» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8672 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698843 នាក់

សាលាដំបូង​ខេត្តសៀមរាប បកស្រាយ​ករណី​យ៍​ចាប់​ស្ត្រី​ម្ចាស់បំណុល​ឈ្មោះ ចិន ស្រី​ដា​ដាក់គុក​!


-​ខេត្តសៀមរាប​៖​ករណីនេះ​សាលាដំបូង​ខេត្តសៀមរាប​តាមរយៈ​សេចក្តីប្រកាស​ពត៍​មានបាន​បញ្ជាក់​ពី​រឿង​សិទ្ធ​ម្ចាស់បំណុល​ថា​៖ ការទាមទារ​ប្រាក់​ពី​កូនបំណុល គឺជា​សិទ្ធិ​របស់​ម្ចាស់បំណុល ប៉ុន្តែ ម្ចាស់បំណុល​ត្រូវ​ប្រើ​សិទ្ធិ​ទាមទារ​នេះ ក្នុង​ព្រំដែន​ដែល​ច្បាប់​អនុញ្ញាត កុំឱ្យ​បំពាន​លើ​សិទ្ធិ​របស់​អ្នកដទៃ​។a___ srey da

​ក្នុងករណី​ដែល​ម្ចាស់បំណុល​ធ្វើការ​ទាមទារ​បំណុលរ​បស់​ខ្លួន ដោយ​ប្រើ​មធ្យោបាយ​ដែល​បំពាន​ទៅលើ​សិទ្ធិ​របស់​អ្នកដទៃ នោះ ម្ចាស់បំណុល​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​អំពើ​របស់ខ្លួន​ទៅតាម​ច្បាប់​ជា​ធរមាន​។​តុលាការក៏បញ្ជាក់ថាមកពីមូលហេតុឈ្មោះចិនស្រីដាមិនព្រមចូលខ្លួនទើបចេញដិការចាប់ដាក់គូក។​បើតាម​សេចក្តីប្រកាស​របស​តុល​ការ​ខេ​ត្សៀ​ម​រាប​បង្ហាញថា​ចប់​ពី​ពេលនេះ​តទៅ​ម្ចាស៎បំណុល​ណាក៏ដោយ​រាប់ទាំង​បុគ្គល​ឯកជន​និង​ស្ថាប​ន័​មីក្រូហិរញ្ញវត្ថុ​ទាំងឡាយ​សូម​ជ្រាបថា​៖​បើ​ចង់​ទា​លុយ​ដែល​ឲ្យ​គេ​ខ្ចី​ត្រូវ​ផ្អែមល្ហែម​កុំ​ប្រើពាក្យ​ទ្រគោះបោះបោក​។​យក​ល្អ​បើ​អាច​ពេល​ទៅ​ទារបំណុល​ត្រូវ​វ​ចេះ​លូន​ក្រាប​ផង​!​។​

​សូមបញ្ជាក់ថា​បើតាម​ពាក្យបណ្ដឹង​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​សម្បត្តិ​កុល​ស​ចុះ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២៤ បាន​បញ្ជាក់ថា​៖ នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២៤ ឈ្មោះ ចិន ស្រី​ដា បាន​ប្រើប្រាស់​គណនី​ហ្វេ​ស​បុក​របស់គាត់​ឈ្មោះ Vi Da ឆា​តទៅ​ឈ្មោះ​សម្បតិ​កុសល​(​ផ្កាយ​`​មួយ​និង​ជា​ស្នងការរង​នគ​បាល​ខេត្តបន្ទាយមានជ័យ​)​ដោយនិយាយ ថា “​មិច​ហើយ​បងលុយ​បំណុល​ដែល​ប្រពន្ធ​បង​ជំពាក់​ខ្ញុំ​នឹង​ដោះស្រាយ​សង​អោយ​ខ្ញុំ និង​មិន​សង​ទេ​? បើ​មិន​ដោះ គេចវេស​មិន​សង​អោយ​ខ្ញុំ​ដឹង​មួយ​មាត់ ស្រួល​ខ្ញុំ​ដាក់ពាក្យ​បណ្ដឹង ហើយ​អោយ​សារ ពត៌មាន រក​ដំណោះស្រាយ​តាម​យុត្តិធម៌​អោយ​ខ្ញុំ​” និង​បន្ត​ផ្ញើ​សារ​ទៀតថា ខ្ញុំ​មាន​ទាំង​សំលេង​និយាយ​ទូរស័ព្ទ ប្រពន្ធ បង​វា​ខ្ចីលុយ​ខ្ញុំ​បង្គ្រប់​ឲ្យ​ប្តី​ឡើង​ផ្កាយ​១​ទៀត​បង បើ​បង​នឹង​ប្រពន្ធ​បង​មិន​ព្រម​ដោះស្រាយ​រឿង​លុយ​អោយ​ខ្ញុំ ទេ ខ្ញុំ​ដាក់ពាក្យ​បណ្ដឹង​ហើយ ផ្ញើ​សំលេង​អោយ​អ្នក​សារពត៌មាន​ជួយ​ចុះផ្សាយ ពី​រឿង​ប្រពន្ធ​លោក​ផ្កាយ​១ ខេត្ត បន្ទាយមានជ័យ​ខ្ចីលុយ​គេ​អោយ​ប្តី​ឡើង​ផ្កាយ​ហើយ​គេចវេស​មិន​សង មិន​ចេញមុខ​ដោះស្រាយ​គឺអាច និង​ល្បី​ខ្លាំង ណា​បងៗ​។​

