» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12232 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702403 នាក់

អាមេរិកទៅអ៊ុយក្រែនប្រកាសថែមជំនួយរុស្ស៊ីរិះគន់និងបាញ់ផ្លោងចូល

វ៉ាស៊ីនតោន​៖ រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក​អាន់​តូ​នី​ប្លិ​ង​កិន​( Antony Blinken )​បានប្រកាស​ជំនួយ​ឲ្យ​ប្រទេស​អ៊ុយ​ក្រែ​ន​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ បន្ទាប់ពី​កិច្ចប្រជុំ​ជាមួយ​លោក​ប្រធានាធិបតី ហ្សេ​ឡិន​ស្គី និង​មន្ត្រី​ផ្សេងទៀត នៅ​ថ្ងៃ​ដដែល ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទី​៤ របស់លោក​ទៅកាន់​ប្រទេស​ដែល​ខ្ទេចខ្ទាំ ចាប់តាំងពី​ការឈ្លានពាន របស់​រុស្ស៊ី បានចាប់ផ្តើម​នៅក្នុង​ខែកុម្ភៈ ឆ្នាំ​២០២២​។​a uy us1 

​លោក Blinken បាន​ប្រាប់ លោក ហ្សេ​ឡិន​ស្គី ក្នុងអំឡុងពេល​បើក​ផ្នែក​មួយ នៃ​កិច្ចប្រជុំ​របស់​ពួកគេ យោងតាម​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​ថា “​យើង​ប្តេជ្ញាចិត្ត​នៅ​សហរដ្ឋអាមេរិក ដើម្បី​បន្ត​ដើរ​ក្បែរ​អ្នក​” នេះ​បើ​យោងតាម​ការចុះផ្សាយ របស់​ទីភ្នាក់ងារសារព័ត៌មាន​ក្យូ​ដូជ​ប៉ុន​។​លោក Blinken ក៏បាន​ជួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​ន​លោក Dmytro Kuleba និង​បាន​ទៅ​ទស្សនា​ទី​បញ្ចុះសព សម្រាប់​អ្នក​ដែល​បាន​ស្លាប់ នៅក្នុង​ជម្លោះ​ប្រឆាំងនឹង​រុស្ស៊ី​។​

​ទីភ្នាក់ងារសារព័ត៌មាន​របស់​ចក្រភព​អង់គ្លេស Reuters បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែកញ្ញា ថា មន្ទីរ​បញ្ច​កោណ នៃ​ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ពុធ (​ទី​៦ ខែកញ្ញា​) បានប្រកាស អំពី​កញ្ចប់​ជំនួយ​ថ្មី​របស់​រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ី​តោន មាន​ទំហំ​ទឹកប្រាក់ ១៧៥​លាន​ដុល្លារ សម្រាប់​ជួយ​ដល់​អ៊ុយ​ក្រែ​ន​។ នៅក្នុង​កញ្ចប់​ជំនួយ​ទាំងនេះ រួមមាន គ្រាប់កាំភ្លើង​ផ្លោង​ដែលជា​កាក​អ៊ុយ​រ៉ា​ញ៉ូ​ម សម្រាប់​រថក្រោះ Abrams​ផងដែរ ។ នេះ​ជា​លើក​ជំនួយ​លើកដំបូង​បំផុត​របស់​សហរដ្ឋអាមេរិក បញ្ជូន​គ្រាប់កាំភ្លើង​ផ្លោង​ដ៏​ចម្រូងចម្រាស ជួយ​ដល់​រដ្ឋាភិបាល​ក្រុង​កៀវ​។​

​មន្ទីរ​បញ្ច​កោណ បាន​ឲ្យ​ដឹង ថា ជំនួយ​យោធា​ថ្មី​នេះ រាប់បញ្ចូល​ប្រព័ន្ធ​គ្រឿង​សព្វាវុធ ប្រឆាំងនឹង​រថក្រោះ ក៏ដូចជា គ្រាប់រំសេវ​បន្ថែម សម្រាប់​ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ុក្កែត​ចម្រុះ HIMARS ។ រីឯ​គ្រាប់កាំភ្លើង​ផ្លោង ដែល​ផលិត​ពី​កាក​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម សម្រាប់​រថក្រោះ Abrams ដែល​អាមេរិក នឹងត្រូវ​បញ្ជូន​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន សម្រាប់​កម្ទេច​រថក្រោះរ​បស់​រុ​ស្ស៉ី​។​គ្រាប់រំសេវ​ដែល ផលិត ដោយសារ​ធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម ដែល​រលាយ​អស់ ដែលមាន​ដង់ស៊ីតេ​ខ្លាំង ផ្តល់​ថាមពល​ជ្រៀតចូល​ខ្លាំង ជាង​អាវុធ​ប្រឆាំង រថក្រោះ​ដទៃទៀត ទោះបីជា​មានការ​ព្រួយបារម្ភ​ថា​ភាគល្អិត​នៃ​វត្ថុ​ធាតុ​អាច​ប៉ះពាល់​ដល់​សុខភាព​មនុស្ស និង​បរិស្ថាន​ក៏ដោយ​។ប្រទេសរុស្ស៊ីបានរិះគន់ការផ្តល់ជមនួយអាមេរិកឲ្យអ៊ុយក្រែនដែលមានគ្រាប់កាំភ្លើងមានសារធាតុអ៊ុយរ៉ានីញូមហើយក៏បានបាញ់ផ្លើងមីស៊ីលចូលទីផ្សារសម្លាប់ជនស៊ីវីល១៧នាក់ផងដែរ។


