្ទុក​ជាតិ​អាកុល​ក្នុង​ខ្លួន​នោះទេ​។ កម្លាំង​សមត្ថកិច្ច បាន​ថ្លែងអំណរគុណ​ដល់​ម្ចាស់​រថយន្ត​ដែល​ព្រម​សហការ និង​អនុញ្ញាត​ឲ្យ​គាត់​បន្ត​ធ្វើដំណើរ​។​

​បើ​យោងតាម​របាយការណ៍រ​បស់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ បាន​ឲ្យ​ដឹង​ទៀតថា ការចុះអនុវត្ត​ជាតិ​ស្រវឹង​តាម​ផែនការ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ គឺ​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ មិនបាន​ចុះ​អនុវត្ត​ជា​រៀងរាល់ថ្ងៃ​នោះទេ ក្នុង​១​សប្តាហ៍​អនុវត្ត​៤​ដង គិត​ចាប់ពី​ម៉ោង​២៣៖០០​នាទី រហូតដល់​ម៉ោង​០២៖០០​នាទី រំលងអធ្រាត្រ ហើយ​ការចុះអនុវត្ត​គឺ​ចល័ត​គោលដៅ​។ ដោយនៅ​គោលដៅ​ខាងមុខ​សាលាបឋមសិក្សា​ភ្នំពេញ​ថ្មី កំណាត់​ផ្លូវ​ហាណូយ​នេះ គឺ​មួយអាទិត្យ​សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ​២​ដង​ប៉ុណ្ណោះ មិន​ដូច​ការ​លើកឡើងថា ចុះ​ចាប់​រាល់ថ្ងៃ​នោះទេ​។​​ដោយឡែក គឺ​ចាប់តាំងពី​សមត្ថកិច្ច​ខ​ណ្ឌ​សែន​សុខ ចុះ​អនុវត្ត​រឹតបន្តឹង​ត្រួតពិនិត្យ​ជាតិ​ស្រវឹង រហូតមកដល់​ពេលនេះ គឺ​សមត្ថកិច្ច​យើង​មិនដែល​ហៅ​ត្រួតពិនិត្យ​រថយន្ត​លោកស្រី​ទ្រី ដា​ណា​នោះទេ ទើបតែ​ហៅ​១​លើក​នេះ​តែប៉ុណ្ណោះ កាលពី​យប់មិញ នៅ​គោលដៅ​ខាងលើ គឺ​ស្វាមី​គាត់​ជា​អ្នកបើកបរ​។​a car dana a car dana2 

​