» នាយករដ្ឋមន្ត្រី​កម្ពុជា និង​ឡាវ ចុះ​កិច្ចព្រមព្រៀង ស្តីពី​ការលុបបំបាត់​ការយកពន្ធ​ត្រួតគ្នា​ » កូរ៉េខាងត្បូងធ្លាក់ចូលក្នុងវិបត្តិនយោបាយបន្ទាប់ពីប្រធានាធិបតីប្រកាសដាក់ច្បាប់អាជ្ញាសឹកបាន១ដង្ហើមចង្រឹត » ទស្សនកិច្ចលើកនេះសម្តេច​តេ​ជោ​ទទួល​ការគាំទ្រ​ពី​ចិន​បន្ទាប់ពី​ការអះអាង​ថា​អ្នក​បន្តវេន​មិន​ប្តូរ​ជំហរ​!? » បំបែក​ករណី​ចាប់​ជន​ជាតិចិន​ដូចគ្នា យកទៅ​បង្ខាំង​ទុក ជំរិត​ទារប្រាក់​ជាង​មួយ​លាន​ដុល្លារ​អាមេរិក​ » អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​បញ្ជាក់​ ​ថា​រដ្ឋាភិបាល ប្រកាន់​ជំហរ​ហ្មឺ​ង​ម៉ាត់​លើកស្ទួយ​សេរីភាព​សារព័ត៌មាន ដោយ​ស្មើភាព តែ​មិន​ប្រាប់​ពី​វិធី​ដើម្បី​ទទួលបាន​ព​ត័​មាន​ពិត​!? » សម​ត្ត​កិច្ចជួយសង្គ្រោះ​អ្នកបើកឡាន​ប្រដេញ​គ្នា​បុក​អ្នកជិះ​ម៉ូតូ​ស្លាប់​ » អង្គភាព​ប្រឆាំង​អំពើពុករលួយ វាមតម្លៃថា ករណី​ប៉ុនប៉ង​សូកប៉ាន់​ប្រព្រឹត្តិ​ដោយ ឈ្មោះ កន សុខកាយ ឡាយ វិសិដ្ឋ មួង ឃឹម និង​បក្ខពួក ត្រូវបាន​បរាជ័យ​ » ឃាត់ខ្លួន​លោក វ៉ា សា​រ៉ង​ចៅសង្កាត់​ចោមចៅ​ទី​២ បញ្ជូនទៅ​តុលាការ ទាក់ទង​ការគំរាមកំហែង​ទារលុយ​ចំនួន​១​លាន​រៀន ពី​នារី​ជួញដូរ​គ្រឿងញៀន » ទីតាំង​ល្បែង​អន​ឡាញ​ដ៏​ធំ​មួយកន្លែង​នៅ​កំពង់ស្ពឺ​បន្ទាប់ពី​ត្រូវបាន​បង្ក្រាបបាន​បន្ត​បើក​លេង​ឡើងវិញ » ចិន​ប្រកាស​ចេញមុខ​ជួយ​សម្របសំរួល​រវាង​ពួក​ឧទ្ទាម​និងរ​បរប​យោធា​ពេល​តុលាកា​ICC​ចង់​ចេញ​ដិ​ការចាប់ខ្លួន​លោក​មីន​អុង​ឡាំង » បណ្ឌិត យង់ ពៅ​ថា បដិវត្តន៍​ពណ៌​រៀបចំឡើង​ក្រោម​ពាក្យ​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស តម្លាភាព និង​យុត្តិធម៌ ?! » ក្រុម​ហា​ម៉ាស ថា​ត្រៀមខ្លួន​រួចរាល់​ហើយ​សម្រាប់​បទ​ឈប់​បាញ់​នៅ​ហ្កា​ហ្សា បន្ទាប់​ពីបទ​ឈប់​បាញ់​រវាង​លី​បង់​និង​អ៊ីស្រាអែល » កញ្ញា ដេ​ត ស្រី​នា​ឌ ធ្វើពហិការ មិន​ចូលរួម​ប្រកួត Miss Planet lnternational 2024 មិន​និ​យាយ​ពី​មូលហេតុ​បង្ក​ការខកចិត្ត​! » ក្រសួង​អភិ​វ​ឌ្ឈ​ជនបទរប្រកាសថា​រាជធានី​ជា​កន្លែង​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល កម្រិត​ខ្ពស់​ » សំណង់​រឹងមាំ​មួយ​ខុសច្បាប់​សង់​ចូល​សមុទ្រ​...​ស្ងាត់ៗ​ស្រាប់តែ​រស់​ឡើងវិញ​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2010 នាក់

ម្សិលមិញ 1811 នាក់

សរុប 15649011 នាក់

គ្រាប់​ដឹក​ពី​កោះកុង​មក​ផ្ទុះ​នៅ ក្នុង​ទីបញ្ជាការ​យោធភូមិភាគ​ទី​៣ ខេត្តកំពង់ស្ពឺ ស្លាប់​២០​របួស​ជាច្រើន​មិនទាន់​ដឹង​ពី​មូលហេតុ​

 

