» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9197 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699368 នាក់

ក្រពើ​កាន់​សី​ល ដែល​លោកជំទាវ ហ៊ុន ស៊ី​ណាត ព្រលែង​បី​ថ្ងៃ​មុនគេ​ជេរ​ពេញ​ភូមិ​អា​ឡូ​វ ចាប់បាន​វិញ​ហើយ​…


​សៀមរាប​៖​មានការ​ភ្ញាក់ផ្អើល​និង​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​មហាជន​ក្រោយ​មាន​គណនី​ឈ្មោះ ឈ្មោះ​Rambo Phon បង្ហោះ​ឲ្យ​ដឹងថា​លោកជំទាវ ហ៊ុន ស៊ី​ណាត​ប្អូនស្រី​សម្តេច​តេ​ជោ ព្រលែង​កូន​ក្រពើ​មួយ​ក្បាល ចូលទៅ​កាន់​ទឹកស្ទឹង​មួយកន្លែង ស្ថិតនៅ​ខេត្ដ​សៀមរាប​។​មហាជន​ជាច្រើន​បាន​សម្ដែង​ការខឹង​សម្បារ​លាយ​ការ​ភ៏​យ​ខ្លាច​ពេល​វា​ធំ​ឡើង​អាច​បង្កបញ្ហារ​ផ្សេងៗ​ក៏ដូចជា​គ្រោះថ្នាក់​ទៅដល់​កុមារ​តូចៗ​ទៀតផង​។​a hun sinat 

​លោក ជំទាវ ហ៊ុន ស៊ី​ណាត​ដែល​ចិត្ត​ធ​ម៍ទិញក្រពើពីកូនក្មេងយកមកលែង បាន​បង្ហោះ​សារ​រៀបរាប់​តប​មក​មហាជន​វិញ​ថា​៖​ថ្ងៃនេះ​មាន​អ្នក​ជេរ​ខ្ញុំ​ច្រើន​ដោយសារ​ព្រលែង​ក្រពើ អ្នក​ដែល​ជេរ​ខ្ញុំ​សូម​អនុមោទនា​ទទួលយក​ទាំ​ង​អស់​។​លោកជំទាវ​ថា​៖ ម្យ៉ាងទៀត​ខ្លួន​ខ្ញុំ​មិនបាន​ឃើញ​បម្រាម​ហាមឃាត់​មិន​ឲ្យ​លែង កូន​ត្រី កូន​ក្រពើ​នោះទេ​។ សូម​អរគុណ​លោកក្មួយ​ជីវ តាក្វាន់​ដែល​យល់ចិត្ត​របស់​ចង់​និយាយ​។​

​មុន​ចេញ​សារ​ខាងលើ​លោកជំទាវ​ស​សេរ​នៅក្នុង​បណ្តាញ​សង្គម អមដោយ រូប​ខ្លឹប​វិ​ដេ​អូ​នោះ​ថា « ម្សិល​ម្ងៃ បាន​លែង កូន​ក្រពើ​១​ក្បាល នៅមុខ​អង្គរ មួយ​ក្បាល មាន​បងប្អូន​កូនក្មួយ ភ័យ​ថា​ដល់ ពេល​វា​ធំ គិត​មិច ទៅ ខ្ញុំ​គិតថា លែង​មុខ​អង្គរ ឲ្យ​វា​កាន់​ធម៌ អាថ៌ វា​គ្រាន់បើ លែង ចិត្ត​តិ​ច្ឆា​ន​មិនដឹង​គុណ​ទោស​ចង់តែ​បំផ្លាញ​អ្នក​ដ៏​ទៃ​» ។​​ប៉ុន្តែ​ក្រោយពី​ឃើញ​ពី​សកម្មភាព ព្រលែង​សត្វ​ក្រពើ ក្នុង ក​សិន្ធុ​ប្រាសាទអង្គរវត្ត បង្ក​ឲ្យ​មហាជន រិះគន់​យ៉ាង​ខ្លាង​ខ្លា នៅលើ​បណ្តាញ​សង្គម ព្រួយ​បារ​ម្ម​ពី សុ​វត្តិភាព ភ្ញៀវទេសចរ​ណ៏ ក្រោយមក​អ្នកលេង​បណ្តាញ​សង្គម បាននាំគ្នា ខាំ​មិន​សារ​រិះគន់​ឡើង​ព្រោង ព្រាត ធ្វើ​ឲ្យ​លោកជំទាវ លុប​វិ​ដេ​អូ ពី​សកម្មភាព នោះ​ចេញ​វិញ ។​