​ការផ្ដល់​កញ្ចប់​យោធា​ថ្មី មាន​ទំហំ​ទឹកប្រាក់ ១៧៥​លាន​ដុល្លារ គឺ​ត្រូវ​ដកចេញ​ពី​កញ្ចប់​ជំនួយ​យោធា មាន​ទំហំ​ទឹកប្រាក់​ជាង​១​ពាន់​លាន​ដុល្លារ នឹងត្រូវ​ប្រកាស​ផ្ដល់ឱ្យ​អ៊ុយ​ក្រែ​ន ។ ក្រៅពី​សហរដ្ឋអាមេរិក គឺ​ចក្រភព​អង់គ្លេស កាលពីដើមឆ្នាំ​២០២៣ ក៏បាន​បញ្ជូន​គ្រាប់កាំភ្លើង​ផ្លោង ដែល​ធ្វើ​ពី​កាកសំណល់​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម សម្រាប់​អ៊ុយ​ក្រែ​ន ថ្វីបើ​មានការ​ព្រមាន​ពី​រុ​ស្ស៉ី យ៉ាងណាក្ដី​។​មុន​ជួប​ភាគី​អ៊ុយ​ក្រែ​ន​លោក Blinken បាន​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​ដា​ណឺ​ម៉ាក​លោក Mette Frederiksen ក្នុង​ដំណើរ​របស់លោក ទៅកាន់​អ៊ុយ​ក្រែ​ន​នៅ​ថ្ងៃ​ដដែល ហើយ​បាន​ពិភាក្សា​អំពី​បញ្ហា​ដូចជា​ការសម្រេចចិត្តរ​បស់​ទីក្រុង Copenhagen ក្នុង​ការផ្តល់​យន្តហោះ​ចម្បាំង F-16 ដែល​ផលិត​ដោយ​សហរដ្ឋអាមេរិក ដល់​អ៊ុយ​ក្រែ​ន​។​

​សូមបញ្ជាក់់ថា​ការប្រកាស​ផ្តល់ជំនួយ​ពី​អាមេរិក​ប្រធានាធិបតី បាន​បណ្ដេញ​រដ្ឋមន្ដ្រីក្រសួង​ការពារជាតិ ចេញពី​តំណែង និង តែងតាំង​មុខតំណែង​ជនជាតិ​មូស្លីម ជា​ប្រមុខ​ការពារជាតិ​ថ្មី​។​​សារព័ត៌មាន Al Jazeera បានចេញ​ផ្សាយ កាលពី​ថ្ងៃ​អង្គារ ទី​៥ ខែកញ្ញា ថា លោក អូ​ឡេ​ក​ស៊ី រ៉េ​ស្នី​កូវ រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​អ៊ុយ​ក្រែ​ន បានបញ្ជាក់ កាលពី​ខែសីហា កន្លងទៅនេះ ថា គាត់​នឹង​ចុះ​ចេញពី​តំណែង ប្រសិនបើ​អាវ​រងា​យោធា ចំនួន ២៣៣ ០០០​អាវ សម្រាប់​កងទ័ព ដែល​ក្រសួង​របស់គាត់ រំពឹង​នឹង​ទទួលបាន​ពី​ប្រទេស​តួ​ក​គី នឹង​ក្លាយទៅជា​អាវ​ខ្យល់​។​

​សារព័ត៌មាន ZN.ua បាន​រាយការណ៍ ថា ក្រសួងការពារជាតិរ​បស់​គាត់ បាន​ចំណាយ​ប្រាក់​២០​លាន​ដុល្លារ​អាមេរិក លើ​អាវ​រងារ​ខ្យល់ ហើយ​បាន​ចំណាយ​លើស​តម្លៃ​ទីផ្សារ​។​​ក្រុម​អ្នកជំនាញ និង មន្ដ្រី​យោធា​អ៊ុយ​ក្រែ​ន បាន​ប្រាប់​ដល់ Al Jazeera ថា របាយការណ៍​នេះ បាន​បញ្ឆេះ​រឿងអាស្រូវ​មួយទៀត នៅក្នុង​វិស័យ​យោធា ដែល​អំពើពុករលួយ​បានកើត​មាន​យ៉ាង​រាលដាល ជាពិសេស នៅក្នុង​កិច្ចសន្យា​លទ្ធកម្ម​មិនមាន​តម្លាភាព និង ជា​កន្លែង​មាន​ទម្រង់​អំពើពុករលួយ​ថ្មី បាន​លេចឡើង ក្រោយ​ការ​លុកលុយ​របស់​រុស្ស៊ី​។​​លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡែ​ន​ស្គី (Volodymyr Zelenskyy) ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បាន​បណ្ដេញ​រដ្ឋមន្ដ្រីក្រសួង​ការពារជាតិ លោក រ៉េ​ស្នី​កូវ ចេញពី​តំណែង ហើយ​តែងតែ​លោក រូ​ស្ដែ​ម អ៊ុយ​មេ​រ៉ូ​វ (Rustem Umerov) ជា​អ្នកមាន​ដើមកំណើត​មកពី​សហគម​ន៍​មូ​ស្លូ​តា​តា (Tatar) រស់នៅ​ឧបទ្វីប​គ្រី​មៀ ជា​ប្រមុខ​ការពារជាតិ​៕a uy us2 a uy us3 a uy us4 a uy us5
​