​កំពង់ស្ពឺ​៖ តាម​រូបភាព​វីដេអូ​ពី​បណ្តាញ​សង្គម គេ​ឮ​សំឡេង​ផ្ទុះ​គ្រាប់ ជាច្រើន​នាទី ផ្ទុះ​បន្តកន្ទុយ​គ្នា ឮ​កងរំពង នៅ​ម៉ោង​ប្រមាណ​ជា ៤:៤៤​នាទី ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២៤​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ព​ល​រដ្ឋ ក្នុង​ខេត្តកំពង់ស្ពឺ​។ ហេតុការណ៍​ផ្ទុះ​នេះ ត្រូវបាន​គេ​ដឹងថា​កើតឡើង​នៅត្រង់​ទីតាំង​ឃ្លាំង​គ្រា​ប់ប​ច្ចេ​ទេស របស់ យោធភូមិភាគ​ទី​៣​ស្ថិត​ក្នុងភូមិ​ចំការ​ដូង សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ បណ្តាល​ឲ្យ កងកម្លាំង​យោធា ចំនួន ២០ នាក់​បាត់​បង់ជីវិត​។​a bom army3 

​ក្នុងចំណោម​មរណជន​ទាំងនោះ មាន​៥​នាក់ ជា​នាយទាហាន នៅ​ទីបញ្ជាការ​យោធភូមិភាគ​ទី​៣ ដោយផ្ទាល់ ហើយ យោធិន​ស្លាប់ ១៥ នាក់​ទៀត ជា​ក្រុម​ទាហាន​មកពី​ខេត្តកោះកុង​។ បើតាម​លិខិត​ឧទ្ទេសនាម របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​កោះកុង​, ពួកគេ​ទាំង​១៥​នាក់ ដែល​មកពី​កោះកុង​នេះ មាន​កម្រិត​ស័ក្តិ ចាប់ពី​ពលបាលទោ នាយចំណង់ អនុសេនីយ៍ត្រី រហូតដល់ វរសេនីយ៍ទោ​។ យោធិន​ទាំងនេះ បានទទួល​បញ្ជា​បេសកកម្ម ឲ្យ​ចូលរួម​ដឹក​គ្រឿង​សព្វាវុធ​និង​គ្រាប់រំសេវ តាម​ឡាន​ទាហាន ចំនួន ៥ គ្រឿង ដោយ​ត្រូវ​ធ្វើដំណើរ​ចេញ​មកពី​ខេត្តកោះកុង មក​ប្រគល់​អាវុធ​និង​គ្រាប់​ជូន​ទីបញ្ជាការដ្ឋាន​យោធភូមិភាគ ទី​៣ ក្នុង​ខេត្តកំពង់ស្ពឺ​។​

​បើ​យោង​របាយការណ៍​បឋម របស់​កងទ័ពជើងគោក ដែល​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​, ក្នុងចំណោម​ឡាន​ទាហាន​ដឹក​អាវុធ​ទាំង ៥​គ្រឿង មកពី​ខេត្តកោះកុង​មាន​១​គ្រឿង ត្រូវ​ផ្ទុះ​ឆេះ​ទាំងស្រុង ទាំង​រថយន្ត​និង​ទាំង​គ្រាប់​, ឡាន​១​គ្រឿង​ទៀត ខូចខាត​ធ្ងន់ធ្ងរ ក៏ប៉ុន្តែ គ្រឿង​សព្វាវុធ ពុំ​ខូចខាត​ទេ​។ ចំណែក ឡាន ៣ គ្រឿង​ទៀត នៅ​មិនទាន់បាន​ដាក់អាវុធ​ចុះ​នៅឡើយ​។ នេះ​បើតាម​របាយការណ៍​ដំបូង​របស់ ឧ​ត្ត​ម​សេនីយ៍​ឯក យឿន សុខុន​។ មន្ត្រី​យោធា​រូបនេះ​បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​ទីបញ្ជាការ​ភូមិភាគ​ទី​៣ មាន​អគារ ៤ ខ្នង​ត្រូវ​ឆេះ​ខូចខាត​ធ្ងន់ធ្ងរ​។ ក្នុងចំណោម​នោះ មាន ៣ អគារ ជាឃ្លាំង​ផ្ទុក​គ្រាប់ ដែល​ត្រូវ​ផ្ទុះ​ឆេះ​ខូចខាត​ទាំងស្រុង ហើយ​អគារ ១ ខ្នង​ទៀត ជា​កន្លែង​ស្នាក់នៅ​។

