» លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់ » នគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទ្វាតូបលក់គ្រឿងអលង្ការនៅផ្សារចាស់ ដែលមានតម្លៃជិត ៤០ម៉ឺនដុល្លារ » ប្តីអ្នកស្រីតំណាងរាស្ត្រគណបក្សភុំចៃថៃរងការចោទពីបទពាក់ពន្ធ័ល្បែងឆបោកតាមអនឡាញ » ក្រសួងការងារសម្របសម្រួលករណីបិទសហគ្រាស គ្រីអេត ប្រ៊ីដ បញ្ចប់ដោយធានាការទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករ » ប្រទេសតួគីនិងស៊ីរ៊ីប្រកាសពីផែនការជួយអារ៉ាប៊ីសាអ៊ូឌីតក្នុងពេលដែលរដ្ឋាភិបាលយ៉េម៉ែនប្រកាសពីការសម្លាប់ពួកហ៊ូធី » ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)»

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5605 នាក់

ម្សិលមិញ 7923 នាក់

សរុប 20618845 នាក់

ឃាត់ខ្លួន​ជនជាតិ​ចិន ៦​នាក់ និង​ខ្មែរ ២​នាក់ ករណី​ឆ្លងដែន​ពី​ប្រទេស​ឡាវ​ចូលមក​កម្ពុជា​ខុសច្បាប់​

​ក្រចេះ​៖ ជនជាតិ​ចិន​ចំនួន ៦​នាក់ និង​ខ្មែរ ២​នាក់ ធ្វើដំណើរ​តាម​រថយន្ត lexus មួយគ្រឿង​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន និង​បញ្ជូនទៅ​ធ្វើការ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ នៅ​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២៤​នេះ​។​a china lao1 

​ក្រុម​ជនជាតិ​ចិន​ទាំងនោះ​ត្រូវបាន​កម្លាំង​អធិការដ្ឋាន​ស្រុក​សំបូរ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សណ្ដាន់ ធ្វើការ​ចាប់​ឃាត់​បាន ខណៈ​កំពុងធ្វើដំណើ​តាម​រថយន្ត lexus 470 ពណ៌​ស្ករ​ស្លាក​លេខ​ភ្នំពេញ​2G.4697 មួយគ្រឿង កាលពី​វេលា​ម៉ោង ៩:០០​នាទី ព្រឹក​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២៤​នៅ​ចំណុច ភូមិ​ចា​ត្នោ​ល ឃុំ​សណ្ដាន់ ស្រុក​សំបូរ ខេត្តក្រចេះ​។​​ប្រភព​ពត៌មាន​ឲ្យ​ដឹងថា រថយន្ត lexus 470 ពណ៌​ស្ករ ដឹក​ក្រុម​ជនជាតិ​ចិន​នោះ ត្រូវបាន​គេ​សង្ស័យថា គឺ​ឆ្លងដែន​ខុសច្បាប់​ចេញពី​ទឹកដី​ប្រទេស​ឡាវ ហើយ​បាន​ឆ្លងតាម​ទូក​មក​ទឹកដី​ខ្មែរ ដោយមាន​មេខ្យល់​ជា​ជនជាតិខ្មែរ​ចំនួន​ពីរ​នាក់​ចាំ​ទទួល​ដឹក​ពី​ព្រំប្រទល់​ប្រទេស​ឡាវ​ដឹក​មក​កម្ពុជា ដើម្បី​យកទៅ​ខេត្ត​ព្រះសីហនុ​។

រថយន្ត​ដឹក​ក្រុម​ជនជាតិ​ចិន​នោះ មកដល់​ចំណុច​ទឹកដី​អូរ​គ្រៀង ក៍បាន​បែកការណ៍​ដោយសារតែ​រថយន្ត​នេះ​ជា​មុខសញ្ញា​ធ្លាប់​ដឹក​ជន ជាតិចិន​ខុសច្បាប់​កាលពីពេល​កន្លងទៅ ក្រោយពី​ដឹង​ពត៌មាន​បែបនេះ កម្លាំង​សមត្ថកិច្ច​ក៏​បើករថយន្ត​តាម​ក្រោយ រថយន្ត lexus 470 របស់​ចិន​ដែល​កំពុង​ជិះ ក៏​ធ្វើ​ឲ្យ​អ្នកបើកបរ​រថយន្ត​ដឹក​ជនជាតិ​ចិន​នោះ​ភ័យ ក៏​បើក​រត់គេច​ចេញពី​ផ្លូវជាតិ​០៧ ចូលមក​តាម​មាត់ទន្លេ​វិញ ហើយ​ព្យាយាម​បើក​រត់គេច ដោយ​សភាពការណ៍​មិន​ស្រួល​ក៏បាន​ចត​រថយន្ត​ទុកចោល រីឯ​ជនជាតិ​ចិន និង​មេខ្យល់​ខ្មែរ​ពីរ​នាក់​នោះ​ក៏បាន​នាំគ្នា​រត់គេច តែ​បាន​សមត្ថ​កិច្ចសហការ​ជាមួយនឹង​កម្លាំង​ប៉ុស្តិ៍នគរបាល​សណ្ដាន់ និង​ប្រជា​ការពារ​ភូមិ​ចាប់​ជន​បាន​ទាំងអស់​នោះបាន​វិញ​។​​លោក វរៈសេនីយ៍ឯក ជ្រិ​ន សុធា អធិការនគរបាល​ស្រុក​សំបូរ បាន​ឲ្យ​ដឹងថា ក្រោយ​ចាប់ខ្លួនបាន​ក្រុម​ជនជាតិ​ចិន​ទាំងនោះ​ត្រូវបញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ​រួចរាល់​ហើយ​។ឥឡូវនេះ​កម្លាំង​ជំនាញ​កំពុងតែ​បន្តធ្វើ​ការសាកសួ​រ​នៅឡើយ ដើម្បី​បន្ត​ចាត់ការ​ទៅតាម​តិ​វិធី​ច្បាប់​៕a china lao 
​