សម្តី​ប៉ុណ្ណឹង​តុលាការ​ចោទ​ហើយ​ចាប់ខ្លួន​ទៀត​។​បើតាម​ប្រភព​នានា​បង្ហាញថា​ការ​ប្តឹងផ្តល់​ឈ្មោះ​ចិន​ស្រី​ដា​ដាក់គុក​នេះ​គឺ​ឈ្មោះ​សម្បត្តិ​កុសល​និង​ប្រពន្ធ​ឈ្មោះ​រ៉ាំ​ង​ភិរម្យ​ដែលជា​អ្នក​ខ្ចីលុយ​និង​យកលុយ​ពី​ឈ្មោះ​ចិន​ស្រី​ដា​ដោយ​ធានាថា​ជួយ​រត់ការ​ឲ្យ​ប្តី​ចិន​ស្រី​ដា​ឈ្មោះ​ទី​ប្រាថ្នា​ចូលធ្វើ​នគរបាល​នោះ​មិនទាន់​មានការ​លែងលះគ្នា​នៅឡើយ​ទេ​។​ឈ្មោះ​សម្បត្តិ​កុសល​និង​ឈ្មោះ​រ៉ាំ​ង​ភិរម្យ​ទើប​និង​ធ្វើការ​លែងលះគ្នា​នៅក្នុង​ខែឧសភា​ឆ្នាំ​២០២៤​ក្រោយ​ការដាក់​ពាក្យ​ប្តឹង​ប្រហែល​ជាង​២​ខែ​។​

​បន្ទាប់ពី​ផ្ទុះ​រឿង​ប្តឹង​ចាប់​ម្ចាស់បំណុល​ដាក់គុក​ក្រោម​ហេតុ​គម្រាម​ទា​លុយ​ជ​ម្ពា​ក់​ឡូ​វ​វា​ក៏​បែក​រឿង​លោក​ស​ម្ប​ត្ត​កុសល​ស្នងការរង​នគរ​បាន​ខេត្តបន្ទាយមានជ័យ​កាល​នៅ​ជា​អធិការ​ស្រុក​តា​វែង​ខេត្ត​រតនៈគីរី​ធ្លាប់​គម្រាម​បាញ់​ហើយ​កូនចៅ​ប្តឹង​!​កាលនោះ​លោក​សម្បត្តិ​កុសល​ត្រូវបាន​មន្ត្រីក្រោមឱវាទ​រួមគ្នា​ផ្ដិតមេដៃ​ប្ដឹង តែ​មិនអាច​ចាត់ការ លោក​សម្បត្តិ កុសល បាន​មិនដឹងថា​លោក​មាន​ខ្នងបង្អែក​ធំ​ប៉ុនណា​? ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ថែមទាំង​តម្លើង​តួនាទី​ជា​ស្នងការរង និង តម្លើង​ឋានន្តរសក្ដិ​ជា​ជា​បន្តបន្ទាប់ តាំងពី វរសេនីយ៍ទោ រហូតដល់ ឧត្ដមសេនីយ៍ត្រី ទៀត​។

​ករណី​ជ​ម្ពា​ក់លុយ​មិន​សង ធ្លាប់​ត្រូវ​ម្ចាស់បំណុល​អ្នកស្រី​ចិន​ស្រី​ដា​និង​ប្តី​ឈ្មោះ​ទី​ប្រាថ្នា​ប្តឹងទៅ​អង្គភាព​ប្រឆាំង​អំពើរ​ពុករលួយ​និង​ក្រសួងមហាផ្ទៃ​ដែរ​តែ​ធើ​អី​លោក​សម្បត្តិ​កុសល​មិនបាន​ចុងក្រោយ​ប្ដឹង​ចាប់​ម្ចាស់​លុយ​ដាក់គុក​បាន​ថែមទៀត ដោយ​ចោទថា ម្ចាស់​លុយ​គំរាមកំហែង​ហែកកេរ្តិ៍ ? ។​ចឹ​ង​មា​នន​យ័​ថា​បទល្មើស​គំរាមកំហែង​ហែកកេរ្តិ៍ វា​ធ្ងន់ធ្ងរ​ជាង​បទល្មើស គំរាម​បាញ់​មន្ត្រីក្រោមឱវាទ​ទៀត​ទើប​តុលាការ​ខេត្តសៀមរាប​ចាត់ការ​បាន​?​។​សង្ឃឹមថា​ក្រសួង​យុត្ត​ធ​ម៍​នឹង​ចាត់ការ​រឿងនេះ​៕a sreda a srey da1 a srey da2 a srey da3 a srey da4 a srey da5 a srey daa a srey daa1 a srey daa2 a srey daa3 a kosala 


​