» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7081 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697252 នាក់

ទីបំផុត​តុលាការ​កំពូល​បើកសវនាកា​រ​ជម្រះ​ទោស​អតីត​អភិបាលខេត្ត​និង​ស្នងការរង​នគរបាល​បាល​ខេត្តតាកែវ​រឿង​សម្លាប់​ស្រី​កំណាន់​ហើយ​!

​ភ្នំពេញ ៖ តុលាការ​កំពូល​នា​ព្រឹក​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២១ នេះ​បាន​បើកសវនាការ​ជំនុំជម្រះ​ក្តី​លើ​បណ្តឹង​សារ​ទុក​របស់ ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ និង​បងប្រុស ឡាយ ណា​រិ​ទ្ធ អតីត​ស្នងការរង​ខេត្តតាកែវ​ដែល កំពុង​ជាប់ឃុំ​ពន្ធនាគារ​រយៈពេល​ជាង​៣​ឆ្នាំកន្លងមក​នោះ ដោយ​អំណាច​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលដីកា​សាលា​ឧ​ទ្ទ​រណ៍ ពាក់ព័ន្ធ​ករណី​ស្លាប់​ស្ត្រី​មេម៉ាយ​កូន​៣​រូប​ស្រស់​នាង ចេ​វ សុ​វ​ឌ្ឍ​នា​ដែលជា​ស្រី​កំណាន់ ។​a lay van 

​សវនាការ​ដឹកនាំ​ដោយ​លោក និល ណុល ប្រធាន​ក្រុមប្រឹក្សាតុលាការ​កំពូល ចំពោះមុខ​ជនជាប់ចោទ និង​មេធាវី​ការពារ​ក្តី បាន​ដំណើរការ​សាកសួរ​ដេញដោល​ដោយ​រលូន តាម​នីតិវិធី​រហូតដល់​ចប់ វេលា​ព្រឹក​ថ្ងៃ​ដដែល ទើប​ប្រធាន​ក្រុមប្រឹក្សា​អង្គជំនុំជម្រះ​ក្តី​លើក​ពេល​ប្រកាស​សាលក្រម ទៅ​ថ្ងៃទី​២៤ ខែធ្នូ ខាងមុខនេះ ។​​រឿងក្តី​មួយ​នេះ​ត្រូវបាន​មើលឃើញថា​យឺត​ដូច​កៅស៊ូ​ជាក់ស្តែង កាលពី​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២១ តុលាការ​កំពូល​បាន​លើកយក​បណ្តឹង​សារ​ទុក​មួយ​នេះ មក​បើកសវនាការ​ជំនុំជម្រះ​ក្តី​ម្តង​រួចហើយ តែ​ត្រូវបាន​តុលាការ​លើក​ពេល មូលហេតុ​ជនជាប់ចោទ ឡាយ វណ្ណៈ មាន​បញ្ហា​សុខភាព ។​

​សវនាការ​លើ​បណ្តឹង​សារ​ទុក​របស់​ជនជាប់ចោទ ឡាយ វណ្ណៈ នឹង ឡាយ ណា​រិ​ទ្ធ នៅ​តុលាការ​កំពូល ត្រូវបាន​លើក​ពេល​ជា​បន្តបន្ទាប់ ជាក់ស្តែង​នៅ​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២១ តុលាការ​កំពូល​បានគ្រោង​លើកយក​សំណុំ​រឿងនេះ មក​បើកសវនាការ​ម្តង​ដែរ ប៉ុន្តែ​ពាក់ព័ន្ធ​បញ្ហា​ការ​រាតត្បាត​ដោយ​ជំងឺ​វីរុស​កូ​វីដ​-១៩ ក៏ត្រូវ​លើក​ពេល​ទៅវិញ ។ មិនមែន​តែ​លើក​នេះ​ទេ​តុលាការ​កំពូល កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២០ ក៏បាន​លើកយក​សំណុំរឿង ឡាយ វណ្ណៈ អតីត​អភិបាលខេត្ត និង ឡាយ ណា​រិ​ទ្ធ ស្នងការរង​ខេត្តតាកែវ មក​បើកសវនាការ​ជំនុំជម្រះ​ក្តី តាម​បណ្តឹង​សារ​ទុក​របស់​ជនជាប់ចោទ​ម្តង​ដែរ ប៉ុន្តែ​សវនាការ​នោះ​ត្រូវ​បានប្រកាស​លើក​ពេល ដោយ​មូលហេតុ​ជនជាប់ចោទ​ឈ្មោះ ឡាយ វណ្ណៈ មាន​សុខភាព​មិនល្អ ។

សំណុំរឿង​ជនជាប់ចោទ ឡាយ វណ្ណៈ និង​បងប្រុស​ឈ្មោះ ឡាយ ណា​រិ​ទ្ធ ពាក់ព័ន្ធ​ករណី​ឃាតក​.​ម្ម​លើ​ស្ត្រី​មេម៉ាយ​កូន​៣​រូប​ស្រស់ ចេ​វ សុ​វ​ឌ្ឍ​នា កាលពី​ព្រឹក​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៩ ត្រូវបាន​លោក ហម ម៉េង​សែ ប្រធាន​ក្រុមប្រឹក្សា​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម​ផ្ត​ទ​ន្ទា​ទោស​ទាំង​២​នាក់​បងប្អូន គឺ​លោក ឡាយ វណ្ណៈ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ អតីត​អភិបាល​ខេត្តតាកែវ ដាក់ពន្ធនាគារ​កំណត់​រយៈពេល​១៣​ឆ្នាំ ពីបទ​.​ឃាតក​.​ម្ម តាម​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ ។​