ទន្ទឹមនឹង​គ្នា​នេះ ការិយាល័យ​កន្លែងធ្វើកា​រ របស់​ទីបញ្ជាការ​យោធា ក៏​ខូចខាត​ដែរ ជាអាទិ៍ បែក​កញ្ចក់ បាក់​ទ្វារ ធ្លុះធ្លាយ​ដំបូល ដោយ​អន្លើ​។​ប្រភព​មន្ត្រីជាន់ខ្ពស់​កងទ័ព​ជើងគោក​ដដែល​, នៅក្បែរៗ​បន្ទាយ​យោធា​កំពង់ស្ពឺ​នេះ ផ្ទះសម្បែង​របស់​ប្រជាជន ចំនួន ២៥​ខ្នង ក៏​រង​ការខូចខាត​ដែរ​។​​សមត្ថកិច្ច​ជំនាញ​មាន កម្លាំង​អាវុធហត្ថ នគរបាល និង​អង្គភាព​៧១១ ដែល​ត្រៀម​បង្ការ បាន​សម្រុក​ចូលទៅ​ចំណុច​ទីតាំង​ឃ្លាំង​ស្តុក​គ្រាប់​នោះ ដើម្បី​ធ្វើ​ការបាញ់ទឹក​សន្ធាប់​ឱ្យ​ភ្លើង​រលត់​។ ស្រប់ពេល​នោះដែរ​ភ្លៀង​ក៏បាន​បង្អុរ​ធ្លាក់​ហាក់​ជួយ​ស្រោចស្រព និង​បាញ់​ពន្លត់​ជាមួយ​សមត្ថកិច្ច​ផងដែរ ទេ​ី​ប​បាន​គ្រប់គ្រង​ស្ថានការណ៍​បាន​។


​បន្ទាប់ពី​មាន​ករណី ឧបទ្ទវហេតុ​ផ្ទុះ​គ្រាប់ នៅ​យោធភូមិភាគ​ទី​៣ ក្នុង​ខេត្តកំពង់ស្ពឺ កាលពី​រសៀល​ថ្ងៃ​សៅរ៍ ទី​២៧ ខែមេសា ឆ្នាំ​២០២៤ ដែល​បាន​បង្ក​ឱ្យ​យោធិន​ចំនួន ២០​នាក់ បាន​ពលី​ជីវិត និង​យោធិន​មួយចំនួនទៀត​បាន​របួស សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋ​មន្ត​ម​រី​កម្ពុជា មាន​ក្តី​រន្ធត់​ក្តុកក្តួល​ឥតឧបមា ដែល​បានទទួល​ដំណឹង​នេះ​។​​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​ក្នុងនាម​រាជរដ្ឋាភិបាល និង​ក្នុង​នាមខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​ចូលរួម​រំលែក​មរណទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ចំពោះ​ក្រុមគ្រួសារ​យោធិន​ពលី និង​សម្តែង​នូវ​សមាន​ទុក្ខ​សោកស្តាយ​ចំពោះ​អ្នករងរបួស ក្នុង​ឧបទ្ទវហេតុ​ដ៏​សោកសង្រេង​នេះ​។ ខ្ញុំ​បានផ្តល់​ការណែនាំ​ដល់ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ ដើម្បី​ចាត់ចែង​ជាបន្ទាន់​រៀបចំ​ពិធី​បុណ្យសព​ជូន​យោធិន​ដែល​បាន​ពលី​ក្នុង​ឧបទ្ទវ​ហេតុនេះ ឱ្យបាន​សមរម្យ​ស័ក្តិសម​នឹង​ពលិកម្ម​របស់​ពួកគាត់​ចំពោះ​ជាតិ និង​មាតុភូមិ​។ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ សីហា នឹង​ធ្វើជា​តំណាង​របស់ខ្ញុំ​ដើម្បី​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​»​។

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត មានប្រសាសន៍ថា រាជរដ្ឋាភិបាល នឹង​ទទួល​រ៉ាប់រង​ទាំងស្រុង លើ​ការចំណាយ​រៀបចំ​ពិធី​បុណ្យសព​នេះ​។ ជាមួយគ្នានេះ សម្តេច​សូម​ផ្តល់​ការឧបត្ថម្ភ​ជា​ថវិកា​ជូន​គ្រួសារ​យោធិន​ពលី ចំនួន ២ ម៉ឺន​ដុល្លារ ក្នុង​មួយ​គ្រួសារ​សព ហើយ​ចំពោះ​យោធិន​ដែល​រងរបួស​ក្នុង​ឧបទ្ទវ​ហេតុនេះ ក្នុង​ម្នាក់ៗ​ចំនួន ២០​លាន​រៀល​។​សម្តេច​ធិបតី សូម​ឧទ្ទិស​បួងសួង​ឱ្យ​ដួង​វិញ្ញាណក្ខន្ធ​របស់​យោធិន​ពលី បាន​ចាប់បដិសន្ធិ​ក្នុង​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ និង​ក៏​សូម​ជូនពរ​យោធិន និង​ជនរងគ្រោះ​ទាំងអស់​ឆាប់​បានជា​សះ​ស្បេ​ី​យ​៕​មកដល់ពេលនេះ​គេ​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​មានការ​ផ្ទុះ​ឆេះ​គ្រាប់​ដែល​ដឹកជញ្ជូន​ពី​ខេត្តកោះកុង​មក​នោះឡើយ​។​មិនដឹងថា​តើ​ជា​ឧបទ្ទវហេតុ​ឬក៏​ជាំ​ហេតុ​ដេ​ល​ត្រូវបាន​គេ​បង្កឡើង​?៕a bom army a bom army1 a bom army2 a bom army4