​ក្រោយពី​ព័ត៌មាន​នេះ​បាន​ផ្សព្វផ្សាយ​ពេញ​បណ្តាញ​សង្គមផ្អើលគេឯង ហ្វេ​ស​ប៊ុ​ក​“​រដ្ឋបាល​ខេត្តសៀមរាប​” បាន​បញ្ជាក់ថា់​: “​ក្រុមការងារ​ចម្រុះ​រដ្ឋបាលខេត្ត និង​អាជ្ញាធរ​អប្សរា បាន​ចុះ​ពិនិត្យ និង​រក​មធ្យោបាយ​ស្វែងរក​ចាប់​កូន​ក្រពើ​ដែល​បាន​លែង​នៅ​ក​សិន្ធុ​ប្រាសាទអង្គរវត្ត​។​
​ថ្ងៃ​សុក្រ ១២​កើត ខែ​ក​ត្ដិក ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដោយបាន​ការណែនាំ​ពី​ឯកឧត្តម អភិបាល នៃ​គណៈ​អភិបាលខេត្ត ក្រុមការងារ​ចម្រុះ​រដ្ឋបាលខេត្ត អាជ្ញាធរ​អប្សរា មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ បាន​ចុះ​ពិនិត្យ​កន្លែង​ដែល​បាន​លែង​កូន​ក្រពើ និង​រក​មធ្យោបាយ​ដើម្បី​តាម​ចាប់​កូន​ក្រពើ​តូច បណ្ដោយ​ប្រហែល ៤០​សង់ទីម៉ែត្រ ដែល​បាន​ព្រលែង​ចូលក្នុង​ក​សិន្ធុ​ប្រាសាទអង្គរវត្ត ប៉ែក​ខាងកើត​កាលពី​បី​ថ្ងៃមុន​។​

​ក្រោយពី​បាន​ចុះ​ដល់ទី​តាំង និង​បាន​ពិនិត្យ​ជាក់ស្ដែង​រួចមក លោកនាយក​រដ្ឋបាល​សាលាខេត្ត បាន​សុំអោយ​អាជ្ញាធរ​អប្សរា សហការ​ជាមួយ​ក្រុមការងារ​ជល​ផល នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បន្ត​កិច្ចការ​តាម​ចាប់​កូន​ក្រ​ពេ​ី​នេះ ដោយ​ប្រើប្រាស់​កម្លាំង​មន្ត្រី​ជំនាញ​តាម​ប្រមាញ់ ២៤​ម៉ោង លើ ២៤​ម៉ោង ពិសេស​ពេល​កូន​ក្រពើ​តូច​នេះ​ចេញ​រក​ចំណី​នៅពេល​យប់​តាម​មាត់ច្រាំង​នៃ​ក​សិន្ធុ​ប្រាសាទអង្គរវត្ត​។​​មន្ត្រី​ជំនាញ​ថា កូន​ក្រពើ​នេះ​នៅ​តូច​មិនទាន់​ចល័ត​ចេញពី​ក​សិន្ធុ​នេះ​នៅឡើយ​ទេ​។ មន្ត្រី​ជំនាញ​នឹង​ប្រើប្រាស់​មធ្យោបាយ​ចាប់​មកវិញ ដោយ ការដាក់​សន្ទូច ឬ​ការ​អូស​មង ឬ ការឆ្លុះ​នឹង​កែ​ឆ្លុះ​ចាប់​នៅពេល​យប់​។​ជា​លទ្ធផល​តាម​ហ្វេ​ស​ប៊ុ​កមួយបាន​បង្ហាញថា​កូន​ក្រពើ​ត្រូវបាន​ប្រជាពលរដ្ឋ​ចាប់បាន​វិញ​ហើយ​តែមិនដឹងថាពិតឬអត់ទេព្រោះមិនឃើញមានប្រតិកម្មពីមន្ត្រីជំនាញ!​។​តែយ៉ាងណាបាន​ល្បី​តិច​ដែរ​តើ!ប្រ៉ាវ៉ូ​៕a hun sinat4 a hun sinat1 a hun sinat2 a hun sinat3 a hun sinat6