​សាលក្រម​នេះ ក៏បាន​ផ្តន្ទាទោស​លោក ឡាយ ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ អតីត​ត​ស្នងការរង​នគរបាល​ខេត្តតាកែវ និង​ជា​បងប្រុស​បង្កើត​របស់ ឡាយ វណ្ណៈ ដាក់ពន្ធនាគារ​កំណត់​រយៈពេល​១០​ឆ្នាំ ពីបទ​.​សមគំនិត​ក្នុង​អំពើ​ឃាតក​.​ម្ម តាម​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ ។​ឈ្មោះ ម៉េ​ន សា​ម៉ៃ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ អ្នកបើកបរ​រថយន្ត​ឲ្យ ឡាយ វណ្ណ​: ដាក់ពន្ធនាគារ​កំណត់​២​ឆ្នាំ និង​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​ឈ្មោះ ជឹម វុ​ធ ហៅ​ថូត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជា​អ្នកបម្រើ​ផ្ទះ​ស្ត្រី ចែវ សុ​វ​ឌ្ឍ​នា ដាក់ពន្ធនាគារ​កំណត់​រយៈពេល​២​ឆ្នាំ ទាំងពីរ​នាក់​ពីបទ​លាក់បាំង​តម្រុយ​ក្នុង​អំពើ​ឃាតក​.​ម្ម តាម​មាត្រា​៥៣២ នៃ​ក្រមព្រហ្មទណ្ឌ​។​

​ក្រោយពេល​ប្រកាស​សាលក្រម​នេះ​ភ្លាម ជនជាប់ចោទ គឺ ឡាយ វណ្ណៈ និង​បងប្រុស ឡាយ ណា​រិ​ទ្ធ បាន​ប្រតិកម្ម​កើតទុក្ខ​មិន​សុខចិត្ត​ចំពោះ​សាលក្រម​នោះ ដែល​គិតថា ការកាត់ក្តី​មិនមាន​ភាពយុត្តិធម៌ ដូច្នោះ​ទើប​ជនជាប់ចោទ​២​នាក់​បងប្អូន បានប្រកាស​ប្តឺង​ឧទ្ធរណ៍​តាមច្បាប់​កំណត់ ។ ក្នុងនោះ​លោក ឡាយ វណ្ណៈ និង ឡាយ ណា​រិ​ទ្ធ ធ្លាប់បាន​បដិសេធ​ហើយ​ថា ពីរ​នាក់​បងប្អូន​មិនបាន​ស​ម្លា​.​ប់​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ទេ ហើយ​បើ​មាន​ពាក់ព័ន្ធ​មែន​នោះ សូម​ឲ្យ​វត្ថុ​ស័ក្តិសិទ្ធិ​បរាមុខ​ឲ្យ​ស្លា​.​ប់​តៃហោង​ទាំង​ប្រពន្ធ​កូន និង​ធ្លាក់​នរក​៩​ជាន់​កុំ​ឲ្យ​ចាប់ជាតិ ។​

​សូម​រំលឹកថា អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ត្រូវគេ​ប្រទះឃើញ​ស្លា​.​ប់​ដោយ​ច​.​ង​.​ក​នៅក្នុង​បន្ទប់​គេង​របស់​នាង ដែលជា​ផ្ទះ​លោក ឡាយ វណ្ណៈ ជួល​ឲ្យ​ស្នាក់នៅ ស្ថិតក្នុង​ភូមិ​ផ្សារ​តា​កោរ សង្កាត់រ​ការ​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ល្ងាច​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨ កន្លងទៅ ។ ដែល​ករណី​ខាងលើ​នោះ តាម​របាយ​ការ​របស់​សមត្ថកិច្ច​ខេត្តតាកែវ ជា​ជំហាន​ដំបូង​ថា សង្ស័យ​ជា​ករណី​ជនរងគ្រោះ​ច​.​ង​.​កស​ម្លា​.​ប់​ខ្លួន ប៉ុន្តែ​ក្រោយមក​គណៈកម្មការ​ស៊ើបអង្កេត នៃ​នាយកដ្ឋាន​កណ្តាល​នគរ​បាល​យុត្តិធម៌​ក្រសួងមហាផ្ទៃ​បា ន​ចុះ​បើក​ការស្រាវជ្រាវ ក៏បាន​រកឃើញ​ជា​អំពើ​ឃាតក​.​ម្ម​ទៅវិញ ។​​មហាជន​បាននិងកំពុង​រង់ចាំ​មើល​ថា​តើ​វាសនា​លោក ឡាយ វណ្ណៈ និង ឡាយ ណា​រិ​ទ្ធ ពីរ​នាក់​បងប្អូន ទទួលបាន​ផ្លែផ្កា​យ៉ាងណា​?៕a lay van1 a lay van2 

​