» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12114 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702285 នាក់

ស្រាវជ្រាវ​៣​ខែ បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​សកម្ម ៦​នាក់ រឹបអូស​គ្រឿងញៀន​ជិត ២០០​គីឡូក្រាម​និង​ទ្រព្យសម្បត្តិ​ខ្ទង់លាន​ដុល្លារ​

 

​ភ្នំពេញ​៖ អនុវត្តតាម​បញ្ជា​របស់​នាយ​ឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ​, កម្លាំង​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន (​ក​៩) ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក សេង សុផល នាយករង​មន្ទីរ និង​លោក វរសេនីយ៍ទោ ភ្លៀ​ន នឿន ជា​មន្ត្រីនគរបាល​យុត្តិធម៌ សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោយមាន​ការដឹកនាំ និង​សម្របសម្រួល​ពី​លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​ជាង ៣​ខែ រហូត​ឈានទៅ​បង្ក្រាប​ករណី​ជាក់ស្តែង កំពុង​ធ្វើ​សកម្មភាព​ជួញដូរ រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ ០៥ ទីតាំង​ផ្សេងៗ​គ្នា​ជា​បន្តបន្ទាប់ ក្នុងនោះ រួមមាន​៖a drug 200kg

​ទី​១-​នៅ​ចំណុច​ទល់មុខ​ស្ថានីយ៍​ទឹកស្អាត សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ.។​ទី​២-​ក្នុង​បន្ទប់​លេខ​១១១៨ ជាន់​ទី​១១ ក្នុង​ខុន​ដូ​មេគង្គ​វី​យូ​៦ សង្កាត់​-​ខណ្ឌ​ជ្រោយចង្វារ​។​ទី​៣-​បន្ទប់​លេខ​១១១០ ខុន​ដូ​ហែ​ន​លេន ភូមិ​កៀន​ឃ្លាំង សង្កាត់​ព្រែក​លាភ ខណ្ឌ​ជ្រោយចង្វារ​។​ទី​៤-​ផ្ទះ​លេខ​៦១ ផ្លូវ V-03 បុរី​ដឺ​ហ្លរ​រ៉ា ផ្លូវជាតិ​លេខ​៦​អា ភូមិ​ក្តី​ចាស់ សង្កាត់​បាក់​ខែង​។​ទី​៥-​ផ្ទះ​លេខ​៣២​អ៉ី (16E) ផ្លូវជាតិ​លេខ​៦​អា ក្រុម​១០ ភូមិ​ក្រោលគោ សង្កាត់​-​ខណ្ឌ​ឬ​ស្សី​កែវ​។​

​ជា​លទ្ធផលក្នុងការបង្ក្រាបនេះ កម្លាំង​ជំនាញ បាន​ចាប់យក​វត្ថុតាង​គ្រឿងញៀន​៖១-​មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់ ១៥៨​គីឡូក្រាម និង​២៤​ក្រាម​។២-​កេ​តា​មីន (Ketamine) ទម្ងន់ ២២​គីឡូក្រាម និង​៦៨៤​ក្រាម​
៣-​ហេ​រ៉ូ​អ៊ី​ន (Heroine) ទម្ងន់ ៧​គីឡូក្រាម និង​៤៣៤​ក្រាម​ដែល​សរុប​គ្រឿងញៀន​មាន​ទម្ងន់ ១៨៨​គីឡូក្រាម និង​១៤២​ក្រាម​។ ​ក្រៅពីនេះ កម្លាំង​ជំនាញ ក៏បាន​ចាប់យក​ទ្រព្យសម្បត្តិ ដែល​សង្ស័យ​ជា​ផល​កើតចេញពី​បទល្មើស​គ្រឿងញៀន រួមមាន ៖​សាច់ប្រាក់​ជាង ៣០​ម៉ឺន​ដុល្លារ​អាមេរិក​, អចលនទ្រព្យ រថយន្ត គណនី​ធនាគារ តម្លៃ​ប្រមាណ​រាប់លាន​ដុល្លារ​អាមេរិក​។​​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ចាប់យក​ខាងលើ ត្រូវបាន​មន្ទីរ​ប្រឆាំង​គ្រឿងញៀន កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕a drug 200kga 

​