» រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង! » រឿងបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀលនៅឃុំទឹកហូត អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឱ្យមន្ត្រីចុះពិនិត្យភ្លាមៗតែមហាជនមិនសូវមានជំនឿ » ព្រះមហាក្សត្រ​បង្ហាញព្រះវត្តមានជាសាធារណៈក្នុង​ព្រះរាជ​ពិធីសម្ពោធសមិទ្ធិផល បន្ទាប់ពី​យាង​ត្រឡប់​ពី​ប្រទេស​ចិន » ម៉ាឡេស៊ីនឹង បន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងពិនិត្យកិច្ចសហប្រតិបត្តិការ ដែលពាក់ព័ន្ធ នឹងប្រតិបត្តិការរក្សាសន្តិភាពបន្ថែមលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច » ព្រឹកថ្ងៃទី១មានបេក្ខជនប្រឡងបាក់ឌុបអវត្តមាន ចំនួន១ ២៩៤នាក់ និងមានបេក្ខជនមានជំងឺគ្រុនឈាម ២៧នាក់ » មីយ៉ាន់ម៉ា ថាតួនាទីប្រេសិតពិសេសអាស៊ាននៃផែនការ៥ចំណុចគឺលែងចាំបាច់ទៀតហើយការដោះលែងលោកស្រីអយអសានស៊ូជីគឺអាស្រ័យលើច្បាប់មីយ៉ានម៉ា » ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6137 នាក់

ម្សិលមិញ 7515 នាក់

សរុប 20032034 នាក់

ខួប​ដួលរលំ​រាជានិយម​ផ្តាច់ការ​សកម្មជន​ថៃ​រិះគន់​រដ្ឋ​ធម្មនុញ្ញ​លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា​

 


​ថៃ​៖ កាលពី​ថ្ងៃ​ពុធ ទី​២៤​មិថុនា ក្រុម​សកម្មជន​ប្រជាធិបតេយ្យ​មួយក្រុម ប្រមាណ​ជាង​១០០​នាក់ បាន​ជួបជុំគ្នា​នៅក្បែរ​វិមាន​រដ្ឋសភា​ថៃ ដើម្បី​រំលឹក​ខួប​នៃ​ការដួលរលំ របបរាជានិយម​ផ្តាច់ការ​ថៃ ថ្ងៃទី​២៤ មិថុនា ឆ្នាំ​១៩៣២​។ ​មនុស្ស បានមក​ជួបជុំគ្នា នៅ​ទីលាន​មួយ​ក្បែរ​វិមាន​រដ្ឋសភា​ថៃ អ្នកខ្លះ​មាន​កាន់​បដា ដែលមាន​សរសេរថា “​ត្រូវតែ​រំលាយ​រដ្ឋធម្មនុញ្ញ​ដែល​ការពារ​របប​យោធា​”​។a brayut

បដា​ខ្លះ​សរសេរថា “​ប្រទេស​នេះ ជា​របស់​ប្រជាពលរដ្ឋ​ថៃ​ទាំងអស់​”​។ ចំណែក​នៅ​ព្រឹក​ព្រលឹម​ស្រាងៗ មាន​សកម្មជន​ប្រជាធិបតេយ្យ​មួយក្រុម​ទៀត បាន​ជួបជុំគ្នា នៅក្បែរ​វិមាន​ប្រជាធិបតេយ្យ​ថៃ ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន ពី​ទីតាំង​ស្តូប​និម្មិត​រូប រំលឹក​ការដួលរលំ​នូវ​របប​រាជានិយម​ផ្តាច់ការ​។​
​សកម្មជន​ម្នាក់​ឈ្មោះ Pachanee Kamnak បាន​ថ្លែងប្រាប់​អ្នកកាសែត​ថា​៖ "​រដ្ឋាភិបាល​បច្ចុប្បន្ននេះ កំពុងតែ​ព្យាយាម​កាត់បន្ថយ​សិទ្ធិអំណាច​របស់​ប្រជាពលរដ្ឋ​"​។

ស្ត្រី​សកម្មជន​ម្នាក់ បាន​លើកឡើងថា​៖ "​រដ្ឋធម្មនុញ្ញ ត្រូវតែ​ត្រូវបាន​តាក់តែងឡើង​ដោយ​ប្រជាពលរដ្ឋ និង​ដើម្បី​បំរើ​ប្រយោជន៍​ប្រជាពលរដ្ឋ មិនមែន​ដើម្បី​ការពារ​អំណាច របស់​ក្រុម​បក្សពួក​ណាមួយ​ឡើយ​"​។ សំដី​របស់​ស្ត្រី​រូបនេះ គឺ​បាន​សំដៅ​ទៅដល់ ការធ្វើកំណែទម្រង់​រដ្ឋ​ធម្មនុញ្ញ នៅ​ឆ្នាំ​២០១៧ ធ្វើឡើង​ដោយ​របប​សិ​ក​ថៃ ដឹកនាំ​ដោយ​លោក ប្រា​យុទ្ធ ចាន​អូ​ចា​។​

គួរ​កត់សំគាល់ថា ថ្វីបើ​ថៃ​មាន​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​មែន ក៏ប៉ុន្តែ​ស្ថាប័ន​ព្រះមហាក្សត្រ​ថៃ នៅតែ​រក្សា​អានុភាព​អំណាច​ដ៏​ធំ នៅក្នុង​វិស័យ​នយោបាយ និង​កងទ័ព​។ ជាងនេះទៀត កងទ័ព​ថៃ ក្រោម​ការដឹកនាំ​របស់​បក្សពួក លោក​ប្រា​យុទ្ធ ចាន់​អូ​ចា បាន​បង្កើន​ឥទ្ធិពល​កាន់តែខ្លាំង ក្នុង​ការក្តោបក្តាប់​អំណាច និង​ការពារ​រាជ​បា​ល្ល័​ង្គ​។​

​នៅ​ថៃ ទោស​ប្រមាថ​ព្រះ​ជេ​ស្តា ព្រះមហាក្សត្រ និង​គ្រួសារ​រាជវង្ស អាច​ប្រឈម​នឹង​ទោស​ជាប់ពន្ធនាគារ រយៈពេល​១៥​ឆ្នាំ​។ តែ​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា បាន​អះអាងថា ព្រះមហាក្សត្រ​ថ្មី បាន​សំណូមពរ ឲ្យ​រដ្ឋាភិបាល​ឈប់​អនុវត្ត​ច្បាប់​នេះ ទៅលើ​ប្រជាពលរដ្ឋ​។ ក៏ប៉ុន្តែ​ក្រុម​សកម្មជន​សិទ្ធិមនុស្ស​នៅ​ថៃ បាន​លើកឡើងថា ថ្វីបើ​គេ​ឈប់​ប្រើ​ច្បាប់​នេះ​មែន តែ​គេ​បាន​បង្កើត​ច្បាប់​ថ្មី គឺ​ច្បាប់​គ្រប់គ្រង​បទល្មើស​តាម​បណ្តាញ​អ៊ី​ន​ធ័​រ​ណិ​ត​។